ម៉ាក់ៗពពោះមួយចំនួនអាចមានអាការៈឈឺចាប់ឆ្អឹងត្រគាក ឬឆ្អឹងថ្ងាសត្រគាក (នៅខាងក្រោមថ្ងាសទ្វារមាស) នៅត្រីមាសទី ៣។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនមានអាការៈឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ ហើយគួរកាត់បន្ថយអាការៈបែបណា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ៗពពោះមួយចំនួនអាចមានអាការៈឈឺចាប់ឆ្អឹងត្រគាក ឬឆ្អឹងថ្ងាសត្រគាក (នៅខាងក្រោមថ្ងាសទ្វារមាស) នៅត្រីមាសទី ៣។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនមានអាការៈឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ ហើយគួរកាត់បន្ថយអាការៈបែបណា?
នៅត្រីមាសទី ៣ រាងកាយម៉ាក់ៗនឹងបញ្ចេញអ័រម៉ូន relaxin ដើម្បីបន្ទន់សរសៃចំណងនៅក្នុងសន្លាក់ឆ្អឹងថ្ងាសត្រគាក ដែលធ្វើឱ្យសន្លាក់ឆ្អឹងថ្ងាសត្រគាករលុង ដើម្បីជួយឱ្យកូនក្នុងផ្ទៃអាចសម្រាលចេញបាន។
ប៉ុន្តែពេលខ្លះសន្លាក់ឆ្អឹងថ្ងាសត្រគាកអាចរលុងខ្លាំងពេកដែលបណ្តាលឱ្យឆ្អឹងថ្ងាសត្រគាករង្គើ បូករួមនឹងទម្ងន់ទារកកក្នុងផ្ទៃ និងការឡើងទម្ងន់របស់ម៉ាក់ៗ ដែលបន្ថែមសម្ពាធលើឆ្អឹងអាងត្រគាក ហើយបង្កឱ្យម៉ាក់ៗមានការឈឺចាប់ឆ្អឹងថ្ងាសត្រគាក។
ប្រសិនឆ្អឹងថ្ងាសត្រគាកម៉ាក់ៗរលុងខ្លាំង ម៉ាក់ៗអាចមានការឈឺចាប់ ហើយមានអាការៈដូចជា៖
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ប្រសិនបើម៉ាក់ៗមានអាការៈឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ ម៉ាក់ៗគួរ៖
ម៉ាក់ៗដែលមានការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ អាចធ្វើការពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីព្យាបាល និងកាត់បន្ថយការឈឺចាប់។ ភាគច្រើនការឈឺចាប់នឹងបាត់ទៅវិញ នៅពេលម៉ាក់ៗសម្រាលរួច។
គួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕