២. ឆ្លងទន្លេតាមវិធីណា?
ថ្វីបើម៉ាក់ៗមានផ្ទុកវីរុសថ្លើមប្រភេទB ក៏ពិតមែន ប៉ុន្តែម៉ាក់ៗ នៅតែអាចឆ្លងទន្លេតាមធម្មតាជាតិបាន ក្នុងករណីលក្ខខណ្ឌសុខភាពត្រូវគ្រូពេទ្យវាយតម្លៃថាអាចសម្រាលបាន។
ដូចគ្នាដែរ ម៉ាក់មានផ្ទុកវីរុសថ្លើមប្រភេទB ក៏នៅអាចបំបៅដោះកូនបានធម្មតា។ អង្គការសុខភាពពិភពលោក បានណែនាំឲ្យម៉ាក់បំបៅដោះកូន ទោះបីខ្លួនមានផ្ទុកវីរុសនេះ ដោយថាអត្ថប្រយោជន៍នៃ ការបំបៅដោះចំពោះកូនមានខ្ពស់ជាងហានិភ័យឆ្លងវីរុស។ ការបំបៅដោះមិនអាចចម្លងវីរុសថ្លើមដល់កូននោះទេ លើកលែងចុងដោះម៉ាក់ៗមានប្រេះបែកចេញឈាម ពេលបំបៅដោះកូន។
ម៉ាក់ៗគួរសុំការណែនាំពីគ្រូពេទ្យ ដើម្បីបានដឹងពីវិធីបំបៅដោះកូនដោយសុវត្ថិភាព ខណៈខ្លួនកំពុងមានផ្ទុកវីរុសថ្លើមប្រភេទB។
កាលពីឆ្នាំ២០១៥ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា មនុស្សប្រហែល២៥៧លាននាក់ មានផ្ទុកជំងឺថ្លើមប្រភេទB រ៉ាំរ៉ៃទូទាំងពិភពលោក និងថាមានមនុស្សប្រហែល៩សែននាក់បានស្លាប់ដោយសារការឆ្លងវីរុសនេះ។