home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

សកម្មភាពហាមឃាត់ សម្រាប់ម៉ាក់ៗមានសុកពាំងមាត់ស្បូន

សកម្មភាពហាមឃាត់ សម្រាប់ម៉ាក់ៗមានសុកពាំងមាត់ស្បូន

ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​អ្វី​មួយ​ដោយ​ការ​ប្រុងប្រយ័ត្ន ហើយ​ពិសេស​អ្នក​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន​កម្រិត ៣ និង៤ តែម្ដង ព្រោះ​ងាយ​នឹង​ធ្លាក់​ឈាម ហើយ​បើ​អាច​ទៅ​ជា​ធ្ងន់ធ្ងរថែមទៀត​ផង។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែកសម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ផ្ដល់​ដំបូន្មានមួយ​ចំនួនពី​សកម្មភាព​គ្រោះថ្នាក់​ប្រចាំថ្ងៃ​​ថា​ម៉ាក់​ៗ​គួរ​ធ្វើអ្វី និង​មិន​គួរ​ធ្វើ។

លោក​វេជ្ជបណ្ឌិត​ថា ករណី​សុខ​ពាំង​មាត់​ស្បូន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​ម៉ាក់​ៗ​ត្រូវ​តែ​ទៅ​ពេទ្យ តាម​ដាន​សុខភាព​គភ៌​ជា​រៀង​រាល់​ខែ ដោយអមមកជាមួយការពិនិត្យតាមដានអេកូ ដើម្បី​បាន​ដឹង​ពី​សុខភាព​កូន ការ​វិវត្ត​គភ៌ ទីតាំងសុក​ឲ្យ​ច្បាស់​លាស់​ ហើយ​ដាច់ខាតត្រូវចៀសវាង​​សកម្មភាពដូចខាងក្រោម​នេះ៖

ពពោះ

១- មិន​គួរ​ជិះ​ម៉ូតូ​ទៅ​ផ្លូវ​ឆ្ងាយ
២- មិន​គួរ​លើក​របស់ ឬ​ធ្វើ​ការងារ​ធ្ងន់​ៗ
៣- មិន​គួរ​ឈោង​ចាប់​របស់​ខ្ពស់​ពី​ដៃ
៤- មិន​គួរ​លូកពិនិត្យញឹកញាប់ពេក ឬ​ដាក់​អ្វី​ចូល​ទ្វារមាស
៥- មិន​គួរ​អង្គុយ​ទម្លាក់​គូទ​ខ្លាំង​ៗ ឬ​អង្គុយយូរ​ពេក
៦- ប្រកាន់​ខ្ជាប់អនាម័យទ្វារមាស
៧- ដើរហើរ​ត្រូវ​ប្រយ័ត្ន​ដួល ឬប៉ះទង្គិច
៨- កាត់បន្ថយការដើរ
៩- តមរួមភេទ។

អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 25/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត