ការធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះជាអ្វីដែលម៉ាក់ៗគួរធ្វើពេលពិនិត្យពោះលើកដំបូង។ ជំងឺកាមរោគជាជំងឺអ្វី? មានជំងឺអ្វីខ្លះ? ហើយហេតុអីម៉ាក់ៗគួរធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះ?
ការមករដូវចុងក្រោយ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ការធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះជាអ្វីដែលម៉ាក់ៗគួរធ្វើពេលពិនិត្យពោះលើកដំបូង។ ជំងឺកាមរោគជាជំងឺអ្វី? មានជំងឺអ្វីខ្លះ? ហើយហេតុអីម៉ាក់ៗគួរធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះ?
ជំងឺកាមរោគជាជំងឺឆ្លងតាមរយៈការរួមភេទ ជាពិសេសច្រើនកើតឡើងលើអ្នកដែលមានដៃគូរួមភេទច្រើន ហើយមិនបានការពារបានត្រឹមត្រូវ។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្របានឱ្យដឹងថា ម៉ាក់ៗពពោះគួរពិនិត្យរកជំងឺកាមរោគពេលទៅពិនិត្យផ្ទៃពោះលើកដំបូង ព្រោះថាបើម៉ាក់ៗកើតជំងឺកាមរោគដោយមិនដឹងខ្លួន ម៉ាក់ៗអាចមានគ្រោះថ្នាក់ ជាពិសេសអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដោយថាជំងឺកាមរោគមួយចំនួនមិនបង្កឱ្យមានរោគសញ្ញាអ្វីទាំងអស់ ទោះជាបានឆ្លងហើយក៏ដោយ។
បើម៉ាក់ៗឆ្លងជំងឺកាមរោគដោយមិនដឹងខ្លួន និងមិនបានធ្វើការព្យាបាល ជំងឺនេះអាចបណ្តាលឱ្យ៖
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ជំងឺកាមរោគមួយចំនួនអាចព្យាបាលជាដោយប្រើថ្នាំ បើជំងឺកាមរោគបង្កដោយបាក់តេរីដូចជា ជំងឺប្រមេះទឹកថ្លា ប្រមេះទឹកបាយ ជំងឺស្វាយ ឬ Trichomoniasis។
តែជំងឺកាមរោគដែលបង្កឡើងដោយវីរុសដូចជាជំងឺអេដស៍ គឺមិនអាចព្យាបាលជាទេ តែគ្រូពេទ្យអាចឱ្យថ្នាំញុំាដើម្បីបន្ធូរអាការៈដោយកាត់បន្ថយចំនួនវីរុសក្នុងឈាម និងពង្រឹងប្រព័ន្ធភាពសុំារបស់ម៉ាក់ៗក្នុងគោលបំណងកាត់បន្ថយហានិភ័យឆ្លងដល់ទារកក្នុងផ្ទៃ។ លុះដល់ទារកកើតមកគ្រូពេទ្យអាចឱ្យថ្នាំដល់ទារកបន្ថែមទៀត។ តាមការសិក្សាបានឱ្យដឹងថា ក្រោយពីធ្វើការព្យាបាល អត្រាឆ្លងវីរុស HIV ពីម្តាយទៅទារកក្នុងផ្ទៃគឺទាបបំផុតមិនដល់ ១% ផង។
ប្រើវិធីគណនានេះ គឺដើម្បីរកថ្ងៃសម្រាលកូន។ វិធីនេះអាចប៉ាន់ស្មានថ្ងៃសម្រាលបាន តែមិនធានាថាត្រឹមត្រូវទាំងស្រុងទេ។ ស្រ្តីភាគច្រើន មិនទាំងអស់ទេ អាចឆ្លងទន្លេមុន ឬក្រោយមួយសប្ដាហ៍ នៃពេលវេលាប៉ាន់ស្មាននេះ។
រយៈពេលវដ្ដរដូវ
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកុំឱ្យឆ្លងជំងឺកាមរោគ ស្រ្តីគួរចាក់វ៉ាក់សាំងការពារជំងឺកាមរោគដែលអាចការពារបានទាំងជំងឺមហារីកមាត់ស្បូនទៀតផង។ លើសពីនេះទៅទៀត យើងគួរមានដៃគូស្មោះមួយនឹងមួយ ហើយបើសិនជាចំាបាច់ត្រូវប្រើស្រោមអនាម័យការពារឱ្យបានត្រឹមត្រូវក្នុងករណីមានដៃគូលើសពីមួយ។ ម៉្យាងទៀត បុរសមិនគួរប្រើថ្នាំញៀន ឬគ្រឿងស្រវឹងមុនពេលរួមភេទទេដែលអាចធ្វើឱ្យមានការភ្លេចភ្លាំងក្នុងការការពារខ្លួន។
ដូច្នេះការធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះអាចកាត់បន្ថយអត្រាគ្រោះថ្នាក់របស់ម្តាយ និងកូន ហើយអាចការពារការខូចអនាគតរបស់កូនទៀតផង ក្នុងករណីម៉ាក់ៗឆ្លងជំងឺកាមរោគដោយមិនដឹងខ្លួន។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
STIs and pregnancy
https://www.pregnancybirthbaby.org.au/stis-and-pregnancy
Pregnancy & Sexually Transmitted Diseases
https://my.clevelandclinic.org/health/articles/10246-pregnancy–sexually-transmitted-diseases
Getting pregnant and sexually transmitted infections (STIs)
https://www.tommys.org/pregnancy-information/planning-a-pregnancy/are-you-ready-to-conceive/getting-pregnant-and-sexually-transmitted-infections-stis
Sexually transmitted infections (STIs)
https://www.who.int/news-room/fact-sheets/detail/sexually-transmitted-infections-(stis)