backup og meta

អ្វីជាសុក ហើយ​សំខាន់​ខ្លាំង​ប៉ុនណា​​សម្រាប់​ស្ត្រីពពោះ?

អ្វីជាសុក ហើយ​សំខាន់​ខ្លាំង​ប៉ុនណា​​សម្រាប់​ស្ត្រីពពោះ?

ធ្លាប់​ឆ្ងល់​អត់ “សុក’ កើត​ឡើង​យ៉ាង​ម៉េច ហើយ​សំខាន់​យ៉ាងណា នៅពេលពពោះ? បើ​មិន​ពពោះ​ តើក្នុង​ខ្លួន​យើង​មាន​សុក​អត់?។ “Hello គ្រូពេទ្យ’ បក​ស្រាយ​លម្អិត​ខាង​ក្រោម៖

១- សុក​ជា​អ្វី?

“សុក’ ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ៗ មាន​នាទី​ផ្គត់ផ្គង់​ឈាម​ ផ្ដល់​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​គភ៌។

“សុក’ ក៏​ដើរ​តួ​ជា​ផ្លូវ​ដង្ហើម​សម្រាប់​កូនផង​ដែរ អ៊ី​ចឹង​ហើយបាន​ម៉ាក់ៗ​គួរ​ចៀស​វៀង​ផឹក​ស្រា កាហ្វេ និង​ជក់បារី ដែល​សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ​គីមី​ពុល ដែលអាច​ឆ្លង​កាត់​តាម​សុក និង​បង្ក​គ្រោះ​ថ្នាក់​ដល់​គភ៌​បាន។

“សុក’ ក៏​ផ្ដល់​អង់ទីករ​ប្រឆាំង​ជំងឺ និង​បំពេញ​តួនាទី​កម្ចាត់​កាក​សំណល់ ដូចជា ​កាបូនឌីអុកស៊ីត​ជាដើម។ ពេល​ចរន្ត​ឈាម​ឆ្លង​កាត់​ស្បូន “សុក’ ស្រូប​យក​សារធាតុ​ចិញ្ចឹម ម៉ូលេគុល​ប្រព័ន្ធស៊ាំ និង​អុកស៊ីហ្សែន​តាម​ចរន្ត​ឈាម​ម៉ាក់ៗ។ ជា​មួយ​គ្នា​នេះ តាមរយៈ​ការ​បញ្ជូន​ឆ្លង​កាត់​ថង់​ទឹក​ភ្លោះ តាមរយៈ​សុក និង​ចូល​ក្នុង​ចរន្ត​ឈាម អវយវៈមួយ​នេះ​ក៏​មាន​នាទី​រារាំង​មេរោគ​ក្នុង​ខ្លួន​ម៉ាក់ៗ មិន​ឲ្យ​វាយ​ប្រហារ​លើ​គភ៌​ទៀត​ផង។

តាម​ការ​សិក្សា​ថ្មីៗ​ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​ “សុក’ ជួយ​បង្កើត​អ័រម៉ូន​ម្យ៉ាង​ហៅថា HPL ដែល​មាន​នាទី​ជួយ​ផលិត​ទឹកដោះ ជា​អ័រម៉ូន​បើក​មាត់​ស្បូន អុកស៊ីតូស៊ីន ប្រូហ្គេស្តេរ៉ូន និង​ជា​អ័រ​ម៉ូន​អឺស្ត្រូហ្សេន ដែល​ទាំង​អស់​នេះ​សុទ្ធ​តែ​ចាំបាច់​សម្រាប់​ម៉ាក់ៗ និង​កូនអំឡុង​ពេល​ពពោះ។ ម៉ូលេគុល​ទាំង​នោះ ជំរុញ​ឲ្យ​មាន​ការ​បង្កើត​សរសៃ​ឈាម​ថ្មីៗ សម្រាប់​ផ្គត់ផ្គង់​ថាមពល​ឲ្យ​ទាំង​ម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃ។

២- ចុះ​សុក​កើត​មក​ពី​ណា?

នៅ​សប្ដាហ៍​ទី៤ ក្រោយ​ពពោះ ដុំ​កោសិកា​នៃ​កំណ​កំណើត​ដំបូង​បំផុត​របស់​អំប្រ៊ីយ៉ុង ដែល​ដាំ​ចូល​ទៅ​ក្នុង​ជញ្ជាំង​ស្បូន ដោយ​កោសិកា​មួយ​ចំនួន​ បាន​បំបែក​ចេញ​ពី​គ្នា ហើយ​កប់​ជ្រៅ​ទៅ​ក្នុង​ជញ្ជាំង​ស្បូន បន្ទាប់​មក ​នឹង​មាន​ការ​បង្កើត​សរីរាង្គ​មួយ មាន​សណ្ឋានដូច​ជា​ឌីស សម្បូរ​ទៅ​ដោយ​សរសៃ​ឈាម និង​គ្រប់គ្រង​ដោយ​អ័រម៉ូន​សម្រាប់​ផលិត​មេ​ជីវិត​ញី​ក្នុង​ត្រីមាស​ទី២ ដើម្បី​បង្កើត​ជា​សុក​ទារក​តែ​ម្តង។

អត្ថបទពាក់ព័ន្ធ៖

  • ពេល​ពពោះ ម៉ាក់ៗធ្វើ​បាន​ប៉ុន្មាន​ចំណុច​នេះ កូន​កើត​មក​នឹង​ឆ្លាត​វាងវៃ
  • ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ

៣- អំឡុង​ពពោះ ​សុក​អាច​បង្ក​បញ្ហា​អ្វី​ខ្លះ?

មាន​បញ្ហា​ ៣ យ៉ាង ស្រីៗ​​យើង​អាច​នឹង​ជួប​ប្រទះ​ អំឡុង​ពេល​ពពោះ​ដូច​ជា៖

-សុក​ចាក់​ចូល​ជញ្ជាំង​ស្បូន (Placenta​​ accreta)៖ កើតឡើង​នៅ​ពេល​ដែល​សរសៃ​ឈាម​សុក​កប់​ជ្រៅ​ចូល​ក្នុង​ជញ្ជាំង​ស្បូន ធ្វើ​ឲ្យ​យើង​ប្រឈម​ហូរ​ឈាម​អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល។

– សុក​ពាំង​មាត់​ស្បូន (Placenta previa)៖ បញ្ហា​នេះ​កើតឡើង​ពេល​សុក​គ្រប​លើ​មាត់​ស្បូន ធ្វើ​ឲ្យ​កាន់តែ​មាន​គ្រោះថ្នាក់​ពេល​សម្រាល។

– សុក​ដាច់​ចេញ​ពី​ស្បូន (Placental​ abruption)៖ សុក​ស្ថិត​នៅ​ដាច់​ពី​ជញ្ជាំង​ស្បូន​ពេក ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម និង​អុកស៊ីហ្សែន​សម្រាប់​ទ្រទ្រង់​ការ​លូត​លាស់​របស់​គភ៌ ហើយ​ម៉ាក់ៗក៏​ប្រឈម​ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ​ទៀត​ផង។

៤- មាន​អ្វី​កើត​ឡើង​ ក្រោយ​ពេល​សម្រាលកូន?

បន្ទាប់​ពី​សម្រាលកូន ស្បូន​ចាប់​ផ្ដើម​ប្រែ​ទៅ​រក​ទំហំ​ធម្មតា​វិញ មានន័យ​ថា​ សុក​ចេញ​មក​ក្រៅ​ស្បូន​ជាមួយ​កូនដែរ។ បើ​សុក​មិន​ធ្លាក់​ក្នុង​រយៈពេល ១ ម៉ោង​ក្រោយ​ពេល​សម្រាល គ្រូពេទ្យ​នឹង​អន្តរាគមន៍​បន្ទាន់​ដើម្បី​យក​សុក​ចេញ​មក​ក្រៅ ព្រោះ​សុក​មិន​ធ្លាក់ អាច​បណ្ដាល​មក​ពី​ការ​ធ្លាក់​ឈាម​ច្រើន និង​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ។ ហេតុនេះ សំខាន់​បំផុត ត្រូវ​ធានា​ថា​ធ្វើ​យ៉ាងណា​ឲ្យ​សុក​បាន​ធ្លាក់​អស់ ដើម្បី​សុវត្ថិភាព​ទាំង​ម៉ាក់ៗ និងកូន។

មួយ​វិញ​ទៀត គេ​អាច​រក្សា​ទុក​កោសិកា​ដើម​ចេញ​ពី​សុក និង​ទង​សុក ព្រោះ​មាន​ប្រសិទ្ធភាព​ខ្ពស់សម្រាប់​ព្យាបាល​ជំងឺ​កូន​នៅ​ពេល​ក្រោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Everything you need to know about your baby’s placenta. http://www.whattoexpect.com/pregnancy/placenta. Accessed April 8, 2017

Everything you need to know about the placenta. https://www.caredash.com/articles/everything-you-need-to-know-about-the-placenta. Accessed April 8, 2017

កំណែ​ប្រែបច្ចុប្បន្ន

24/05/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ May 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម