តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

២ យ៉ាងម៉ាក់ៗសម្រាលកូនរួចនឹងជួបប្រទះ បើមិនធ្វើអ្វីសោះ

២ យ៉ាងម៉ាក់ៗសម្រាលកូនរួចនឹងជួបប្រទះ បើមិនធ្វើអ្វីសោះ

សម្រាប់​ម៉ាក់​ៗ​ដែល​ជឿ​តាម​ចាស់​ថា ក្រោយ​សម្រាល​កូន​រួច​មិន​គួរ​ធ្វើ​ចលនា​ច្រើន ព្រោះ​គិតថាឲ្យ​ចុករួយ​ដៃ​ជើង ឬ​អាច​ស្ពឹក​ស្រពន់​នោះ គួរតែ​ពិចារណា​ឡើង​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ការ​មិន​កម្រើក​ខ្លួន ធ្វើ​កិច្ចការ​ផ្សេង​ៗ ឬ​លំហាត់​ប្រាណ​ខ្លះ​ៗ អាច​នាំឲ្យ​មាន​ផល​លំបាក​ទាំង ២ ខាងក្រោម។

១- ទល់​លាមក

ម៉ាក់​ៗ​សម្រាល​កូន​រួច បើ​មិន​ធ្វើ​ចលនា​អ្វី​សោះ នាំឲ្យ​កើត​បញ្ហា​ទល់​លាមក​ដែរ ព្រោះ​ថា​កាល​ណា​រាងកាយ​គ្មាន​ចលនា ពោះវៀន​ក៏​គ្មាន​ចលនា ដែល​នោះ​ហើយ​ជា​ហេតុ​នាំ​ឲ្យ​ទល់​លាមក។ ដូចនេះ​ដើម្បី​ធ្វើឲ្យ​ពោះវៀន​ត្រឡប់​មក​សភាព​ដើម​វិញ ត្រូវ​ធ្វើ​លំហាត់​ប្រាណ ឬ​ការងារ​ផ្ទះ​ខ្លះ​ៗ និង​ញ៉ាំ​បន្លែ ផ្លែឈើ ក៏ដូចជា​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​បន្ទន់​លាមក​បាន។

២- រូបរាង

សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​នៅតែ​ធាត់ គួរតែ​ដឹង​ហើយ​ថា មកពី​យើង​មិន​ព្រម​ធ្វើ​អ្វី​សោះ ទើប​រាងកាយ​ទៅ​ជា​បែប​នោះ។ ដើម្បី​ជួយ​ឲ្យ​រាង​ស្រក​ទម្ងន់​បាន​ខ្លះ​ៗ យើង​គួរតែ​បញ្ចេញ​សកម្មភាព​ធ្វើការងារកំប៉ិកកំប៉ុកនៅផ្ទះ ហើយ​បូក​រួម​ទាំង​ការ​ញ៉ាំ​អាហារសមរម្យ។

សម្រាលកូន

លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​គ្មាន​កម្លាំង​កំហែង ឬ​ឈឺក្បាល​វិល​មុខ ក៏​មិន​គួរ​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​កម្លាំង​ដែរ និង​ត្រូវ​ញ៉ាំ​អាហារ​សម្បូរជីវជាតិ ​មិនមែន​ជា​ពពួក​ត្រី ឬ​សាច់​អាំង​ចៀន គ្មាន​ជាតិ​ទឹកសោះនោះទេ។ ក្រៅពី​នោះ ត្រូវ​ឆ្លៀត​ពេល​សម្រាក​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក វីតាមីន តាម​វេជ្ជបញ្ជា។

អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីចាស់ៗឲ្យម៉ាក់ៗសម្រាលកូនរួចថ្នមខ្លួន? ចុះពេទ្យវិញថាម៉េចដែរ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

28

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 08/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត