១. ហាមប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា
មានជំងឺអ្វីមួយ ហើយចង់ប្រើថ្នាំ ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ព្រោះការប្រើថ្នាំផ្តេសផ្តេស ដោយគ្មានវេជ្ជបញ្ជា អាចនឹងមានផលប៉ះពាល់ដល់កូនក្នុងពោះ។
អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា?
២. ហាមជក់បារី
ជាតិនីកូទីន និងសារធាតុគីមីពុលរាប់ពាន់ប្រភេទផ្សេងទៀតដែលមានក្នុងបារី និងផ្សែងបារីមិនត្រឹមតែធ្វើឲ្យម៉ាក់ៗកើតជំងឺច្រើនមុខទេ អាចធ្វើកូនក្នុងពោះប្រឈមនឹងបញ្ហាសុខភាពទាំងនៅពេលពោះ និងក្រោយពេលសម្រាល ដោយការបឺតស្រូបផ្សែងបារីតាមរយៈទងសុក ដូចជាដំណើរការមុខងាររបស់សុកមិនបានល្អ អាចធ្វើឲ្យកូនរលូត កើតមុនកំណត់ កូនលូតលាស់មិនល្អ មិនគ្រប់គីឡូ-មិនគ្រប់លក្ខណៈ មានបញ្ហាផ្លូវដង្ហើម សួត ឬកើតមកស្លាប់។
៣. ហាមផឹកគ្រឿងស្រវឹង
ជាតិអាល់កុលដែលមាននៅក្នុងគ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ដល់សុខភាពម្តាយនោះទេ ថែមទាំងប៉ះពាល់ការលូតលាស់របស់ទារកក្នុងផ្ទៃទៀត ក្នុងនោះកូនកើតមកអាចមិនគ្រប់គីឡូ មានបញ្ហាអាកប្បកិរិយា-ការរៀនសូត្រជាដើម។