បើមានសញ្ញាទាំងនេះ កូនក្នុងផ្ទៃគំរាម ឬកំពុងរលូតហើយ

    បើមានសញ្ញាទាំងនេះ កូនក្នុងផ្ទៃគំរាម ឬកំពុងរលូតហើយ

    រឿង​ដែល​ស្រីៗ​ពពោះ​ត្រូវ​ប្រយ័ត្ន​នោះ គឺ​ការ​រលូត​កូន​ដែល​​ភាគ​ច្រើន​ជួប​ប្រទះ​​នៅ​ត្រីមាស​ទី១ នៃ​ការ​ពពោះ។ ចំពោះ​មូល​ហេតុ​សំខាន់​បណ្ដាល​ឲ្យ​កូន​រលូត មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ស្បូន​មាន​បញ្ហា ម៉ាក់ៗ​មាន​កូន​ភ្លោះ ឬ​កូន​ពង ការ​ពពោះ​នៅ​អាយុ​ច្រើន​ពេក ឬ​ក្មេង​ពេក និង​ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​​ប៉ះពាល់​គភ៌​ជា​ដើម។

    លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា កូន​ក្នុង​ផ្ទៃ​គំរាម​រលូត ឬ​កំពុង​រលូត។

    ១- សញ្ញា​គំរាម​រលូតកូន

    – ធ្លាក់​ឈាម​តិច ឬ​ច្រើន
    – ឈឺ​ពោះ​តិច ឬ​ខ្លាំង
    – ស្បូន​កន្ទ្រាក់។

    ២- សញ្ញា​កំពុង​រលូតកូន

    – ធ្លាក់​ឈាម​ខ្លាំង
    – ឈឺ​ពោះ​ខ្លាំង និង​ញឹក​​ញាប់
    – ស្បូន​កន្ទ្រាក់​ខ្លាំង។

    អត្ថបទពាក់ព័ន្ធ៖

    ដើម្បី​បង្ការ​​ការ​រលូត​កូន​ដោយ​ប្រការ​ណាមួយ​នោះ ម៉ាក់ៗ​ចាំបាច់​ត្រូវ​​តែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ទាំង​មុន និង​អំឡុង​ពេល​ពពោះ ចៀស​ឲ្យ​បាន​នូវ​ចំណុច​មួយ​ចំនួន​ខាង​​ក្រោម​នេះ។

    – កុំ​ជក់​បារី និង​ផឹក​ស្រា
    – មិន​ត្រូវ​លើក​របស់​ធ្ងន់ ឬ​ឈោង​យក​​របស់​ខ្ពស់​ហួស​ពី​ដៃ
    – មិន​ត្រូវ​ពពោះ​នៅ​អាយុ​ច្រើន​ពេក ឬ​ក្មេង​ពេក
    – មិន​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ
    – ហាម​ប្រើ​​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត