៣- រោគសញ្ញាចម្បងរបស់ជំងឺស្វាយ
បើយើងកើតស្វាយ អាចមានស្នាមអុជឈឺចាប់ ហើយនឹងវិវត្តទៅជាដំបៅស្អាត គ្មានការឈឺចាប់លើប្រដាប់បន្តពូជ។ អាការៈឈឺចាប់ នឹងបាត់ទៅវិញក្នុងរយៈពេល ៤-៦ សប្ដាហ៍ក្រោយ។ យើងនឹងមិនមានអារម្មណ៍ឈឺចាប់រយៈពេល ២-១០ សប្ដាហ៍ រហូតដល់ឈឺចាប់ដោយសារការវិវត្តជំងឺស្វាយជាលើកទី២។
អំឡុងពេលនេះ ស្រីៗអាចមានរោគសញ្ញាមួយចំនួន ដូចជា ចេញអុជពេញខ្លួន ដំបៅពងទឹក ក្ដៅខ្លួន ឈឺក្បាល ធុំអាហារ ស្រកទម្ងន់ ឈឺក និងរោគសញ្ញាដូចផ្ដាសាយ។ ជំងឺស្វាយលើកទី ២ គ្មានរោគសញ្ញា ១-២ ខែ បន្ទាប់ពីលេចចេញ។ យើងក៏អាចគ្មានបញ្ហារោគសញ្ញាអ្វីឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំ។ ប៉ុន្តែ ពេលយើងឈានដល់ដំណាក់កាលចុងក្រោយ នឹងបង្ហាញរោគសញ្ញាពាក់ព័ន្ធសរសៃប្រសាទ បេះដូង និងសរសៃឈាមតែម្តង។
៤- វិធីព្យាបាលជំងឺស្វាយពេលពពោះ
ជំងឺស្វាយអាចព្យាបាលដោយប្រើថ្នាំពពួកអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) ហេតុនេះយើងគួរយកចិត្តទុកដាក់លើសុខភាព ទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេល។ បើមិនបានព្យាបាលទេ កូនក្នុងផ្ទៃមានឱកាសឆ្លងជំងឺស្វាយពីម៉ាក់ៗ ១០០% ឯណោះ ហើយភាគរយកូនអាចស្លាប់មានរហូតដល់ ៤០% ។ ចំពោះកូនឆ្លងជំងឺស្វាយពីកំណើត អាចមានរោគសញ្ញាលេចចេញក្នុងអំឡុងពេល ២ ឆ្នាំដំបូង ហើយរោគសញ្ញាដំណាក់កាលចុងក្រោយ នឹងកើតមានក្នុងអំឡុងពេល ២០ ឆ្នាំក្រោយ។
៥- ថែខ្លួនមុនសម្រាល និងការកើតជំងឺស្វាយពេលពពោះ
បើបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល កូនក្នុងផ្ទៃមិនងាយឆ្លងជំងឺស្វាយពីយើងទេ។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នដើម្បីសុខភាពទាំងម៉ាក់ និងកូន។ ដំបូងត្រូវប្រាប់គ្រូពេទ្យថា យើងមានជំងឺស្វាយ និងតាមដានសុខភាពកូនក្នុងផ្ទៃឲ្យបានទាន់ពេល។ បន្ទាប់មក ត្រូវប្រាកដថា មិនរំលងការពិនិត្យសុខភាព និងឆ្លុះអេកូកូន ព្រោះសំខាន់ដើម្បីដឹងថា កូនមានឆ្លងជំងឺស្វាយ ឬអត់។ ជាចុងក្រោយ ត្រូវបន្តធ្វើតេស្តឲ្យបានទៀងទាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕