តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារក អត់ ពេលកំពុងពពោះ? (ផ្នែក៣)

អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារក អត់ ពេលកំពុងពពោះ? (ផ្នែក៣)

មាន​អត្ថបទ ២ រួច​មក​ហើយ​ដែល “Hello គ្រូពេទ្យ” ពន្យល់​ស្រីៗ​គ្នា​យើង អី​ទៅ​ជា រ៉េស៊ីស និង​វិធី​ព្យាបាល។ ចុះ​បើ​មិន​ព្យាបាល នឹង​មាន​អ្វី​កើត​ឡើង? ពិត​ជា​គ្រោះថ្នាក់​ណាស់​ម៉ាក់ម៉ាក់​អើយ ចឹង​អាន​អត្ថបទ​ចុងក្រោយ​នេះ​ទៅ។

១- ប៉ះពាល់អ្វីខ្លះបើមានរ៉េស៊ីសអវិជ្ជមានតែមិនព្យាបាល?
ឈឺ​មិន​ព្រម​ព្យាបាល​ច្បាស់​ជា​មាន​ផល​វិបាក​មិនខាន ករណី​នេះ​ក៏​ដូចគ្នា ព្រោះ​ថា​អង់ទីករ​ម្ដាយ នឹង​កើន​ឡើង​ជា​លំដាប់ ឈាន​ទៅ​យាយី និង​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​ក្នុង​រាងកាយ​កូន​តាំង​ពី​ក្នុង​ផ្ទៃ រហូត​ដល់​សម្រាល​រួច។ ជំងឺ​ខ្វះ​គ្រាប់​ឈាម នឹង​កើត​មាន​ឡើង អាច​បង្ក​ឲ្យ​មាន​ការ​ហើម មាន​ជំងឺ​ខ្សោយ​បេះដូង និង​ស្ទះ​ទឹកនោម​ក៏​ថា​បាន។
ក្រោយ​សម្រាល ថ្លើម​អូនអូន​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ អាច​បង្ក​ឲ្យ​មាន ខាន់​លឿង ឬ​ហៅថា HDFN (ជំងឺបែក​គ្រាប់​ឈាម​ទារក និង​កូន​ង៉ែត) ឬ HDN (ជំងឺ​បែក​គ្រាប់​ឈាម​កូន​ង៉ែត)។ បើ​ធ្ងន់ធ្ងរ​ជាង​នេះ អាច​ទៅ​ជា​ស្ពឹក​ខួរក្បាល វិបត្តិ​រាងកាយ ឬ​និយាយ​មិន​កើត​ក៏​មាន។ ចឹង​តេស្ត​ឈាម​រកមើល រ៉េស៊ីស គឺ​ពិត​ជា​សំខាន់ ធ្វេសប្រហែស​មិន​បាន​សម្រាប់​ម៉ាក់ម៉ាក់​គ្រប់រូប។

២- មានអង់ទីករក្នុងឈាមស្រាប់ត្រូវធ្វើម៉េចទៅ?
ចំពោះ​ស្រីៗគ្នា​យើង​មួយ​ចំនួន​ធ្លាប់​រលូត​កូន ឬ​យក​កូន​ចេញ​ដោយសារ​កូន​ក្រៅ​ស្បូន អាច​នឹង​មិន​ដឹង​ខ្លួន​មាន​អង់ទីករ​នោះ​ទេ ចឹង​ពេល​មាន​ផ្ទៃពោះ​គួរ​ធ្វើតេស្តឈាម​នៅ​សប្ដាហ៍ទី ២៨ ដើម្បី​រក​មើល រ៉េស៊ីស ព្រោះ​ថា​ករណី​នេះ​ការចាក់​ថ្នាំ គ្មាន​ប្រសិទ្ធភាព​ទេ គួរស្វែង​រក​គ្រូពេទ្យ​ឯកទេស​ដើម្បី​ប្រឹក្សា​យោបល់។

គ្រូពេទ្យ​ជំនាញ​អាច​តាមដាន​ពី​សុខភាព​កូន​ថា តើនឹង​វិវត្ត​ទៅ​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម ឬ​អត់? ការ​បញ្ចូល​ឈាម​អាច​នឹង​ធ្វើ​អំឡុង​ពេល​នោះ ដើម្បី​ចៀស​វាង​ភាព​ធ្ងន់ធ្ងរ។ លើស​ពី​នេះ ដាក់​ថ្នាំ​ជំនួយ​ឆាប់​កើត និង​សម្រាល​ដោយ​វះកាត់ ច្បាស់​ជា​ត្រូវ​ក្រុម​គ្រូពេទ្យ​ណែនាំ​មិនខាន។
ក្រោយ​អូនអូន សម្រាល​ចេញ​មក​ក្រៅ​មើល​ផែនដី ត្រូវ​តាមដាន​យ៉ាង​ហ្មត់ចត់​បន្តទៀត​នៅ​ក្នុង​បន្ទប់​ថែទាំ​ទារក​ទើប​កើត តម្រូវ​ទទួល​ការ​ព្យាបាល​ដោយ​ពន្លឺ និង​បញ្ចូល​ឈាម។ ក្នុង​ករណី​ធ្ងន់ អាច​ឈាន​ទៅដល់​ការ​ចាក់​អង់ទីករ​ចូល​ទៅ​ផ្ទាល់​ក៏មាន ដើម្បី​ការពារ​ការ​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​របស់​អាអូន។

៣- ពេលកូនកើតហើយត្រូវធ្វើដូចម្ដេចទៀត?
កូន​សម្រាល​ហើយ គ្រូពេទ្យ​នឹង​យក​ឈាម​ចេញ​ពី​ទ​ងសុក បូមឈាម​ម្ដាយ​យក​ទៅ​ពិនិត្យ​រកមើល រ៉េស៊ីស និង​អង់ទីសែន ព្រោះថា​បើ​មាន​វត្តមាន​អង់ទីហ្សែន​របស់កូន​ក្នុង​ឈាម​ម្ដាយ ការ​ចាក់ថ្នាំ​ប្រឆាំង​ប្រតិកម្ម នឹង​ត្រូវ​ចាក់​ក្នុង​អំឡុង ៧២ ម៉ោង ក្រោយ​កើត។ កម្រិត​ថ្នាំ អាស្រ័យ​លើ​កម្រិត​អង់ទីហ្សែន​នៅ​ក្នុង​ឈាមម្ដាយ ដែល​បាន​រក​ឃើញ។ យ៉ាងណាមិញ បើ​អូនអូន និង​ម៉ាក់ម៉ាក់​មាន រ៉េស៊ីស អវិជ្ជមាន​ដូចគ្នា មិន​បាច់​បារម្ភ​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

health-tool-icon

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

28

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Rh Sensitization During Pregnancy. http://www.webmd.com/baby/tc/rh-sensitization-during-pregnancy-topic-overview#1. Accessed May 22, 2017.

What Is My Rhesus Status, and How Will It Affect My Pregnancy? https://www.babycentre.co.uk/a568837/what-is-my-rhesus-status-and-how-will-it-affect-my-pregnancy Accessed May 22, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 25/02/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត