១- វិទ្យុសកម្ម៖ អីគ្រោះថ្នាក់ អីមិនគ្រោះថ្នាក់
វិទ្យុសកម្មជាប្រភេទថាមពល ធ្វើបម្លាស់ទីតាមចលនារលកនៅក្នុងបរិយាកាស មានធាតុជាច្រើននៅលើផែនដីអាចបញ្ចេញវិទ្យុសកម្ម។ ជីវិតយើង តែងប្រឈមនឹងវិទ្យុសកម្ម ដូចជា រលកវិទ្យុសកម្មបញ្ចេញដោយកាំរស្មីព្រះអាទិត្យ ប៉ុន្តែវាមិនប៉ះពាល់ដល់សុខភាពនោះទេ លើកលែងតែធាតុវិទ្យុសកម្មបញ្ចេញដោយគ្រាប់បែកនុយក្លេអ៊ែរ អាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។
២- ការប្រឈមវិទ្យុសកម្ម
ការថតកាំរស្មី X ជាទូទៅ គឺមិនមានផលប៉ះពាល់អ្វីទេសម្រាប់អូនអូនក្នុងផ្ទៃ ប៉ុន្តែគួរចៀសវាងថត កាំរស្មី X បើមិនចាំបាច់។ ក្នុងករណីមិនអាចចៀសវាងបាន យើងត្រូវប្រើបន្ទះសំណការពារធាតុវិទ្យុសកម្ម មកគ្របពោះ។
មួយវិញទៀត សម្រាប់ស្រីៗឧស្សាហ៍ធ្វើដំណើរតាមយន្តហោះ គួរយល់ដឹង និងចៀសវាងបើមិនចាំបាច់។ ការហោះហើរក្នុងស្រុកដែលមានរយៈកម្ពស់ទាប និងហោះហើរក្រៅស្រុកដែលមានរយៈកម្ពស់ខ្ពស់ សុទ្ធតែប្រឈមនឹងធាតុវិទ្យុសកម្មក្នុងលំហ។ ប៉ុន្តែ បើយូរៗជិះម្ដង មិនអីនោះទេ។
ឧបករណ៍អេឡិចត្រូនិកមួយចំនួន ដូចជា ទូរទស្សន៍ ទូរសព្ទ កុំព្យូទ័រ និងឡដុតអគ្គិសនី ក៏អាចបញ្ចេញវិទ្យុសកម្មដូចគ្នា ប៉ុន្តែគ្មានការសិក្សាណាអះអាងអាចបង្កឲ្យមានវិបត្តិអវយវៈទារកនោះឡើយ។