តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​ចង់ឲ្យកូន​កើតមកសក់​ច្រើន គួរ​​ញ៉ាំ​​អាហារ​ទាំង​នេះ​ពេល​ពពោះ​

​ចង់ឲ្យកូន​កើតមកសក់​ច្រើន គួរ​​ញ៉ាំ​​អាហារ​ទាំង​នេះ​ពេល​ពពោះ​

សម្រាប់​ម៉ាក់​ៗ​មាន​គភ៌​ពិតជា​គិតគូរ​ខ្លាំង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប៊េបី​មាន​សុខភាព​ល្អ និង​មាន​សម្រស់​ស្រស់​ស្អាត​តាំងពី​ក្នុង​ពោះ​ខ្លួន​ម្ល៉េះ។ ក្នុង​នោះ​រឿង​ចាំបាច់​បំផុត​ទាំង​គេ​ទាំង​យើង​គិត គឺ​ញ៉ាំ​អាហារ​ប៉ូវ និង​ថ្នាំ​ជំនួយ​ផ្សេង​ៗ​ឲ្យ​កូន​ពេញ​លក្ខណៈ​សិន ហើយ​បន្ទាប់​មក​ទៀត​គិត​ពី​បញ្ហា​សក់​ ព្រោះ​ម៉ាក់​ប៉ា​ខ្លះ​សក់​មិន​សូវ​ក្រាស់ ដូចនេះ​ហើយ​ខ្លាច​កូន​កើត​មកបែប​នោះ​ដែរ ទើប​ខំ​ស្វែង​រក​ប្រភេទ​អាហារ ឬ​ថ្នាំដែល​អាច​ជួយ​បង្កើន​សក់​របស់​កូន​យើង។

Helloគ្រូពេទ្យ យល់​ពី​បញ្ហា​នេះ ហើយ​ក៏​បាន​សាកសួរ​ម៉ាក់​ៗ​ជាច្រើន​រូប​ដែល​កូន​កើត​មក​មាន​សក់​ខ្មៅ ហើយ​ក្រាស់ឃ្មឹក​មក​ចែករំលែក​ដល់​គ្នា​យើង៖

១- ទឹកដោះគោ​ឆៅ និង​ក្រូចពោធិ៍សាត់

​បងស្រី ឡុងហៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​មាន​ផ្ទៃ​ពោះ​តាំងពី​ខែ​ដំបូង​រហូត​ដល់​ថ្ងៃ​សម្រាល គាត់​តែងតែ​ផឹក​ទឹកដោះគោ​ឆៅ និង​ញ៉ាំ​ក្រូចពោធិ៍សាត់ ហើយ​លទ្ធផល​កូន​កើត​មក​ពិតជា​មាន​សក់​ខ្មៅ ត្រង់​ទន់​រលោង និង​ច្រើន​ខ្លាំង​ទៀត​ផង។ មិន​ត្រឹមតែ​មាន​សក់​ច្រើន​ឡើយ កូន​ប្រុស​បងស្រីថែម​ទាំង​មាន​ស្បែក​ស​រលោង​ស្អាត ទាំង​ខ្លួន​សម្បុរ​ខ្មៅ​ស្រអែម​។ ម៉ាក់​ៗ​រូប​នេះ​ក៏​បាន​ណែនាំ​ដល់​ម៉ាក់​ៗ​ដទៃ​ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ថា ក្រៅពី​អាហារ​ពីរ​មុខ​នោះ ត្រូវ​ញ៉ាំ​បន្លែ​បៃតង និង​ត្រី​ឲ្យ​បាន​ច្រើន។

២- អាហារ​មាន​ជាតិប្រេង ឬ​ខ្លាញ់​ពី​ធម្មជាតិ

អ្នក​ដែល​ចង់​ឲ្យ​កូន​មាន​សក់​ក្រាស់​តាំងពី​នៅ​ក្នុង​ពោះ គួរតែ​ញ៉ាំ​អាហារ ឬ​ផ្លែឈើ​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា​ផ្លែ​ប៊ឺរ​ វ៉ល់ណាត់ ប្រេង​បន្លែ បន្លែ​ស្លឹក​ៗ សាច់ត្រី …។ អាហារ​ទាំងនេះ​ជួយ​ឲ្យ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​ទារក​លូតលាស់​គ្រប់​ផ្នែក​រួម​ទាំង​សក់​ច្រើន​ទៀត​ផង។ វិធី​នេះ​ជា​ការ​ចែក​រំលែក​ពី​ម៉ាក់​ៗ សុផាឡេង

៣- ពង​ទា​កូន

នេះ​ជា​វិធី​មួយ​ដែល​ចាស់​ៗ​ពី​មុន​តែង​និយាយ​ត​គ្នា ហើយ​ពេល​ញ៉ាំ​ទៅ​មាន​ប្រសិទ្ធិភាព​ចំពោះ សុភានី ព្រោះ​គាត់​មាន​សក់​ស្ដើង​ៗ ហើយ​ខ្លាច​កូន​បែប​នោះ​ដែរ ទើប​សាក​ញ៉ាំ​តាម​ចាស់​ៗ​និយាយ។ ម៉ាក់​ៗ​រូប​នេះ​បន្ត​ទៀត​ថា ក្រៅពី​ពង​ទា​កូន គាត់​ក៏​បាន​ញ៉ាំ​បន្លែ​ផ្លែឈើ​ជាច្រើន​ប្រភេទ រួម​ផ្សំ​នឹង​ថ្នាំ​ជំនួយ​ដែល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ស៊ុត​គ្រប់​ប្រភេទ

សម្រាប់ យូលី ដែល​ទើប​សម្រាល​កូន ហើយ​សក់​របស់​កូន​ប្រុស​គាត់​ពិតជា​ក្រាស់​ជាង​កូន​មុន​ៗដែល​មិន​សូវ​សម្បូរ។ គាត់​បាន​ណែនាំ​បន្ត​ទៀ​ថា ពេល​មាន​ផ្ទៃពោះ​ញ៉ាំ​ពង​គ្រប់​ប្រភេទ​មិន​ថា ពងមាន់ ទា ក្ងាន ក្រួច​អ្វី​ទេ គឺ​ញ៉ាំ​រាល់​ថ្ងៃ ព្រោះ​វា​គឺជា​ប្រភព​ប្រូតេអ៊ីន​ដែល​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់​សក់​របស់ទារក។

៥- ក្រូច​លឿង

មិន​មែន​មាន​តែ​ក្រូចពោធិ៍សាត់​មួយ​ទេ​ដែល​អាច​ជួយ​ឲ្យ​កូន​ក្នុង​ពោះ​ដុះ​សក់​ច្រើន​ដូចគ្នា។ នេះ​ជា​ការ​លើកឡើង​របស់ គន្ធា ដែល​មាន​កូន​ប្រុស ២ នាក់ ហើយ​ម្នាក់​ៗ​សុទ្ធតែ​មាន​សក់​ខ្មៅ និង​ច្រើន​តាំងពី​ក្នុង​ពោះ។ ចំពោះ​មូលហេតុ​ដែល​ធ្វើឲ្យ​គន្ធា ញ៉ាំ​​ក្រូច​លឿង​នេះ ព្រោះ​វាមាន​ផល​ល្អ​ចំពោះ​ម៉ាក់​ៗ​មាន​គភ៌​ខ្លាំង ដោយសារ​សម្បូរ​វីតាមីន A ច្រើន ជួយ​ឲ្យ​សក់​លូតលាស់​បាន​វែង​ល្អ។

ផ្លែក្រូច

៦- គ្រាប់​ផ្លែឈើ

ចង់​ឲ្យ​កូន​កើត​មក​ព្រម​ជា​មួយ​សក់​វែង​ខ្មៅ ក្រាស់ ម៉ាក់​ៗ​គួរតែ​ញ៉ាំ​ពពួក​គ្រាប់​ផ្លែ​ឈើ (nut) ព្រោះ​អាហារ​​បំប៉ន​ទាំងនេះ​សម្បូរ​ដោយ​ជាតិ​សរសៃ ជាតិ​រ៉ែ និង​ប្រូតេអ៊ីន ដែល​ល្អ​សម្រាប់​ការ​លូតលាស់​សក់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គួរតែ​ញ៉ាំ​ផ្លែឈើ និង​លេប​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ៗ ទើប​កូន​មាន​សុខភាព​ល្អ។ នេះ​ជា​ការ​ចែករំលែក​របស់ ដារ៉េន

health-tool-icon

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

28

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 14/10/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត