អ្នកគ្រូបានបន្តទៀតថា “មនុស្សធម្មតាម្ល៉េះគេនៅហាមមិនឲ្យផឹកស្រា ព្រោះស្រាបំផ្លាញសុខភាព ចុះទម្រាំស្រីៗទើបសម្រាលកូនវិញ តើនឹងមានផលប៉ះពាល់យ៉ាងណា?”។ កាលណាម៉ាក់ៗផឹកស្រាមួយកែវតូច ឬស្មើ ១០០ CC ត្រូវញ៉ាំសាច់មិនថាជាសាច់ជ្រូក សាច់មាន់ សាច់គោ គឺញ៉ាំឲ្យមួយចានពេញវិញ ដើម្បីជួយទប់ទល់ជាតិស្រា។ ដូចនេះហើយទើបធ្វើឲ្យម៉ាក់ៗដែលផឹកស្រា ឆាប់ខូចថ្លើម សម្រាប់ម៉ាក់ៗដែលផឹកស្រា ហើយញ៉ាំសាច់ច្រើន ទើបអាចស៊ីសងគ្នាបាន។
វេជ្ជបណ្ឌិតខាងលើក៏បានបន្ថែមទៀតដែរថា ចំពោះស្រីៗដែលបំបៅកូនដោយទឹកដោះ ហើយយើងញ៉ាំស្រាថ្នាំទៀតនោះមិនត្រឹមតែខូចសុខភាពយើងនោះទេ កូនតូចនឹងរងផលប៉ះពាល់ដូចគ្នា ព្រោះជាតិអាល់កុលបានចូលក្នុងរាងកាយយើង រួចក៏ទៅផលិតជាទឹកដោះឲ្យកូនម៉ឹម។