១. ការស្រកទម្ងន់នៅត្រីមាសទី១
ជាទូទៅ ម៉ាក់ៗតែងតែជួបប្រទះអាការៈចាញ់កូន ដោយចេះតែក្អួតចង្អោរ និងញ៉ាំអីក៏មិនចូល ដែលនេះជាហេតុបណ្ដាលឲ្យមានការស្រកទម្ងន់។ ប៉ុន្តែ ការស្រកទម្ងន់បន្តិចបន្តួចនៅក្នុងដំណាក់កាលនេះ ពុំមានផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌នោះទេ។ ចំពោះស្ត្រីដែលមានទម្ងន់ខ្លួនសមល្មម អាចនឹងឡើងគីឡូមិនលើសពី១ ទៅ២គីឡូឡើយ នៅអំឡុងត្រីមាសទី១។ នៅសប្ដាហ៍ទី១៤ អាការៈចាញ់កូនរបស់ម៉ាក់ៗនឹងថមថយ ហើយចំណង់អាហារនឹងកើនឡើងទ្វេដង ហើយម៉ាក់ៗភាគច្រើន ដែលធ្លាប់តែស្រកទម្ងន់ នឹងឡើងទម្ងន់វិញយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងនេះក្ដី បើម៉ាក់ៗស្រាប់តែស្រកទម្ងន់ជាគំហុក រហូតដល់១០%នៃទម្ងន់ខ្លួននោះ វាមិនមែនជារឿងធម្មតាទៀតនោះទេ។ ក្នុងករណីនេះ ម៉ាក់ៗគួរទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីស្វែងរកដំណោះស្រាយ ហើយគ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យថ្នាំបំបាត់ការចាញ់កូន ដើម្បីឲ្យម៉ាក់ៗចាប់ផ្ដើមឡើងទម្ងន់ឡើងវិញប្រកបដោយសុវត្ថិភាព។