backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ម៉េចបានម៉ាក់ៗមានអាការៈហត់ ឬដកដង្ហើមខ្លីៗអំឡុងពេលពពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 18, 2023

ម៉េចបានម៉ាក់ៗមានអាការៈហត់ ឬដកដង្ហើមខ្លីៗអំឡុងពេលពពោះ?

អាការៈ​ហត់​ ឬ​ដកដង្ហើម​ខ្លី​ៗ​អំឡុង​ពេល​ពពោះ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ និង​មិន​បង្ក​​ជា​កង្វល់​នោះ​ឡើយ។ ប៉ុន្តែ​ ម៉ាក់​ៗ​ក៏​គួរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ផង​ដែរ ពីព្រោះ​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ​បែប​នេះ។

ម៉េច​បាន​ការ​ពពោះ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម?

ជា​ទូទៅ នៅ​អំឡុង​ពេល​ពពោះ ការ​ដកដង្ហើម​របស់​យើង​អាច​រង​ការ​ប៉ះពាល់​ដោយ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​progesterone ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ពិបាក​ដកដង្ហើម​ដើម្បី​ស្រូប​យក​ខ្យល់​។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​ប្រឈម​នឹង​ការ​ពិបាក​ដកដង្ហើម​ នៅ​ពេល​ដែល​ស្បូន​របស់​យើង​រីក​ធំ និង​ដាក់​សម្ពាធ​នៅ​លើ​សាច់​ដុំ​ខាង​ក្រោម​សួត។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​នឹង​អាច​ដកដង្ហើម​បាន​ប្រសើរ​ឡើង​វិញ នៅ​កៀក​នឹង​ពេល​សម្រាល​កូន ពីព្រោះ​អា​អូន​រំកិល​ចុះ​ទៅ​ក្នុង​អាង​ត្រគាក។

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

គន្លឹះ​​មួយ​ចំនួន​ជួយ​​ដល់​ការ​ដកដង្ហើម

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដក​ដង្ហើម ម៉ាក់​ៗ​គួរ​តែ៖

  • ផ្ដោត​ទៅ​នឹង​ឥរិយាបថ​សមស្រប​នៅ​ពេល​អង្គុយ ឬ​ឈរ ពីព្រោះ​ការ​ចំកោង​ខ្លួន ធ្វើ​ឲ្យ​សួត​មិន​អាច​មាន​ចន្លោះ​ទំនេរ​គ្រប់គ្រាន់​ក្នុង​ការ​ពង្រីក​ខ្លួន​ អំឡុង​​ពេល​ដកដង្ហើម។
  • ដាក់​ខ្នើយ​ទ្រ​ផ្នែក​ខាង​លើ​នៅ​រាងកាយ​ ដើម្បី​កាត់បន្ថយ​សម្ពាធ​របស់​ស្បូន​នៅ​លើ​សួត​ នៅ​ពេល​គេង។
  • ជៀសវាង​ប្រឹងប្រែង​ធ្វើ​លំហាត់​ប្រាណ ឬ​ការងារ​ផ្ទះ​លើស​កម្រិត។​​​

ពិបាកដកដង្ហើម

​​​ពេល​ណា​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ?

ម៉ាក់​ៗ​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនបើ​​មាន​អាការៈ​ដកដង្ហើម​ខ្លី​ៗ ដែល​អម​មក​ជាមួយ​៖

  • កើត​ឡើង​ភ្លាម​ៗ
  • មាន​សភាព​ធ្ងន់ធ្ងរ
  • មាន​ការ​ឈឺចាប់​ ក្អក ដកដង្ហើម​តឹង​ៗ ឬ​ញ័រ​ទ្រូង (Heart palpitations)។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 18, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម