បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់?

កាហ្វេក្លាយជាភេសជ្ជៈពេញនិយមបំផុតនាពេលបច្ចុប្បន្ន មិនថា ក្មេង ឬចាស់ ស្រី ឬប្រុសនោះទេ មួយថ្ងៃៗសឹងតែអត់កាហ្វេមិនបាន។ ដោយហេតុថា កាហ្វេផ្ទុកសារធាតុញៀន កាហ្វេអ៊ីន ចុះបើស្ត្រីមានផ្ទៃពោះ ញ៉ាំទៅអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទេ? បើតាមអង្គការសុខភាពពិភពលោក (WHO) កាហ្វេជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនជាងគេក្នុងចំណោមភេសជ្ជៈផ្សេងទៀត ដូចជា តែ សូកូឡា ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។ ដូច្នេះហើយការញ៉ាំកាហ្វេមិនល្អចំពោះស្ត្រីមានផ្ទៃពោះឡើយ កាត់បន្ថយកាន់តែតិច ឬមិនញ៉ាំសោះកាន់តែល្អ។ ១- មានអ្វីកើតឡើង បើស្រីៗផឹកកាហ្វេច្រើនពេលពពោះ? ផឹកកាហ្វេច្រើនលើសកម្រិតនៅអំឡុងពេលពពោះ អាចនាំឲ្យរលូតកូន កូនមិនលូតលាស់ កូនកើតមិនគ្រប់គីឡូ ឬកូនកើតមុនខែ។ ប៉ុន្តែសម្រាប់ស្រីៗចូលចិត្តផឹកកាហ្វេ ពពោះ ហើយអត់មិនបាន គ្រាន់តែផឹកក្នុងកម្រិតត្រឹមត្រូវ តិចជាង ២០០ មិល្លីក្រាម/ថ្ងៃ ឬផឹកយូរៗម្តង ហានិភ័យទាំងនេះស្ថិតក្នុងកម្រិតទាប។ ២- ជាតិកាហ្វេអ៊ីនប៉ះពាល់ទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ? ពេលយើងផឹកកាហ្វេមួយពែង ជាតិកាហ្វេអ៊ីន អាចឆ្លងកាត់ស្បូនទៅក្នុងទឹកភ្លោះ ហើយចូលទៅក្នុងប្រព័ន្ធចរន្តឈាមទារក។ ដូចនេះ ដោយសារជាតិកាហ្វេអ៊ីន ធ្វើឲ្យកើនចង្វាក់បេះដូង និងបង្កើនការធ្វើមេតាបូលីស នាំឲ្យយើងមានអារម្មណ៍ភ្ញាក់ អាចធ្វើឲ្យកូនក្នុងផ្ទៃរងឥទ្ធិពលនេះដូចគ្នា។ មានន័យថា ទារកអាចនឹងប្រែប្រួលបន្ទាប់ពីម៉ាក់ៗផឹកកាហ្វេរួច ខណៈជាតិកាហ្វេអ៊ីនច្រើន នឹងផ្ដល់ផលមិនល្អដល់ទារក។ មានរបាយការណ៍ខ្លះបង្ហាញថា ទារកក្នុងផ្ទៃម៉ាក់ៗញ៉ាំជាតិកាហ្វេអ៊ីនច្រើនជាង ៥០០ មិល្លីក្រាម/ថ្ងៃ អំឡុងពេលពពោះ […]


បញ្ហាផ្ទៃពោះ

ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ?

ពពោះ​ជាង​៩​ខែ ម៉ាក់ៗ​លំបាក​ណាស់​ទៅ​ហើយ តែ​ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន​រឹត​តែ​ពិបាកទៅ​ទៀត ត្រូវ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​រាប់​ម៉ោង​ឯណោះ ទម្រាំ​តែ​កូន​ជា​ទី​ស្រលាញ់​កើត​ចេញ​មកក្រៅ ឃើញ​ពន្លឺ​ព្រះ​អាទិត្យ។ តើ​ការ​ឈឺ​ពោះសម្រាល​​​កូន​ដំបូង និង​កូន​​បន្ទាប់ៗ​​ទៀតមានលក្ខណៈដូចគ្នា និង​ខុស​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ? បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ការ​ឈឺ​ពោះ​សម្រាល​កូន ទោះជាកូនទី១ ទី២ ទី៣ ឬទី៤ មាន​សញ្ញា​ដូចគ្នា​ទាំង​អស់ គឺ​ស្រីៗ​ចាប់​ផ្តើម​ឈឺ​ពោះ ចុក​រួយ​ចង្កេះ បើកមាត់ស្បូន​ ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ មាន​ធ្លាក់​ទឹក​រម្អិល​លាយ​ឈាម​តិចតួច បែក​ទឹកភ្លោះ។ នៅ​ពេល​ជិត​សម្រាល​មែនទែន ស្រីៗ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង ស្បូន​ចាប់​ផ្តើម​កន្ត្រាក់​ញាប់​ទៅៗ ប៉ុន្តែ​ស្រីៗ​មួយ​ចំនួន​តូច​អាច​បែក​ទឹក​ភ្លោះ​មុន​សម្រាល។ ទោះ​បី​ជា​សញ្ញា​នៃ​ការ​​ឈឺ​ពោះ​សម្រាល​កូន​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់​ក្តី តែ​លោក​វេជ្ជបណ្ឌិត​ថា រវាង​ការ​ឈឺ​ពោះ​កូន​ទី១ និង​កូន​ទី២ ឬទី៣ រយៈពេល​នៃ​ការ​ឈឺ​ពោះ​នៅ​ដំណាក់​កាល​ដំបូង និង​ឈឺពោះ​កើត​កូន ខុស​គ្នា​ច្រើន។ ១. ឈឺ​ពោះ​សម្រាល​កូន​ទី១ ដំណាក់​កាល​ដំបូង៖ ការ​កន្រ្ដាក់​ស្បូន​តែង​មាន​រយៈពេល​ចន្លោះ​ពី ៣០-៦០ វិនាទី។ ធម្មតា វា​ចាប់​ផ្ដើម ២០ នាទី/ម្ដង បន្ទាប់​មក ផ្លាស់ប្ដូរ​មក ៥ នាទី/ម្ដង។ ឯ​សញ្ញា​កន្ត្រាក់​ដល់​ពេល​សម្រាល មាន​រយៈពេល ៨-១២ ម៉ោង​មុន សម្រាប់​គ្នា​យើង​មាន​កូន​ដំបូង។ […]


បញ្ហាផ្ទៃពោះ

ធ្លាក់ឈាមអំឡុង៣ខែដំបូង នៃការពពោះ អាចជាសញ្ញាគំរាមទាំងនេះ

ស្រីៗ​មាន​ផ្ទៃពោះ​ដែល​ជួប​បញ្ហា​ធ្លាក់​ឈាម​នៅ​ក្នុង​អំឡុង​ត្រីមាស​ដំបូង ជា​រឿង​គួរ​បារម្ភ​បំផុត ដោយសារ​តែ​វា​ជា​សញ្ញា​អាសន្ន ចាំបាច់​ត្រូវ​​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ បើ​តាម​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ស្រ្តី​ប្រហែល ២០-៣០% ជួប​បញ្ហា​ធ្លាក់​ឈាម​នៅ​ត្រីមាស​ដំបូង។ ១. ប្រភេទ​នៃ​ការ​ធ្លាក់​ឈាម – ធ្លាក់​រម្អិលឈាម​ក្រហម ឬ​ក្រមៅ (កករ ឃ្លោក ឬ​កាក​កាហ្វេ) – ធ្លាក់​ឈាម​ដូច​កណ្តាល​រដូវ ពណ៌ក្រហម ឬ​ក្រមៅ – ការ​ធ្លាក់​កំណក​ឈាម ក្រហម ឬ​ក្រមៅ។ ២. រោគ​សញ្ញា​នៃ​ការ​ធ្លាក់​ឈាម – ឈឺ​ពោះ ឬ​ឈឺ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​នៃ​ពោះ – កម្រិត​ឈឺ តិច ឬខ្លាំង – រួយ​ចង្កេះ – អស់​កម្លាំង ល្ហិតល្ហៃ។ ៣. មូលហេតុ​នៃ​ការ​ធ្លាក់ឈាម មូលហេតុ​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ឈាម​នៅ​ក្នុង​អំឡុង​ត្រីមាស​ដំបូង​ញឹក​ញាប់ មាន​ច្រើន ពី​ស្រាល​ទៅ​ធ្ងន់ ក្នុង​នោះ​រួម​មាន៖ – ការ​ប៉ះទង្គិច ឬ​កកិត​មាត់​ស្បូន (ការ​រួមភេទ ការ​ពិនិត្យ​មាត់ស្បូន) – ការ​បង្ក​កំណើត​របស់​គភ៌​ក្នុង​ស្បូន (ការ​កាច់​សំបុក) – ការ​គំរាម​រលូត ឬ​រលូត – កូន​ក្រៅ​ស្បូន – កូន​ពង – ការ​រលាក​មាត់​ស្បូន ។ ៤​. ប្រការគួរចៀសវាង ដោយ​ហេតុ​ថា ធ្លាក់​ឈាម​នៅ​ត្រីមាស​ដំបូង​ជា​រឿង​គ្រោះថ្នាក់ ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង តាម​ដាន​សុខភាព​នៅមន្ទីរពេទ្យ​ឲ្យ​​ទៀង​ទាត់ និង​ចៀស​នូវ​ចំណុច​មួយ​ចំនួនខាង​ក្រោមនេះ។ – រួមភេទខ្លាំងៗ – ហែលទឹក – ធ្វើដំណើរឆ្ងាយ – ធ្វើការងារធ្ងន់ៗ។ អត្ថបទពាក់ព័ន្ធ៖ ពពោះ​៣​ខែ​ដំបូង ម៉ាក់ៗ​ចៀស​មិន​រួច​ពី​​បញ្ហា​ទាំងនេះ សញ្ញា​គ្រោះថ្នាក់​ពេល​ពពោះ ម៉ាក់ៗត្រូវដឹង ​ប្រញាប់​ទៅ​ជួប​ពេទ្យ ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាផ្ទៃពោះ

២ យ៉ាងម៉ាក់ៗសម្រាលកូនរួចនឹងជួបប្រទះ បើមិនធ្វើអ្វីសោះ

សម្រាប់​ម៉ាក់​ៗ​ដែល​ជឿ​តាម​ចាស់​ថា ក្រោយ​សម្រាល​កូន​រួច​មិន​គួរ​ធ្វើ​ចលនា​ច្រើន ព្រោះ​គិតថាឲ្យ​ចុករួយ​ដៃ​ជើង ឬ​អាច​ស្ពឹក​ស្រពន់​នោះ គួរតែ​ពិចារណា​ឡើង​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ការ​មិន​កម្រើក​ខ្លួន ធ្វើ​កិច្ចការ​ផ្សេង​ៗ ឬ​លំហាត់​ប្រាណ​ខ្លះ​ៗ អាច​នាំឲ្យ​មាន​ផល​លំបាក​ទាំង ២ ខាងក្រោម។ ១- ទល់​លាមក ម៉ាក់​ៗ​សម្រាល​កូន​រួច បើ​មិន​ធ្វើ​ចលនា​អ្វី​សោះ នាំឲ្យ​កើត​បញ្ហា​ទល់​លាមក​ដែរ ព្រោះ​ថា​កាល​ណា​រាងកាយ​គ្មាន​ចលនា ពោះវៀន​ក៏​គ្មាន​ចលនា ដែល​នោះ​ហើយ​ជា​ហេតុ​នាំ​ឲ្យ​ទល់​លាមក។ ដូចនេះ​ដើម្បី​ធ្វើឲ្យ​ពោះវៀន​ត្រឡប់​មក​សភាព​ដើម​វិញ ត្រូវ​ធ្វើ​លំហាត់​ប្រាណ ឬ​ការងារ​ផ្ទះ​ខ្លះ​ៗ និង​ញ៉ាំ​បន្លែ ផ្លែឈើ ក៏ដូចជា​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​បន្ទន់​លាមក​បាន។ ២- រូបរាង សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​នៅតែ​ធាត់ គួរតែ​ដឹង​ហើយ​ថា មកពី​យើង​មិន​ព្រម​ធ្វើ​អ្វី​សោះ ទើប​រាងកាយ​ទៅ​ជា​បែប​នោះ។ ដើម្បី​ជួយ​ឲ្យ​រាង​ស្រក​ទម្ងន់​បាន​ខ្លះ​ៗ យើង​គួរតែ​បញ្ចេញ​សកម្មភាព​ធ្វើការងារកំប៉ិកកំប៉ុកនៅផ្ទះ ហើយ​បូក​រួម​ទាំង​ការ​ញ៉ាំ​អាហារសមរម្យ។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​គ្មាន​កម្លាំង​កំហែង ឬ​ឈឺក្បាល​វិល​មុខ ក៏​មិន​គួរ​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​កម្លាំង​ដែរ និង​ត្រូវ​ញ៉ាំ​អាហារ​សម្បូរជីវជាតិ ​មិនមែន​ជា​ពពួក​ត្រី ឬ​សាច់​អាំង​ចៀន គ្មាន​ជាតិ​ទឹកសោះនោះទេ។ ក្រៅពី​នោះ ត្រូវ​ឆ្លៀត​ពេល​សម្រាក​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក វីតាមីន តាម​វេជ្ជបញ្ជា។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីចាស់ៗឲ្យម៉ាក់ៗសម្រាលកូនរួចថ្នមខ្លួន? ចុះពេទ្យវិញថាម៉េចដែរ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាផ្ទៃពោះ

មូលហេតុធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែស្ពឹកដៃជើង និងវិធីដោះស្រាយ

ក្រៅ​ពី​ហើម​ដៃ​ហើម​ជើង ស្ត្រី​មាន​ផ្ទៃពោះ​ក៏​តែ​ជួប​អាការៈ​ស្ពឹក​ដៃ​ជើង​ញឹក​ញាប់​ដែរ ជា​ពិសេស​នៅ​ពេល​ក្រោយ​ពី​ដំណេក​​ព្រឹក​ព្រលឹម។ តើ​អាការៈ​ស្ពឹក​ដៃ​ជើង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អ្វី​ពាក់​ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ហើម​ដៃ​ជើង? កើត​ឡើង​ដោយសារ​អ្វី? ត្រូវ​ធ្វើ​បែប​ណា? បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្រីៗ​មាន​ផ្ទៃពោះ​ដែល​ជួប​បញ្ហា​ស្ពឹក​ដៃ​ជើង​ដោយសារ​មូល​ហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ក៏​មាន​អាការៈ​ហើម​ដៃ​ជើង​ដែរ។ ក្រៅ​ពី​បញ្ហា​នេះ នៅ​មាន​មូល​ហេតុ​សំខាន់ៗ​២​ទៀត គឺទម្រង់​នៃ​ការ​គេង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មិន​បាន​ត្រឹម​ត្រូវ (គេង​ផ្កាប់ ឬ​គេង​ផ្អៀង​ទៅ​ខាង​ស្តាំ) និង​សម្ពាធ​នៃ​ពោះ​កាន់​តែ​ធំ កាន់​តែ​សង្កត់​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ និង​សរសៃ​ឈាម។ លោក​វេជ្ជបណ្ឌិត​ថា ភាគ​ច្រើន​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ស្ពឹក​ដៃ​ជើង​នៅ​ត្រីមាសទី២ ឬទី៣ គឺ​ពេល​គភ៌​កាន់​តែ​ធំ ធ្វើ​ឲ្យ​សម្ពាធ​នៃ​ពោះ​ប្រមូល​ផ្តុំ​ទៅ​ជើង​កាន់​តែ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច? មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​ ចំពោះ​ដំណោះស្រាយ​វិញ លោក​វេជ្ជបណ្ឌិត​ថា នៅ​ពេល​ពោះ​កាន់​តែ​ធំ គ្រូពេទ្យ​ណែនាំ​ឲ្យ​គេង​ទៅ​ខាង​ឆ្វេង កុំ​លើក​ដាក់​របស់​ធ្ងន់ៗ មិន​ត្រូវ​អង្គុយ ឬ​ឈរ​យូរ​ពេក ព្យាយាម​ធ្វើ​ចលនា​រាងកាយ​តិចៗ​កុំ​ឲ្យ​ស្ពឹក​ស្រពន់ បើ​អាច​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ពេល​ចូល​គេង ត្រូវ​ញ៉ាំ​អាហារ​សម្បូរជីវជាតិ កុំ​ញ៉ាំ​ប្រៃ​ពេក ផ្អែម​ពេក និង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

មកដឹងពីកត្តាប្រឈមអាការៈគ្រុនក្តៅរបស់ម៉ាក់ៗ ពេលមានផ្ទៃពោះ

អាការៈ​ក្ដៅ​ខ្លួន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ  គឺជា​ការ​កើន​ឡើង​កម្ដៅ​ក្នុង​ខ្លួន​ជាង​ពេល​ធម្មតា ឬ​ស្មើ ៣៧,៨ អង្សារសេ ដែល​បញ្ហា​នេះ​ម៉ាក់​ៗ​មួយ​ចំនួន​តែង​ជួបប្រទះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ផេក Calmette Hospital ហើយ​មូលហេតុ​ក៏​មាន​ច្រើន​ទៀត ដូច្នេះ​ហើយ​យើង​ត្រូវ​ដឹង​ពីផល​ប៉ះពាល់ និង​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​គ្រោះថ្នាក់​កូន និង​ខ្លួនឯង៖ ១- មូលហេតុ​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​កម្ដៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ មាន ៣ ប្រភេទ​គឺ៖ មូលហេតុ​មិន​សូវ​ធ្ងន់ធ្ងរ – រលាក​ត្រចៀក – រលាក​បំពង់ក – រលាក​ទងសួត – ផ្តាសាយធំ មូលហេតុ​ធ្ងន់ធ្ងរ – ការរលាកតម្រងនោម – ការរលាកប្រដាប់បន្តពូជ – ការរលាកស្រោមទឹកភ្លោះ – ស្អូច Toxoplasmose cytomegalovirus herpès រលាកសួត ស្រឡទែន រលាកថ្លើមប្រភេទ B ,C, របេង listeriose ជំងឺអេដស៍ មូលហេតុ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​វះកាត់​បន្ទាន់​មាន​ដូចជា៖ – រលាក​ខ្នែង​ពោះ​វៀន – រលាក​ថង់​ទឹក​ប្រមាត់ ២- រោគសញ្ញា​ដែល​អាច​កើត​មាន​ឡើង​គួបផ្សំ​ជាមួយ​ការ​កើន​ឡើង​កម្ដៅ សញ្ញា​នៃ​ការ​ពិបាក​បត់ជើង​តូច​មាន​ដូចជា – នោមពិបាក នោមមិនអស់ នោមក្រហាយ នោមមានឈាម – ឈឺចង្កេះ សញ្ញា​ផ្នែក​ប្រដាប់​រំលាយ​អាហារ – រាក – ក្អួត ចងោ្អរ – ចុកពោះ សញ្ញា​ផ្លូវ​ដង្ហើម – ក្អក ហត់ ពិបាក​ដក​ដង្ហើម – ថប់​ដើមទ្រូង សញ្ញា​ប្រដាប់​បន្ត​ពូជ – ធ្លាក់​ស​ខ្លាំង មាន​ក្លិន​ស្អុយ – […]


បញ្ហាផ្ទៃពោះ

ហេតុអីចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស?

ចាស់ៗ​ពី​ដើម ពេល​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស តែង​តែ​ហាម​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​មើល​នោះ​ទេ ព្រោះ​ខ្លាច​កូន​ផ្ទៃពោះ​កើត​មក​គ្រាស​កន្លង ហើយ​ជំនឿ​ទាំង​នោះ​នៅ​តែ​មាន​អ្នក​ជឿ​តាម​នៅ​ឡើយ ពិសេស​អ្នក​នៅ​ជនបទ។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេច​ព្រះសង្ឃរាជ ជួនណាត មនុស្ស​គ្រាស​កន្លង ឬ​គ្រោះ​កន្លង គឺ​មនុស្ស​ដែល​ល្មេញ​ល្មើ​ពី​កំណើត ដោយ​កាល​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ហើយ​ជួន​ពេល​នោះ​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស។ តាម​ទំនៀម​ទម្លាប់​ខ្មែរ​ពី​បុរាណ ស្ត្រី​មាន​ផ្ទៃពោះ​កាល​បើ​ប្រទះ​មាន​សូរ្យគ្រាស ចន្ទគ្រាស ត្រូវ​យក​អក​កំបោរ​មក​ដក់​នឹង​ថ្នក់ ជា​ដំណើរ​អប​ឲ្យ​គ្រាស​កន្លង​អក​កំបោរ​ចុះ កុំ​ឲ្យ​កន្លង​កូន​ក្នុង​ផ្ទៃ។ ជំនឿ​ថា ស្ត្រី​មាន​ផ្ទៃពោះ​មើល​សូរ្យគ្រាស ឬ​ចន្ទគ្រាស អាច​​ប៉ះ​ដល់​កូន​ក្នុង​ផ្ទៃ​ពោះ​នោះ ត្រូវ​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា គ្រាន់​តែ​ជា​ពាក្យ​បោក​បញ្ឆោត​របស់​ចាស់ៗ​នោះ​ទេ មិន​ចង់​​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ទ្រាំ​ចាំ​មើល​ចន្ទគ្រាស ឬ​សូរ្យគ្រាស រយៈ​ពេល​យូរ ឬ​ចាំ​ដល់​យប់​ជ្រៅ។ “មើល​ចន្ទ​គ្រាស ឬ​សូរ្យ​គ្រាស អត់​មាន​កូន​កើត​គ្រាស​កន្លង​អី​ទេ ពាក្យ​ហ្នឹង​ចាស់ៗ​គាត់​បោក​បញ្ឆោត បំភ័យ​ស្រី​មាន​ផ្ទៃពោះ​ទេ គាត់​មិន​ចង់​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​អត់​ងងុយ​ពេល​យប់ ត្រូវ​នៅ​ចាំ​មើល​ចន្ទគ្រាស​ដល់​យប់​ជ្រៅ ដូច​ចាស់ៗ​ថា ស៊ី​ចុង​អំពៅ​ឆាប់​ចេះ​ហែល​ទឹក​អ៊ីចឹង”។ លោកវេជ្ជបណ្ឌិត រៀបរាប់។ ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​សុខភាព​ខ្សោយ​ស្រាប់ កាល​ណា​អត់​ងងុយ ឬ​ប្រឹង​មើល​សូរ្យគ្រាស​ដោយ ភ្នែក​ទទេ ពុំ​មាន​ពាក់​អ្វី​ការពារ អាច​ធ្វើ​ឲ្យ​ធេងធោង វិលមុខ ទៅ​ជា​ឈឺ ឬ​ដួល នេះ​ហើយ​ដែល​ចាស់ៗ​បារម្ភ​នោះ។ […]


បញ្ហាផ្ទៃពោះ

ទឹកនោមប្រៃពេលពពោះ មានសញ្ញាអីខ្លះ? មកពីមូលហេតុអីទៅ?

ក្រៅ​ពី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ស្រីៗ​ក៏​ជួប​បញ្ហា​ទឹក​នោម​ប្រៃ​ពេល​ពពោះ​ដែរ ហើយ​ជំងឺ​ទាំង​២​មុខ​នេះ សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ តើ​ទឹក​នោម​ប្រៃ​ពេល​ពពោះ​មាន​រោគ​សញ្ញា​អី​ខ្លះ? បណ្តាល​មក​ពី​អ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-សែនសុខ នឹង​បកស្រាយ​លម្អិត​ពី​រោគ​សញ្ញា និង​មូល​ហេតុ​បង្ក​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ។ ១. រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ប្រៃ – ស្រវាំង​ភ្នែក – ហើម​មុខ ត្របកភ្នែក – ហើម​ជើង – ទឹក​នោម​មាន​ពណ៌​លឿង​ខាប់ មាន​ពពុះ​ច្រើន – ឈឺ​ចាប់​តាម​ឆ្អឹង​ជំនី – ឈឺក្បាល ២. មូលហេតុ មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​ស្រីៗ​ពពោះ​លើស​សម្ពាធ​ឈាម និង​ទឹក​​នោម​ប្រៃ​នោះ គឺ​មក​ពី​វិបត្ដិ​​របស់​សុក។ នៅ​​ពេល​សុក​ធ្វើការ​មិន​បាន​ល្អ នាំ​ឲ្យ​សរសៃ​ឈាម​មួយ​ចំនួន​រីក​ធំ ឬ​ក៏​រួម​តូច ធ្វើ​ឱ្យ​ការ​នាំ​ឈាម​មក​ចិញ្ចឹម​កូន និង​សុក​​មិន​​បាន​​ល្អ  ​បណ្ដាល​​ឱ្យ​​លេច​​ចេញ​​រោគ​​សញ្ញា​មួយ​​ចំនួន ដូច​ជា​​ការ​​ឡើង​ឈាម ​ទឹក​ចូល​ក្នុង​សួត  ទឹក​​នោម​​ប្រៃ ហើម​ ឬ​​ប្រកាច់។ ៣. វិធី​បង្ការ​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ មាន​ជំងឺ​ទឹកនោម​ប្រៃ​ពេល​ពពោះ បង្ក​​ហានិភ័យ​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង ក្រឡា​ភ្លើងធ្ងន់ធ្ងរ និង​ឈាន​ដល់​ក្រឡា​ភ្លើង ដូចនេះ​​ស្ត្រី​​ចាំបាច់​​ត្រូវ​​តែ​​ទៅ​​ជួប​​គ្រូពេទ្យ​​ដើម្បី​​តាម​​ដាន​សុខភាព​​ឲ្យ​​បាន​​ទៀង​​ទាត់ ហើយ​បើ​មាន​សញ្ញា​អ្វី​មួយ​មិន​ប្រក្រតី​គួរ​តែ​ប្រញាប់​ពិគ្រោះ​ជាមួយ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖  វិធីបង្ការជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលពពោះ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

ហានិភ័យទាំងនេះ ស្រីៗពពោះជួបប្រទះញឹកញាប់

មុន​នឹង​​សម្រាល​បាន​កូន​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រលាញ់ ម៉ាក់ៗ​ត្រូវ​ប្រឈម​បញ្ហា​ជា​ច្រើន​ទាំង​ក្នុង​ពេល​ពពោះ និង​សម្រាល​កូន ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​បំផុត។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នឹង​លើក​យក​បញ្ហា​ដែល​ស្រីៗ​ពពោះ​ជួប​ប្រទះ​ញឹក​ញាប់ ទាំង​នៅ​ស្រុក​ខ្មែរ និង​លើ​ពិភព​លោក។ ១. រលូតកូន ស្រីៗ​ពពោះ​​ភាគ​ច្រើន​ប្រឈម​នឹង​ការ​រលូត​កូន នៅ​ក្នុង​អំឡុង​៣​ខែ​ដំបូង នៃ​ការ​ពពោះ។ មូលហេតុ៖ – ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម (DNA កំណត់​ភេទ​ទារក) – ការ​បង្ក​រោគ​នៅ​ស្បូន – មាត់​ស្បូន​ខ្សោយ – ជក់បារី ផឹកស្រា – ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា – មាន​ផ្ទៃពោះ​នៅ​អាយុ​ក្មេង​ពេក ឬ​ចាស់​ពេក។ វិធីបង្ការ៖ – សម្រាក​ឲ្យ​បាន​ច្រើន – កុំ​ធ្វើការ​ធ្ងន់​លើស​កម្លាំង – កុំ​ជក់​បារី ផឹកស្រា – មុន​ប្រើ​​ថ្នាំ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ? ២. សម្រាល​កូន​មុន​ខែ អាច​ឈឺ​ពោះ​មុន​ខែ ឬ​បែក​ទឹក​ភ្លោះ​មុន​ខែ តម្រូវ​ឲ្យ​ស្រីៗ​ត្រូវ​សម្រាល​កូន​មុន​កាល​កំណត់ ពោល​គឺ​នៅ​មុន​រយៈពេល ៣៧ សប្តាហ៍ នៃ​ការ​ពពោះ ដែល​បញ្ហា​នេះ​អាច​ប្រឈម​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ មូលហេតុ៖ – មាត់ស្បូន​ចំហ – ធ្វើការ​នឿយ​ហត់​ពេក – ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយៗ – ឡើង​ជណ្តើរ​ខ្ពស់ៗ​ញឹក​ញាប់​ពេក – ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា – មាន​មេរោគ​នៅ​ក្នុង​ទឹកនោម ឬ​ទ្វារ​មាស។ វិធីបង្ការ៖ – សម្រាក​ឲ្យ​បាន​ច្រើន – កុំ​ធ្វើ​ធ្ងន់ៗ​លើស​កម្លាំង – មុន​ប្រើ​ថ្នាំ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ – តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀងទាត់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នា​យើង​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ ៣. […]


បញ្ហាផ្ទៃពោះ

ស្រីៗដល់ថ្ងៃសម្រាលកូនហើយ តែមិនឈឺពោះ អាចមកពីមូលហេតុទាំងនេះ

ជា​ធម្មតា ស្រីៗ​មាន​ផ្ទៃពោះ ដល់​ពេល​គ្រប់​ខែ ទាល់​តែ​មាន​សញ្ញា​ឈឺ​ពោះ ទើប​អាច​សម្រាល​កូន​ដោយ​ធម្មជាតិ​បាន។ តែ​ទោះ​យ៉ាង​ណា ស្រីៗមួយ​ចំនួន​ដល់​ថ្ងៃ​ ឬហួសថ្ងៃ​សម្រាល​កូន​​ហើយ តែ​បែរ​ជា​មិន​មាន​សញ្ញា​ឈឺ​ពោះ​​សោះ តើ​បញ្ហា​គួរ​ឲ្យ​បារម្ភ​មួយ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អី​ខ្លះ​ទៅ? ក្នុង​បទ​សម្ភាស​រវាង​ក្រុម​ការងារ Hello គ្រូពេទ្យ ជាមួយ​អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ទទួល​បន្ទុក​ផ្នែក​រោគ​ស្ត្រី និង​សម្ភព លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា ថា ស្រីៗ​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន លុះ​ណា​តែ​មាន​សញ្ញា​ឈឺ​ពោះ ការ​ឈឺ​ពោះ ធ្វើ​ឲ្យ​ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ ទៅ​តាម​ដំណាក់​កាល​របស់​វា។ នៅ​ពេល​ដល់​ដំណាក់​កាល​សម្រាល​កូន ស្បូន​កន្ត្រាក់​កាត់​តែ​ញឹក ឯ​រយៈពេល​កន្ត្រាក់​កាន់​តែ​ញាប់។ លោកស្រី​វេជ្ជបណ្ឌិត​ថា ចំពោះ​ស្រីៗ​ដែល​គ្រប់​ខែ​ហើយ​តែ​មិន​​ឈឺ​ពោះ ស្បូន​ឥត​បើក អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ភាគ​ច្រើន​ដោយសារ​តែ​ស្ត្រី​ទាំង​នោះ​ប្រើ​ថ្នាំ​ខ្មែរ និង​ថ្នាំ​ចិន​សែ ដោយ​ការ​ញ៉ាំ​ថ្នាំ​ហ្នឹង​ទៅ សម្រាលកូន​អត់​សូវ​ឈឺ​ពោះ​ទេ ប៉ុន្តែ​ដល់​ពេល​សម្រាល​ហើយ ឈាម​ហូរ​ខ្លាំង​ណាស់ ដោយសារ​ស្បូន​អត់​កន្ត្រាក់។ “ខ្មែរ​យើង​ផឹក​ថ្នាំ​នេះ ផឹក​ថ្នាំ​នោះ ជន្ទល់​ពង​​មាន់​​អី​ទៅ ថ្នាំ​ចិន​សែ ថ្នាំ​គេ​សូន្យ មិន​ដឹង​គេ​ដាក់​ជាតិ​អី​ទេ គេ​ថា​ផឹក​អាហ្នឹង​អត់​ឈឺ​ពោះ​ខ្លាំង ស្រួល​កើត​កូន ប៉ុន្តែ​អា​អត់​ឈឺ​ពោះ​ហ្នឹង បញ្ហា​ច្រើន​ទៅ​វិញ​ទេ ក្រោយ​សម្រាល កាលណា​អត់​ឈឺ​ពោះ បាន​ន័យ​ថា ស្បូន​អត់​សូវ​សកម្ម អត់​សូវ​កន្ត្រាក់​ល្អ”។ អត្ថបទពាក់ព័ន្ធ៖  គ្រប់​ខែ​ហើយ! ត្រូវ​ដឹង​ពី​សញ្ញា​ឈឺ​ពោះ​ជិត​សម្រាល ស្រីៗឈឺពោះសម្រាលកូន ត្រូវការរបស់ផ្អែម២យ៉ាងនេះ អ្វី​ដែល​យើង​ចង់​បាន លោកស្រី​វេជ្ជបណ្ឌិត​​ថា ទាំង​មុន​ពេល​សម្រាល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស