តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មានផ្ទៃពោះ នៅប្រឹងធ្វើការ​យប់​ទៀត ប្រយ័ត្ន​រលូតកូន!

មានផ្ទៃពោះ នៅប្រឹងធ្វើការ​យប់​ទៀត ប្រយ័ត្ន​រលូតកូន!

ការសិក្សា​ថ្មី​មួយ​រក​ឃើញ​ថា ស្រីៗ​ពពោះ​ហើយ នៅ​បន្ដ​ធ្វើការ​យប់ យ៉ាងតិច ២​ ថ្ងៃ/សប្ដាហ៍ មាន​ហានិភ័យ​ការរលូត​កូន ទោះបីជាការ​ប្រឈមរលូត​ ស្ថិត​ក្នុង​កម្រិត​ទាប​​ក៏ដោយ។

អ្នកស្រាវជ្រាវ នៅ​ប្រទេស​ដាណាម៉ាក បាន​សិក្សាលើ​ស្រីៗ​ពពោះ ២៣.០០០​នាក់ ដោយតាមដាន ​ថាតើ​ការងារ​យប់ បាន​ប៉ះពាល់​យ៉ាងណា​លើករណីរលូត​កូន ចន្លោះ​សប្ដាហ៍ទី ៤-២២ នៃ​ការពពោះ។

អ្នកស្រាវជ្រាវ រកឃើញ​ថា ចំណោម​ស្រីៗ​ពពោះ​លើស ៨​សប្ដាហ៍ ហើយធ្វើការ​ ២យប់ ឬ​ច្រើនជាង​នេះ ក្នុងមួយ​​សប្ដាហ៍ មាន​ហានិភ័យ ៣២​% រលូតកូន ជាងស្រីៗ​មិន​ធ្វើការ​នៅពេល​យប់។ ហានិភ័យ កើនឡើង​អាស្រ័យ​​ចំនួន​ថ្ងៃធ្វើការ​វេនយប់ ក្នុងមួយ​សប្ដាហ៍ ក៏ដូចជា​ចំនួន​ថ្ងៃធ្វើការ​វេនយប់​ជាប់ៗគ្នា។

ស្រីៗធ្វើការវេនយប់ ត្រូវប្រឈម​នឹង​ពន្លឺភ្លើងពេល​យប់ ដែល​រំខាន​ដំណើរការ​របស់​ខួរក្បាល (Circadian Rhythm) និង​កាត់បន្ថយ​ការ​បញ្ចេញ​អ័រម៉ូន Melatonin (អ័រម៉ូន កំណត់​វដ្ដ គេង-ភ្ញាក់)។ Melatonin ត្រូវបាន​បង្ហាញ​ថា សំខាន់ដើម្បី​រក្សា​ការ​ពពោះ​ដោយ​ជោគជ័យ និង​អាចរក្សា​មុខងារ​របស់​សុក។ នេះបើតាម​វេជ្ជបណ្ឌិត Luise Molenberg Begtrup អ្នកសិក្សា​លើ​ករណី​នេះ និង​ជា​អ្នកសិក្សា នៅ​នាយកដ្ឋាន​ឱសថសាស្រ្ត នៃ​មន្ទីរពេទ្យ Bispebjerg និង Frederiksberg ប្រទេស​ដាណាម៉ាក។

អត្ថបទពាក់ព័ន្ធ៖

​បើយោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ធ្វើការ​វេនយប់​យូរ ជាប់ពាក់ព័ន្ធ​ទៅបញ្ហាសម្រាល​មិន​គ្រប់ខែ រដូវមិនទៀតទាត់ និងរលូតកូន​តែម្តង។

វេជ្ជបណ្ឌិត Shannon Clark សាស្រ្ដាចារ្យ នៅ​នាយកដ្ឋាន​រោគស្រ្ដី នៃ​សាកលវិទ្យាល័យ​ឱសថ Texas បាន​លើកឡើង​ថា បរិមាណ​នៃ​ការ​គេង គឺ​ចាំបាច់​បំផុត​​អំឡុង​ពេល​ពពោះ។ វេជ្ជបណ្ឌិត​បញ្ជាក់​ថា ស្រីៗ​ពិតជាត្រូវ​គេងច្រើនអំឡុងពេល​ពពោះ ជាពិសេស​នៅ​ក្នុង​ត្រីមាស​ទី១ និងទី ​៣ ព្រោះ​បញ្ហាអស់កម្លាំង​អាច​ជា​មូល​ហេតុ​ចម្បង​មួយ​ដូច​គ្នា។ ចំពោះ​ចំនួន​ម៉ោង​ជាក់ស្ដែង ថាតើ​ស្រីៗ​ពពោះ គួរគេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​អាស្រ័យ​ទៅតាម​ស្ថានភាព​​ជាក់​ស្តែង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 05/04/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត