២- ផលប៉ះពាល់លើស្រីៗមានផ្ទៃពោះ
ជាទូទៅការពាក់ស្បែកជើងកែងចោត មិនត្រូវបានណែនាំឲ្យពាក់ក្នុងអំឡុងពេលមានផ្ទៃពោះទេ ព្រោះពាក់ស្បែកជើងកែងខ្ពស់អំឡុងពេលពពោះ អាចធ្វើឲ្យស្រីៗគ្នាយើងកាន់តែឈឺខ្នង និងឈឺជើងធ្ងន់ធ្ងរ ដោយសារតែការពាក់ស្បែកជើងកែងចោត អាចធ្វើឲ្យមានការផ្លាស់ប្តូរនូវទម្រង់ឆ្អឹងខ្នង និងជំហរយើង។
អំឡុងត្រីមាសទី ១ ពាក់ស្បែកជើងកែងចោត មិនមានការប៉ះពាល់ដល់ការមានផ្ទៃពោះទេ ប៉ុន្តែយើងត្រូវព្យាយាមរក្សាជំហរ។ ចាប់ពីត្រីមាសទី២ រាងកាយយើងនឹងបញ្ចេញអ័រម៉ូនរីឡែកស៊ីន ដែលអាចឲ្យសរសៃពួររលុង់ដើម្បីឲ្យកូនឆ្លងកាត់ឆ្អឹងអាងត្រគាកបានយ៉ាងងាយ មានន័យថា ពេលមានផ្ទៃពោះសរសៃនៅឆ្អឹងអាងត្រគាក ត្រគាក និងខ្នង នឹងមានរចនាសម្ព័ន្ធខុសពីធម្មតា។ ការបន្ថែមសម្ពាធទៅលើសន្លាក់ អាចបណ្តាលឲ្យមានការឈឺឆ្អឹងខ្នងបាន។
លើសពីនេះទៀតអាការៈហើម ជារោគសញ្ញាទូទៅអំឡុងពេលមានផ្ទៃពោះ ពិសេសនៅត្រីមាសទី៣។ គ្នាយើងគួរតែចៀសវាងពាក់ស្បែកជើងកែងចោត ដោយសារតែវាអាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលខ្លួន និងគ្មានសុវត្ថិភាព។ ការដួលអំឡុងពេលពពោះ អាចធ្វើឲ្យយើង និងកូនក្នុងផ្ទៃរបួសបាន ដូច្នេះត្រូវគិតពិចារណាឡើងវិញ បើយើងមានបំណងចង់ពាក់ស្បែកជើងកែងខ្ពស់ទាំងខ្លួនកំពុងពពោះ។