១. ដំឡូងជ្វា
ដំឡូងជ្វាសម្បូរទៅដោយសារធាតុបេតាខារ៉ូទីន ហើយត្រូវបានបម្លែងទៅជាវីតាមីន A នៅក្នុងខ្លួនរបស់យើង។ វីតាមីន A គឺចាំបាច់សម្រាប់ការលូតលាស់នៃកោសិការាងកាយ និងការជួយការលូតលាស់របស់ទារកក្នុងផ្ទៃ។ លើសពីនេះទៀតដំឡូងជ្វាផ្ទុកទៅដោយជាតិសរសៃដែលជួយកាត់បន្ថយកំហាប់ជាតិស្ករក្នុងឈាម និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ កាត់បន្ថយអាការៈទល់លាមក។
អត្ថបទពាក់ព័ន្ធ៖ ដំឡូងជ្វា ល្អអីល្អយ៉ាងនេះ
២. ផ្លែប៊ើរ
សម្បូរទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនប្រភេទ ក្នុងនោះមានប៉ូតាស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាម។ ជាតិលុយទីន ល្អសម្រាប់ភ្នែក និងអាស៊ីដហ្វូលិក ដែលមានតួនាទីជួសជុលកោសិកាអំឡុងពេលមានផ្ទៃពោះ។ ក្រៅពីនោះផ្លែប៊ើរ ក៏ជាប្រភពនៃវីតាមីន B ដែលជួយប្រឆាំងនឹងការឆ្លងជំងឺ និងរោគផ្សេងៗ ហើយវាក៏មានផ្ទុកនូវវីតាមីន C និង E ផងដែរ។