អាការៈហើមជើងមិនមែនជួបតាំងពីត្រីមាសដំបូងឡើយ ផ្ទុយទៅវិញវាកើតឡើងអំឡុងចុងត្រីមាសទី៣។ ក្រៅពីជើង នៅកន្លែងដទៃលើរូបរាងកាយក៏ឡើងហើមដែរ ជាហេតុធ្វើឲ្យស្ត្រីពពោះមិនស្រួលពេញទាំងរាងកាយ គ្រាន់តែមិនសូវធ្ងន់ធ្ងរខ្លាំងដូចជើង ហើយយើងក៏មិនបានចាប់អារម្មណ៍។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ក្រៅពីជើងនៅមានកន្លែងផ្សេងទៀតដូចជា សុដន់ មុខ បបូរមាត់ ច្រមុះ អញ្ចាញធ្មេញ សរសៃវ៉ែន ទ្វារមាស អាចមានភាពខុសប្រក្រតីបន្តិចបន្តួច តែមិនសូវជាកើតមានច្រើនឡើយ។