
កូនទើបសម្រាលហើយមានជំងឺស្អូច ត្រូវទទួលការថែទាំឲ្យបានដិតដល់ និងត្រូវពិភាក្សាគ្រប់បញ្ហាជាមួយគ្រូពេទ្យជំនាញ ថាតើគួរព្យាបាលដោយបែបណា មិនមែនជ្រើសរើសវិធីបែបបុរាណដែលគ្រោះថ្នាក់ចំពោះទារកឡើយ។
ក្រៅពីចាក់វ៉ាក់សាំងជំងឺស្អូចមុនពេលមានផ្ទៃពោះ ដើម្បីបញ្ចៀសកូនមានបញ្ហា លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ក៏បានណែនាំឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ស្វែងរកការចាក់វ៉ាក់សាំងដទៃទៀត ទុកការពារខ្លួន ព្រោះថាការមានជំងឺអំឡុងពេលនេះមិនល្អចំពោះខ្លួន និងកូនក្នុងផ្ទៃឡើយ។ មួយវិញទៀតលោកក៏បានណែនាំម៉ាក់ៗទាំងអស់ថា ប្រសិនបើមានបញ្ហាសុខភាពណាមួយ មិនគួរលេបថ្នាំដោយគ្មានវេជ្ជបញ្ជាឡើយ ព្រោះការប្រើប្រាស់ថ្នាំខ្លះអាចធ្វើឲ្យគភ៌មានបញ្ហា។