ត្រីមាសទី ២

ត្រីមាសទី២ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ២

ចំណេះដឹងទូទៅ

ត្រីមាសទី ២

ពពោះក៏ត្រូវចេះរៀបចំខ្លួន! ម៉ាក់ៗមកថែសម្រស់តាមក្បួននេះ មុនទៅលេងចូលឆ្នាំ

ចាស់ៗ​បុរាណ​តែង​តែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ស្លៀក​ពាក់​ឲ្យ​ជិត ឬ​កុំ​ចេះ​តែ​ប្រើ​ផលិតផល​លាប​មុខ លាប​ខ្លួន​ផ្ដេសផ្ដាស ព្រោះ​ខ្លាច​មិន​ល្អ​ដល់​កូន។ ប៉ុន្តែ បើ​ម៉ាក់​ៗ​មិន​ចេះ​ស្លៀក​ពាក់ ឬ​មិន​ហ៊ាន​ប្រើ​ផលិត​ផល​ថែ​សម្រស់​ដូច​ជា ការពារ​ស្បែក​មុខ រាងកាយ ឬ​បង្ការ​សង្វារ​ទេ ម៉ាក់​ៗ​អាច​នឹង​អន់​ចិត្ត​នឹង​ខ្លួន​ឯង​នៅ​ពេល​ក្រោយ​ក៏​ថា​បាន។ តែ​កុំ​បារម្ភ! ខាង​ក្រោម​នេះ ជា​ក្បួន​ថែទាំ​សម្រស់​សម្រាប់​ម៉ាក់ៗ ពិសេស​ក្នុង​ពេល​ជិត​ដើរ​លេង​ចូល​ឆ្នាំ​ថ្មី​នេះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. កើត​មុន ប្រសិន​បើ​ម៉ាក់ៗ​កើត​មុន​ពេល​ពពោះ ស្បែក​មុខ​មិន​ភ្លឺ​ថ្លា កុំ​ទាន់​បារម្ភ​អី។ ម៉ាក់ៗ​គួរ​ថែ​សម្រស់​ដោយ​លាង​សម្អាត​មុខ​ជាមួយ​ហ្វូម​លាង​មុខ​គ្មាន​ជាតិ​កាត់ ២ដង/ថ្ងៃ។ ពេល​ដុស និង​ជូត​មុខ​ត្រូវ​ធ្វើ​ថ្នម​ៗ ចៀសវាង​កាន់​តែ​ធ្វើ​ឲ្យ​មុន​កាន់​តែ​ឡើង។ កុំ​ព្យាយាម​ញេច​មុន ឬ​កេះ​មុន ហើយ​គួរ​ជ្រើស​រើស​គ្រីម​ផ្ដល់​សំណើម និង​គ្រឿង make up គ្មាន​ជាតិ​ប្រេង។ ២. ធ្វើ​ក្រចក​ដៃ ជើង ការ​ថែ​សម្រស់​ក៏​រាប់​បញ្ចូល​ទាំង​ក្រចក​ដៃ និង​ក្រចក​ជើង​ដែរ ហេតុ​ដូច​នេះ​ម៉ាក់​ៗ​គួរ​តែ​មាន​ស្ក្រាប់​សម្រាប់​ប្រអប់​ដៃ និង​ជើង កាត់​ក្រចក​ទៅ​តាម​ទម្រង់​ដែល​ខ្លួន​ស្រលាញ់ រួច​លាប​ពណ៌​ស្រស់ៗ ដើម្បី​ធ្វើ​សម្រស់​ក៏​ស្អាត អារម្មណ៍​ក៏​ល្អ។ ៣. លេងម៉ូតសក់ ម៉ាក់ៗ​ពពោះ​គួរ​តែ​មាន​ម៉ូត​សក់​ណា​ដែល​ងាយ​ស្រួល​ថែ​ទាំ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​សិត។ បើ​ចង់​ឲ្យ​សម្រស់​កាន់​តែ​ស្អាត​ប្លែក​ម៉ាក់ៗ​អាច​ប្ដូរ​ពណ៌​សក់ កាត់ ឬ​គាប​សក់ ឬ​មូល​សក់​ឲ្យ​ប្លែក​មុខ​ម្ដង។ ប៉ុន្តែ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា យកល្អ បើ​ដឹង​ថា​ពពោះ […]

ស្វែងរក ត្រីមាសទី ២

ត្រីមាសទី ២

សប្តាហ៍ទី ១៥៖ វេលាម៉ាក់ប៉ាទន្ទឹងរង់ចាំយ៉ាងអន្ទះសាដល់ហើយ ដឹងថាអីអត់?

ការ​​​វិវត្តគភ៌​ពេល​វេលា​រំភើប ភ័យអរ​បាន​មក​ដល់ ព្រោះ​សប្តាហ៍​នេះ​អាច​ឆ្លុះ​អេកូ​ឃើញ​ភេទ​របស់​បេប៊ី​ថា ជា​ស្រី ឬ​ក៏​ប្រុស។ អាអូន​មាន​​​ទំហំ​​​ប្រហែល​​​ផ្លែ​​​ប៉ោម ទម្ងន់​​​ប្រមាណ​​​​​​ជា​​​ ៧៥ ក្រាម និង​​កម្ពស់​ប្រហែល​​​ ១០ សង់ទីម៉ែត្រ ហើយ​គេ​ចាប់​ផ្តើម​រៀន​ដក​ដង្ហើម លេប និង​ជញ្ជក់​បន្តិច​ម្តងៗ​ដើម្បី​ត្រៀម​ចេញ​មក​មើល​ពិភព​លោក​ខាង​ក្រៅ ហើយ​ចេះ​ធាក់​ជើង កម្រើក​ចុះ​ឡើង​ដែរ មិន​យូរ​ទេ​យើង​នឹង​ដឹង​ការ​រើ​​របស់​អាអូន។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ដោយ​សារ​បម្រែ​បម្រួល​អ័រម៉ូន​កំឡុង​ពេល​ពពោះ ធ្វើ​ឲ្យ​យើង​អាច​មាន​អាការៈ​ស្រៀវអញ្ចាញ​ធ្មេញ ឬ​ឈាន​ទៅ​រលាក​អញ្ចាញ​ធ្មេញ​។ រោគ​សញ្ញា​របស់​ជំងឺ​នេះ​មាន​ដូច​ជា ឡើង​ក្រហម ហើម និង​ចេញ​ឈាម​ពេល​ដុស​ធ្មេញ ឬ​ក៏​ឈាម​ពេល​​សម្អាត​ធ្មេញ​ដោយ​ប្រើខ្សែ។ ដូច្នេះ​យើង​គួរ​ធ្វើ​អនាម័យ​ធ្មេញ​​ឲ្យ​បាន​ដិត​ដល់​ជាង​មុន ហើយ​ព្យាយាម​ដុស​សម្អាត​ក្រោយ​ពេល​ញាំ​បាយ​រួច​ឲ្យ​បាន ៣ដង រៀង​រាល់​ថ្ងៃ។ ទោះ​បី​ជា​ជំងឺ​នេះ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ក៏​ពិត​មែន តែ​យើង​មិន​ត្រូវ​ព្រងើយ​កន្តើយ​ឡើយ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​មេរោគ​ឆ្លង​ចូល​តាម​ឆ្អឹង និង​ជាលិកា​ជុំវិញ​ធ្មេញ រហូត​ឈាន​ដល់​ការ​សម្រាល​អាអូន​មុន​ពេល ឬ​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ យើងគួរដឹងពីបញ្ហាអ្វីខ្លះ? មក​ដល់​សប្តាហ៍​នេះ ផ្លូវ​អារម្មណ៍​យើង​ក៏​នៅ​តែ​អាច​ប្រែប្រួល​មិន​ទៀង​ដដែល។ អារម្មណ៍​ទាំង​នោះមាន​ដូច​ជា៖ – យំ​ដោយ​គ្មាន​មូលហេតុ – ត្រេកអរ​ រួច​ប្រែ​ទៅ​ជា​ភ័យ​មួយ​រំពេច – ពិបាក​ចិត្ត​ពេល​ស្លៀកពាក់​ខោ​អាវ​មិន​ត្រូវ – ខឹង​ខ្លួន​ឯង​ពេល​ផ្តោត​​ធ្វើ​ការងារ​អ្វី​មិន​បាន។ ពិត​ណាស់ ម្នាក់ៗ​ច្បាស់​ជា​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ទាំង​នេះ​នៅ​ពេល​ដំបូង​ៗ ​ប៉ុន្តែ​វា​នឹង​ធូរ​ស្បើយ​ជាង​មុន​ពេល​ឈាន​ទៅ​សប្តាហ៍​បន្ទាប់​ៗ​។ យើង​គួរ​សាក​សម្រួល​អារម្មណ៍​ទាំង​នេះ​ដោយ​និយាយ​ជាមួយ​អ្នក​ណា​ម្នាក់ សរសេរ​កំណត់​ហេតុ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ឬ​ក៏​ស្តាប់​​ចម្រៀង​ដែល​ចូល​ចិត្ត​។ ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ចុះ​ខ្សោយ​កំឡុង​ពេល​ពពោះ​ ​​បញ្ហា​​អាឡែហ្ស៊ី​​ក៏​អាច​កាន់​តែ​ធ្ងន់​ធ្ងរ។ ក្នុង​ករណី​ដែល​បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ យើង​ទៅ​សួរ​យោបល់​ពេទ្យ​មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ៗ ដើម្បី​​សុវត្ថិភាព​របស់​​គភ៌​ក្នុង​ផ្ទៃ។ តេស្តអីខ្លះចាំបាច់? ក្នុង​​ត្រីមាស​ទី​ ២ ​នេះ គ្រូពេទ្យ​តម្រូវ​ឲ្យ​យើង​មក​តាម​ការ​ណាត់​យ៉ាង​តិច​ណាស់​ក៏​ឲ្យ​បាន […]


ត្រីមាសទី ២

សប្តាហ៍ទី ១៤៖ ដល់ពេលបេប៊ី មានទំហំប៉ុនផ្លែក្រូច

ការលូតលាស់គភ៌“Hello គ្រូពេទ្យ” សូមស្វាគមន៍​​​ក្នុង​​​ការ​​​ឈាន​​​ចូល​​​មក​​​ដល់​​​ត្រី​​​មាស​​​ទី​​​២! ​​​នេះ​​​​ជា​​​វេលា​​​ដ៏​​​សំខាន់​​​មួយ​​​សម្រាប់​​​ការ​​​វិវត្ត​​គភ៌។​​! ក្នុង​​​សប្ដាហ៍​​​ទី ​​​១៤​​​​​នេះ​បេប៊ី​​​​​​នឹង​​​​​​មាន​​​ទំហំ​​​ប៉ុន​ផ្លែ​​​ក្រូច​​​ឆ្មា​​​រ​ពណ៌​​​លឿង មាន​ទម្ងន់​ប្រមាណ​​​​​​ជា​​​ ៤៥ ក្រាម និង​​​ប្រវែង​ប្រហែល​​​ ៩ សង់ទីម៉ែត្រ។ ម៉ាក់ៗ​ចង់​ដឹង​អត់ អាអូន​លូត​លាស់​អ្វី​​ខ្លាំង​ជាង​ក្នុង​សប្តាហ៍​នេះ? ប្រាកដ​ជា​សក់​ហើយ សក់​អាអូន​នឹង​ផ្តើម​ដុះ​គ្រប់​កន្លែង មិន​ថា​តែ​លើ​ក្បាល ឬ​ចិញ្ចើម​នោះ​ទេ។ ស្រទាប់​រោម​ស្តើងៗ​ក៏​មាន​កាន់​តែ​ច្រើន ដើម្បី​រក្សា​កម្ដៅ​របស់​អាអូន។ ស្រប​​​ពេល​​​ជាមួយ​​​គ្នា​​​នេះ ថ្លើម​របស់​អា​អូន​នឹង​ចាប់​ផលិត​ទឹក​ប្រមាត់។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ដោយ​​​សារ​​​តែ​​​អាការៈ​​​ចាញ់​​​កូន​​​​​​អន់​​​ថយ​​​បន្តិច​​​ម្តង​​​ក្នុង​​​ត្រីមាស​​​ទី​​​២​​​នេះ ម្ល៉ោះ​ហើយ​យើង​មាន​​​អារម្មណ៍​​​​​​ស្រស់ស្រាយ​​​ មាន​​​កម្លាំង​ជាង​​​មុន​​​។ ទោះ​​​បី​​​ជា​​​អាការៈទាំង​​​នោះ​​​បាត់​​​អស់ ក៏​​​មិន​​​មាន​​​​​​ន័យ​​​ថា​យើង​នឹង​​​លែង​​​មាន​បញ្ហា​ចោទ​អ្វី​ផ្សេង​ទៀត​ដែរ​​​។ ឈាន​​​ចូល​​​ដល់​​​សប្តាហ៍​​​ទី​​​ ១៤ ​​​នេះ គ្នា​យើង​ច្រើន​តែ​​​ឈឺ​​​ចាក់ៗ នៅ​​​ពោះ​​​មួយ​​​ចំហៀង ឬ​​​ក៍​​​សង​​​ខាង។ ​នៅ​​​ពេល​​​ស្បូន​​​របស់​​​​​​កាន់​​​តែ​​​រីក​​​ធំ សរសៃ​​​ពួរ​​​ត​​​ភ្ជាប់​​​ពី​​​ឆ្អឹង​​​ត្រគាក​ទៅ​​​សាច់​​​ដុំ​​​ស្បូន​​​ក៏​​​រីក​​​តឹង​​​ បង្ក​​​ឲ្យ​​​​​​ការឈឺ​​​នេះ​​​កើតមាន​​​ឡើង​​​។ ប៉ុន្តែ​មិន​ជា​បញ្ហា​ធំ​ដុំ​ទេ យើង​គ្រាន់​តែ​​​សម្រាក​ឲ្យ​​​បាន​​ច្រើន ឬ​ទម្រេត​ខ្លួន​​​​​​ពេល​​​​ឈឺ នោះ​អ្វីៗ​នឹង​ប្រសើរ​ឡើង។ យើងគួរយល់ដឹងអ្វីខ្លះ? ជាទូទៅ ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​របស់​​​ស្រីៗ​មាន​​​ផ្ទៃ​​​ពោះ​​​មិន​​​សូវ​​​​​​រឹងមាំ​​ដូច​​​មនុស្ស​​​ធម្មតា​​​ទេ ​​​ងាយ​​​នឹង​​​ឆ្លង​​​មេរោគ​​​ផ្សេងៗ ដូច​​​ជា ផ្តាសាយ ជាដើម។ ហេតុ​​​នេះ​​​យើង​​​គួរ​​​​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន ដោយ​​​រក្សា​​​អនាម័យ​​​ខ្លួន​​​ប្រាណ​​​ប្រចាំ​​​ថ្ងៃ​​​ឲ្យ​​​បាន​​​ល្អ ដូច​​​ជា​លាង​​​សម្អាត​​​ដៃ​​​នឹង​​​សាប៊ូ​​​ញឹក​​​ញាប់ មុន និង​​​ក្រោយ​​​​បន្ទោរ​​​បង់ ញ៉ាំ​នំ​ចំណី និង​រាល់​​​ពេល​​​​​​ប៉ះ​​​របស់​​​កខ្វក់​​​ផ្សេងៗ។ ជៀស​​​វាងការ​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នក​​​ជំងឺ​​ ឬ​​​ក៏​​ញ៉ាំ​អាហារ​​​រួម​​​ជាមួយ​​​នឹង​​​នរណា​​​ម្នាក់។ យើង​​​គួរ​​​ដាក់​​​ទឹក​​​លាង​​​ដៃ​​​អនាម័យ​​​តាម​​​កាបូប​​​ ដើម្បី​ប្រើ​ប្រាស់​ពេល​ចាំ​បាច់។   ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? អំឡុង​ពេល​​​មាន​​​ផ្ទៃ​​​ពោះ ស្រីៗ​យើងនោមញឹក​ញាប់​ធ្វើ​ឲ្យ​រំខាន​ដំណេក និង​អស់​កម្លាំង​ពេល​ថ្ងៃ បណ្តាលឲ្យ​សុខភាព​យើង និង​បេប៊ី​ចុះ​ខ្សោយ។ ដូច្នេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ រក​វិធី​គេង​លក់​ស្កប់​ស្កល់​ដូច​ដើម។ តេស្តអីខ្លះដែលចាំបាច់? ប៉ុន្មាន​​​សប្តាហ៍​​​មុន យើង​​​​បាន​​​​​​​​​​​​ឆ្លុះ​អេកូ​រក​​​មើល​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ក្រូម៉ូសូម​​​របស់​​​កូន​​​​​​ម្តង​​​ ហើយ​​​ប្រហែល​​​ជា​​​ទទួល​​​បាន​​​លទ្ធផល​​​ដែរ​​​។ បើ​​​លទ្ធផល​​​បង្ហាញ​​​​​​ថា អាអូន​​មាន​​​អត្រា​​​ប្រឈម​​​ខ្ពស់​​​នឹង​​​ជំងឺ​​​បង្ក​​​ដោយ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ក្រូម៉ូសូម​ទាំង​​​នោះ តម្រូវ​ឲ្យ​បូម​ទឹក​ភ្លោះ​យក​ទៅ​ពិនិត្យ​ដើម្បី​បាន​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់។ ការ​​​បូម​​​ទឹក​​​ភ្លោះ​​​ទៅ​​​ពិនិត្យ​​​នេះ អាច​​​ធ្វើ បាន​​​នៅ​​​ចន្លោះ​​​សប្តាហ៍​​​ទី ​​​១៤ និង ១៨ នៃ​​​គភ៌ លទ្ធផល​​​របស់​​​វា​​​អាចកំណត់​​​បាន​​​ថា​​​កូន​​​​​យើង​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​ណាមួយ​​​​​​នៃ​​​ក្រូម៉ូសូម​​​ ដូច​​​ជា Down syndrome (ក្មេងកើតមកសតិមិនប្រក្រតី) ជា​ដើម។ ​​​ភាព​​​សុក្រឹត​​​នៃ​​​លទ្ធផល​​​តេស្ត​​​នេះ​​​មាន ដល់​​​ទៅ ​​​៩៩​​% តែ​​​ក៏​​​នាំ​​​ឲ្យ​​​មាន​​​ហានិភ័យ​​​នៃ​​​ការ​​​រលូត​​​កូន ១% ​​​ដែរ។ សូម​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ​មុន​នឹង​សម្រេច​ធ្វើ​តេស្ត​នេះ។ សុខភាព និង សុវត្ថិភាព៣– […]


ត្រីមាសទី ២

សប្តាហ៍ទី ២៨៖ ធ្មេចបើកៗ បេប៊ីទម្ងន់​បាន ១គីឡូក្រាមបាត់

ការលូតលាស់គភ៌សប្តាហ៍ទី ២៨ នេះ​អាអូន​មាន​ទំហំប៉ុន​ផ្លែត្រប់​វែង មាន​ទម្ងន់​ប្រហែល ​១គីឡូក្រាម និង​ប្រវែង​ ៣៨​ សង់ទីម៉ែត្រ ការ​ណាត់​ជួប​លើកក្រោយ​គ្រូពេទ្យ​នឹង​ប្រាប់​ពី​ទម្រង់​របស់បេប៊ី​ក្នុង​ផ្ទៃ​ ថា​តើគួរ​សម្រាល​តាម​បែប​ធម្មជាតិ​ ឬ​​វះកាត់​។​ ប៉ុន្តែ​ឥឡូវ​នេះ​កុំទាន់​អាល​ភ័យ​ ព្រោះ​សល់​ពេល ​២​ខែ​ទៀត​ អាច​ឲ្យកូន​យើង​បង្វិល​​បាន​។ ​ខួរក្បាល​កូន​វិវត្ត​ជាង​មុន​ ហើយ​មាន​ដុះសក់ ​និង​ស្រទាប់​ខ្លាញ់​ក៏ឡើង​ក្រាស់​ជាង​មុន​ដែរ​។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ឈាម​ រកមើលរេស៊ីស​នៅ​គ្រាប់ឈាម​ក្រហម បើ​រេស៊ីសយើងអវិជ្ជមានហើយអាអូនអវិជ្ជមានដូចគ្នា អ៊ីចឹងបេប៊ីអាចនឹងមានបញ្ហាសុខភាព ដូចជាឡើងលឿង ស្លេកស្លាំង។ គ្រូពេទ្យអាចការពារបញ្ហាទាំងនេះដោយចាក់វ៉ាក់សាំង Rh Immune Globulin​ នៅ​សប្តាហ៍ទី ២៨ និង​ក្រោយ​ពេល​សម្រាល។ ចំណុចអីខ្លះគួរបារម្ភ? ស្រីៗ​យើង​ពោះ​កាន់​តែ​ធំ ជៀស​មិន​រួច​ពី​ការ​ហើម​ជើង​នោះ​ទេ ជាង ៧៥% ហើម​ជើង​ក្នុង​សប្តាហ៍​ទី ២៦ ដោយសារ​កើន​ឡើង​នូវ​កម្រិត​ជាតិទឹក​ក្នុង​ខ្លួន​ពេលមាន​ផ្ទៃពោះ។ ត្បិត​មិន​មាន​គ្រោះ​ថ្នាក់ តែ​វា​រំខាន​ដល់​សុខភាព និង​រាងកាយ​យើង។ ​ខាងក្រោម​នេះ​ជា​វិធី​ខ្លះ​ដើម្បី​កាត់​បន្ថយ​ការ​ហើម​ជើង។ – អង្គុយ​ចុះ ដាក់ជើង​សណ្តូក​ឡើង​លើ​ – ផ្អាក​ការងារ​ហើយ​សម្រាក​តម្រង់​ខ្នង​ – ស្លៀកពាក់​ខោអាវរលុងៗ – ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ – ពាក់ស្រោមរឹបជើង​ដើម្បី​ឲ្យ​ស្រក​ហើម។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? បើ​ជើងយើង​ហើម​ខ្លាំង​ទៅៗ ​គួរ​តែ​ទៅជួប​គ្រូពេទ្យ​ភ្លាមៗ​ ព្រោះការ​ហើម​ខ្លាំង​អាច​ជារោគសញ្ញា​នៃ​ជំងឺបម្រុង​ក្រឡាភ្លើង​​ ​អម​ជាមួយ​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ ឡើង​ទម្ងន់ លើស​សម្ពាធ​ឈាម​ និង​មាន​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​។ […]


ត្រីមាសទី ២

សប្តាហ៍ទី​ ២៦៖ បើ​បាន​មើល​អេកូ​ ម៉ាក់ប៉ា​ច្បាស់​ជា​ញញឹម​បិទ​មាត់​មិន​ជិត​ទេ

ការលូតលាស់គភ៌បើ​បាន​មើល​អេកូ​សប្តាហ៍នេះ ម៉ាក់ប៉ា​ច្បាស់​ជា​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ពេល​ឃើញ​បេប៊ី​ចាប់ផ្តើម​ចេះ​ព្រិច​ភ្នែក ហើយ​រោម​ភ្នែក និង​សក់​ក៏​ចាប់​ផ្តើម​ដុះ​ដែរ។ ភ្នែក​អាអូន​កើតមក​អាច​មាន​ភ្នែក​ពណ៌​ត្នោត​​ ឬ​ពណ៌ខ្មៅ ឯទំហំបេប៊ី​វិញប៉ុន​មើម​ខ្ទឹម​បារាំង វាស់​ពីក្បាល​ដល់​ជើង​បាន​ប្រវែង​ ៣៩ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ប្រហែល ៧៥០ ក្រាម​។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ស្បូន​យើងប្រៀប​បាន​ជាឋាន​សួគ៌​មួយ​សម្រាប់​កូន​យើងមុន​ពេល​កើត​។ ​ដោយ​ឡែក​ ក្រោយ​ពេល​កើតមក ម៉ាក់​និង​ប៉ា​ជា​អ្នក​រៀបចំ​ឋានសួគ៌​ថ្មីមួយ​ឲ្យ​ពួកគេ ទាំង​គ្រែ ពូកខ្នើយ និង​ប្រដាប់​ប្រដា​ក្មេង​លេង ត្រូវ​តែ​សម្រិត​សម្រាំង​ជា​ពិសេស ដើម្បី​ត្រៀម​ទទួល​បេប៊ី។ ​ ចំណុចអីខ្លះគួរបារម្ភ? មិន​ស្រួល​ទេ ទាំង​ពេល​ដេក​ដើរ​ឈរ​អង្គុយ ពោះ​កាន់​តែ​ធំ ខ្លួន​យោង​ទៅ​មុខ​បន្តិច ស្រីៗ​យើង​ប្រាកដណាស់​នឹង​ពិបាក​ដើរ ឯ​សន្លាក់​ក៏​មិន​រឹង​មាំដូច​មុន ងាយ​នឹង​ដើ​រដួល ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន កុំឲ្យ​មាន​បញ្ហា​អី​កើត​ឡើង​ឲ្យ​សោះ។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? ដូចគ្នា​នឹង​សប្តាហ៍​មុន​ដែរ យើង​មាន​ចេញ​សង្វារ និង​ដុំរមាស់ ធ្វើឲ្យ​មាន​ការ​រំខាន​មែន​ទែន ពេល​ខ្លះ​ទ្រាំ​អេះ​សឹង​តែ​មិន​បាន។ ដុំ​រមាស់​ភាគច្រើន​ចេញ​តាម​ស្នាមសង្វារនៅក្បាល​ពោះ ​ភ្លៅ​ គូទ និង​ដើម​ដៃ។ គ្រូពេទ្យ​អាចនឹង​ឲ្យ​ថ្នាំលាប​ ឬ​ថ្នាំចាក់​ ដើម្បី​ឲ្យ​អន់​រមាស់​ ប៉ុន្តែ​យ៉ាងណា​យើងត្រូវ​តែ​ទ្រាំ​ ព្រោះ​សល់តែ ៣ ខែ​ទៀតទេ យើង​នឹង​បាន​ឃើញ​កូន​ដ៏គួរ​ឲ្យស្រលាញ់​ហើយ។ តេស្តអីខ្លះចាំបាច់? ក្នុងខែ​នេះយើង​ត្រូវ​ធ្វើតេស្ត​ថ្មី​ ២-៣មុខ បន្ថែមទៀត ការធ្វើ​តេស្ត​នីមួយៗ​គឺ​ទៅតាម​បែបបទ​គ្រូពេទ្យ​។ – ថ្លឹង​គីឡូ ​និងវាស់សម្ពាធឈាម​ – តេស្តទឹកនោម​មើល​ប្រូតេអ៊ីន​ និង​ជាតិ​ស្ករ – […]


ត្រីមាសទី ២

សប្តាហ៍ទី ២៧៖ បើ​ទារក​សម្រាលអំឡុងពេលនេះ មានឱកាសរស់ប៉ុន្មានភាគរយ?

ការលូតលាស់គភ៌ក្នុង​អាទិត្យ​ទី ២៧ នេះ​ គភ៌​មាន​ទំហំ​ប៉ុន​ផ្កាស្ពៃ​ ហើយ​មាន​គីឡូ​ប្រហែល ៩០០ ក្រាម​ និង​ប្រវែង ៣៦,៨ សង់ទីម៉ែត្រ។​ នៅ​សប្តាហ៍​ទី ១ នៃ​ឆមាស​ទី ៣ នេះ បេប៊ី​មាន​មុខ​មាត់​ដូច​ពេល​ដែល​អាអូន​កើត​ដែរ។ ទោះ​បីជា​ សួត​ ថ្លើម​ និង​ប្រព័ន្ធ​ការពារ​គភ៌​ត្រូវ​ការ​ពេល​ដើម្បី​​លូតលាស់​ កូន​យើង​មាន​ឱកាស​រស់​ខ្ពស់​ប្រសិន​បើ​ត្រូវ​កើត​ភ្លាមៗ។ បេប៊ី​អាច​ស្គាល់​សំឡេង​យើង ប៉ុន្តែ​ដោយ​សារ​មាន​សារធាតុ​រម្អិល​មក​គ្រប​ការពារ​ត្រចៀក​ពី​ទឹកភ្លោះ ស្តាប់​មិន​សូវ​ច្បាស់​ទេ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? សម្រាល​កូន​មិនមែន​ជា​រឿង​ងាយ​ទេ គេ​តែង​ប្រៀប​ប្រដូច​ទៅ​នឹង​ការ​ឆ្លង​ទន្លេ ឬ​មហាសាគរ​ដែល​ត្រូវប្រឈម​នឹង​គ្រោះថ្នាក់។ ដូច្នេះ​យើង​​គួរតែ​ររៀនបន្ថែម​ពី​វិធី​បន្ថយ​ភាព​ឈឺចាប់​ពេល​បង្កើត​កូន​ បញ្ហា​ដែល​មាន​ចំពោះ​កូន​ទើប​កើត​ របៀប​បំបៅដោះ​ និង​របៀប​សង្គ្រោះ​បឋម​ចំពោះ​ទារក ដើម្បី​បង្កើន​ទំនុក​ចិត្ត​យើង​ពេល​សម្រាល។ ចំណុចអីខ្លះគួរបារម្ភ? ចាប់ពី​ពាក់​កណ្តាល​រហូត​ដល់​ចុង​ត្រីមាសនេះ បេប៊ី​ស្ថិត​នៅ​ក្នុង​ទម្រង់​ត្រៀម​សម្រាល​ជានិច្ច​ ធ្វើឲ្យ​ទម្ងន់​ក្បាល​កូន​សង្កត់​ទៅលើ​សរសៃ​ប្រសាទ​ស្កាទិកានៃ​ឆ្អឹងខ្នង​ខាងក្រោម​ ដែល​បណ្តាល​ឲ្យ​យើង​ឈឺចាក់​មកដល់​ចុងជើង។ ​គន្លឹះ​ក្នុង​ការ​បន្ថយ​ការឈឺចាប់៖ អង្គុយ៖ ការ​អង្គុយ​ចុះ​ជួយ​បន្ថយ​ការ​ឈឺចាប់​ចាក់​ទៅ​ជើង​ ហើយ​ការគេង​ក៏អាច​ជួយ​បន្ថយ​សម្ពាធ​នេះ​បាន​ដែរ។ ស្អំ៖ បិទ​កៅអៀក​ ដើម្បី​បន្ថយ​ភាព​ឈឺចាប់​ ឬ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ក៏​អាច​ជួយ​បាន​ដូចគ្នា។ ធ្វើ​លំហាត់​ប្រាណ៖ ការ​បង្វិល​ត្រគាក ឬ​ធ្វើ​ចលនា​បត់បែន​ចុះឡើង​ក៏​អាច​បន្ថយ​សម្ពាធ​នេះ​បាន​ដែរ។ ហែលទឹក​៖ វាជា​លំហាត់​ប្រាណ​ដ៏​ល្អ​សម្រាប់​ស្រីៗ​គ្នា​យើង​ដែល​ឈឺ​ត្រគាក​ ដោយសារ​តែ​វា​ជួយ​ទាញ​សាច់ដុំ ធ្វើ​ឲ្យ​ការ​ឈឺចាប់​ថយ​ចុះ។ របៀប​ផ្សេងៗ​ទៀត៖ ដូចជា​ការ​ចាក់​ម្ជុល​វិទ្យាសាស្រ្ត និង​ម៉ាស្សា​ដោយ​អ្នក​ជំនាញ​ក៏​ជួយ​បាន​ខ្លះ​ដែរ។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? ​​ពេល​នេះ អាត្រា​នៃ​ការ​កើត​កូន​មុន​ខែ មាន​ភាគរយ​តិចណាស់។ ទោះ​ជា​បែប​នេះ​ក្តី យើង​គួរ​តែ​ដឹង​​សញ្ញា​របស់​វា៖ – ឈឺពោះ​ដូចពេល​មករដូវ ​- រាក​ ចង់ក្អួត […]


ត្រីមាសទី ២

សប្តាហ៍ទី ២១៖ ពោះវៀនអាអូនអាចស្រូបយកជាតិផ្អែមបានតិចៗហើយ

ការលូតលាស់គភ៌គ្នា​យើង​មាន​ចាំ​អត់ សប្តាហ៍​មុន​អាអូន​មាន​ទំហំ​ប៉ុន​ផ្លែ​ចេក ចុះ​ពេល​នេះ​វិញ? បេប៊ី​ប៉ុន​ផ្លែការ៉ុត​ហើយ មាន​ប្រវែង​ប្រហែលជា ២៦,៥ សង់ទីម៉ែត្រ និងទម្ងន់​ប្រមាណ ៣៤០ក្រាម។ ពេល​នេះ​ពោះវៀន​អាអូន​អាច​ស្រូប​យក​ជាតិ​ផ្អែមៗ​បាន​តិច​តួច ដែល​​លេប​ និង​ជុះ​​ទៅ​វិញ​តាម​ពោះវៀន​ធំ​។ ទោះ​ជា​យ៉ាងនេះ​ក្តី អាហារ​ដែល​ទៅ​ចិញ្ចឹម​បេប៊ី​ភាគ​ច្រើន​បាន​មក​ពីសុក។ ថ្លើម និង​អណ្ដើក​របស់​បេប៊ី​ មានមុខងារផលិត​គ្រាប់​ឈាម ឯ​ខួរ​ឆ្អឹង​ខ្នង​ បម្លែង​គ្រាប់​ឈាម​ និង​ជា​សរីរាង្គ​ចម្បង​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​ចាប់​តាំង​ពី​ខែ​ទី ៩ ក្រោយ​ពេល​កើត​រួច។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? គ្រប់​គ្នា​ច្បាស់​ជា​សប្បាយ​ចិត្ត ព្រោះ​ស្រួល​ខ្លួន​បន្តិច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ ពោះ​ក៏​មិន​សូវ​រីក​ធំ ឯ​ការ​រំខាន​ក្នុង​ត្រីមាស​ដំបូង​ក៏​បាត់​ដែរ។ យ៉ាង​ណាមិញ​យើង​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ជម្នះទៀត កង្វល់​របស់​ស្រីៗ​យើង​មួយ​ចំនួន​គឺ​ការ​ឡើង​មុន ដោយសារ​តែ​នៅ​ក្នុង​ខ្លួន​ផលិត​ខ្លាញ់​លើស​លប់។ ដើម្បី​កាត់​បន្ថយ​បញ្ហា​មុន ត្រូវ​ឧស្សាហ៏​លាង​កន្លែង​ដែល​ឡើង​មុន​ជាមួយ​នឹង​សាប៊ូ​ឲ្យ​បាន ២ដង​/ថ្ងៃ ត្រូវជ្រើសរើសផលិតផលណាមិនសូវមានជាតិខ្លាញ់។។ កុំ​ប្រើថ្នាំ ឬ​ផលិត​ផល​ដើម្បី​ព្យាបាល​មុន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ។ បញ្ហា​ធំ​មួយ​ទៀត សរសៃ​វ៉ែន​ជើង​យើង​នឹង​ងាយ​រីក​ប៉ោង ដោយសារ​តែ​បេប៊ី​ក្នុង​ពោះ​បាន​បន្ថែម​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​សរសៃ​វ៉ែន​ជើង​របស់​ម្តាយ។ ការពារ​កុំ​ឲ្យ​មាន​ការ​រីក​ប៉ោង​សរសៃឈាម​វ៉ែន យើងគួរ​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ ដោយ​លើក​ជើង​នៅ​ពេល​សមរម្យ គេង​ផ្អៀង​ទៅ​ឆ្វេង និង​ពាក់​ស្រោម​រឹប​ជើង។ ចំណុចអ្វីខ្លះគួរបារម្ភ? ពេល​វេលា​នឹង​កន្លង​ផុត​ទៅ​យ៉ាង​លឿន​នៅ​ពេល​ដែលយើង​មាន​កូន និង​ចិញ្ចឹម​ពួក​គេ។ មុនពេល​ដែល​វា​កន្លង​ផុត​ទៅយើង​​គួរ​រក្សា​ទុក​នូវ​ការ​វិវត្តនៃ​ការ​ពពោះ​ឲ្យ​កូនៗ​យើង​ធំ​ឡើង​បាន​ឃើញ ដោយ​សរសេរ ថត​ឯកសារ​ទុក រួច​ដាក់​ក្នុង​ប្រអប់​មួយ។ កូនៗ​នឹង​មាន​កា​ភ្ញាក់​ផ្អើល​ជា​មិន​ខាន នៅ​ពេល​ដែល​គេ​បាន​ឃើញ​ពី កំណត់​ហេតុ ឬ​រូប​ភាព​មុន​សម្រាល​របស់​ពួក​គេ។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? ការ​ស្ទះ​រន្ធទឹក​ដោះ​ដោយសារ​តែ​សុដន់​ត្រៀម​រង់ចាំ​ការ​សម្រាល​អាអូន ទោះ​បី​ជា​វា​នៅ​ពេល ២ ទៅ ៣ខែ […]


ត្រីមាសទី ២

សប្តាហ៍ទី ១៣៖ កាន់តែធំ អាអូនចាប់ផ្តើមចេះដាក់ដៃចូលក្នុងមាត់ហើយ

ការ​​​វិវត្តន៍​​​របស់​​​គភ៌ក្នង​​​សប្តាហ៍​​​ទី ​​​១៣​​​​​នេះ គភ៌​​​ ​​​មាន​​​ទម្ងន់​​ប្រមាណ​​​​​​ជា​​​ ៣០ ក្រាម និង​​កម្ពស់​ប្រហែល​​ជា​​​ ៧ សង់ទីម៉ែត្រ សរីរាង្គ​​​គ្រប់​​​ផ្នែក​​​​​​​​​បន្ត​​​លូត​​​លាស់​​​ធម្មតា ឯ​ទង​សុក​ក៏​ចាប់​ផ្តើម​ប្តូរ​ទីតាំង​ទៅ​ពោះ​អាអូន។ បំពង់​​​សំឡេង​របស់​​អាអូន​​​​​​ចាប់​​​​​​លូតលាស់​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ដែរ តែម៉ាក់ប៉ា​​​ត្រូវ​​​រង់​​​ចាំ​​​ដល់​​​បេប៊ី​កើត​ទើប​អាច​​ឮ​សំឡេង​របស់​​គេ​​​។ មួយ​​​វិញ​​​ទៀត អាអូន​ក៏​​​អាច​​​ចាប់​​​ផ្តើម​​​ដាក់​​​ដៃ​​​​​​ចូល​​​ក្នុង​​​មាត់បណ្តើរៗ​ហើយ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? អាការៈ​ចាញ់​​​កូន​​​នឹង​​លែង​សូវ​មាន​ហើយ ឬ​​​​​​បាត់​​​តែ​​​ម្តង មិន​​​យូរ​​​មិន​​​ឆាប់​ទេ​ម៉ាក់ៗ​​​នឹង​​​​​​មាន​​​កម្លាំង​កំហែង​​​ដូច​​​មុន​​​។ ទោះ​យ៉ាង​ណា​យើង​កុំ​ទាន់​អាល​អរ ព្រោះ​​នឹង​អាច​កើត​មាន​ការ​ធ្លាក់​ស ថ្លា គ្មាន​ក្លិន ដែល​បង្ក​ឡើង​ដោយ​កម្រិត​អ័រម៉ូន​អឺស្ត្រូសែន​​​ក្នុង​​​ឈាម។ បើការ​ធ្លាក់​សរ​បស់​យើង​ប្រែ​ជា​មាន​ក្លិន ប្តូរ​ពណ៌​ផ្សេង គួរ​ណា​ប្រញាប់​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ណា​មួយ។ ជា​ពេល​ដែល​យើង​ត្រូវ​ដឹង​ពី​ការ​ហាត់​ប្រាណ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ហើយ ដោយមុន​​​ពេល​​​​ធ្វើ​លំហាត់​​​ប្រាណ​​​ណា​​​មួយ​​​នោះ គួរ​ស្វែង​​​យល់​​​ពី​​​គន្លឹះ​​​មួយ​​​ចំនួន​​​ដូច​​​ខាង​​​ក្រោម​​​៖ – ហាត់​​​ប្រាណ​​​ល្មម​​​ៗ ជៀស​​​វាង​​​ការ​​​ដក​​​ដង្ហើម​មិន​​​ដល់​​​គ្នា – ជ្រើសរើស​​​លំហាត់​​​ប្រាណ​​​ដែល​មិន​ប្រើ​កម្លាំង​ខ្លាំង – ប្តូរ​ទម្លាប់​ហាត់​ប្រាណ​ទៅ​តាម​ការ​លូត​លាស់​គភ៌​​​ -​​​ យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​បម្រែ​​​បម្រួល​​​រាង​​​កាយ – បញ្ឈប់​​​លំហាត់​​​ប្រាណ​​ដែល​​​នាំ​​​ឲ្យ​​​ឈឺ​​​ចាប់ ឬ​​​ហត់​​​ខ្លាំង។ ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ៣- ប្រាប់អីខ្លះទៅពេទ្យ? ស្រីៗយើងត្រូវបារម្ភបើមានបញ្ហាការដកដង្ហើម ឬឈឺទ្រូង គួរប្រញាប់ជួបពេទ្យ។ បញ្ហានេះអាចកើតឡើង២ ទៅ៣នាទី អំឡុង ឬក្រោយពេលយើងឡើងជណ្តើរ ដោយអាការមិនថមថយទាល់តែសោះ។ នៅ​​​ពេល​​​យើង​​​ពិបាក​​​ដក​​​ដង្ហើម បរិមាណ​​​អុកស៊ីហ៊្សែន​​​ក្នុង​​​ឈាម​មាន​​​ការ​​​ថយ​​​ចុះ នាំ​​​ឲ្យ​​​ឈាមដែល​​​នាំ​​​អុកស៊ីហ៊្សែន​​​ទៅ​​​ឲ្យ​​​កូន​​​ក្នុង​​​ផ្ទៃ​​​មិន​​​គ្រប់​​​។ តេស្តអីខ្លះចាំបាច់? ក្នុង​​​សប្តាហ៍​​​នេះ មិន​ខុស​ពី​រាល់​ដង​ប៉ុន្មាន​ទេ គ្រូពេទ្យ​​​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​​​ជា​​​៖ – ថ្លឹង​​​ទម្ងន់ និង​​​វាស់​​​សម្ពាធ​ឈាម – ពិនិត្យ​​​កម្រិត​​​ជាតិ​​​ស្ករ ប្រូតេអ៊ីន​ក្នុង​​​ទឹក​​​នោម – ពិនិត្យ​​​ចង្វាក់​​​បេះដូង​​​កូន – ស្ទាប​​​វាស់​​​កម្ពស់ និង​ទំហំ​ស្បូន ​​​- ​​​មើល​ករណី​ហើម​ដៃជើង ឬ​ប៉ោង​សរសៃ​វ៉ែន។ សុខភាព និង សុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? ​ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខ​ភាព​ពិត​ជា​មាន​សារ​សំខាន់ ប៉ុន្តែ​យើង​ត្រូវ​គិត​ពី​កូន​ក្នុង​ផ្ទៃ​ផង។ ត្រូវ​ចាំ​ថា​ រាល់​ការ​ធ្វើ​លំហាត់​ប្រាណ​ម្តងៗ ចង្វាក់​បេះដូង​យើង​លោត​លើស​ពី ១៤០​ដង ក្នុង១នាទី ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​យើង​ […]


ត្រីមាសទី ២

សប្តាហ៍ទី ១៦៖ នៅក្នុងពោះសោះ អាអូនចេះលេងទឹកមុខម៉ាអេម

ការលូតលាស់គភ៌​ពរពោះ​​​ឈាន​ដល់​សប្តាហ៍​ទី​​ ១៦​ហើយ គភ៌​​មាន​ទំហំ​ប៉ុន​ផ្លែ​ប៊ឺរ​ ទម្ងន់ប្រហែល ១០០​ក្រាម និង​ប្រវែង​ ១២ សង់​ទីម៉ែត្រ។ ឆ្អឹង​ខ្នង និង​សាច់​ដុំ​ខ្នងលូត​លាស់​ល្អ​អាច​ឲ្យ​បេប៊ីក្នុង​ផ្ទៃ​ងើបក្បាល​ត្រង់​បាន។ ​មាន​ន័យ​ថា​ អាអូនអាច​នឹង​បញ្ចេញ​ទឹក​មុខ​ខ្លះៗ​ហើយ​​ដូច​ជា​ព្រិច​ភ្នែក ជ្រួញ​ចិញ្ចើម និ​ង​ញញឹម​ជា​ដើម។ ​បើ​សិន​ជា​យើង​អាច​មើល​ទម្លុះ​ស្បូន​បាន នោះ​យើង​នឹង​ឃើញ​ថា​ស្បែក​អាអូន​​មាន​សភាព​ថ្លា​ឆ្វង់​ ​ឃើញ​សរសៃ​ឈាម​តូចៗ​នៅ​តាម​ស្រទាប់​ស្បែក ដោយសារ​អាអូនមិន​ទាន់​មាន​ខ្លាញ់​នៅ​តាម​ស្បែក។ ​ត្រចៀក​កូន​យើង​មាន​ពេញ​លេញ​ហើយ ដូច​នេះ​គេ​អាច​ឮ​សំឡេង​របស់​ម៉ាក់​។ ការ​និយាយ​ទៅ​កាន់​បេប៊ី ឬ​ច្រៀង​ឲ្យ​ស្តាប់ ជា​វិធី​ដ៏​ល្អ​សម្រាប់​ភ្ជាប់​​ទំនាក់​ទំនង​រវាង​យើង​ទៅ​កូន។ អាអូន​អាច​មាន​អារម្មណ៍​ល្អ រីករាយ ដែល​បាន​ឮ​សំឡេង​ទោះ​គេ​មិន​ទាន់​យល់​អ្វី​ដែល​និយាយ​​ក៏​ដោយ។     បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ក្នុង​សប្តាហ៍ទី ១៦ នេះ យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​អ្នក​ចេះ​តែ​កូរ ពិសេស​ស្រីៗ​យើង​ដែល​ពរពោះ​លើក​ដំបូង​អាច​ច្រឡំ​គ្នា​ថា​ជា​ការ​កូរ​ពោះ ឬ​ដើរ​ខ្យល់ តែ​ការ​ពិត​នោះ​វា​ជា​ការ​ធាក់​របស់​កូន​ទៅ​វិញទេ។ ពោះ​កាន់​តែ​ធំជាង​មុន​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ស្លៀកពាក់ ដូច្នេះ​គួរ​រើស​យក​ខោ​អាវ​ដែល​រលុង​ៗ ពាក់​ទៅ​ស្រួល​ខ្លួន និង​មិន​រមាស់។ យើង​គួរ​បារម្ភពី​អី? ​ចាប់​អាម្មណ៍​ទេ ដង្ហើម​យើង​អាច​នឹង​ញាប់​ជាង​មុន​ តែ​កុំ​ភ័យ​អី! ជារឿងធម្មតាទេ ការដកដង្ហើម​ញាប់​ជាង​មុន​កើត​មាន​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះជា​ច្រើន​ វា​ច្រើន​កើត​មាន​នៅ​ក្នុង​ត្រី​មាស​ទី ​២​ នៃ​គភ៌។ មូល​ហេតុ​បណ្តាល​មក​ពីព​ពួក​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នេះ​ឯង។ ពួក​អ័រម៉ូន​ទាំង​នេះ​ទៅ​ភ្ញោច​ខួរ​ក្បាល​ឲ្យ​យើង​ដក​ដង្ហើម​យក​អុក​ស៊ី​សែន​​ឲ្យច្រើន​ជាង​មុន​ដើម្បី​ឲ្យកូន។ មូល​ហេតុ​មួយទៀត​ដោយសារ​អាអូន​អាច​នឹង​លូត​លាស់​ធំ​ជាង​មុន ហើយ​រុញ​សង្កត់​លើ​សាច់​ដុំ​សន្ទះ​ទ្រូង​ដែល​ខណ្ឌ​ចែក​ប្រអប់​ទ្រូង និង​ពោះ។ ត្រូវចាំថា ពេល​គភ៌​កាន់​តែ​ធំ ការ​ដក​ដង្ហើម​កាន់​តែ​ពិបាក​ជាង​មុន។ ការជួបជាមួយគ្រូពេទ្យ២- គួរប្រាប់អីខ្លះទៅពេទ្យ? មាន​សង្កេត​ទេ​ថា យើង​ញ៉ាំរ​បស់​ផ្អែម​ច្រើន ហើយ​ភ័យ​ខ្លាច​កើន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​ច្រើន​ជាង​ធម្មតា។ យើង​គួរ​ប្រាប់​បញ្ហា​នេះ​ឲ្យ​ពេទ្យ​ដឹង ពិសេស​បើ​សិន​ជា​យើង​មាន​ប្រ​វត្តិ​គ្រួ​សារ​កើត​ជំងឺ​ទឹកនោម​ផ្អែម។ ខ្លួន​ប្រាណ​យើងត្រូវ​ការ​ជាតិ​ស្ករ​ដើម្បី​បម្លែង​ទៅ​ជា​ថាម​ពល​ ហើយ​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ជា​អ្នក​សម្រប […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ