home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺ​មួយ​ប្រភេទនេះ

កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺ​មួយ​ប្រភេទនេះ

១- អ្វីជាជំងឺចាល់ទឹកប្រមាត់ ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ

ជំងឺចាល់ទឹកប្រមាត់ ក្នុង​កំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គឺ​ជា​ជំងឺ​មួយ​ដែល​កើត​ឡើង​នៅ​ត្រី​មាស​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ជា​រឿយ​ៗ​ជំងឺនេះ​ធ្វើ​ឲ្យ​ស្រ្តីមាន​ផ្ទៃពោះ​​មាន​ការ​រមាស់​ខ្លាំង​ ហើយជា​​​ធម្មតា​កើត​មាន​នៅ​លើ​បាត​ដៃ និង​បាត​ជើង ប៉ុន្តែ​ការ​រមាស់​អាច​កើត​មាន​លើ​ផ្នែក​ជាច្រើន​ទៀត​លើ​រាង​កាយរបស់ស្រីៗយើង​ដែរ​។ ទោះ​បី​ជា​ស្ថាន​ភាព​ជំងឺ​នេះ​មិន​ល្អ ប៉ុន្តែ​ជំងឺ​មិន​បង្ក​ហានិភ័យ​រយៈ​ពេល​វែង​ដល់ម៉ាក់ៗ​ទេ តែ​​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​បាន។

ពាក្យ​ថា “ចាល់ទឹកប្រមាត់” គឺ​សម្ដៅ​​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​ដែល​បណ្តាល​មក​ពី​ទឹក​ប្រមាត់​ដែល​ជា​សារធាតុ​រំលាយ​ពី​ថ្លើម​មាន​លំហូរ​យឺត ឬ​គ្មាន​លំហូរ​សោះ។ ការ​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជាច្រើន​ដែល​អាច​បណ្តាល​ឲ្យ​មាន​ជំងឺចាល់ទឹកប្រមាត់បាន។

២- រោគសញ្ញានៃជំងឺចាល់ទឹកប្រមាត់ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ

ការ​រមាស់​គឺ​ជា​រោគ​សញ្ញា​ដំបូង​នៃជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​ដែល​មាន​ជំងឺចាល់ទឹកប្រមាត់នឹង​មាន​ការ​រមាស់​នៅ​លើ​បាត​ដៃ ឬ​បាត​ជើង។ ចំពោះ​​ស្ត្រី​មួយ​ចំនួន​នឹង​មាន​អារម្មណ៍​រមាស់​នៅ​គ្រប់​កន្លែង​លើ​ខ្លួន​ផង​ដែរ​។ នៅ​ពេល​យប់​ការ​រមាស់​នឹង​មាន​សភាព​កាន់​តែ​ខ្លាំង​ហើយ​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មាន​អារម្មណ៍​មិន​ស្រួល​ដូច្នេះ​​អាច​នឹង​រំខាន​ដល់​ការ​គេងបាន។ ជាធម្មតា​​គេ​ជឿ​ជាក់​ថា​ការ​រមាស់​នេះ​ភាគ​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​ត្រី​មាស​ទី នៃ​ការ​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​នឹង​កើត​មាន​មុន​ពេលនេះដែរ​។ នៅ​ពេល​ដែល​ម៉ាក់ៗ​សម្រាល​​រួច​ ការ​រមាស់​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ក្រោយ។

រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ទៀត​ដែល​មិន​សូវ​កើត​មាន​លើ​អ្នក​ជំងឺចាល់ទឹកប្រមាត់ មាន​ការ​ឡើង​លឿង​លើ​ស្បែក និង​ភ្នែក (ជំងឺ​ខាន់​លឿង) ចង្អោរ មិន​ឃ្លាន​អាហារ ជាដើម។

៣- ស្រ្តីមានផ្ទៃពោះណាខ្លះដែលងាយនឹងមានជំងឺចាល់ទឹកប្រមាត់

កត្តា​ប្រឈមចំបង​ៗ​នៃ​ជំងឺចាល់ទឹកប្រមាត់លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន៖

មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន ឬ​គ្រួសារ​មានជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ

មាន​ប្រវត្តិ​មាន​ជំងឺ​ថ្លើម

មាន​ផ្ទៃ​ពោះ​កូន​ភ្លោះ

កត្តា​ហានិភ័យ​មួយ​ចំនួន​គឺ​ទាក់​ទង​ទៅ​នឹង​ហ្សែន ដោយ​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​មាន​កើន​ឡើង​នូវ​កម្រិត​អ័រ​ម៉ូន​ដែល​មាន​ផ្ទៃ​ពោះ។ នៅ​ពេល​ដែល​យើង​​មាន​ប្រវត្តិ​ជំងឺ​​នៃ​កត្តា​ហានិភ័យ​ណា​មួយ​ហើយ​ នោះ​នឹង​មាន​ការ​វិវត្ត​ខ្ពស់​នៃ​ជំងឺ​នេះ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ស្រ្តីមាន​ផ្ទៃ​ពោះ​ប្រហែល​មាន​ពាក់​កណ្តាល ​ទៅដល់​​ពីរ​ភាគ​បី​នៃ​ស្ត្រី​មាន​ផ្ទៃពោះ កើត​ជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

អត្ថបទពាក់ព័ន្ធ​៖

៤- មូលហេតុដែលបណ្តាលឲ្យមានជំងឺចាល់ទឹកប្រមាត់ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ៖

មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​នេះ​គឺ​នៅ​តែ​មិន​ទាន់​អាច​ពន្យល់​បាននៅឡើយ។ អ្នក​ស្រាវ​ជ្រាវ​ជាច្រើន​បាន​ជឿ​ជាក់​ថា​ជំងឺនេះអាច​បណ្តាល​មក​ពី​សមាស​ធាតុ​របស់​ហ្សែន​ដែល​កើត​មាន​នៅ​ក្នុង​គ្រួសារ​យើង​ ឬ​មាន​ការ​ផ្សារ​ភ្ជាប់​រវាង​ហ្សែន​ផ្សេង​ទៀត​ជាច្រើន។

អ័រម៉ូន​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន​តួ​នាទី​ក្នុង​ការ​បង្ក​ឲ្យ​មាន​ជំងឺចាល់ទឹកប្រមាត់ ក្នុង​កំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ទឹក​ប្រមាត់​គឺ​ជា​សារធាតុ​រំលាយ​អាហារ​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ថ្លើម។ទឹកប្រមាត់​​ជួយ​បំបែក​សារជាតិ​ខ្លាញ់​ដែល​យើង​បាន​ញ៉ាំ។ ការ​កើន​ឡើង​នៃ​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នៅ​ត្រីមាស​ទី អាច​បណ្តាល​ឲ្យ​លំហូរ​ទឹក​ប្រមាត់​ដែល​ចេញ​ពី​ថ្លើម​មាន​សភាព​យឺត ហើយ​ទឹក​ប្រមាត់​ដែល​ចាល់​នៅ​ក្នុង​ថ្លើម​អាច​ធ្វើ​ឲ្យ​អាស៊ីត​ទឹក​ប្រមាត់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ឯ​ការ​រមាស់​គឺ​ជា​ផល​វិបាក​នៃ​អាស៊ីត​ទឹក​ប្រមាត់​ដែល​មាន​នៅ​ក្នុង​ខ្លួន។

៥- ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺចាល់ទឹកប្រមាត់ ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ

ដើម្បី​ស្វែង​រកជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ​​នឹង​ធ្វើ​ការ​សាក​សួរ​យើង​​ពី​រោគ​សញ្ញា និង​ប្រវត្តិ​សុខ​ភាព​យើងមួយ​ចំនួន ហើយ​ក៏​មាន​ការ​ពិនិត្យ​រាង​កាយ​ផង​ដែរ។ គ្រូពេទ្យអាចតម្រូវ​ឲ្យយើង​​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា​ការ​ធ្វើ​តេស្ត​ឈាម​ជា​ដើម។ ឈាម​របស់យើង​​នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​ដើម្បី​វាយ​តម្លៃ​ពី​មុខ​ងារ​ថ្លើម និង​វាស់​ពី​កម្រិតទឹក​ប្រមាត់​ដែល​មាន​នៅ​ក្នុង​ឈាម​។

ដើម្បី​បំបាត់​ការ​រមាស់យើង​​ត្រូវ​ប្រើ​ថ្នាំ ursodiol ដែល​ជា​ថ្នាំ​ជួយ​បន្ថយ​កម្រិត​ទឹក​ប្រមាត់​ក្នុង​ចរន្ត​ឈាម​ និង​​ជួយ​បំបាត់​ការ​រមាស់ ហើយ​​អាច​កាត់​បន្ថយ​ផល​វិបាក​ដល់​ប៊េប៊ីក្នុង​ពោះ​យើង​​បាន។

ការ​រមាស់​ដោយ​សារ​ជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គឺ​មិន​ឆ្លើយ​តប​នឹង​ឱសថ​បុរាណ​ទេ។ ចំពោះ​​ស្រ្តី​មួយ​ចំនួន​ការ​ងូត​ទឹក​ក្តៅឧណ្ហៗ​អាច​បន្ធូរ​ការ​រមាស់​បាន ឯ​ការ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​បាន​ខ្លះ​ផង​ដែរ។ ម៉ាក់ៗ​​ក៏​អាច​សាក​ល្បង​បិត​បន្ទះ​បំបាត់​រមាស់​លើ​ស្បែក​បាន​ដែរ ប៉ុន្តែ​វា​អាច​ប្រើ​បាន​តែ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ:

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ចាន់ សុខឡាង នៅ 10/06/2020
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x