បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?

ក្នុង​ពេល​ពពោះ ម៉ាក់ៗ​ត្រូវ​ការ​ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ទាំង​របៀប​រស់​នៅ និង​ផ្គត់ផ្គង់​ចំណី​អាហារ​ឲ្យ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​សុខភាព​រឹងមាំ តែ​បើ​ម៉ាក់ៗ​ដែល​មាន​សុខភាព​ខ្សោយ​ មិន​ដឹង​ធ្វើ​យ៉ាង​ណា គួរ​ធ្វើតាម​ការ​ណែនាំពីគ្រូពេទ្យជំនាញ​ខាង​ក្រោម។ បើ​តាម​ការ​ណែ​នាំ​របស់​លោក​ស្រី​ អ៊ួង លីដា នាយ​សាល​ផ្នែក​បន្ទប់​សម្រាល នៃមជ្ឃមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ពន្យល់​ថា ​គ្មាន​ស្រ្តី​ណា​ដែល​ខ្សោយ​អាច​មាន​ផ្ទៃ​ពោះ​បាន​ទេ ស្ត្រី​ម្នាក់ៗ​សុទ្ធ​តែ​ខ្លាំង​ទាំង​អស់។ លោក​ស្រី​វេជ្ជបណ្ឌិត ​បន្ត​ថា ប៉ុន្តែ ក្នុង​ករណី​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ មាន​អាការៈ​ឧស្សាហ៍​ឈឺ​នេះ ឈឺ​នោះ មាន​អារម្មណ៍​ថា​អស់​កម្លាំង អាច​បណ្តាល​មក​ពី​ការ​ចាញ់​កូន ឬបញ្ហា​សុខភាព​តិចតួច​ទាក់​ទង​នឹង​ពេល​ពពោះ​ប៉ុណ្ណោះ​ឯង។ ប្រសិន​បើ​សុខភាព​ខ្សោយ​ពេល​ចាញ់​កូន ឬបណ្តាល​មក​ពី​ប្រែ​ប្រួល​កាយ​សម្បទា​ពេល​ពពោះ លោក​ស្រី​វេជ្ជបណ្ឌិត បានឲ្យដឹង​ថា ស្រ្តី​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន មិន​ត្រូវ​ប្រើ​ថ្នាំ​ដាច់​ខាត ព្រោះ​កាល​ណា​ប្រើ​ថ្នាំ ពេទ្យ​មិន​អាច​ពិនិត្យ​ដឹង​ពី​សុខភាព​កូន​បាន​ល្អ​ទេ។ ជំនួស​ពី​ការ​ញ៉ាំ​ថ្នាំ លោក​ស្រី បាន​ណែនាំឲ្យ ស្រ្តី​ដែល​ពពោះគួរតែ៖ – បំប៉ន​អាហារ​ឲ្យ​គ្រប់​គ្រាន់ – គេង​ឲ្យ​បាន​គ្រប់​គ្រាន់ -ញ៉ាំ​ថ្នាំ​វីតាមីន និង​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់​វិញ​ទើប​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ព្រោះ… ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់? ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ? ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់? ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ! ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់? វិធីបង្ការជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលពពោះ ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ […]


បញ្ហាផ្ទៃពោះ

ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?

បញ្ហាពពោះម៉ាក់ៗឃ្លានខ្លាំង ហើយញ៉ាំច្រើននាំឲ្យលើសទម្ងន់ ជួបច្រើនណាស់មកហើយ។ ចម្ងល់នេះលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ធ្លាប់បានមានប្រសាសន៍ថា ការញ៉ាំមិនចេះគិត មិនមែនជារឿងល្អចំពោះខ្លួនឯង និងកូនឡើយ។ ទីប្រឹក្សាផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត រូបនោះបានបន្តទៀតថា ការញ៉ាំច្រើនពេលពពោះបង្កើនបញ្ហាសុខភាពច្រើនយ៉ាងដល់កូន អាចរលូតកូន ឬទារកស្លាប់ក្នុងផ្ទៃ កើតមិនគ្រប់ខែ ពិការភាពពីកំណើត និងកូនថ្លោសជ្រុល។ ចំណែកយើងខ្លួនឯងផ្ទាល់តែម្ដងមានបញ្ហាដូចជា ជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ជំងឺក្រឡាភ្លើង វិបត្តិកំណកឈាម ទឹកនោមផ្អែមប្រភេទ ២ ធ្លាក់ឈាមពេលសម្រាល និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។ ដូចនេះដើម្បីគ្រប់គ្រងទម្ងន់លោកជំទាវវេជ្ជបណ្ឌិតបានណែនាំឲ្យស្ត្រីពពោះញ៉ាំអាហារដូចរៀបរាប់ខាងក្រោម ទើបជួយឲ្យទម្ងន់ឡើងមិនលើស ១៤ គីឡូ៖ • ញ៉ាំតិចៗ តែច្រើនដង • ញ៉ាំត្រី និងស៊ុត • ញ៉ាំបន្លែបៃតងឲ្យបានច្រើន • ញ៉ាំផ្លែឈើ • មិនគួរញ៉ាំសាច់ច្រើន • អាហារមិនចាំបាច់ មិនបាច់ញ៉ាំ • កុំញ៉ាំអាហារយប់ • កុំញ៉ាំអាហារ ឬចំណីផ្អែមៗពេក • ចៀសវាងភេសជ្ជៈកំប៉ុង • ហាត់ប្រាណឲ្យបានច្រើន • ផឹកទឹកឲ្យបានច្រើន មួយវិញទៀតពពួកបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោម្សៅសម្រាប់ស្ត្រីមានផ្ទៃពោះ គឺជាជម្រើសល្អជាងសាច់ និងខ្លាញ់ ហើយបើនៅតែឃ្លានអាចញ៉ាំអាហារផ្សេងពីបាយដូចជា ពោត ដំឡូង ចេកស្ងោរជំនួសវិញ វាជួយឲ្យនឹងពោះ […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់?

សម្រាប់​ស្ត្រី​ដែល​ស្រលាញ់​សម្លៀកបំពាក់ ពិតជា​មិន​ភ្លេច​ម៉ូដ​ខោ​ខោវប៊យ តែ​អ្នក​មាន​ផ្ទៃពោះ​វិញ​អាច​ថា​មិនមែន​ជា​រឿង​ល្អ​ឡើយ​ដែល​ស្លៀក​ខោ​ប្រភេទ​នេះ។ ស្ត្រីមាន​ផ្ទៃពោះ​ការ​ស្លៀកពាក់​ពិតជា​ត្រូវ​ប្រុងប្រយ័ត្ន ដើម្បី​ឲ្យ​យើង​ស្រួល​ដក​ដង្ហើម និង​អារម្មណ៍​ល្អ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​ទើប​មាន​ផ្ទៃពោះ ១ ឬ ២ ខែ​ដំបូង ពោះ​មិន​ជា​ប្រែប្រួល​ខ្លាំង​ឡើយ គឺ​អាច​នៅ​ស្លៀក​សម្លៀកបំពាក់​បាន​ធម្មតា រីឯ​ខោ​ខោវប៊យ​បើ​ទម្ងន់​មិន​ឡើង​គឺ​អាច​នៅ​ស្លៀក​បាន​ធម្មតា។ ប៉ុន្តែ​ចាប់ពី​ត្រីមាស​ទី​២ទៅ លោក​វេជ្ជប​ណ្ឌិត​ថា គួរតែ​កុំ​បន្ត​ទៀត​អី ព្រោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ស្បូន​រង​សម្ពាធ​ជាច្រើន​រួច​មក​ដើម្បី​ការពារ​ទារក​ពី​ការ​ឈឺចាប់​ផ្សេង​ៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្លៀក​ខោ​ខោវប៊យ នៅ​ពេល​នេះ​ទៀត ស្បូន​នឹង​ទទួល​សម្ពាធ​កាន់​តែ​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ស្ទះ​ដល់​ចរាចរ​ឈាម​ពី​ម៉ាក់​ទៅ​កាន់​ទារក។ មួយ​វិញ​ទៀត​ប្រភេទ​សាច់​ខោ​ខោវប៊យ ក្រាស់ តឹង ដែល​នាំឲ្យ​កកិត​ស្បែក មួម៉ៅ ក្ដៅ ស្អុះស្អាប់ ធ្វើឲ្យ​ស្ត្រី​មាន​អារម្មណ៍​ធុញ​ទ្រាន់ តប់ប្រមល់ បើ​យើង​ស្លៀក​ទាំង​ពោះ​រីក​ធំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម៉ាក់ និងប៉ះពាល់​ដល់​ទារក​កំពុងតែ​លូតលាស់។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ទៀត​ថា អំឡុង​ពេលនេះ​ឱកាស​ឆ្លង​មេរោគ​ផ្សិត​ទៅ​ទ្វារមាស ក៏​មាន​ខ្ពស់​ដែរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ស្លៀក​រឹប​ចង្អៀត។ ដូច្នេះ​គួរ​ព្យាយាម​ស្លៀក​សម្លៀកបំពាក់​ដែល​រលុង​ៗ​វិញ ទើប​មាន​ផាសុកភាព​ល្អ​ទាំង​យើង និង​កូន។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន? ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង […]


បញ្ហាផ្ទៃពោះ

ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃសម្រាលកូន ? (វីដេអូ)

តាម​ច្បាប់​ការងារ តម្រូវ​ឲ្យ​ស្រីៗ​សម្រាក​លំហែ​មាតុភាព​រយៈពេល ៣ ខែ ផុត​រយៈពេល​នេះ​ទើប​តម្រូវ​ឲ្យ​ចូល​បំពេញ​ការងារ​ដូច​ធម្មតា​វិញ។ តាម​ទម្លាប់ ស្រីៗ​ភាគច្រើន​រាប់​យក​រយៈពេល សម្រាក​លំហែ​មាតុភាព​នេះ ចាប់​ពី​ថ្ងៃ​សម្រាល​កូន​ទៅ​វិញ ដោយ​សម្រាល​ហើយ​រយៈពេល ៣ ខែ ទើប​ចូល​ធ្វើការ​វិញ។លោកស្រី​វេជ្ជបណ្ឌិត អ៊ួង លីដា នាយសាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ពន្យល់​ថាការ​គិត​បែប​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ (វីដេអូ) ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល? បើកូនដល់ខែ​ចេះកម្រើក តែមិនឃើញកម្រើកអាចមកមានបញ្ហាអីអត់? ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ? ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់ សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? មិនល្អទេ កូនកើតចាស់ខែពេកនឹងប្រឈមបញ្ហាទាំងនេះ សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន

អំឡុង​ពពោះ​គឺ​ជា​ពេល​ដែល​ស្រ្តី​គ្រប់​រូប​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ កាលណា​​ម្តាយ​មាន​បញ្ហា​អ្វី​មួយ​ទៅ​លើ​សុខភាព វា​ក៏​អាច​មាន​ផល​ប៉ះពាល់​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ។ ទាក់​ទង​នឹង​ជំងឺ​ដែល​អាច​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ​បាន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ប្រភេទ​ជំងឺ​ដែល​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​បាន គឺ​មាន​ជំងឺ​កាម​រោគ​មួយ​ចំនួន​ដូច​ជា ប្រមេះទឹកបាយ ប្រមេះទឹកថ្លា ស្វាយ រើម មេរោគថ្លើម និង​ជំងឺអេដស៍។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ក្នុង​ករណី​ដែល​ម្តាយ​មាន​ជំងឺ​ប្រភេទ​នេះ ហើយ​មិន​ចង់​ឆ្លង​ទៅ​ដល់​កូន គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​គ្រូពេទ្យ​អាច​មាន​វិធី​ការពារ​ដោយ​៖ ទី១.​ ការពារ​ដោយ​ការ​ចាក់​វ៉ាក់សាំង ទី២. ការពារ​ជំងឺ​កុំ​ឲ្យ​រាលដាល​កាន់​តែខ្លាំង ទី៣. ការ​ពារ​ដោយ​ការ​ប្រើ​ថ្នាំ​ផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់ សំណួរពេញនិយមរបស់ម៉ាក់ប៉ា៖ គួរត្រៀមលុយប៉ុន្មានទុកសម្រាលកូន​? លើស​ពី​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថែម​ទៀត​ថា មាន​ជំងឺ​មួយ​ចំនួន​ទៀត​អាច​ឆ្លង​​តាម​រយៈ​ទង​សុក​ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កូន​ធ្ងន់​ធ្ងរ​រួម​មាន៖ – ស្អូច – កញ្រ្ជិល – អុតស្វាយ – គ្រុនចាញ់ – Toxoplasmosisជាដើម។ ដូច​នេះ ម៉ាក់ៗ​ដែល​មាន​ផ្ទៃពោះ​គួរ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ត្រូវ​ប្រយ័ត្ន​នឹង​សកម្មភាព របប​អាហារ និង​របៀប​រស់​នៅ​ប្រចាំ ដើម្បី​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​កូន​ក្នុង​ផ្ទៃ បើ​មិន​ចង់​ឲ្យ​កូន​កើត​មក​មាន​បញ្ហា​។ អត្ថបទពាក់ព័ន្ធ៖ លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ ៥​យ៉ាងម៉ាក់ៗ កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ ៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់? អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​ ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល នៅសុខៗយំក៏មាន​? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាផ្ទៃពោះ

ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់?

ស្រីៗ​នៅ​ពេល​ពពោះ សុខភាព​ចាប់​ផ្តើម​ចុះ​ខ្សោយ ហើយ​អាច​ប្រឈម​នឹង​កើត​ជំងឺ​ផ្សេងៗ​។ នៅ​ក្នុង​នោះ​ដែរ អំឡុង​ពេល​ពពោះ​ក៏​អាច​កើត​មាន​បញ្ហាហត់ និង​ខ្សោយ​សាច់​ដុំ​ដែរ ចុះបញ្ហានេះមាន​សញ្ញាបែបណាឲ្យយើងដឹង​? អាច​បណ្តាល​ឲ្យ​បាន​គ្រោះ​ថ្នាក់​ដល់​កូន​ទេ​? ​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និងរោគ​ស្រី្ត នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែនសុខ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រ្តី​ពពោះ​មួយ​ចំនួន​ដែល​មាន​បញ្ហា​ខ្សោយ​សាច់​ដុំ​តែង​មាន​អាការៈ​ដូចជា ទន់​ខ្សោយ អស់​កម្លាំង រហូត​ពេល​ខ្លះ​ពិបាក​ធ្វើ​ការ និង​អាច​ប៉ះពាល់​ដល់​ការ​ដក​ដង្ហើម​ទៀត​ដោយសារ​ខ្សោយ​សាច់​ដុំ​ប្រព័ន្ធ​ដក​ដង្ហើម។ ទាក់​ទង​នឹង​ការ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬ​ក៏​អត់​នោះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​ស្រីៗ​កំពុង​ពពោះ​មាន​ជួប​បញ្ហា​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ដោយ​បណ្តាល​ឲ្យ៖ – កូនអាច​កើត​មុន​ខែ – អាច​មាន​បញ្ហា​ខ្សោយ​សាច់​ដុំ​ដូច​ម្តាយ ពេល​កើត​មក – ពិបាក​ក្នុង​ការ​បៅ​ដោះ – ប៉ះពាល់​ដល់​ការ​ដក​ដង្ហើម។ អត្ថបទពាក់ព័ន្ធ៖ អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​ អ្នកម៉ាក់សម័យថ្មីពេលមានផ្ទៃពោះ ច្រើនតែធ្វើរឿង ៥ នេះ តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់ ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល នៅសុខៗយំក៏មាន​? ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល នៅសុខៗយំក៏មាន​?

បន្ទាប់ពីឆ្លងទន្លេរួច ស្រីៗយើង​ត្រូវឆ្លងកាត់រយៈពេលមួយទៀត ដែល​ចាស់ៗ​តែ​ហៅថាសសៃខ្ចី។ នៅក្នុងរយៈពេលនោះរាងកាយនឹងចាប់​ផ្ដើម​ផ្លាស់ប្តូរទៅរកសភាពដើមវិញ ចំណែកឯក​សុខភាពផ្លូវចិត្តវិញក៏​អាច​មានការ​ប្រែ​ប្រួលផងដែរ។ ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរទាំងនេះគឺមានលក្ខណៈខុសគ្នាទៅតាមស្ត្រីម្នាក់ៗផងដែរ។ អាការៈហត់អត់ងងុយដោយសារកូនតូច និងជំងឺបាក់ទឹកចិត្តក្រោយឆ្លងទន្លេ បន្ទាប់ពីការឆ្លងទន្លេរួចស្រីៗ​យើង​មួយចំនួននឹងប្រឈមជាមួយនឹងអាការៈហត់អត់ងងុយដោយសារកូនតូច។ រឿងនេះគឺជារឿងធម្មតាទៅហើយ។ អារម្មណ៍នេះអាចកើតឡើងក្នុងរយៈពេលពីរទៅបីថ្ងៃ ឬអាចមានរយៈពេលរហូតដល់២សប្តាហ៍។ យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ជិត៨០%នៃអ្នកម្តាយថ្មោងថ្មីមានអារម្មណ៍ធុញថប់តប់ប្រម៉ល់ ឬអារម្មណ៍អវិជ្ជមាន។ នេះក៏ដោយសារតែការផ្លាស់ប្តូរនៃអ័រម៉ូននៅក្នុងខ្លួន។ រោគសញ្ញាទាំងនេះរួមមានការយំដោយមិនមានមូលហេតុ ការគេងមិនលក់ ភាពក្រៀមក្រំ ឆាប់ខឹង ភាពតានតឹង និងការប្រែប្រួលអារម្មណ៍ឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្រីៗយើងកើតមានអាការៈទាំងនេះក្នុងរយៈពេលច្រើនជាង២សប្តាហ៍នោះយើងអាចមានជំងឺបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេហើយ។ ស្ត្រីមួយចំនួនអាចនឹងមានអារម្មណ៍ថាខ្លួនមានកំហុស ឬមិនមានតម្លៃ។ ស្រីយើង​ខ្លះទៀត​បានបាត់បង់ចំណាប់អារម្មណ៍លើ​កូន​ទើប​កើត​ ឬអ្នកខ្លះ​ទៀតអាច​ថែមទាំងធ្វើបាបកូនតូចខ្លួនឯងទៀតក៏មានដែរ។ ចំពោះអាការៈនេះគឺតម្រូវឱ្យមានការព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ សូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើម៉ាក់ៗមានអារម្មណ៍ថា ខ្លួនបានកើតមានអាការៈទាំងនេះអស់រយៈពេលយូរមកហើយ ឬមានគំនិតចង់ធ្វើបាបកូនតូចជាដើម។ ការបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេរួចអាចលេចឡើងគ្រប់ពេលគឺអាចរហូតដល់មួយឆ្នាំក្រោយពេលសម្រាលកូនរួចក៏មានដែរ។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ? ស្រីៗពពោះ ញ៉ាំថ្នាំជាតិដែកចេះតែធ្វើទុក្ខ នេះជាវិធីដោះស្រាយ តើធ្វើដូចម្តេច ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ស្ទើរតែគ្រប់ស្ត្រីទាំងអស់ ក្រោយពេលឆ្លងទន្លេរួចពិតជាត្រូវការការថែទាំផ្លូវចិត្តពីសំណាក់ស្វាមី សមាជិកក្នុងក្រុមគ្រួសារ ឬមិត្តភក្តិ។ ចំណុចទាំងអស់ខាងក្រោមនេះអាចជួយស្រីៗយើងការដោះស្រាយបញ្ហាដែលកំពុងជួបបាន​។ សម្រាកឱ្យបានច្រើន ព្យាយាមគេង និង​សម្រាកឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ក្នុងរយៈពេលប៉ុន្មានខែដំបូងនេះទារកតូចអាចនឹងត្រូវការបៅដោះញឹកញាប់។ ដូច្នេះ ម៉ាក់ៗ​ត្រូវប្រាកដថា ខ្លួន​ទទួលបានការសម្រាកគ្រប់គ្រាន់ ហើយត្រូវគេងនៅពេលដែលកូនគេង។ ការគេងលក់ស្កប់ស្កល់គឺជាការព្យាបាលដ៏ល្អបំផុតនៃជំងឺបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេ។ ស្វែងរក​ជំនួយ ប្រសិនបើអាចមាននរណាម្នាក់ជួយយើង​​បានខ្លះ​ក្នុង​ការ​មើល​ថែកូន នោះ​ម៉ាក់ក៏​មិន​សូវបារម្ភច្រើន ។ នៅពេលដែលយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ ហើយមានជំនួយពីនរណាម្នាក់នោះយើងត្រូវសម្រាកឱ្យបានច្រើន។ ពិភាក្សាជាមួយអ្នកដទៃ នេះគឺជាវិធីដ៏ល្អសម្រាប់ម៉ាក់ៗក្នុងការកាត់បន្ថយភាពតានតឹងនៃការធ្វើជាម្តាយថ្មោងថ្មីដោយការចែករំលែកអារម្មណ៍ជាមួយនឹងអ្នក​ដទៃ។ យើងអាចនិយាយរឿងរាវទាំងនេះ​ជាមួយស្វាមី ឬគ្រួសារ ឬមិត្តភក្តិក៏បាន។ បំបាត់អារម្មណ៍ហត់អត់ងងុយដោយសារកូនតូច ម៉ាក់ៗអាចស្វែងរកការកម្សាន្ដចិត្តមួយចំនួនដូចជា ស្តាប់តន្ត្រី មើលភាពយន្តកំប្លែង […]


បញ្ហាផ្ទៃពោះ

ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន

គ្នា​យើង​ធ្លាប់​ឃើញ​ច្រើនហើយ អត្ថបទ​ដែល​ពាក់​ព័ន្ធ​រឿង​ឈឺ​ខ្នង ឈឺ​ចង្កេះ ហើយអត្ថប​មួយ​នេះវិញ គឺសម្រាប់​​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​។ ស្រីៗ​គ្នា​យើង​កំពុង​តែ​ពពោះ មាន​អារម្មណ៍ ឬឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះអត់? បើមាន​ក៏មិន​ចាំ​បាច់​បារម្ភ​ច្រើន​ដែរ បញ្ហា​នេះ​ភាគ​ច្រើន​ដោយ​សារ​យើង​កំពុង​តែ​ឡើង​ទម្ងន់ ពោះ​កាន់​តែធំ ទំនាញ​ខាង​មុខ​ក៏​កាន់​តែ​ធ្ងន់​ដូច​គ្នា ហើយ​បើ​ចង់​បាត់​ឈឺ អាចសាកតិចនិក​ខាង​ក្រោម​នេះ​សិន​។ ១- សម្រួល​ឥរិយាបថ​ឲ្យ​បាន​ល្អ ស្រប​ពេល​រាង​កាយ​យើង​កំពុង​រីក​ធំ​ធាត់ ពោះ​របស់​យើង​ក៏​ធំទៅ​បន្តិច​ម្តងៗ នាំ​ឲ្យ​ទម្ងន់​ខាង​មុខធ្ងន់​ជាង​ខាង​ក្រោយ ជាកត្តា​នាំ​ឲ្យ​យើងចាប់​ផ្តើម​មាន​អារម្មណ៍​ឈឺ​ខ្នង និង​រួយ​ចង្កេះ​ជាដើម។ ប៉ុន្តែ​យើង​នៅ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​រយៈ​ឥរិយាបថ​ត្រឹម​ត្រូវ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – ក្រោក​ឈរ​ឡើង​ឲ្យ​ត្រង់ – ពើង​ទ្រូង​ឡើង​ឲ្យ​ខ្ពស់ – ទម្លាក់​ស្មា​ទៅ​ក្រោយ​ ហើយ​សម្រាកបន្ធូរ​អារម្មណ៍ – កុំ​សម្លឹង​ចុះ​មើល​ជើង​យើងឲ្យ​សោះ នៅ​ពេល​យើង​ឈរ​ក្នុង​ស្ថាន​ភាព​មួយ​មាន​អារម្មណ៍​ផាកសុភាព នោះ​នឹង​ជួយ​ឲ្យ​ការ​ឈឺ​ចាប់​ខ្នង​រសាត់​ទៅ​បានដែរ។ ចំពោះ​ការអង្គុយ​វិញ យើងអាចជ្រើសរើសកៅអីណាដែលអាចទប់ខ្នងយើងបានស្រួល ឬអាចប្រើខ្នើយដើម្បីទប់ខ្នង​ផ្នែកខាង​ក្រោម​។ ២- ប្រើ​ស្បែក​ជើង​ឲ្យ​បាន​ត្រឹម​ត្រូវ ត្រូវពាក់​ស្បែក​ជើង​កែង​ទាប មិន​ចោត ពោលគឺប្រើស្បែកជើងណាដែលយើងពាក់ទៅស្រួលខ្លួន​ និង​ហាម​ពាក់​ស្បែក​ជើង​កែង​ចោត ដែល​ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​យើង​មិន​មាន​លំនឹង​ល្អ និង​អាច​បណ្តាល​ឲ្យ​ដួល​បាន។ គ្នា​យើង ក៏​អាច​ពិចារណា​ប្រើ​ខ្សែ​ក្រវ៉ាត់​សម្រាប់​ស្រីៗ​កំពុង​ពពោះ អាច​ទ្រ​ទម្ងន់​ពោះ​ខាង​មុខ​យើង​បាន​ល្អ ខណៈ​ស្រីៗ​មួយ​ចំនួន​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​ខ្សែ​ក្រវ៉ាត់​ប្រភេទ​នេះ។ អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត អាហារ និងប្រការគួរចៀសវាងពេលពពោះ ៣- ក្រោយឡើង​ឲ្យ​បាន​ត្រឹម​ត្រូវ ពេលអង្គុយ​ចុះ​ដើម្បីរើស​របស់​តូចៗ​អ្វី​មួយ ដោយ​ត្រូវ​អង្គុយ​ចុះ​នោះ គឺ​ត្រូវ​ប្រើ​កម្លាំង​ជើង​ក្រោក​ឡើង​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មិន​ត្រូវ​ប្រើ​ចង្កេះ ឬ​ខ្នង​ដើម្បី​យោង​ទម្ងន់​ខ្លូន​យើង​ឡើង​មក​លើ​វិញ​ជា​ដាច់​ខាត។ នេះ​ជា​ចំណុច​សំខាន់​មួយ ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ឬ​អាច​សួរ​ការណែនាំ​បន្ថែម​ពី​គ្រូពេទ្យ។ ៤- គេងផ្អៀង ការ​គេង​ផ្អៀង មិន​គេង​សង្កត់​លើ​ខ្នង ជា​រឿង​ត្រឹម​ត្រូវ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ដោយរក្សា​ជង្គង់ម្ខាង ឬ​ទាំងសងខាង​ឲ្យ​បាន​ត្រង់។ […]


បញ្ហាផ្ទៃពោះ

៣ យ៉ាងត្រូវយល់ពីស្ត្រីមានផ្ទៃពោះ កុំគិតថានាងចង់បានការយកចិត្ត ឬខ្ជិលឲ្យសោះ

អំឡុង​ពពោះ ស្ត្រី​ប្រែប្រួល​គ្រប់​យ៉ាង ក្នុង​នោះ​មាន​ទាំង​ការ​ប្រែប្រួល​រាងកាយ របប​អាហារ អារម្មណ៍​ជាដើម។ បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ត្រី​​ផ្ទៃពោះមាន​សុខភាព​ខ្សោយ​ជាង​ស្ត្រី​ធម្មតា ឯ​គ្រាប់​ឈាម​ក៏​ចុះ​ថយ ដោយ​ត្រូវ​បែង​​ចែក​ចំណី​អាហារ​ដែល​ខ្លួន​ញ៉ាំ​ចូល​ ទៅ​ចិញ្ចឹម​​កូន​ក្នុង​ផ្ទៃ។ ខាង​ក្រោម​នេះ​ជា​អាការៈ​របស់​ស្ត្រី​ពពោះ​ជួប​ប្រទះ ដែល​តម្រូវ​ឲ្យ​បុរស​ជា​ស្វាមី ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​យល់​អំពី​នាង​​ឲ្យ​បាន​ច្រើន​បន្តិច។ ១. ឃ្លានគ្រប់ពេល របប​អាហារ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ដូច​ស្ត្រី​ធម្មតា​នោះ​ទេ ត្រូវ​ការ​ញ៉ាំ​ឲ្យ​បាន​ច្រើន ដែល​គេ​តែង​និយាយ​ថា ស្ត្រី​ពពោះ​ឃ្លាន​គ្រប់​ពេល​តែ​ម្តង។ ការ​ដែល​ស្ត្រី​ពពោះ​ញ៉ាំ​​ច្រើន គឺ​ដើម្បី​យក​ទៅបំប៉ន​ខ្លួន​ឯង និង​​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូត​លាស់​បាន​ល្អ។ ២. អស់​កម្លាំង អំឡុង​ពេល​ពពោះ​ស្រីៗ​តែង​អស់​កម្លាំង​ខុស​ធម្មតា សុខភាព​ក៏​ខ្សោយ​ដែរ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ឲ្យ​បាន​ច្រើន ចៀស​វាង​ការ​ធ្វើការ​លើស​កម្លាំង ហើយ​បើ​មាន​អ្នក​ជួយ​ម៉ាស្សា និង​សម្រាល​ការងារ​ខ្លះៗ​កាន់​តែ​ប្រសើរ។ អត្ថបទពាក់ព័ន្ធ៖  ពេលពពោះចេះតែអស់កម្លាំងមែនទេ? ៥ ចំណុចនេះអាចជួយបាន គន្លឹះ​ខ្លះៗ​​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​​ត្រូវ​អង្គុយ​ធ្វើការ​​ពេញ១ថ្ងៃ ពិបាកគេង ឬគេងមិនលក់ពេលពពោះ សាកធ្វើតាមវិធីទាំងនេះ ៣. មួរម៉ៅ​ខុស​ធម្មតា អ័រម៉ូន​ប្រែប្រួល ឯ​រាងកាយ​ក៏​ប្រែប្រួល​ដែរ ពិបាក​ទាំង​ការ​គេង ដេក ដើរ ឈរ​អង្គុយ​បែបនេះ​ទើប​ស្ត្រី​ពពោះ​ប្រែប្រួល​អារម្មណ៍ ឆាប់​មួរម៉ៅ​ជាង​ពេល​ធម្មតា។ អំឡុង​ពេល​នេះ​បុរស​ជា​ប្តី​គួរ​តែ​លើក​ចិត្ត​នាង​ឲ្យ​បាន​ច្រើន ហើយ​មិន​ត្រូវ​ប្រកាន់​ឡើយ បើ​នាង​លើសលោះ​សម្តី​លើ​នោះ។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់ ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម


បញ្ហាផ្ទៃពោះ

ពពោះ បើឈឺក្បាល រួយក ស្រវាំងភ្នែក អាចជាសញ្ញាគ្រោះថ្នាក់ទាំងនេះ

ស្ត្រី​ពពោះ​ដែល​ជួប​អាការៈ​ឈឺ​ក្បាល ចុក​រួយក ស្រវាំង​ភ្នែក ហឹង​ត្រចៀក អាច​ជា​សញ្ញា​គ្រោះថ្នាក់​អំឡុង​ពពោះ ត្រូវ​ប្រញាប់​ទៅ​គ្រូពេទ្យ។ អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​អាច​ជា​សញ្ញា នៃ​ជំងឺ​លើសឈាម​អំឡុង​ពពោះ និង​អាច​ឈាន​​ទៅ​រក​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ថែម​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ១. អ្វីទៅអ្វី​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង? បម្រុង​ក្រឡា​ភ្លើង គឺ​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្តាល​មក​ពីលើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោម សួត ជាដើម។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​មាន​សម្ពាធ​ឈាម​ធម្មតា ក៏​អាច​មាន​ជំងឺ​នេះ​បាន​ដែល ភាគ​ច្រើន​កើត​នៅ​សប្តាហ៍​ទី ២០ នៃ​ការ​ពពោះ និង​អាច​កើត​លើ​ស្រីៗ​មាន​សម្ពាធ​ឈាម​លើស​តិច​តួច ប៉ុន្តែ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម្តាយ និងកូនក្នុងផ្ទៃ ២. រោគសញ្ញាជំងឺបម្រុងក្រឡាភ្លើង រោគ​សញ្ញា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន​ដូច​ជា សម្ពាធ​ឈាម​កើន​ឡើង​ភ្លាមៗ មាន​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ហើម ឈឺ​ក្បាល​ខ្លាំង ស្រវាំង​ភ្នែក ចាញ់​ពន្លឺ ឈឺ​ពោះ​ផ្នែក​ខាង​លើ ចង្អោរ ក្អួត នោម​តិច ប្លាកែត​ក្នុង​ឈាម​ធ្លាក់​ចុះ ខូច​ខាត​មុខ​ងារ​របស់​ថ្លើម ពិបាក​ដក​ដង្ហើម ដោយ​សារ​មាន​ទឹក​ក្នុង​សួត។ ៣. នរណា​ខ្លះ​អាច​ប្រឈម​នឹង​ជំងឺ​បម្រុងក្រឡាភ្លើង? ស្រីៗ​ដែល​ធាត់ខ្លាំង ចូលចិត្ត​ញ៉ាំ​ប្រៃ ​និង​សាច់​ច្រើន ធ្លាប់​មាន​ជំងឺ​ក្រឡា​ភ្លើង​ពី​មុន​មក ស្រីៗ​ពពោះ​កូនភ្លោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ