ធ្វើធ្មេញពេលពពោះ ប៉ះពាល់ដល់កូនអត់?

    ធ្វើធ្មេញពេលពពោះ ប៉ះពាល់ដល់កូនអត់?

    ពេល​កំពុង​ពពោះ ស្រីៗ​មួយ​ចំនួន​ជួប​អាការៈ​ឈឺ​ធ្មេញ តែ​អ្នក​ខ្លះ​អត់​ហ៊ាន​ធ្វើ​ទេ ខ្លាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ តើ​ការ​ធ្វើ​ធ្មេញ​ពេល​ពពោះ​ពិត​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​មែន ឬ​យ៉ាង​ណា?

    ការ​ធ្វើ​ធ្មេញ​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​ប្រភេទ​ខ្លះ​មិន​ប៉ះពាល់ដល់​គភ៌​នោះ​ទេ ឯ​ប្រភេទ​ខ្លះ​ទៀតប៉ះ​ពាល់ ដូច្នេះ​ប៉ះ​ពាល់ ឬ​មិន​ប៉ះ​ពាល់​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​​ការ​ធ្វើ​ធ្មេញ។ នេះ​បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

    ១- ប្រភេទ​នៃ​ការ​ធ្វើ​ធ្មេញ ដែល​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ

    – សម្អាត​ធ្មេញ
    – ប៉ះ​ធ្មេញ

    ការ​សម្អាត​ធ្មេញ​រៀង​រាល់ ៦ខែ/ម្តង និង​ការ​ប៉ះ​ធ្មេញ​ដែល​បាក់​បែក មិន​មា​ន​អ្វី​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ម៉ាក់ៗ​ធ្វើ​បាន ទោះ​​ជា​គភ៌​អាយុ​ប៉ុន្មាន​ក៏​ដោយ។

    ២- ប្រភេទ​នៃ​ការ​ធ្វើ​ធ្មេញ ដែល​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ធ្មេញ

    – ដក​ធ្មេញ
    – ព្យាបាល​ធ្មេញ
    – វះកាត់​ក្នុង​មាត់

    ការ​ធ្វើ​ធ្មេញ​ទាំង ៣ ប្រភេទ​ខាង​លើ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ធ្មេញ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​ករណី​ខ្លះ​អាច​ធ្វើ​បាន​មែន តែ​ក៏​មាន​ហានិភ័យ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ធ្វើធ្មេញពេលពពោះ

    ៣- ប្រភេទ​នៃ​ការ​ធ្វើ​ធ្មេញ ដែល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ

    – ពត់​តម្រង់​ធ្មេញ
    – ថត​កាំរស្មី X-ray ព្យាបាល​ធ្មេញ

    ពេទ្យ​ហាម​ដាច់​ខាត​មិន​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ពត់​តម្រង់​ធ្មេញ និង​ថត​កាំរស្មី X-ray ដើម្បី​ព្យាបាល​ធ្មេញ​ឡើយ ត្រូវ​រង់ចាំ​ដល់​សម្រាល​កូន​រួច​សិន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត