ប្រយ័ត្នផងស្រីៗ ពិសេសគ្នាយើងកំពុងពពោះ បើស្រលាញ់កូន ធ្វើចិត្តឲ្យទូលាយបន្តិច កុំតានតឹងពេក ស្ត្រេសខ្លាំងមិនល្អទេ ទាំងម៉ាក់ៗ ទាំងអូនៗសុទ្ធតែប៉ះពាល់។ “Hello គ្រូពេទ្យ” មិនមែនបំភ័យទេ គ្រាន់តែដាស់តឿន ព្រោះការសិក្សាថ្មី រកឃើញថា ស្ត្រេស គួបផ្សំនឹងកត្តាមួយចំនួន អាចធ្វើឲ្យកូនកើតមួយ កើតជំងឺអូទីស្សឹម។
អ្នកស្រាវជ្រាវនៅឯ មហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ មីសូរី សហរដ្ឋអាមេរិក បានវាយតម្លៃហ្សែនងាយធ្វើឲ្យស្ត្រេស និងការប្រឈមស្ត្រេស អំឡុងពេលមានផ្ទៃពោះ ក្នុងចំណោមម៉ាក់ៗ និងអូនៗ ២ក្រុម ដែលមានជំងឺអូទីស្សឹម។
១- ទំនាក់ទំនងហ្សែនស្ត្រេស និងជំងឺអូទីស្សឹមលើអូនៗ
ជំងឺអូទីស្សឹម ត្រូវគេជឿថា ជាជំងឺហ្សែន ប៉ុន្តែការសិក្សាថ្មីៗបង្ហាញថា ឥទ្ធិពលរបស់បរិស្ថាន ក៏អាចធ្វើឲ្យកើតជំងឺនេះដូចគ្នា។ ពិតណាស់ ស្រីៗមានបញ្ហាស្ត្រេសកម្រិតខ្ពស់ គឺមិនមានអូនៗ មានជំងឺអូទីស្សឹមមែន ប៉ុន្តែបើស្ថិតក្នុងកម្រិតណាមួយ គឺអាចនឹងអូនៗមានជំងឺនេះ។ ដើម្បីរកមូលហេតុ អ្នកស្រាវជ្រាវ បានសិក្សាពីហ្សែនដែលមានទំនាក់ទំនងនឹងស្ត្រេស ដោយរកឃើញ រវាងបញ្ហាស្ត្រេស និងការវិវត្តទៅជាជំងឺអូទីស៊ឹមរបស់គភ៌ មានទំនាក់ទំនងគ្នា។
គេសាកសួរម៉ាក់ៗដែលចូលរួមការសិក្សា ពាក់ព័ន្ធបញ្ហាស្ត្រេសពេលមានផ្ទៃពោះ ដូចជា បាត់បង់ការងារ បម្រែបម្រួលរាងកាយ ឬការលែងលះជាដើម។ ផ្អែកលើការពិនិត្យឈាម រកបម្រែបម្រួលហ្សែនស្ត្រេស 5-HTTLPR តាមរយៈបញ្ជូនព័ត៌មានប្រសាទសេរ៉ូតូនីន ដោយជាលទ្ធភាពនៃការប្រែប្រួលអ័រម៉ូន សេរ៉ូតូនីន អាចបង្កើនប្រតិកម្មសម្រាប់បញ្ហាស្ត្រេស។
ក្នុងក្រុមទាំងពីរ ម៉ាក់ៗមានអូនៗ កើតជំងឺអូទីស្សឹម មានបម្រែបម្រួលហ្សែនស្ត្រេសច្រើន ឆាប់ស្ត្រេស អំឡុងខែចុងក្រោយនៃត្រីមាសទី ២ និងដើមត្រីមាសទី ៣ បើធៀបទៅម៉ាក់ៗមិនមានការប្រែប្រួលហ្សែន។ ទោះយ៉ាងណា ការសិក្សា ត្រូវការបញ្ជាក់បន្ថែមទៀត ដើម្បីឲ្យដឹងនៅថ្ងៃណាមួយ កំណត់បុគ្គលិកលក្ខណៈស្រីៗ ដែលងាយប្រឈមខ្ពស់ មានកូនកើតជំងឺអូទីស្សឹម។ ការស្រាវជ្រាវបន្ថែមទៀត អាចនឹងប្រើយន្តការមេកានិច ដើម្បីបកស្រាយពីដំណើរការរបស់ហ្សែនស្ត្រេស ដោយសង្ឃឹមថា អាចជួយយើងបង្ការកុំឲ្យអូនៗជំងឺអូទីស្សឹម។
២- ឧស្សាហ៍ស្ត្រេសអាចធ្វើឲ្យគភ៌ងាយប្រឈមជំងឺអូទីស្សឹម
ស្ត្រេសអំឡុងពេលមានផ្ទៃពោះ ជាធម្មតាកើតនៅពេលផ្សេងៗគ្នា ប៉ុន្តែបើស្ត្រេសជាប់ អាចប៉ះពាល់ទាំងម៉ាក់ៗ និងបេប៊ី។
ពេលយើងស្ត្រេស រាងកាយនឹងស្ថិតក្នុងស្ថានភាពមួយ នាំឲ្យមានការផលិត ក័រទីសូលកាន់តែច្រើន និងផលិតអ័រម៉ូនមួយចំនួនទៀត អ័រម៉ូនទាំងនោះ គឺដូចគ្នាទៅនឹងអ័រម៉ូនពេលយើងមានគ្រោះថ្នាក់ ដោយផ្តល់ជាសញ្ញាឲ្យយើងរត់ ឬធ្វើឲ្យសាច់ដុំមានកម្លាំង និងបេះដូងដើរលឿន។ ពិតណាស់ វាធ្វើឲ្យប្រែប្រួលប្រព័ន្ធគ្រប់គ្រងស្ត្រេសក្នុងរាងកាយ ធ្វើឲ្យមានសកម្មភាពកាន់តែខ្លាំងក្លា ហើយជាការឆ្លើយតប នឹងធ្វើឲ្យរាងកាយចាប់ផ្តើមមានបញ្ហារលាក។ បញ្ហរលាកជាលិកាណាមួយក្នុងរាងកាយ ក៏ជាប់ពាក់ព័ន្ធទៅនឹងអាការៈខ្សោយរបស់ស្រីៗមានផ្ទៃពោះ ជាហេតុធ្វើឲ្យគភ៌ក្នុងផ្ទៃ ទន់ខ្សោយដូចគ្នា។
[embed-health-tool-due-date]
ចាំបាច់បំផុត សម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវចេះពិចារណា បើយើងជំងឺស្ត្រេសរ៉ាំរ៉ៃ គួររកវិធីគ្រប់គ្រងវាឲ្យបានល្អ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?