បញ្ហាទំហំក្បាល និងអាងត្រគាកមិនសមមាត្រគ្នាកម្រនឹងកើតមានណាស់ ហើយបើទោះធ្លាប់ជួបមានបញ្ហានេះក៏ដោយ ពេលពពោះលើកក្រោយ មិនមានន័យថា នឹងជួបបញ្ហាទៀតនោះដែរ។
អត្ថបទពាក់ព័ន្ធ៖
- មុនដល់ពេលសម្រាលកូនតាមធម្មជាតិ ស្ត្រីពពោះគួរត្រៀមខ្លួនអីខ្លះ?
- នេះជាបច្ចេកទេសជួយស្ត្រីពពោះគ្រប់ខែ ឆាប់ឈឺពោះសម្រាលកូន
៣- ចំណុចទាំង៣ គួរដឹងពាក់ព័ន្ធសម្រាលពេលមានបញ្ហា CPD
– ក្បាលទារក និងអាងត្រគាកសុទ្ធតែអាចរីករួមបាន៖ អាងត្រគាកយើង មិនមែនមានតែឆ្អឹងរឹងមួយនោះឡើយ វាជាបណ្តុំឆ្អឹងភ្ជាប់គ្នាដោយសរសៃចំណងជាច្រើន។ ពេលពពោះ រាងកាយនឹងបញ្ចេញអ័រម៉ូនម្យ៉ាងហៅថា Relaxin ដែលនឹងធ្វើឲ្យសរសៃចំណង រួមទាំងសន្លាក់រីកយារ អាចឲ្យទារកចេញតាមអាងត្រគៀកបាន ហើយអ័រម៉ូននេះ នឹងធ្វើឲ្យស្រីទន់ដៃទន់ជើង ជាពិសេសត្រង់សន្លាក់នៅពេលជិតគ្រប់ខែ។
– កាយវិការជួយដល់ការសម្រាល៖ គេងផ្ងារ ឬគេងពាក់កណ្តាលអង្គុយ អាចធ្វើឲ្យអាងត្រគៀកបើកមិនអស់ (តូចជាងទំហំអតិបរមា ៣០ ភាគរយ) ខណៈ ៣០% នៃទំហំអាងត្រគាក នៅពេលសម្រាល គឺតម្លៃណាស់ ព្រោះអាចធ្វើឲ្យយើងពិបាកសម្រាល។ ស្រីៗពពោះជិតគ្រប់ខែ គួរអង្គុយចោងហោង គេងផ្អៀង ឬធ្វើកាយវិការដូចក្មេងវា អាចជួយឲ្យអាងត្រគៀកបើកអស់ ទារកកើតចេញមកបានស្រួល។