– កូនកើតមក មានការវិវត្ត ឬលូតលាស់មិនប្រក្រតី (Fetal abnormalities)
– ស្រុតស្រោមទឹកភ្លោះចូលទៅក្នុងទ្វាមាស
ក្នុងអំឡុងត្រីមាសទី ២ បើទ្វាមាសយើងមានការរីកចំហ នេះជាបញ្ហាសុខភាពធម្មតាដែលកើតមាន ដូច្នេះគួរដេរមាត់ស្បូនឡើយ។
៥- មានអ្វីកើតឡើងក្រោយដេរមាត់ស្បូន?
ក្រោយការដេរមាត់ស្បូន ត្រូវរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់ក្នុងករណី៖
– មានការកន្រ្តាក់ ឬរមួលសាច់ដុំ
– មានការឈឺចាប់នៅពោះផ្នែកខាងក្រោម និងខ្នងស្រដៀងនឹងការឈឺពោះកើតកូន
– មានហូរឈាមក្នុងទ្វាមាស
– ក្តៅខ្លួនលើសពី ៣៧,៨ អង្សារសេ
– រងាញាក់
– មានអារម្មណ៍ចង់ក្អួត ឬចង្អោរ
– ធ្លាក់សមិនប្រក្រតី
– លេច ឬធ្លាយដាច់ថង់ទឹកភ្លោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕