បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

បញ្ហានេះទាំងនេះស្រីៗពពោះជួបប្រទះដូចគ្នាទេ កុំយំតូចចិត្តខ្លួនឯងអី

ស្រីៗ​​ទើប​ពពោះ​កូន​ដំបូង កាល​បើ​សង្កេត​ឃើញ​រាងកាយ​ខ្លួន​ចេញ​អាការៈ​មិន​ប្រក្រតី​ណាមួយ ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​នោះទេ បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​កូន បាត់បង់​សោភណភាព ឬ​​គិត​​ថា​បញ្ហា​ទាំង​នោះ​កើត​ឡើង​ចំពោះ​ខ្លួន​ឯង​តែម្នាក់។ ដើម្បី​កុំ​ឲ្យ​ស្រីៗគ្នាយើង​បារម្ភ​ខ្លាំងពេក Hello គ្រូពេទ្យ​​នឹងលើក​​យក​​បញ្ហា​​មួយ​ចំនួន​ដែលស្រីៗ​ពពោះភាគច្រើន​តែង​​ជួប​​ប្រទះ​។ ១. ធ្លាក់​ស​ខុស​ធម្មតា អំឡុង​ពពោះ ស្រីៗ​ចៀស​មិន​រួច​ពី​បញ្ហា​ធ្លាក់​ស​នោះ​ទេ គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ នេះ​ដោយ​សារ​អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​ការ​ផលិត​សារធាតុ​រាវ​ទប់ស្កាត់​បាក់​តេរី​ក្នុង​ទ្វារមាស​កាន់​តែ​ច្រើន​ជាង​មុន ម្យ៉ាង​វិញ​ទៀត​ដោយសារ​តែ​ពោះ​កាន់​តែ​ធំ ​យើង​ពិបាក​ធ្វើ​អនាម័យ​ប្រដាប់​ភេទ។ ត្បិត​តែ​ការ​ធ្លាក់​ស​ពេល​ពពោះ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន តែ​បើ​ម៉ាក់ៗ​មាន​ធ្លាក់​សច្រើន មាន​ពណ៌ ស្អិត និង​ក្លិន​ឆ្អាប ឬ​ស្អុយ​នោះ ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​ជា​សញ្ញា​ធ្លាក់​ស​មាន​ជំងឺ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់? ២. ឃ្លៀក និងក ឡើងខ្មៅ បរិវេណ​ក និង​ឃ្លៀក​ឡើង​ខ្មៅ ក៏​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ដែរ ហើយ​ស្ត្រី​ពពោះ​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ ម្នាក់ៗ​មិន​សូវ​ហ៊ាន​ពាក់​អាវ​វាលៗ​នោះ​ទេ​ខ្មាស​គេ ។ បញ្ហា​ឃ្លៀក និង​ក​ឡើង​ខ្មៅ​ខុស​ធម្មតា ​ម៉ាក់ៗ​កុំ​ព្រួយ​ពេក​អី វា​នឹង​បាត់​ទៅ​វិញ​ពេល​យើង​សម្រាល​កូន​រួច។ ៣. ចេញ​សង្វារ ស្ទើរ​តែ​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់ នឹង​ចេញ​ស្នាម​សង្វារ​នៅ​ស្បែក ពិសេស​នៅ​លើ​ក្បាល​ពោះ ភ្លៅ ដើមដៃ សុដន់ នេះ​ក៏​ដោយសារ​តែ​ការ​ឡើង​ទម្ងន់​ខ្លាំង ធ្វើ​ឲ្យ​កោសិកា​ស្បែក​រីក​ធំ ទៅ​ជា​រហែក​តូចៗ និង​កត្តា​ហ្សែន។ ដើម្បី​កាត់​​បន្ថយ​ការ​ចេញ​សង្វារ​ពេល​ពពោះ ស្រីៗ​គ្នា​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​រក្សា​សំណើម​ស្បែក​ឲ្យ​បាន​ល្អ ដោយ​លាប​ឡេ​ផ្តល់​សំណើម ឬ​ក្រែម​លាប​ការពារ​សង្វារ ពិសេស​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗចែកតិចនិកងាយៗ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗចាញ់ញ៉ាំអ្វីបានសោះពេលពេលពពោះ កូនប្រឈមអ្វីខ្លះ?

ពេល​ពពោះ គឺជា​ពេល​ត្រូវ​ថែ​បំប៉ន​ឲ្យ​ខ្លួន​យើង​មាន​សុខភាព​ល្អ នោះ​កូន​ក៏​ប្រាកដជា​មាន​សុខភាព​ល្អ​ដូចគ្នា។ តែ​បើ​អំឡុង​​ត្រីមាស​ទី​១ ម៉ាក់​ៗ​ខ្លះ​មាន​អាការៈ​ចាញ់​កូន​ក្អួត​ខ្លាំង​ពេក ទើប​បណ្ដាល​ឲ្យ​សុខភាព​ធ្លាក់​ចុះ ដូចនេះ​ហើយ​ទើប​មាន​ចម្ងល់​ថា បើ​ម៉ាក់​ៗ​ញ៉ាំ​មិន​គ្រប់គ្រាន់ តើ​កូន​ប្រឈម​បញ្ហា​អ្វី​ខ្លះ? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ និង​មាន​សុខភាព​រឹងមាំ។ តែ​សម្រាប់​ម៉ាក់​ៗ​ញ៉ាំ​មិន​គ្រប់ អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​កូន​ដូចជា៖ កូន​មិន​សូវ​កម្រើក ធ្លាក់​ឈាម ជា​សញ្ញា​គំរាម​រលូត ស្លេកស្លាំង​ទាំង​ម៉ាក់ និង​កូន សុខភាព​កូន​ពេល​កើត​មក​មិន​សូវ​រឹងមាំ កូន​កើត​មក​មិន​គ្រប់​គីឡូ កូន​កើត​មក​ខ្វះ​អាហារូបត្ថម្ភ។ ភាគច្រើន​ការ​ចាញ់​កូន​មាន​នៅ​ត្រីមាស​ដំបូង ចូល​ដល់​ត្រី​មាស​ទី​២ និង​ទី ៣ លែង​មាន​បញ្ហា​ទៀត​ហើយ។ តែ​បើ​នៅ​បន្ត​ចាញ់​រហូត​មក​ដល់​ត្រីមាស​ចុងក្រោយ ម៉ាក់​ៗ​ត្រូវ​តែ​បំប៉ន​អាហារ​ប៉ូវៗ និង​ឧស្សាហ៍ផ្លែឈើ​ណា​សម្បូរ​វីតាមីន ឬ​បើ​មិន​ដូចនេះ​លោក​វេជ្ជបណ្ឌិត ក៏​បាន​ណែនាំ​ឲ្យ​ម៉ាក់​រក​ថ្នាំ​ជំនួស​ផ្សេង​ៗ ដើម្បី​ឲ្យ​គភ៌​កាន់តែ​រឹងមាំ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះត្រូវប្រយ័ត្ន កុំឲ្យកើតព្រូនឆ្មា មិនអ៊ីចឹងទេប៉ះពាល់កូនក្នុងផ្ទៃ រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

គន្លឹះ​ខ្លះៗ​​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​​ត្រូវ​អង្គុយ​ធ្វើការ​​ពេញ១ថ្ងៃ

ស្រីៗ​ពេល​មាន​ផ្ទៃពោះ ហើយ​ត្រូវ​ធ្វើការ​ពេញ​១​ថ្ងៃ​ទៀត ប្រាកដ​ជា​នឿយ​ហត់​ខ្លាំង ស្រួល​មិន​ស្រួល​អាច​ប៉ះពាល់​សុខភាព​​ខ្លួន​​ឯង និង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​ស្រីៗ​គ្នា​យើង​ដែល​កំពុង​មាន​ផ្ទៃ​ពោះ ហើយ​ត្រូវ​ធ្វើការ​ទៀត​នោះ Hello គ្រូពេទ្យ នឹង​បង្ហាញ​នូវ​ដំណោះស្រាយ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក និង​ប្រូតេអ៊ីន កាល​ណា​មាន​ផ្ទៃ​ពោះ អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​សុខភាព​ចុះ​ខ្សោយ ឧស្សាហ៍​អស់​កម្លាំង និង​ស្លេក​ស្លាំង។ មាន​តែ​របប​អាហារ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បំប៉ន​ស្រ្តី​មាន​ផ្ទៃពោះ និង​កូន​ផ្ទៃ ដូច​នេះ​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ពិសេស​អាហារ​សម្បូរ​ជាតិ​ដែក និង​ប្រូតេអ៊ីន ទើប​មាន​កម្លាំង អាច​ធ្វើ​ការងារ​បាន​ធម្មតា។ ២. សម្រាក​ខ្លីៗ​ឲ្យ​បាន​ញឹក​ញាប់ ស្រីៗ​ត្រូវ​ចាំ​ថា ពេល​មាន​ផ្ទៃ​ពោះ​យើង​មិន​មែន​មាន​ខ្លួន​មួយ​ដូច​មុន​ទេ ថាមពល​ក៏​ចុះ​ខ្សោយ ត្រូវ​ការ​ពេល​សម្រាក​ច្រើន។ ចំពោះ​ម៉ាក់ៗ​ដែល​ធ្វើការ​នៅ​​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេងៗ ប្រហែល​ជា​មិន​មាន​ពេល​វេលា​សម្រាក​ច្រើន​នោះ​​ទេ តែ​យើង​អាច​ឆ្លៀត​សម្រាករ​យៈពេល​ខ្លីៗ (៤-៥នាទី) ដើរ​ចុះ​ដើរ​ឡើង ពត់​​ខ្លួន​​ប្រាណ សណ្តូក​ជើង​ឲ្យ​ត្រង់ ឲ្យ​បាន​ញឹក​ញាប់ ធ្វើ​បែប​នេះ​ទើប​មាន​ថាមពល​ធ្វើការ​ពេញ​មួយ​ថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ ៥ ចំណុច កាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ ៣. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទឹក​សំខាន់​ណាស់​ចំពោះ​សុខភាព​យើង ដូចគ្នា​នេះ​ដែរ​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទើប​មាន​សុខភាព​ល្អ មិន​ខ្វះ​ជាតិ​ទឹក។ អត្ថបទពាក់ព័ន្ធ៖ ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច? ៤. ដាក់​អាហារ​សម្រន់​តាម​ខ្លួន ស្រីៗ​មាន​ផ្ទៃពោះ​ឃ្លាន​គ្រប់​ពេល អ៊ីចឹង​យើង​​ត្រូវ​មាន​ចំណី​ចំណុក​ដាក់​តាម​ខ្លួន ដូចជា​នំ ផ្លែឈើ បង្ការ​ការ​ហេវ​ខ្លាំង មិន​អាច​ចេញ​ទៅ​ញ៉ាំ​អី​នៅ​ក្រៅ​បាន ពេល​កំពុង​ធ្វើ​​ការ។ ៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ទោះ​ជា​ពេល​មាន​ផ្ទៃ​ពោះ […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះត្រូវប្រយ័ត្ន កុំឲ្យកើតព្រូនឆ្មា មិនអ៊ីចឹងទេប៉ះពាល់កូនក្នុងផ្ទៃ

មានជំងឺជាច្រើន ដូចជាជំងឺស្អូច ជំងឺអុតស្វាយ កញ្ជ្រឹល ជាដើម បើឆ្លងទៅម្តាយហើយ អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ក្រៅជំងឺទាំងនោះ ព្រូនឆ្មាក៏ដូចគ្នា បើកាលណាម្តាយឆ្លងព្រូនឆ្មា នោះកូនក្នុងផ្ទៃនឹងមានហានិភ័យ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។ ១. អ្វីទៅជាព្រូនឆ្មា? ព្រូនឆ្មា ជាប្រភេទ Toxoplasma gondii ដែលសម្បូរនៅក្នុងសត្វឆ្មា។ ព្រូនឆ្មារស់នៅក្នុងសាច់ពោះវៀនសត្វឆ្មា បង្កើតជាពង និងកូនច្រើន ហើយវាចេញមកក្រៅជាមួយលាមកឆ្មា។ ២. ព្រូនឆ្មាឆ្លងរបៀបណា? ព្រូនឆ្មាធន់នឹងអាកាសធាតុខាងក្រៅ ហើយរស់នៅបានយូរ វាអាចចម្លងទៅសត្វផ្សេងទៀត ឬឆ្លងមកមនុស្សយើងតាមរយៈការប៉ះពាល់ជាមួយលាមកសត្វឆ្មា ដែលមានផ្ទុកនូវសត្វល្អិតនោះ ព្រមទាំងអាចឆ្លងតាមរយៈការញ៉ាំចំណីអាហារ ដូចជាសាច់ឆៅ បន្លែឆៅដែលមានផ្ទុកពងព្រូន។ ៣. ផលប៉ះពាល់ជំងឺព្រួញឆ្មាលើស្ត្រីមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះដែលកើតជំងឺព្រួញឆ្មា មានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះទារកក្នុងផ្ទៃ ដូចជា អាចរលូត អាចប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យកូនកើតមានខ្សោយបញ្ញា មិនប៉ុណ្ណោះកូនអាចនឹងរលាក និងខូចបាតភ្នែក អាចឈានទៅពិការភ្នែក ថែមទាំអាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ដូចជា បេះដូង ថ្លើម និងពោះវៀន។ ៤. វិធីការពារមិនឲ្យឆ្លងព្រួញឆ្មា ឆ្លង​ព្រូនឆ្មា​ជា​ទូទៅ​មិន​មាន​រោគ​សញ្ញា​អី​នោះ មាន​ភាគ​តិច​ប៉ុណ្ណោះ​ចេញ​រោគសញ្ញា​ឲ្យ​យើងដឹង ដូចជា ក្តៅខ្លួន ឈឺក្បាល បែក​ញើស​ពេល​យប់ […]


បញ្ហាផ្ទៃពោះ

ចាស់ៗថាងូតទឹកយប់ធ្វើឲ្យកូនថ្លោស តែពេទ្យថាមិនមែនទេ

ជា​ការ​ពិត​ណាស់​ពេល​យើង​មាន​ផ្ទៃពោះ ចាស់​ៗ​តែងតែ​ហាមប្រាម​មិន​ឲ្យ​ងូត​ទឹក​នៅ​ពេល​យប់​ឡើយ ព្រោះ​ពេល​យប់​ត្រជាក់​នឹង​ធ្វើ​ឲ្យ​កូន​ថ្លោស​បាន។ ចំពោះ​មតិ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ថា​មិនមែន​ជា​ការ​ពិត​ឡើយ។ សាស្ត្រាចារ្យ រូប​នោះ​បាន​បន្ថែម​ទៀត​ថា ទារក​ក្នុង​ពោះ​ថ្លោស​មិនមែន​ព្រោះតែ​ងូតទឹក​យប់​ឡើយ តែ​មក​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង​ទទួល​ទាន​ជា​ប្រចាំ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បន្ថែម​ទៀត​ថា ក្នុង​នោះ​អាហារ​ធ្វើឲ្យ​គភ៌​ថ្លោស​មាន​ដូចជា​ញ៉ាំ​​ច្រើន ពិសេស​ពពួក​សាច់ គ្មាន​បន្លែ អាហារ​បំពង នំផ្អែមៗ និង​ផឹក​ភេសជ្ជៈ​កំប៉ុង ទើប​ជាហេតុ​ចម្បង។ វេជ្ជបណ្ឌិត គាន់ អូន ក៏​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា អ្នក​ខ្លះ​ងូត​ទឹក​ម៉ោង ៩ ឬ ១០ យប់ តែ​កូន​បែរជា​មិន​ថ្លោស នោះ​មកពី​របប​អាហារ​មិន​សម្បូរ​បែប​ពេក ហើយ​អ្នក​ខ្លះ​ងូត​ទឹក​តាំងពី​ម៉ោង ៥ ល្ងាច តែ​កូន​នៅតែ​ថ្លោស ព្រោះ​ញ៉ាំ​មិន​ឈប់ទាល់​ចូល​គេង មិន​ហាត់​ប្រាណ ឬ​មិន​ធ្វើ​អ្វី​សោះ ពោល​គឺ​ដេក​ស៊ីៗ​តែម្ដង។ លោក​បាន​បន្ត​ថា ទោះ​ជា​ការ​ងូត​ទឹក​យប់​មិន​បណ្ដាល​ឲ្យ​កូន​ថ្លោស​ក៏​ពិត​មែន តែ​ចាស់​ៗ​ពី​មុន​ខ្លាច​យើង​ដើរ​ដួល ឬ​រអិល​ព្រោះ​ងងឹត​មើល​មិន​ឃើញ ដែល​នាំ​ឲ្យ​ប៉ះពាល់​ទាំង​យើង និង​កូន​ក្នុង​ផ្ទៃ។ ដូចនេះ​បើ​យើង​ចង់​ងូត​យប់​ក៏​បាន​ដែរ ត្រូវ​ប្រាកដ​ចិត្ត​ថា​កន្លែង​នោះ​មាន​សុវត្ថិភាព​ល្អ មិន​បង្ក​គ្រោះថ្នាក់។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗពេលមានផ្ទៃពោះ បើធាត់ខ្លាំងពេកជួបផលវិបាកទាំងនេះ មកដឹងពីកត្តាប្រឈមអាការៈគ្រុនក្តៅរបស់ម៉ាក់ៗ ពេលមានផ្ទៃពោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពេលមានផ្ទៃពោះ បើធាត់ខ្លាំងពេកជួបផលវិបាកទាំងនេះ

ទោះ​ជា​ពេល​មាន​ផ្ទៃពោះ​យើង​មាន​អាការៈ​ឃ្លាន​ខុស​ពី​ធម្មតា​មែន​ពិត និង​ត្រូវ​ញ៉ាំ​អាហារ​បំប៉ន​ក៏ដោយ តែ​បើ​ញ៉ាំ​មិន​គិត​រហូត​ដល់​ខ្លួនឯង​ធាត់​ហួស​កម្រិត​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ។ អំឡុង​ត្រីមាស​ទី​១ និង​ទី​២ អាច​មិន​សូវ​ជា​បញ្ហា ព្រោះ​ពេល​នេះ​ម៉ាក់​ៗ​ខ្លះ​មាន​អាការៈ​ចាញ់ ក្អួត ឬ​ញ៉ាំ​មិន​សូវ​ចូល តែ​បើ​ចូល​ដល់​ត្រី​មាស​ទី​៣ បើ​យើង​ធាត់​ខ្លាំង នោះ​អាច​ជួប​ប្រទះ​បញ្ហា​ច្រើន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​មាន​ផ្ទៃពោះ​ទម្ងន់​យើង​មិន​អាច​ឡើង​លើស ១៤ គីឡូ​ឡើយ ព្រោះ​ពេល​ធាត់​ខ្លាំង​ធ្វើឲ្យ​មាន​ផល​វិបាក​ដូចជា៖ – ឧស្សាហ៍ថប់​ដង្ហើម – ឆាប់​ហត់ – សម្ពាធ​ឈាមឡើង​ខ្ពស់ – ហើម​ជើង – កូន​ថ្លោស – ពិបាក​សម្រាលកូន – កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ។ ការ​ឡើង​ទម្ងន់​ខ្លាំង​ពេល​ពពោះ​គឺជា​រឿង​មិន​ល្អ ប៉ុន្តែ​ម៉ាក់​ៗក៏​មិន​ត្រូវ​គួរ​បង្អត់​អាហារ ដើម្បី​គ្រប់គ្រង​ទម្ងន់​ខ្លួន​នោះ​ទេ តែ​ត្រូវ​ញ៉ាំ​អាហារ​ណា​មាន​ប្រយោជន៍​ដល់​សុខភាព​យើង និង​ទារក​នៅ​ក្នុង​ផ្ទៃ ព្រោះ​ប្រសិនបើ​ទម្ងន់​ខ្លួន​ឡើង​តិច​ពេក ទារក​នៅ​ក្នុង​ផ្ទៃ​អាច​នឹង​មានការ​លូតលាស់​យឺត ឬ​ទារក​កើតមក​មិន​គ្រប់គីឡូ។ ចំណែក​របៀប​​ញ៉ាំ​គួរ​ញ៉ាំតិចៗ តែច្រើន​ដង ញ៉ាំ​ពពួក​បន្លែ ផ្លែឈើ ហើយ​សាច់​ញ៉ាំ​ក្នុង​កម្រិត​ល្មម​បាន​ហើយ បើ​យើង​ជា​មនុស្ស​ឆាប់​ឡើង​ទម្ងន់។ អត្ថបទពាក់ព័ន្ធ៖ វិធី​គ្រប់គ្រង​ទម្ងន់​ពេល​មាន​ផ្ទៃពោះ កុំឲ្យ​ធាត់​ខ្លាំង​ពេក ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

មូលហេតុធ្វើឲ្យស្រីៗឈឺពោះសម្រាលកូន អូសបន្លាយពេលយូរ

ពេល​ឈឺ​ពោះ​សម្រាល​កូន ស្រីៗ​មួយ​ចំនួន​ចំណាយ​ពេល​តែប៉ុន្មាន​ម៉ោង ឯ​ខ្លះទៀ​ត​ឈឺ​ពោះ​រាប់​ម៉ោង ឈាន​ចូល១ ឬ២ ថ្ងៃ​ឯណោះ ទម្រាំ​អាច​សម្រាល​កូន​តាមធម្មជាតិ​មក​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​ពន្យល់​ពី​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឈឺ​ពោះ​សម្រាល ត្រូវ​អូស​បន្លាយ​ពេល​យូរ។ ១. កម្លាំង កាលណា​ស្ត្រី​ពពោះ​ធ្វើការ​នឿយ​ហត់ មិន​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់ គួបផ្សំ​នឹង​ការ​មាន​បញ្ហា​សុខភាព ដោយ​មាន​ជំងឺ​អ្វី​មួយ​ប្រចាំ​កាយ​ទៀត​នោះ សុខភាព​ទៅ​ជា​ខ្សោយ គ្មាន​កម្លាំង​កំហែង ធ្វើ​ឲ្យ​ការ​កន្ត្រាក់​ស្បូន​មាន​កម្លាំង​ខ្សោយ កន្ត្រាក់​មិន​បាន​ល្អ ការ​ឈឺពោះ​អូស​បន្លាយយូរ ជួប​ឧបសគ្គ​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។ ២. ទំហំកូន ទំហំ​កូន​មាន​បញ្ហា​ចោទ​ធំៗ២ ទី១​កូន​ថ្លោស​ខ្លាំង​ពេក ឯ​ទី​២​ក្បាល​ទារក​ធំ​ពេក ក៏​ពិបាក​ក្នុង​ការ​សម្រាល ធ្វើ​ឲ្យ​ឈឺ​ពោះ​អូស​បន្លាយ​យូរ ករណី​ខ្លះ​​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់ បើ​ម៉ាក់ៗ​ប្រឹង​អស់​លទ្ធភាព ហើយ​សុខភាព​កាន់​តែ​ខ្សោយៗ​ទៅ​ទាំង​ម្តាយ​ទាំង​កូន។ ៣. ផ្លូវ​ឆ្លង​កាត់ ផ្លូវ​ឆ្លង​កាត់​សំដៅ​លើ​ទំហំ​អាង​ត្រគាក​របស់​ម្តាយ​ដែលជា​​ផ្លូវ​សម្រាប់​សម្រាល​កូន តើ​ទូលាយ អំណោយ​ផល​ល្អ អាច​ឲ្យ​កូនកើត​​ចេញ​មក​ក្រៅ​បាន​ស្រួល​ដែរ​ឬទេ? ចំពោះ​ស្រីៗ​ដែល​មាន​អាង​ត្រគាក​តូច ហើយ​កម្ពស់​មិន​សូវ​បាន​នោះ ច្បាស់​ជា​ការ​ឈឺ​ពោះ​សម្រាល​កូន​អូស​បន្លាយ​យូរ​ដូច​ករណី​ខាង​លើ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ របៀប​ប្រឹង​ពេល​ស្រីៗ​សម្រាល​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ម៉ាក់ៗមានផ្ទៃពោះ អាចកោសខ្យល់បានអត់?

នេះ​ជា​ចម្ងល់​ម៉ាក់​ៗ​ជាច្រើន​នាក់ ព្រោះ​អ្នក​ខ្លះ​ពេល​មាន​គភ៌​ឧស្សាហ៍​មិន​ស្រួល​ខ្លួន ហើយ​ចង់​កោស​ខ្យល់​តែ​មិន​ហ៊ាន។ តើ​ពេល​មាន​ផ្ទៃពោះ ម៉ាក់​ៗ​អាច​កោសខ្យល់​បាន​ឬ​ទេ? ដើម្បី​ឲ្យ​អស់​ចម្ងល់​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​កោសខ្យល់​មិន​ត្រូវ​បាន​ណែនាំ​ដោយ​អ្នក​វិទ្យាសាស្រ្ត​ណា​មួយ​ឡើយ។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​យើង​មិន​ចង់​ឲ្យ​កោស​ឡើយ ព្រោះ​ថា​ខ្នង​យើងជា​កន្លែង​បណ្ដុំ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាច្រើន បើ​កោស​ខ្លាំង​អាច​បណ្ដាលឲ្យ​ដាច់​សរសៃ​ប្រសាទ​ណា​មួយ​ដែល​យើង​មិន​អាច​មើល​ឃើញ។ មួយ​វិញ​ទៀត​ប្រសិនបើ​យើង​កោស​ខ្យល់​បណ្ដាល​ឲ្យ​ឈឺ អាច​ធ្វើឲ្យ​ឡើង​សម្ពាធ​ឈាម ហើយ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បុក​ទៅ​ដល់​សុក​ដែល​ជា​កន្លែង​ផ្គត់ផ្គង់​កូនបានដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ការ​កោស​នោះ​មិន​សូវ​មាន​សុវត្ថិភាព​បូក​រួម​ទាំង​វត្ថុធាតុ​ដើម​ដែល​យក​ទៅ​កោស​នោះ​ដូចជា​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ដូចនេះ​ហើយ​ទើប​លោក​វេជ្ជបណ្ឌិត​បាន​សំណូមពរ​កុំឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ជ្រើសរើស​វិធី​នេះ ដើម្បី​បន្ធូរ​អាការៈ​រសេះរសោះអី គួរ​ពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន។ [embed-health-tool-due-date] ការ​កោស​ខ្យល់​នេះ​ទៀតសោត​មិនមែន​មនុស្ស​រាល់គ្នា​សុទ្ធតែ​អាច​កោស​បាន​ឡើយ ដូចជា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​អ្នក​ជំងឺ​លើស​ជាតិ​ខ្លាញ់ ក៏​មិន​គួរ​អនុវត្ត​វិធី​បែប​បុរាណ​នេះ​ដែរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់?

កាហ្វេក្លាយជាភេសជ្ជៈពេញនិយមបំផុតនាពេលបច្ចុប្បន្ន មិនថា ក្មេង ឬចាស់ ស្រី ឬប្រុសនោះទេ មួយថ្ងៃៗសឹងតែអត់កាហ្វេមិនបាន។ ដោយហេតុថា កាហ្វេផ្ទុកសារធាតុញៀន កាហ្វេអ៊ីន ចុះបើស្ត្រីមានផ្ទៃពោះ ញ៉ាំទៅអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទេ? បើតាមអង្គការសុខភាពពិភពលោក (WHO) កាហ្វេជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនជាងគេក្នុងចំណោមភេសជ្ជៈផ្សេងទៀត ដូចជា តែ សូកូឡា ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។ ដូច្នេះហើយការញ៉ាំកាហ្វេមិនល្អចំពោះស្ត្រីមានផ្ទៃពោះឡើយ កាត់បន្ថយកាន់តែតិច ឬមិនញ៉ាំសោះកាន់តែល្អ។ ១- មានអ្វីកើតឡើង បើស្រីៗផឹកកាហ្វេច្រើនពេលពពោះ? ផឹកកាហ្វេច្រើនលើសកម្រិតនៅអំឡុងពេលពពោះ អាចនាំឲ្យរលូតកូន កូនមិនលូតលាស់ កូនកើតមិនគ្រប់គីឡូ ឬកូនកើតមុនខែ។ ប៉ុន្តែសម្រាប់ស្រីៗចូលចិត្តផឹកកាហ្វេ ពពោះ ហើយអត់មិនបាន គ្រាន់តែផឹកក្នុងកម្រិតត្រឹមត្រូវ តិចជាង ២០០ មិល្លីក្រាម/ថ្ងៃ ឬផឹកយូរៗម្តង ហានិភ័យទាំងនេះស្ថិតក្នុងកម្រិតទាប។ ២- ជាតិកាហ្វេអ៊ីនប៉ះពាល់ទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ? ពេលយើងផឹកកាហ្វេមួយពែង ជាតិកាហ្វេអ៊ីន អាចឆ្លងកាត់ស្បូនទៅក្នុងទឹកភ្លោះ ហើយចូលទៅក្នុងប្រព័ន្ធចរន្តឈាមទារក។ ដូចនេះ ដោយសារជាតិកាហ្វេអ៊ីន ធ្វើឲ្យកើនចង្វាក់បេះដូង និងបង្កើនការធ្វើមេតាបូលីស នាំឲ្យយើងមានអារម្មណ៍ភ្ញាក់ អាចធ្វើឲ្យកូនក្នុងផ្ទៃរងឥទ្ធិពលនេះដូចគ្នា។ មានន័យថា ទារកអាចនឹងប្រែប្រួលបន្ទាប់ពីម៉ាក់ៗផឹកកាហ្វេរួច ខណៈជាតិកាហ្វេអ៊ីនច្រើន នឹងផ្ដល់ផលមិនល្អដល់ទារក។ មានរបាយការណ៍ខ្លះបង្ហាញថា ទារកក្នុងផ្ទៃម៉ាក់ៗញ៉ាំជាតិកាហ្វេអ៊ីនច្រើនជាង ៥០០ មិល្លីក្រាម/ថ្ងៃ អំឡុងពេលពពោះ […]


បញ្ហាផ្ទៃពោះ

ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ?

ពពោះ​ជាង​៩​ខែ ម៉ាក់ៗ​លំបាក​ណាស់​ទៅ​ហើយ តែ​ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន​រឹត​តែ​ពិបាកទៅ​ទៀត ត្រូវ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​រាប់​ម៉ោង​ឯណោះ ទម្រាំ​តែ​កូន​ជា​ទី​ស្រលាញ់​កើត​ចេញ​មកក្រៅ ឃើញ​ពន្លឺ​ព្រះ​អាទិត្យ។ តើ​ការ​ឈឺ​ពោះសម្រាល​​​កូន​ដំបូង និង​កូន​​បន្ទាប់ៗ​​ទៀតមានលក្ខណៈដូចគ្នា និង​ខុស​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ? បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ការ​ឈឺ​ពោះ​សម្រាល​កូន ទោះជាកូនទី១ ទី២ ទី៣ ឬទី៤ មាន​សញ្ញា​ដូចគ្នា​ទាំង​អស់ គឺ​ស្រីៗ​ចាប់​ផ្តើម​ឈឺ​ពោះ ចុក​រួយ​ចង្កេះ បើកមាត់ស្បូន​ ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ មាន​ធ្លាក់​ទឹក​រម្អិល​លាយ​ឈាម​តិចតួច បែក​ទឹកភ្លោះ។ នៅ​ពេល​ជិត​សម្រាល​មែនទែន ស្រីៗ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង ស្បូន​ចាប់​ផ្តើម​កន្ត្រាក់​ញាប់​ទៅៗ ប៉ុន្តែ​ស្រីៗ​មួយ​ចំនួន​តូច​អាច​បែក​ទឹក​ភ្លោះ​មុន​សម្រាល។ ទោះ​បី​ជា​សញ្ញា​នៃ​ការ​​ឈឺ​ពោះ​សម្រាល​កូន​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់​ក្តី តែ​លោក​វេជ្ជបណ្ឌិត​ថា រវាង​ការ​ឈឺ​ពោះ​កូន​ទី១ និង​កូន​ទី២ ឬទី៣ រយៈពេល​នៃ​ការ​ឈឺ​ពោះ​នៅ​ដំណាក់​កាល​ដំបូង និង​ឈឺពោះ​កើត​កូន ខុស​គ្នា​ច្រើន។ ១. ឈឺ​ពោះ​សម្រាល​កូន​ទី១ ដំណាក់​កាល​ដំបូង៖ ការ​កន្រ្ដាក់​ស្បូន​តែង​មាន​រយៈពេល​ចន្លោះ​ពី ៣០-៦០ វិនាទី។ ធម្មតា វា​ចាប់​ផ្ដើម ២០ នាទី/ម្ដង បន្ទាប់​មក ផ្លាស់ប្ដូរ​មក ៥ នាទី/ម្ដង។ ឯ​សញ្ញា​កន្ត្រាក់​ដល់​ពេល​សម្រាល មាន​រយៈពេល ៨-១២ ម៉ោង​មុន សម្រាប់​គ្នា​យើង​មាន​កូន​ដំបូង។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ