backup og meta

អាថ៌កំបាំងស្រីៗមិនធា្លប់ដឹង នាំឲ្យត្រីមាសទីបីនៃការពពោះជាពេលវេលាសំខាន់បំផុត

អាថ៌កំបាំងស្រីៗមិនធា្លប់ដឹង នាំឲ្យត្រីមាសទីបីនៃការពពោះជាពេលវេលាសំខាន់បំផុត

ដូច​ដឹង​ស្រាប់​ហើយ មាន​ផ្ទៃ​ពោះ​ ត្រូវ​បាន​បែង​ចែក​ជា​បី​ត្រី​មាស ហើយ​ត្រី​មាស​ទី ៣ ត្រូវ​ពេទ្យ​អះអាងថា ជា​អំឡុង​ពេល​សំខាន់​បំផុតនៃ​ការ​ពពោះ​របស់​ស្រីៗ​គ្នា​ហើយ ដោយ​គិត​​ចាប់​​ពី​សប្តាហ៍​ទី ២៨ ​រហូត​ដល់​គ្រប់​ខែ​ ជា​ធម្មតា​សប្តាហ៍​ទី ៣៩ ត្រូវ​ចាត់​ទុក​ថា​គ្រប់​ខែ។ ចុះ​ដឹង​ថា ហេតុអី​ត្រី​មាស​ទី ៣ សំខាន់​ជាង​ត្រី​មាសផ្សេង​បែបនេះ? ចង់ដឹង​ អត្ថបទ​នេះ នឹង​លម្អិត​ប្រាប់។

១- ចំណុច​សំខាន់​ទី ១ គឺការវិវត្តសរីរាង្គសំខាន់ៗរបស់ទាក​ក្នុងផ្ទៃ

យើង​ច្បាស់​ជា​​មាន​ការ​ងារច្រើន​ត្រូវ​ធ្វើ​​នៅអំឡុង​​ត្រី​មាស​ទី ៣ ដូច​ជា​ ត្រូវ​ឈប់​សម្រាក​​ពី​​ការងារ និង​ត្រូវ​រៀប​ចំ រក​មន្ទីរពេទ្យ ត្រៀម​មុន​ពេល​ការ​សម្រាល​ចូល​មក​ដល់។ លើស​ពី​នេះ​ទៀត​ នៅ​ពេលពោះ​កាន់​តែ​ធំ​ទៅ​ៗ យើង​​នឹង​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់ ស្រប​ពេលជាមួយ​​គ្នា​នេះ​ដែរ ទារក​​ក្នុងផ្ទៃ ក៏​​កំពុង​តែ​ធ្វើ​កិច្ច​ការ​សំខាន់​មួយ​ចំនួន ម៉ាក់ៗ​កំពុង​ពពោះ​មិន​បាន​ដឹង។

នៅ​ពេល​ចាប់​ផ្តើមឈាន​ចូល​​ត្រីមាស​ទី ៣ សរីរាង្គ​ទារក ​បាន​បង្កើត​យ៉ាង​ពេញ​លេញ​រួច​រាល់​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ​ដោយ​ខ្លួន​ឯងនៅ​ឡើយទេ។ ក្នុង​ត្រី​មាស​នេះ ​ជា​ដំណាក់​កាល​សម្រាប់​សរីរាង្គ​ទារក​ មាន​ដូច​ជា​ ខួរក្បាល សួត ភ្នែក បេះដូង និង​សរីរាង្គ​ដទៃ​ទៀត​ ធ្វើ​ការ​វិវត្ត​ឲ្យ​បាន​ពេញ​លេញ​ទាំង​ស្រុង។ ភ្នែក​រ​ទារក​នឹង​បើក​នៅ​ដើម​ត្រីមាស​ទី ៣ ឯ​ឆ្អឹង​វិញ​ នឹង​​វិវត្ត​​ពេញ​លេញ​នៅ​សប្តាហ៍​បន្ទាប់។

នៅ​សប្តាហ៍​ទី ៣១ ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល​របស់​ទារក​ អាច​ចាប់​ផ្តើម​គ្រប់​គ្រង​សីតុណ្ហភាព​ក្នុង​ខ្លួន​បាន។ អំឡុង​ពេល​នេះ​ដែរ​ មាន​ប្រូតេអ៊ីន​ជាក់​លាក់​មួយ​ចំនួន ត្រូវ​គេ​ហៅថា Surfactants បាន​ផលិត​ ដែល​វា​មាន​នាទី​ជួយ​ការពារ​សួត​ពី​ការ​ក្រពឹត និង​ដើម្បី​ឲ្យ​កូនអាច​ដក​ដង្ហើម​បាន​ដោយ​ខ្លូន​ឯង។ សប្តាហ៍​បន្ទាប់​ទៀត​ កូន​យើង​ ​អាច​ដឹង​ពី​ពន្លឺ​ដែល​ចូល​ក្នុង​ភ្នែក​បាន ​ព្រោះ​វា​ជា​ពេល​​កូន​ក្រមុំ​ភ្នែក​​ អាច​ធ្វើ​ការ​រីក និង​រួម។

នៅ​សប្តាហ៍​ទី ៣៥ ទារក​នឹង​មាន​ការ​លូត​លាស់​យ៉ាងឆាប់​រហ័ស ពិសេស​ដៃ​ជើងតូច​ៗ​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់។ ពីរ​សប្តាហ៍​ក្រោយ ​កូន​​នឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ស្ថិត​នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​គ្រប់​ខែ ក៏​​ជាពេល​​សរីរាង្គ​​កូន​យើង អាច​ដំណើរ​ការ​បាន​ដោយ​ខ្លួន​ឯង។ ក្បាលទារក ​នឹង​បង្វិល​ចូល​ទៅ​ក្នុង​ឆ្អឹង​ត្រគាកម៉ាក់ៗ (បើ​ទារកមិន​ទាន់​បង្វិល​ទេ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ដើម្បី​បាន​ដំបូន្មាន​បន្ថែម។

នៅ​សប្តាហ៍​ទី ៣៨ ម្រាម​ជើង​កូន​ នឹង​​មាន​ការ​ដុះ​ក្រចក​ ហើយ​ដៃ​រគេ​នឹង​ចាប់​ចុង​ម្រាម​ជើង (ក្រចក​ដៃ​ដុះ​មុន​ជើង​មួយ​ខែ)។ នៅ​សប្តាហ៍​ចុង​ក្រោយ ​ខួរ​ក្បាល​កូនយើង អាច​មាន​ទម្ងន់​ប្រហែល ៤០០ក្រាម ​ហើយ​វា​នឹង​បន្ត​កើន​ឡើង​ក្រោយ​ពេល​កើត។ ក្នុង​អំឡុង​ពេល​នេះ​ ដែល​ផ្ទៃ​រលោង​នៃ​ខួរក្បាល​កូន​យើង​ នឹង​មាន​ភាព​បត់​បែន ហើយ​អង្កាញ់​ជាង​មុន។

នៅ​ក្នុង​ត្រី​មាស​ចុង​ក្រោយ​នេះ​ដែរ ​ក៏​ជាពេល​សុក​ផ្តល់​នូវ​អង់​ទីករ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ នឹង​ជួយ​ទារក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​ការ​ឆ្លង​មេរោគ និង​ជួយ​ទ្រទ្រង់​ពួកគេ​បន្ទាប់​ពី​ការ​កើត។ សរុប​មក​ បើ​កូន​កើត​មិន​គ្រប់​ខែ ​នឹង​មាន​ការ​ថយ​ចុះ​ការវិវត្ត​សំខាន់​ៗ​ជាច្រើន​ ដែល​មាន​នៅ​ក្នុង​ត្រីមាស​ទី​បីនេះ​ឯង។

អត្ថបទ​ពាក់ព័ន្ធ៖

  • សម្រាលកូនក្នុងទឹក មានគុណប្រយោជន៍ និងគុណវិបត្តិអីខ្លះ?
  • ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃកើតកូន ចាំសម្រាកក្រោយសម្រាលឲ្យបានច្រើន?

២- ចំណុច​ទី ២ ជា​ពេលវេលាពិបាក​បំផុតម៉ាក់ៗ​ត្រូវ​តស៊ូ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត

អំឡុង​​ត្រីមាស​ទី ៣ ទារក​​ក្នុងផ្ទៃ ​នឹង​មាន​ការ​លូត​លាស់​យ៉ាង​លឿន ហើយ​ក៏​មាន​ចលនា​កាន់​តែ​ច្រើន​ដែរ។ គ្រប់​ទារក​​ទាំង​អស់​ មាន​ភាព​ខុស​គ្នា​ ទាំង​ពេល​ភ្ញាក់ ឬ​ពេល​គេង។ ក្នុង​អំឡុង​ពេល​នេះ​ ស្រីៗគ្នា​យើង អាច​នឹង​មានអា​ការៈ​ឈឺ​ខ្នង ចុក​ខ្នង និង​ហើម​កែង​ជើង ​នៅ​ពេល​​កូន​ក្នុង​ពោះ​កម្រើក។ យើង​​ក៏​អាច​មាន​អារម្មណ៍​ភ័យ​ព្រួយ​ នៅ​ពេល​ជិត​ត្រូវ​សម្រាល​កូន​ដូច​គ្នា។

ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ គ្នា​យើង​​ត្រូវ​ប្រុង​ប្រយ័ត្ន​​រោគ​សញ្ញា​មួយ​ចំនួន ហើយ​ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ៗ ដោយ​រោគ​សញ្ញា​ទាំង​នោះ​មានដូច​ជា ឈឺ​ចាប់​ខ្លាំង ហើម មាន​ការ​ហូរ​ឈាម​គ្រប់​ពេល ឡើង​ទម្ងន់​លឿន ឬ​មាន​អារម្មណ៍​ថា​ កូន​​មិន​សូវកម្រើកដូច​​មុន។

ដូច​អ្វី​ “Hello គ្រូពេទ្យ’ បាន​រៀន​រាប់​ខាង​លើ ស្រីៗ​គ្នា​យើង ត្រូវ​រៀប​ចំ​រឿង​ជា​ច្រើន​ឲ្យ​បាន​រួច​រាល់​នៅ​ក្នុង​ដំណាក់កាល​ត្រី​មាស​ទី ៣ នេះ វា​មាន​ដូច​ជា ​បង្កើត​ផែន​ការ​នៅ​ពេល​សម្រាល ឬ​ទិញ​សម្លៀក​បំពាក់​សម្រាប់​ទារក​ទើប​នឹង​កើត។ ហើយ​ក៏​មិន​ត្រួវ​ភ្លេច​ញ៉ាំ​អាហារ ម៉ាស្សា​លើ​ពោះ​ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ត្រូវ​និយាយ​លេង​ជាមួយ​កូន​ក្នុង​ផ្ទៃឲ្យ​បាន​ច្រើន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why the Third Trimester of Pregnancy is Crucial. http://abbottfamily.com.sg/articles/baby/third-trimester. Accessed March 15, 2017.

The Third Trimester of Pregnancy. http://www.healthline.com/health/pregnancy/third-trimester-developing-baby#PreparingforBirth6. Accessed March 15, 2017.

Pregnancy week by week. http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/fetal-development/art-20045997?pg=2. Accessed March 15, 2017.

Third trimester: your essential pregnancy to-do list. http://www.babycentre.co.uk/a1051129/third-trimester-your-essential-pregnancy-to-do-list. Accessed March 15, 2017.

កំណែ​ប្រែបច្ចុប្បន្ន

16/09/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម