បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

រេស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា គភ៌អាចមានគ្រោះថ្នាក់ (វីដេអូ)

ប្ដី​ប្រពន្ធ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​បញ្ហា​រ៉េស៊ីស​ឈាម​ (+) (-) របស់​ខ្លួន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ តើ​បញ្ហា​នោះ​គ្រោះថ្នាក់​យ៉ាង​ម៉េច​ទៅ? កូន​មិន​អាច​វិវត្ត​បាន ឬ​យ៉ាង​ណា? អត្ថបទពាក់ព័ន្ធ: អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារកអត់ ពេលកំពុងពោះ? (ភាគ១) រ៉េស៊ីស​ជា​អ្វី​ ប៉ះ​ពាល់​ម្ដាយ-ទារក អត់​ពេល​កំពុង​ពពោះ? (ភាគ២) អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារក អត់ ពេលកំពុងពពោះ? (ផ្នែក៣) ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង? (វីដេអូ) មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ? ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា? កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា? សម្រួលផ្លូវ​អារម្មណ៍ ​ក្រោយ​កូន​ស្លាប់ពេល​សម្រាល មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ


បញ្ហាផ្ទៃពោះ

ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែងតែ​ណែនាំ និង​ហាមឃាត់​មិន​ឲ្យ​ផឹក​កាហ្វេ ឬ​យ៉ាង​ហោច​ណាស់​តិច​ជាង ២០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ប្រសិនបើ​យើង​អាច​គ្រប់គ្រង​ជាតិ​កាហ្វេអ៊ីន​បាន​ពេល​មាន​ផ្ទៃពោះ គឺ​ជួយ​ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត​នឹង​លើក​ឡើង​ពី​គុណវិបត្តិ​ផ្សេង​ៗ​កើត​ឡើង​ដល់​ទារក រួម​ទាំងម្ដាយ បើ​ផឹក​កាហ្វេ​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ១- ចំពោះ​កូន អាច​បណ្ដាល​ឲ្យ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ប៉ះពាល់​ដល់​បេះដូង​ទារក​ក្នុង​ផ្ទៃ ប៉ះពាល់​ដល់ទង​សុក​ដែល​យក​សារជាតិទៅ​ចិញ្ចឹម​កូន។ ២- ចំពោះ​ខ្លួនឯង ញ័រទ្រូង លើស​សម្ពាធ​ឈាម គេង​មិន​លក់ ក្រហាយ​ទ្រូងដោយអាស៊ីដក្រពះច្រាលឡើង។ ចម្ងល់​ថា ហេតុអ្វី​បាន​ជា​គ្រាន់តែ​ផឹក​កាហ្វេ​សោះ អាច​ប៉ះពាល់​ដល់​កូន​បាន​ដែរ? លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា នៅ​ពេល​យើង​ផឹក​កាហ្វេ ជាតិ​កាហ្វេអ៊ីន​ឆ្លង​កាត់​ទងសុក​ចូល​ទៅ​ក្នុង​ទឹកភ្លោះ និង​ចរន្តឈាម​របស់​ទារក។ ស្រប​ពេល​ដែល​រាងកាយ​យើង​ធ្វើការ​រំលាយ​អាហារ និង​អាច​កម្ចាត់​ជាតិ​កាហ្វេ​អ៊ីន​ចេញ​ពី​រាងកាយ​បាន តែ​ទារក​វិញ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​ដំណើរ​កម្ចាត់​ជាតិ​កាហ្វេអ៊ីន។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ? ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន? ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ? ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ? ស្ត្រីពពោះដល់ថ្ងៃចាក់ថ្នាំ ឬទៅពេទ្យ តែខ្លាច COVID-19 អ៊ីចឹង គួរធ្វើម៉េចទើបល្អ? ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន WHO ថា ស្រ្តីពពោះមានសិទ្ធិទទួលបានការថែទាំហ្មត់ចត់ ទោះមាន​ ឬគ្មានផ្ទុកCOVID-19 ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាផ្ទៃពោះ

ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?

ចំពោះ​ស្ត្រី​វ័យ​ចាប់ពី​វ័យ ៣៥ ឆ្នាំ​ឡើង​ទៅ ជួបបញ្ហា​ពិបាក​មាន​កូន ហើយ​បើ​សិន​ជា​មា​នក៏​ជួប​ហានិភ័យ​ខ្លាំង​ដែរ។ ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​បកស្រាយ​លម្អិត​ពី​បញ្ហាពិបាកមានកូនចំពោះ​ស្ត្រី​អាយុច្រើន។ លោក​វេជ្ជបណ្ឌិតថា ស្ត្រី​ដែល​វ័យ ៣៥ ឆ្នាំ ឬ​លើស​ពី​នេះ មិន​ទាន់​មាន​កូន​អាច​មាន​មូលហេតុ​ជាច្រើន​ដូចជា​ការពន្យារ​កំណើត ​កត្តា​ការងារ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ជាដើម។ ការ​មាន​កូន​នៅ​អាយុ​ប៉ុណ្ណេះ បង្ក​ជា​បញ្ហា​​អាក្រក់​ដល់​សុខភាព​​ស្ត្រី ជា​ពិសេស​ប៉ះពាល់​ដល់​ទារក​ក្នុង​​ផ្ទៃ​នៅ​ពេល​សម្រាល។ កត្តា​ផ្សេង​ៗ​ទៀត​ដែល​ជះ​ឥទ្ធិពល​លើ​ស្ត្រី​ក្នុង​ការ​ពិបាក​មាន​ផ្ទៃពោះ​ដូចជា ជក់​​បារី ផឹក​ស្រា ការ​ឡើង ឬ​ស្រក​ទម្ងន់​ខ្លាំង​ពេក ការ​បរិភោគ​មិន​បាន​គ្រប់គ្រាន់ ពិសេស​សារជាតិ​មាន​សារៈសំខាន់​ដូចជា អាស៊ីដហ្វូលិក ជាតិ​ដែក ស័ង្កសី និង​វីតាមីន B12 ការ​ឆ្លង​ជំងឺ​កាម​រោគ ការ​ប៉ះពាល់​ជាមួយ​សារជាតិ​គីមី​មួយ​ចំនួន​ដូចជា ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​បញ្ហា​ផ្លូវចិត្ត​ជាដើម។ ភាព​មិន​ប្រក្រតី​នៃ​តួ​ស្បូន មាត់ និង​កស្បូន ការ​រលាក​នៅ​ស្រទាប់​ក្នុង​ស្បូន ឬ​មាន​ដុំ​ដុះ​សាច់​ក្នុង​ស្បូន​ក៏​ជា​មូលហេតុ​ចម្បង​ដែរ។ ស្ត្រី​វ័យ​ចំណាស់​អ័រម៉ូន​អុកស៊ីតូស៊ីន  (Oxytocin) ដែល​មាន​មុខងារ​ជួយ​សម្រួល​ដល់​ការ​សម្រាល​កូន មាន​ការ​ថយ​ចុះ​ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​សម្រាល ឬ​សម្រាល​មិន​រួច​ផង​ក៏​មាន​ដែរ។ មួយ​វិញទៀត​អ័រម៉ូន (Progesterone) ដែល​មាន​មុខងារ​ផលិត​អំប្រ៊ីយ៉ុង​ការពារ និង​ថែ​បំប៉ន​ទារក​ក្នុង​ផ្ទៃ​ក៏​មិន​សូវ​មាន ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​មិន​ល្អ ឬ​មាន​បញ្ញា​មិន​ប្រក្រតី​ថែម​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះដល់ថ្ងៃចាក់ថ្នាំ ឬទៅពេទ្យ តែខ្លាច COVID-19 អ៊ីចឹង គួរធ្វើម៉េចទើបល្អ?

ពេល​ពពោះ ម៉ាក់ៗ​គ្រប់​រូប តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ជា​ហេតុ​ដែល​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ល្អ ក៏​ដូចជាត្រូវ​ណាត់​ជួប​ពេទ្យ​ចាក់ថ្នាំបង្ការ ឬ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ពីសុខភាព​ខ្លួន និង​គត៌​ផងដែរ។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេល​រាលដាល​វីរុស Covid-19 ម៉ាក់ៗគួរ​ធ្វើ​បែប​ណា បើ​ត្រូវ​ទៅ​ចាក់​ថ្នាំ​នៅ​ពេទ្យ តែ​ខ្លាច​ឆ្លង​? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែនសុខ បាន​ឲ្យ​ដឹងថា ទោះ​ពេល​នេះ មាន​ការ​រាលដាល​ពី​វីរុស Covid-19 ក៏​ដោយ ម៉ាក់ៗ​ដែល​ត្រូវ​មាន​ណាត់​ចាក់​ថ្នាំ នៅ​តែ​ត្រូវ​ទៅ​ចាក់​ថ្នាំ​តាម​កាល​កំណត់​ដដែល តែ​ក្នុង​ករណី​ដែល​មាន​ការ​ផ្ទុះរីករាលដាល​ខ្លាំង ម៉ាក់​ៗអាច​ពន្យារពេល​ចាក់​បាន​ទៅ​តាម​កាលៈទេសៈ និងមានការសួរយោបល់ ឬការណែនំាពីគ្រូពេទ្យ។ ស្របគ្នា​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា បើ​ត្រូវ​ទៅ​ចាក់​នៅ​ក្នុង​ពេល​រាលដាល​វីរុស Covid-19 បែប​នេះ ម៉ាក់ៗ​ត្រូវ​ចេះ​ការពារ​ខ្លួន​ដោយ៖ – លាង​ដៃ​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក អាល់កុល ឬ​ជែល – ចៀសឲ្យឆ្ងាយពីការប្រមូលផ្តុំ – នៅគំលាតគ្នា​យ៉ាង​តិច ១ម៉ែត្រ – ប្រកាន់ខ្ជាប់អនាម័យជានិច្ច។​​ អត្ថបទពាក់ព័ន្ធ៖ ប៉ុន្មានសំណួរអំពី COVID-19 នេះ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត WHO ថា ស្រ្តីពពោះមានសិទ្ធិទទួលបានការថែទាំហ្មត់ចត់ ទោះមាន​ ឬគ្មានផ្ទុកCOVID-19 COVID-19 កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន […]


បញ្ហាផ្ទៃពោះ

អាហារពង្រឹងប្រព័ន្ធការពាររាងកាយស្ត្រីពពោះ មិនងាយឈឺ

ជា​ទូទៅ ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ស្ត្រីមាន​ផ្ទៃ​ពោះតែងចុះ​ខ្សោយ​ ហើយ​នៅ​ក្នុង​អំឡុង​ពេល​ដែល​វីរុស COVID-19 កំពុង​រាតត្បាត​ផង​ដែរ​នោះ ម៉ាក់ៗ​អាច​នឹង​ប្រឈម​នឹង​គ្រោះ​ថា្នក់​ដល់​សុខភាព​ផ្ទាល់ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​ការពារ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ មិន​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ណែនាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ញ៉ាំ​អាហារ​មួយ​ចំនួនខាងក្រោម។ ១. អាហារសម្បូរ Probiotics Probiotics ជាពពួកបាក់តេរី និងផ្សិតល្អ ជួយការពារ និងជំរុញមុខងារប្រព័ន្ធរំលាយអាហារ រារាំងការលូតលាស់នៃពពួកបាក់តេរី ឬផ្សិតអាក្រក់។ យើងគ្រប់គ្នាសុទ្ធតែមាន Probiotics ក្នុងក្រពះពោះវៀន គ្រាន់តែតិច ឬច្រើន អាស្រ័យទៅតាមសុខភាព និងបុគ្គលិកលក្ខណៈរបស់យើងម្នាក់ៗ។ ពេលដែលក្រពះខ្វះសារធាតុ Probiotics នឹងពិបាករំលាយអាហារ ថយចុះការស្រូបសារធាតុចិញ្ចឹម ងាយនឹងទាស់ចំណីអាហារ ដែលទាំងនេះធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តកាន់តែចុះខ្សោយ ពិសេសស្ត្រីមានផ្ទៃពោះដែលមានសុខភាពខ្សោយស្រាប់។ អាហារសម្បូរ Probiotics ដែលស្ត្រីមានផ្ទៃពោះត្រូវញ៉ាំឲ្យច្រើន ដើម្បីពង្រឹងប្រព័ន្ធការពារ​រាងកាយឲ្យរឹងមាំ រួមមាន ម្សៅទឹកដោះសម្រាប់ស្ត្រីមានផ្ទៃពោះ គ្រាប់ធញ្ញជាតិ សណ្តែក បន្លែ ផ្លែឈើមួយចំនួន ដូចជា ខ្ទឹមបារាំង ទំពាំងបារាំង ផ្លែចេក ផ្លែប៊ើរី។ ២. អាហារសម្បូរប្រូតេអ៊ីន រាងកាយ​របស់​ស្រ្តី​មាន​ផ្ទៃពោះ​មិន​ត្រឹម​តែ​ត្រូវ​ការ​ប្រូតេអ៊ីន​សម្រាប់​កម្លាំង​ថាមពល​ប៉ុណ្ណោះ​ទេ […]


បញ្ហាផ្ទៃពោះ

ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ

ចាស់ៗ​ពី​ដើម​តឹង​រឹង​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ឲ្យ​ញ៉ាំ​អាហារ​អី​ផ្តេសផ្តាស​ទេ បារម្ភ​ខ្លាច​កូន​កើត​មក​មាន​បែប​នេះ មាន​បញ្ហា​បែប​នោះ។ ទោះ​យ៉ាង​ណា​ជំនឿ​មួយ​ចំនួន​ជា​ជំនឿ​ខុស​ឆ្គង ប្រាស​ចាក​ពី​ក្បួន​ពេទ្យ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ១- ញ៉ាំ​ខ្ចៅ​ខ្យង​កូន​ហៀរ​ទឹក​មាត់ ចាស់ៗ​ពី​ដើម​មាន​ជំនឿ​ថា ញ៉ាំ​ខ្ចៅ​ខ្យង​នាំ​ឲ្យ​កូន​ហៀរ​ទឹក​មាត់ តែ​ក្បួន​ពេទ្យ​វិញ​ករណី​ក្មេង​ហៀរ​ទឹកមាត់​អាច​មក​ពី​ក្មេង​មាន​អណ្តាត​ធំ មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​ទឹកមាត់ រលាក​បំពង់​ក ច្រាល​ទឹក​អាស៊ីដ​ក្រពះ  ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ដើម។ ទោះ​ជា​ការ​ញ៉ាំ​ពពួក​សត្វ​អត់​មាន​ឈាម​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​កូន​កើត​មាន​ហៀរ​ទឹកមាត់​ក៏​ដោយ ក៏​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ដែរ ព្រោះ​សត្វ​ទាំង​នោះ​មិន​សម្បូរ​ប្រូតេអ៊ីន​ទេ វា​រស់​នៅ​​ក្នុង​ទឹក​កខ្វក់ សំបក​មាន​ជាប់​ដី ឬ​ស្លែ​ខ្មៅៗ និង​សត្វ​ល្អិត​មក​ជាមួយ កាល​យើង​លាង​មិន​ស្អាត ឬ​ចម្អិន​មិន​ឆ្អិន​ល្អ​ទៀត ធ្វើ​ឲ្យ​ឆ្លង​ព្រូន អៀន តេនញ៉ា ញ៉ាំ​ទៅ​ម៉ាក់ៗ​អាច​ឈឺពោះ រាករូស ឬ​កើត​ជំងឺ​ផ្សេង​ទៀត ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ២- ញ៉ាំ​បបរ​កូន​កើត​មក​ស្បែក​មិន​ស្អាត ចាស់ៗ​តែង​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​បបរ​ទេ ខ្លាច​កើត​មក​ស្បែក​ស ​ពព្រុស​ដូច​បបរ​អ៊ីចឹង។ តែ​តាម​ក្បួន​វេជ្ជសាស្ត្រ សម្បុរ​ស្បែក​កូន​ស្អាត ឬ​មិន​ស្អាត មក​ពី​របប​អាហារ សម្បុរ​ម៉ាក់ប៉ា និង​​អនាម័យ​ខ្លួន​ប្រាណ​​ម៉ាក់ៗ បើ​ម៉ាក់​​មាន​​រោគ​​ផ្សិត​អំឡុង​ពពោះ​នោះ​ស្បែក​កូន​ក៏​មិន​ស្អាត​ដែរ។ ៣- ញ៉ាំ​ព្រីង​កូន​កើត​មក​ខ្មៅ ដោយសារ​តែ​ផ្លែ​ព្រីង​មាន​ពណ៌​ខ្មៅ​រលោង​ស្រិល ពេល​ញ៉ាំ​ទៅ​ស្វាយ​ពេញ​មាត់ ទើប​បាន​ជា​ចាស់ៗ​តែ​បង្អាប់​ថា ស្រីៗ​ពពោះ​ឲ្យ​តែ​ញ៉ាំ​ព្រីង ដឹង​តែ​កូន​កើត​មក​សម្បុរ​ខ្មៅ​ដូច​ព្រីង​អ៊ីចឹង។ តែ​តាម​ការ​ពិត កូន​មាន​សម្បុរ​​ខ្មៅ អាស្រ័យ​ទៅ​ហ្សែន​របស់​ឪពុកម្តាយ និង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដូច​ជា​ការ​ញ៉ាំ​អាហារ […]


បញ្ហាផ្ទៃពោះ

អាហារ និងប្រការគួរចៀសវាងពេលពពោះ

ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ម៉ាក់ៗ​ប្រយ័ត្ន​គ្រប់​យ៉ាង ទាំង​កាយ​វិការ ចំណី​អាហារ និង​សកម្មភាព​ផ្សេងៗ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​បាន​ល្អ។ ខាង​ក្រោម​នេះ​ជា​អាហារ និង​ប្រការ​គួរ​ចៀស​វាង​ពេល​មាន​ផ្ទៃពោះ​ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ។ ១. អាហារ​គួរ​ចៀស​វាង​ពេល​ពពោះ – ត្រី​សមុទ្រ​សម្បូរ​ជាតិ​បារត​ខ្ពស់៖ ត្រីឆ្លាម ត្រីថាលហ្វីល ត្រីដាវ ឬត្រីស្បៃកា ជា​ប្រភេទ​ត្រី​សម្បូរ​សារធាតុ​បារត​ខ្ពស់ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី លូត​លាស់​មិន​ល្អ ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ។ – ត្រី សាច់ ស៊ុត​ឆៅ៖ ត្រី សាច់ ស៊ុត សុទ្ធ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ តែ​ទោះ​យ៉ាង​ណា​ស្រី​គ្នា​យើង​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​មុន​នឹង​ញ៉ាំ មិន​ត្រូវ​ញ៉ាំ​ត្រី សាច់ ស៊ុត​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​នោះ​ទេ ព្រោះ​អាច​ប្រឈម​នឹង​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី ឬ​មេ​រោគ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ – ​បារី៖ ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺត​ស្រូប​ផ្សែង​បារី​តាម​រយៈ​​ទង​សុក ដូច​​ជា​ដំណើរ​ការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​កូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិន​គ្រប់​លក្ខណៈ មាន​បញ្ហា​ផ្លូវ​ដង្ហើម […]


បញ្ហាផ្ទៃពោះ

COVID-19 កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ

ស្រីៗគ្នាដែលកំពុងពពោះ អំឡុងពេល COVID-19 វាយលុក ទន្ទឹមនឹងការព្រួយបារម្ភ យើងក៏ត្រូវអនុវត្តវិធីការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ ចៀសផុតពីការឆ្លងវីរុស COVID-19។ ខាងក្រោមនេះ ជាវិធីការពារខ្លួនសម្រាប់ស្ត្រីពពោះ អំឡុងពេល COVID-19 វាយលុក ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។ ១. ញ៉ាំអាហារចម្រុះមុខ របបអាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីពពោះ និងកូនក្នុងផ្ទៃ។ ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ជាប្រភពនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ កាកសរសៃ ជួយឲ្យទ្រទ្រង់សុខភាពម្តាយ និងកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ មានប្រព័ន្ធការពាររឹងមាំ មិនឆ្លងមេរោគ។ ២. គេងឲ្យបានគ្រប់គ្រាន់ ពេលមានផ្ទៃពោះ ស្រីៗគ្នាកំពុងតែពិបាកគេងស្រាប់ផង ហើយបើយើងថែមរឿងខ្វាយខ្វល់អំពី COVID-19 ទៀតនោះ ធ្វើឲ្យប៉ះពាល់ដំណេកកាន់តែខ្លាំង។ បែបនេះហើយ ម៉ាក់ៗត្រូវគេងឲ្យបានគ្រប់គ្រាន់ ទើបមានកម្លាំង អារម្មណ៍ស្រស់ថ្លា វីរុស COVID-19 មិនហ៊ានយាយី។ ៣. ករណីមិនចាំបាច់ កុំចេញទៅក្រៅ នៅផ្ទះឈ្នះ COVID-19 ពាក្យនេះត្រឹមត្រូវណាស់ ដូច្នេះបើមិនមានការចាំបាច់ […]


បញ្ហាផ្ទៃពោះ

ស្រីៗគួរដឹងនេះជារោគសញ្ញាកូនក្រៅស្បូន ត្រូវជួបពេទ្យទទួលការព្យាបាល

១- និយមន័យ៖ ជា​ធម្មតា​នៅ​ពេលមានការ​បង្កកំណើត មេជីវិត​ញី​ជួប​ជាមួយ​នឹង​មេ​ជីវិត​ឈ្មោល​រួច​ក៏​បាន​ទៅ​តោង​ភ្ជាប់​នឹង​ជញ្ជាំង និង​លូត​លាស់​នៅ​ក្នុង​ស្បូន​រហូត​ដល់​ពេល​​សំរាល។ រីឯករណីមិនធម្មតា​គឺ​កើត​ឡើង​នៅ​ពេល​ដែល​ការ​បង្កកំណើត​នេះ​តោង​ភ្ជាប់​នៅ​កន្លែង​ផ្សេង​ដែល​មិន​មែន​នៅ​ក្នុង​ជញ្ជាំង​ស្បូន ដូច​ជា​នៅ​ក្នុង​ក្រហោង​ពោះ​ជាដើម ដែលនេះហៅថាការ​មាន​កូន​ក្រៅ​ស្បូន​ ហើយករណីបែបនេះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ណាស់ ​ទាម​ទារ​ឲ្យ​ឆាប់​ធ្វើ​ការ​ព្យាបាល​ភ្លាម។ ២- រោគសញ្ញា ការ​មាន​កូន​ក្រៅ​ស្បូន​ដំបូង​គឺ​មិន​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​អ្វី​ឡើយ ដូច្នេះ​ហើយ​បាន​នៅ​ពេល​ដែល​ស្រីៗមាន​ផ្ទៃ​ពោះ​ក្នុង​ត្រីមាស​ទី ១ ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​ប្រចាំ។ ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ខាង​ក្រោម​នេះ ​ត្រូវ​ទៅរក​គ្រួ​ពេទ្យ​​ជា​បន្ទាន់​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា៖ មាន​ហូរ​ឈាម​តិច​តួច​តាម​ទ្វារ​មាស ឈឺ​នៅ​ពេល​ដែល​ចង្អោរ និង​ក្អួត ឈឺ​ចាក់​នៅ​ពោះ ឈឺ​ខ្លួន​មួយ​ចំហៀង ងងឹត​មុន សន្លប់ និង ល្ហិតល្ហៃ ឈឺ​ចាប់​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោម​ពោះ ស្មា ក ឬ​រន្ធ​គូថ។ អត្ថបទពាក់ព័ន្ធ៖  ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល ប្រយោជន៍ដ៏អស្ចារ្យ ពេលស្ត្រីពពោះធ្វើចិត្តឲ្យរីករាយ និយាយលេងជាមួយកូនច្រើន ឧស្សាហ៍តូចចិត្ត យំសោកបោកខ្លួនពេលពពោះ អាចសាកតិចនិកនេះបាន! ៣- ហានិភ័យ ស្រីៗដែលអាចមានហានិភ័យខ្ពស់​​មាន​កូន​ក្រៅ​ស្បូន​ គឺ​មានដូចជា៖ មាន​ប្រវត្តិ​ជំងឺ​រលាក​អាង​ត្រគៀក។ មាន​អាយុ​លើស​ពី ៣០ ឆ្នាំ។ ធ្លាប់​មាន​ការ​វះ​កាត់​នៅ​ពោះ ដៃ​ស្បូន ឬ​វះ​កាត់​ឆ្អឹង​អាង​ត្រគៀក។ ជក់​បារី​ច្រើន។ ធ្លាប់​មាន​បញ្ហា​កូន​ក្រៅ​ស្បូន​ពី​មុន​មក។ ៤- ការព្យាបាល ប្រសិន​បើ​គ្រូពេទ្យ​បានធ្វើ​រោគ​វិនិច្ឆ័យ ឬ​សង្ស័យ​ថា​យើងមាន​ការ​បែក​ផ្នែក​ខាង​ក្នុង​នៃ​ដៃ​ស្បូន នោះយើង​ត្រូវ​ធ្វើ​ការ​វះ​កាត់​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម។ ក្នុង​ករណី​ខ្លះ គឺត្រូវ​ប្រើ​ថ្នាំ​គឺ​ដើម្បី​បញ្ឈប់​​ការ​មាន​ផ្ទៃពោះ។ បើជួបបញ្ហានេះយើង​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ដើម្បី​រក​ពី​វិធី​ព្យាបាល​ដែល​សម​ស្រប​សម្រាប់ខ្លួន។ ៥- ឱកាសនៃការមានផ្ទៃពោះម្តងទៀត ប្រសិន​បើ​យើង​ធ្លាប់​មាន​ផ្ទៃ​ពោះ​កូន​ក្រៅ​ស្បូន យើងក៏​នៅ​តែ​អាច​មាន​ឱកាស​មាន​ផ្ទៃ​ពោះ​បាន​ទៀត ដោយ​អាស្រ័យ​លើ​​ការ​ព្យាបាល​ដែល​យើង​បាន​ទទួលកន្លងមក និង​ស្ថាន​ភាព​សុខ​ភាព​របស់​យើង។ ដូច្នេះ​យើង​​ត្រូវ​ទៅ​​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​ដើម្បី​រក​ពី​វិធី​ព្យាបាល​ដែល​ល្អ​បំផុត​សម្រាប់​យើង។ – ការ​មាន​កូន​ក្រៅ​ស្បូន ផល​វិបាក​នៃ​ការ​បង្កកំណើត​គឺ​នៅ​ពែល​ដែល​ជាលិកា​កូន​យើង​បាន​តោង​ភ្ជាប់​នៅ​កន្លែង​ផ្សេង​ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រហោង​ស្បូន ដូច​ជា​នៅ​ក្នុង​ក្រហោង​ពោះ​ជាដើម។ ការ​មាន​កូន​ក្រៅ​ស្បូន​គឺ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​ក៏​មាន​វិធី​ព្យាបាល​ជាច្រើន​ដែល​អាច​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្តង​ទៀត​ដោយ​មាន​សុខ​ភាព​ល្អ​ ទោះ​បី​ជា​ធ្លាប់​មាន​កូន​ក្រៅ​ស្បូន​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖ ចាញ់កូន ល្អ ឬអាក្រក់? […]


បញ្ហាផ្ទៃពោះ

បើចាញ់កូនខ្លាំងពិបាកទ្រាំ អាចបន្ធូរអាការៈ តាមវិធីទាំងនេះ

អាការៈ​ចាញ់​កូន ​មាន​ទាំង​ក្អួត​ និង​ចង្អោរ ហើយ​អាច​កើត​ឡើង​គ្រប់​ពេល​ ទាំង​ពេល​ព្រឹក ​រសៀល ឬ​ល្ងាច ប៉ុន្តែ​វា​ច្រើន​កើត​មាន​ធ្ងន់​ធ្ងរ​នៅ​ពេល​ព្រឹក ។ រោគ​សញ្ញា​ទាំង​នេះ ​អាច​នឹង​មាន​រហូត​ដល់​សប្តាហ៍​ទី​១៤​ នៃ​ការ​ពពោះ គ្នា​យើង​​ខ្លះ អាចក្អួត​ និង​ចង្អោរ​ធ្ងន់​ធ្ងរខ្លាំង​ទៀត​​ផង ធ្វើ​ឲ្យ​អស់​កម្លាំង ពិបាក​ក្នុង​ការ​ផឹក ​និង​ញ៉ាំ​អាហារ។ អាការៈ​ចង្អោរ និង​ក្អួត ដែល​យើង​តែង​ហៅ​ថា ចាញ់​កូន​នោះ បណ្តាល​មក​ពី​ការ​ប្រែប្រួល និង​ផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​ក្នុង​រាង​​កាយ។ នេះ​បើ​តាម​ការ​​លើក​ឡើង​របស់​ប្រធាន​ផ្នែក​​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ អាការៈ​ចាញ់​កូន​ធម្មតា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ ការ​ព​ពោះ​របស់​យើង​មាន​បញ្ហា​នោះ​ដែរ បើ​ប៉ះពាល់​លុះ​ណា​តែ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ​ចាញ់​កូន​ខ្លាំង​មែន​ទែន ញ៉ាំ​អ្វី​មិន​បាន​សោះ ដាក់​ចូល​ទៅ​ក្អួត​មក​វិញ​ទាំង​អស់ បណ្តាល​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹកធ្ងន់ធ្ងរ និង​សារធាតុ​ចិញ្ចឹម ទាំង​ម្តាយ ទាំង​កូន​ក្នុង​ផ្ទៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​កាត់​បន្ថយ​គ្រោះថ្នាក់។ ចំពោះ​វិធី​សាមញ្ញៗ​វិញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖ – ញ៉ាំអាហារយឺតៗ តិចៗ តែច្រើនដង – ញ៉ាំថ្នាំវីតាមីន – ផឹកទឹក ទឹកដោះគោ ឬទឹកផ្លែឈើឲ្យច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ