បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ពេលពពោះ ការធ្វើធ្មេញប្រភេទណាខ្លះប៉ះពាល់ និងមិនប៉ះពាល់?

ជា​ទូទៅ​ពាក្យ​ថា​ធ្វើ​ធ្មេញ មាន​ន័យ​ទូលំទូលាយ​ណាស់ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​បាន​ជួប​ប្រទះ​បញ្ហា​មាត់​ធ្មេញ អំឡុង​ពេល​សំខាន់​នេះ ក្នុង​នោះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា ការ​ធ្វើ​ធ្មេញ​ពេល​នេះ​មាន​ផល​ប៉ះពាល់​ចំពោះ​ម្តាយ និង​កូន។ ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ពេល​មាន​ផ្ទៃពោះ ពិតជា​សំខាន់​ខ្លាំង​សម្រាប់​ខ្លួន​យើង និង​ទារក​កំពុង​កកើត ទើបកូនអាច​រីក​ធំ​លូតលាស់​ក្នុង​ផ្ទៃ​បាន​ល្អ ចៀសវាង​ការ​បង្ក​រោគ​ផ្សេង​ៗ​នៅ​ក្នុង​មាត់។ តាម​ការ​ដកស្រង់​ពី​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ធ្មេញ​មិន​ប្រាកដ​ថា​ប៉ះពាល់​ទាំង​អស់​នោះ​ទេ។   អំឡុង​ពេល​មាន​ផ្ទៃពោះ​ការ​សម្អាត​មាត់​ធ្មេញ ប៉ះ​ធ្មេញ មិន​មាន​ការ​ប៉ះពាល់​ឡើយ តែ​បើ​ដក ព្យាបាល​ធ្មេញ ឬ​ការ​វះកាត់​ក្នុង​មាត់ ទើប​តម្រូវ​ឲ្យ​មាន​ការ​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត និង​ទាមទារ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ ចំណែក​ការ​ពត់​ធ្មេញ​វិញ មិន​តម្រូវ​ឲ្យ​ធ្វើ​ឡើយ ដោយ​រង់ចាំ​ក្រោយ​សម្រាល​រួច​សិន។ ដូចនេះ​ហើយ​ត្រូវ​ព្យាយាម​ថែរក្សា​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​តាំងពី​មិន​ទាន់​មាន​ផ្ទៃពោះ រហូត​ពេល​មាន​ក៏​នៅតែ​អនុវត្ត​គោលការណ៍​ដុសធ្មេញ​ឲ្យ​បាន ២ដង/១​ថ្ងៃ និងទៅ​សម្អាតធ្មេញ ២ដង/ឆ្នាំ ហើយ​ចៀសវាង​អាហារ​ក្ដៅ និង​ត្រជាក់​ពេក​ ដែល​នាំ​ឲ្យ​ប៉ះពាល់​​ធ្មេញ។ ក្នុង​នោះ​ដែរបញ្ហា​មាត់​ធ្មេញ​របស់​ស្ត្រី​មាន​ផ្ទៃពោះច្រើន​​ជួប​ប្រទះ​មាន​ដូចជា៖ – រលាក​អញ្ចាញ​ធ្មេញ និង​ឈាម​តាម​ជើង​ធ្មេញ – ​ហើម និង​ដុះ​លូត​វែង​នៅ​អញ្ចាញ​ធ្មេញ – កើតឡើង​ពងបែក​ក្នុង​មាត់​ជា​ញឹកញាប់។ អំឡុងពេលដែល​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​អ្នក​មាន​ផ្ទៃពោះ គឺ​ត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) អាច​ព្យាបាល​ធ្មេញ​បាន។ តែ​ប្រសិនបើ​ម៉ាក់​ៗ​ឈឺ​ធ្មេញ​នៅ​ក្នុង​ត្រីមាស​ទី១ ឬ​ទី៣ ត្រូវ​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត​ជំនាញ ដើម្បី​រក​វិធីសាស្ត្រ​ជួយ​បំបាត់​ការ​ឈឺចាប់ ហើយ​ក្នុង​ករណី​រលាក​ស្រួច​ស្រាវ​ត្រូវ​ព្យាបាល​បន្ទាន់​ដូចជា ការ​ករ​ខ្ទុះ​ពី​ធ្មេញ​នាំឲ្យ​ហើម​មុខមាត់ ត្រូវ​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​សហការ​ជាមួយ​ទន្ត​បណ្ឌិត​យ៉ាង​ជិតស្និទ្ធ ដើម្បី​រក​វិធី​ដោះ​ស្រាយ យ៉ាង​មាន​សុវត្ថិភាព។ ចំណែក​ប្រការ​គួរ​ចៀសវាង​វិញ គឺ​មិន​ត្រូវ​ទិញ […]


បញ្ហាផ្ទៃពោះ

៥​យ៉ាងម៉ាក់ៗ កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ

មាន​ផ្ទៃ​ពោះ​ជា​ពេល​វេលា​អស្ចារ្យ​សម្រាប់​ស្រីៗ​គ្នា​យើង ហើយ​វាក៏​ជា​ពេល​វេលា​មួយ​ទាម​ទារ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច​គ្នា។ អំឡុង​ពេល​នេះ ស្រីៗ​គ្នា​យើង គួរ​បោះ​បង់​ចោល​ទម្លាប់​អាក្រក់​ណា​មួយ​ដែល​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​យើង និង​កូន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ទម្លាប់​មិន​ល្អ​ទាំង ៥ ហាម​ដាច់​ខាត​កុំ​ធ្វើ​អំឡុង​ពេល​ពពោះ។ ១- កុំ​គេច​វេស​មិន​ចង់​ទៅ​ជួប​ពេទ្យ រឿង​ទៅ​ជួយ​គ្រូពេទ្យ គ្មាន​នរណា​ម្នាក់​ចង់​នោះ​ទេ ព្រោះ​មិន​មែន​ជា​រឿង​សប្បាយ​ទេ នៅ​ពេល​ទៅ​ជួយ​មនុស្ស​យើង​មិន​ធ្លាប់​ស្គាល់ ហើយ​ថែម​ទាំង​ឲ្យ​គេ​ពិនិត្យ​កន្លែង​ឯកជន​លើ​រាង​កាយ​យើង​ទៀត​នោះ។ ពិត​ណាស់ ជា​ធម្មតា​បើ​យើង​មាន​អារម្មណ៍​ល្អ គ្មាន​បញ្ហា​សុខភាព​អ្វី​នោះ គ្មាន​អី​ចាំ​បាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ទេ ប៉ុន្តែ​មាន​ផ្ទៃ​ពោះ គឺ​ជា​រឿង​ផ្សេង ព្រោះ​ថា​គ្រប់​យ៉ាង​អាច​នឹង​ប្រែ​ជា​រឿង​អាក្រក់​បាន មុន​ពេល​យើង​ដឹង​ខ្លួន ឬ​មាន​អារម្មណ៍​មិន​ស្រួល។ អ៊ីចឹង​ហើយ ឧស្សាហ៍​ទៅ​ជួប​ពេទ្យ​ផ្នែក​សម្ភព ឬ​រោគ​ស្ត្រី ជា​ទម្លាប់​ល្អ​មួយ ស្រីៗ​គ្នា​យើង​គួរ​ធ្វើ ដើម្បី​ជួយ​ទាំង​យើង និង​កូន​ក្នុង​ពោះ មាន​សុខភាព​ល្អ ​រហូត​ដល់​ថ្ងៃ​សម្រាល។ អត្ថបទពាក់ព័ន្ធ៖ ផលវិបាកកូនក្នុងពោះចាស់ខែ ម៉ាក់ៗត្រូវដឹង ២- កុំ​ជក់​បារី​ពេល​ពពោះ យើង​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង បាន​ឮ​ច្រើន​ហើយ ជក់​បារី​ពេល​ពពោះ អាច​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​ជា​ច្រើន​ចំពោះ​គភ៌​ក្នុង​ផ្ទៃ។ បារី បាន​ផ្ទុក​ជាតិ​កាបូន​ម៉ូណូអុកស៊ីត ដែល​ប៉ះពាល់​ដល់​សតម្ថភាព​ឈាម​ដឹក​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​សរីរាង្គ​យើង។ លើស​ពី​នេះ បារីក៏​មាន​ផ្ទុក​សារធាតុ​ញៀន​នីកូទីន អាច​បង្ក​បញ្ហា​ដល់​សួត ជះឥទ្ធិពល​ធ្ងន់ធ្ងរ​កូន​ក្នុង​ផ្ទៃ មិន​អាច​ទទួល​បាន​អុក​ស៊ីហ្សែន​គ្រប់​គ្រាន់ ចង្វាក់​បេះដូង​គភ៌​លោត​លឿន​ខុស​ប្រក្រតី បង្កើន​ការ​ប្រឈម ​រលូត​កូន សម្រាល​មុន​ខែ និង​ឈាន​ដល់​កូន​ស្លាប់​ក្នុង​ផ្ទៃ កាន់​តែ​ធ្ងន់ធ្ងរ […]


បញ្ហាផ្ទៃពោះ

គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង

ក្នុង​ចំណោម​បញ្ហា​ច្រើន មាន​រឿង​សំខាន់​៣​យ៉ាង ដែល​ស្រ្តី​ពពោះ​មិន​សូវ​គិត​គូរ​ប៉ុន្មាន​នោះ​ទេ ដោយ​សម្អាង​ថា វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ តែ​តាម​ពិត​ធ្វើ​ឲ្យ​ម្តាយ និង​កូន​ជួប​បញ្ហា​ប្រឈម​ច្រើន​យ៉ាង។ នេះ​បើ​តាម​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ១. បណ្តោយឲ្យឡើងគីឡូខ្លាំង អាង​តែ​ឃ្លាន ណា​មួយ​គ្រូពេទ្យ​ឲ្យ​បំប៉ន​អាហារ​ឲ្យ​បាន​ច្រើន និង​គ្រប់​មុខ​ទៀត​នោះ ស្រីៗ​មាន​ផ្ទៃពោះ​មួយ​ចំនួន​បណ្តាយ​ឲ្យ​ឡើង​គីឡូ​តាម​ចិត្ត។ បែប​នេះ​មិន​ល្អ​នោះ​ទេ អំឡុង​ពពោះ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ឡើង​គីឡូ​ចន្លោះ​ពី ១០- ១២ គីឡូ បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់​ទាំង​ពេល​ពពោះ និង​សម្រាល​កូន ដូចជា កូន​ថ្លោស​ពេក​ពិបាក​សម្រាល​តាម​ធម្មជាតិ ម្តាយ​ប្រឈម​នឹង​លើស​សម្ពាធ​ឈាម ជំងឺ​ទឹក​នោម​ផ្អែម បម្រុង​ក្រឡា​ភ្លើងធ្ងន់ធ្ងរ-ក្រឡាភ្លើង កូន​ស្លាប់​ក្នុង​ពោះ ធ្លាក់​ឈាម​ខ្លាំង​ពេល​សម្រាល​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ របៀបញ៉ាំ ៣ បែប មិនធ្វើឲ្យម៉ាក់ៗឡើងគីឡូខ្លាំង តែកូនសុខភាពល្អ មិនល្អទេ ម៉ាក់ៗឡើងគីឡូខ្លាំងពេក ប្រឈមបញ្ហាទាំងនេះពេលពពោះ និងសម្រាល ២. មិន​ខ្វល់​រឿង​ធ្លាក់​ស​មាន​ពណ៌ និង​ក្លិន ដោយ​ហេតុ​ថា​ធ្លាក់​ស​អំឡុង​ពពោះ​ជា​រឿង​ធម្មតា​ពាក់​ព័ន្ធ​នឹង​ការ​ប្រែប្រួល​អ័រម៉ូន ម្ល៉ោះ​ហើយ​ស្រីៗ​​មួយ​ចំនួន​មិន​សូវ​ខ្វាយ​ខ្វល់​នោះ​ទេ។ ទោះ​បី​ជា​ធ្លាក់​ស​ពេល​ពពោះ​មិន​មាន​បញ្ហា​ចោទ​ក៏​ពិត​មែន តែ​ស្រីៗ​គ្នា​យើង​កុំ​ប្រហែស​ឲ្យ​សោះ ចាំ​បាច់​ត្រូវ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ ទ្វារមាស​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ហើយ​បើ​មាន​ធ្លាក់​ស​ក្នុង​បរិមាណ​ច្រើន មាន​ពណ៌ មាន​ក្លិន​​ស្អុយ​ខុស​ធម្មតា វា​ជា​សញ្ញា​នៃ​ការ​ឆ្លង​រោគ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់? ៣. ចេះ​តែ​មួរម៉ៅ តាន​តឹង​អារម្មណ៍ ការ​ផ្លាស់ប្ដូរ​កម្រិត​អ័រម៉ូន […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ

មាន​ម៉ាក់​ៗ​ជាច្រើន​ពេល​មាន​ផ្ទៃពោះ​ចង់​លាប​ឡេលាយឲ្យសស្អាត តែ​មាន​កូន​ចិត្ត​ព្រួយបារម្ភ​ចំពោះ​កូន ទើប​ចេះតែខ្លាចៗ និងលើកជាសំណួរ​មកកាន់ Helloគ្រូពេទ្យ ថា តើការ​លាប​ឡេ​ពេល​ពពោះ​នោះ​ពិតជា​ប៉ះពាល់​ចំពោះ​កូន​មែន​ឬ​អត់? លោក​វេជ្ជបណ្ឌិត ​លី ឫទ្ធីគុណ បាន​បញ្ជាក់​ថា ពិតជា​មាន​ផល​ប៉ះពាល់​មែន។ ក្នុង​នោះ​ដែរ លោក​បាន​ពន្យល់​ថា ជា​ធម្មតាឡេឡាយ​តែង​តែ​លាយ​ជាមួយសារធាតុ​កាត់ និង​ជាតិ​គីមីជាច្រើន ហើយ​អ្វី​ដែល​ដឹង​ច្បាស់​គឺជាតិ​បារត​ក្នុង​ឡេ​លាយ​ពេល​យើង​លាប​ទៅ អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ពេល​សន្សំ​វា​យូរ​ៗ​ទៅ​ធ្វើឲ្យ​ពុល​ខួរក្បាល ហើយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​អាការៈ​ញ័រដៃ​ជើង បាត់បង់​ការ​ចងចាំ អន់​បញ្ញា និង​មាន​បញ្ហា​សាច់​ដុំ។ ចំណែក​ជាតិ​បារត​នោះ​អាច​ចម្លង​ពី​ម្ដាយ​ទៅ​បាន​ឬ​ទេ? ចម្លើយ​ពិត​ជា​បាន​តាម​រយៈ​ទងសុក​​ក្នុង​ពេល​មាន​ផ្ទៃពោះ​នោះ​តែម្ដង ហើយ​ក្នុង​បរិមាណ​តិច​តួច​តាមរយៈ​ទឹកដោះ​ម្ដាយ​ក្រោយ​ពេល​កើត។ ការ​ប៉ះពាល់​នឹង​បារត​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ទារក​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​កើត។ ទោះ​ជា​ប៉ះពាល់​មែន តែ​លោក​បដិសេធ​ថា បញ្ហា​ក្មេង​មាន​បញ្ហា​ស្បែក​ដូចជា​របក ឬ​ក្រៀមនោះ មិន​ទាក់ទង​នឹង​ការ​លេប​ឡេ​របស់​ម៉ាក់​ៗ​ឡើយ។ រីឯ​ម៉ាក់​ៗ​ក៏​ដូចគ្នា​ដែរ ពេល​ពពោះ​ចៀសវាង​លេប​ឡេ​ប្រភេទ​នេះ ដើម្បី​សុវត្ថិភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ បន្លែ-ផ្លែឈើល្អៗ ជួយកូនក្នុងផ្ទៃលូតលាស់ល្អ ម៉ាក់ៗត្រូវញ៉ាំឲ្យបានច្រើន ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពេលពពោះ ខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន

នៅពេលឃើញកូនមានសភាពស្គមស្គាំង ស្លេកស្លាំង ប្រាកដជាថាមកពីខ្វះអាហារូបត្ថម្ភ ដោយកូនមិនបានបៅគ្រប់គ្រាន់ និង ហូបចុកគ្រប់គ្រាន់។ តែករណីខ្លះមិនមែនមកពីក្មេងឡើយ គឺខ្លួនយើងជាម៉ាក់ៗនេះឯងជាដើមហេតុ។ ករណីកង្វះអាហារូបត្ថម្ភចំពោះកុមារ មិនមែនមានក្រោយពេលកើតនោះទេ តែមកពីម៉ាក់ៗខ្វះពេលពពោះតែម្ដង។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេសកុមារ និងជំងឺផ្លូវដង្ហើម នៅមន្ទីរពេទ្យកុមារជាតិ។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ប្រសិនបើកូនខ្វះអាហារូបត្ថម្ភ គឺមកពីម្ដាយខ្លួនឯង ពេលមានផ្ទៃពោះ មានបញ្ហាខ្វះអាហារូបត្ថម្ភ។ តែក៏មានករណីខ្លះ ម៉ាក់ៗបានបំប៉នសុខភាពល្អ ដើម្បីត្រៀមខ្លួនធ្វើម្ដាយ កូនកើតខ្វះអាហារូបត្ថម្ភក៏មានដែរ ដោយសារកត្តាផ្សេងៗ ដូចជា ចាញ់កូនខ្លាំងមិនអាចញ៉ាំអ្វីបាន មិនបានលេបថ្នាំតាមវេជ្ជបញ្ជាត្រឹមត្រូវ និងមានជាច្រើនទៀត។ “បញ្ហាខ្វះអាហារូបត្ថម្ភនេះ បើម្ដាយខ្វះ នឹងនាំឲ្យកូនខ្វះ ហើយបើម្ដាយហ្នឹងលើស កូនក៏លើសដូចគ្នាដែរ ដែលនេះហៅថា វដ្ដ”។  វេជ្ជបណ្ឌិតឯកទេសកុមាររូបនេះក៏បានលើកឡើងថា អំឡុងពពោះ តែកាលណាខ្វះមីក្រូសារធាតុ អាចធ្វើឲ្យទារកជួបបញ្ហាជាច្រើន។ រីឯម៉ាក់ៗវិញក៏ប៉ះពាល់ដែរ ដោយសុខភាពមិនសូវល្អ ឈឺញឹកញាប់ រាងកាយស្គមស្គាំង គ្មានកម្លាំងកំហែង ជាដើម។ លោកបានបន្ថែមទៀតថា ភាគច្រើនមីក្រូសារធាតុដែលស្ត្រីមានផ្ទៃពោះខ្វះ មានដូចជា អាស៊ីដហ្វូលិក ជាតិអ៊ីយ៉ូដ ជាតិដែក។ ដូចនេះ ស្រីៗគួរថែទាំសុខភាពឲ្យបានល្អ តាំងពីមុនមានផ្ទៃពោះ ហើយលេបថ្នាំប្រភេទពពួកវីតាមីនមួយចំនួន។ […]


បញ្ហាផ្ទៃពោះ

ផលវិបាកកូនក្នុងពោះចាស់ខែ ម៉ាក់ៗត្រូវដឹង

ពពោះ​ដល់​ថ្ងៃ​សម្រាល​ហើយ ស្រីៗ​គ្នា​យើង​បើ​មិន​មាន​សញ្ញា​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​នោះ​ទេ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ការ​ដែល​ទុក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចាស់​ខែ​ពេក មិន​ល្អ​នោះ​ទេ។ នៅ​លើ​ផេក​ផ្លូវការ​​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​បញ្ជាក់​ថា ស្រ្តី​ពពោះ​​លើស​ពី ៤១​សប្តាហ៍​ឡើង​ទៅ គេ​ហៅ​​ថា​មាន​ផ្ទៃពោះ​លើស​ខែ ឬ​កូន​​ចាស់​ខែ។ កូន​លើស​ខែ​អាច​ប្រឈម​បញ្ហា​ជា​ច្រើន ដូចជា៖ – បរិមាណ​ទឹក​ភ្លោះ​ថយ​ចុះ – ចង្វាក់​បេះដូង​ទារក​មិន​ប្រក្រតី – ទារក​ជុះ​លាមក​ក្នុង​ទឹក​ភ្លោះ – ទារក​អាច​ស្លាប់​ក្នុង​ពោះ – ទារក​មាន​បញ្ហា​ផ្លូវ​ដង្ហើម – មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ដូចជា ប្រកាច់ វិបត្តិ​នៃ​ការ​លូតលាស់​​បញ្ញា​ស្មារតី – មាន​ជំងឺ​ឆ្កួត​ជ្រូក​តាំង​ពី​ក្មេង – ធំ​ក្បាល – បាក់​ឆ្អឹង។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ទាំង​នោះ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ជាប់​លាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ ចាប់​ពី​គភ៌​អាយុ ៤១ សប្តាហ៍ ដោយ​តាម​ដាន ២-៣ដង/សប្តាហ៍។ ក្នុង​នោះ​គ្រូពេទ្យ​នឹង​តាម​ដាន​ចលនា​បម្រាស់​របស់​កូន​ក្នុង​ពោះ វិភាគ​ចង្វាក់​បេះដូង​កូន វាស់​បរិមាណ​ទឹក​ភ្លោះ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន? មូលហេតុធ្វើឲ្យស្រីៗឈឺពោះសម្រាលកូន អូសបន្លាយពេលយូរ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?

បន្ទាប់ពី​សម្រាល​កូន​ហើយ ចាស់​ៗ​នឹង​ហាមប្រាម​ម៉ាក់​ៗ​មិន​ឲ្យ​មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ដទៃ​ទៀត​ឡើយ ព្រោះ​ពួកគាត់​យល់​ថា​ធ្វើ​បែប​នេះ អាច​នាំ​ឲ្យ​ស្រវាំង​ភ្នែក។ មិនមែន​តែ​លេង​ទូរស័ព្ទ មើល​ទូរទស្សន៍​ឡើយ សូម្បី​តែ​អាន​សៀវភៅ ឬ​ដេរ​សម្លៀកបំពាក់ ក៏​មិន​បាន​ដែរ។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ពន្យល់​ថា ការ​មើល​ទូរស័ព្ទ កុំព្យូទ័រ ឬ​ទូរទស្សន៍​គ្មាន​ប៉ះពាល់ ឬ​ខុស​ប្លែក​ពី​ពេល​មិន​ទាន់​មាន​កូន​ដែរ។ យើង​អាច​មើល​អ្វី​តាម​ចិត្ត​ចង់ គ្មាន​ទាស់ ឬ​ស្រវាំង​ភ្នែក​អ្វី​ទេ ដេរ​ប៉ាក់ មើល​សៀវភៅ​ក៏មិន​ខុសដែរ។ ទោះជា​​ការ​មើល​គ្រឿង​អេឡិក​ត្រូនិក​​ក្រោយ​សម្រាល​កូន​រួច មិន​​បង្កឲ្យ​មាន​​បញ្ហា​ភ្នែក​ពិត​មែន តែ​ការ​ដែល​យើង​ព្យាយាម​មើល​រហូត​នោះ​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ព្រោះ​មិន​បាន​សម្រាក។ ពេល​កូន​តូច​យើង​មិន​សូវ​បាន​សម្រាក​គ្រប់គ្រាន់​ឡើយ ដូចនេះ​បើ​កូន​គេង ត្រូវ​ឆ្លៀត​ពេល​គេង​ដែរ ដើម្បី​បំប៉ន​កម្លាំង​ឡើង​វិញ ហើយ​វា​ក៏​ជួយ​សន្សំ​កម្លាំង​បាន​បន្តិច​ដែរ។ សម្រាប់​ម៉ាក់​ៗ​ខ្លះ​កម្លាំង​មិន​ទាន់​គ្រប់គ្រាន់​ឡើង​វិញ ទើប​ការ​សម្លឹង​អ្វី​ផ្ដោត​យូរ​អាច​នាំឲ្យ​វិល​មុខ​ផង​ដែរ។ ណា​មួយ​បើ​មើល​កូន​បណ្ដើរ លេង​ទូរស័ព្ទ​បណ្ដើរ​អាច​មិន​ផ្ចង់​អារម្មណ៍​មើល​ថែ​កូន​បាន​ល្អ ឬ​អាច​ធ្វើឲ្យ​បែកបាក់ ឬ​កំពប់​អីវ៉ាន់​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា កុំ​ថា​ឡើយ​អ្នក​កូន​ខ្ចី​មនុស្ស​ធម្មតា​ពេល​មើល​ច្រើន​ក៏​មិន​ល្អ​ដែរ ធ្វើឲ្យ​គេង​មិន​លក់ រួយ​គ្រាប់ភ្នែក និង​បញ្ហា​ដទៃ​ទៀត​ជាច្រើន។ ដូចនេះ​គួរ​មើល​វា​ក្នុង​កម្រិត​សម​ល្មម​ទៅ​បាន ហើយ​អ្នក​មាន​ការងារ​រកស៊ី និង​កិច្ចការ​ចាំបាច់​ត្រូវ​ប្រើ អាច​បន្ត​ទៀត​បាន ព្រោះ​ជា​រឿង​ចៀស​មិន​បាន តែ​បើ​សម្រាប់​មើល​រឿង មើល​ចម្រៀង លេង​បណ្ដាញ​សង្គម គួរតែ​ផ្អាក​ទៅ។ អត្ថបទពាក់ព័ន្ធ៖ លម្អិតពីករណីធ្លាក់ឈាមក្រោយសម្រាលទាំង ២ ប្រភេទ និងមូលហេតុ ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់? ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាផ្ទៃពោះ

៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ

អំឡុង​មាន​ផ្ទៃ​ពោះ ស្រីៗ​មាន​រឿង​​ត្រូវ​​ប្រយ័ត្ន​ច្រើន ដើម្បី​​ថែរក្សា​​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​លូត​លាស់​ល្អ ដែល​ក្នុង​នោះ​មាន​ទាំង​ក្បួន​ចាស់​បុរាណ និង​ក្បូន​ពេទ្យ។ បើ​តាម​ក្បូន​ពេទ្យ​វិញ មិន​មាន​ហាម​ប្រាម​អ្វី​សាំ​ញ៉ាំ​នោះ​ទេ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា គ្រាន់​តែ​ចៀស​ឲ្យ​បាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោមនេះ។ ១. ហាម​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា មាន​ជំងឺ​អ្វី​មួយ ហើយ​ចង់​ប្រើ​ថ្នាំ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ការ​ប្រើ​ថ្នាំ​ផ្តេស​ផ្តេស ដោយ​គ្មាន​វេជ្ជបញ្ជា អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា? ២. ហាម​ជក់​បារី ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺត​ស្រូប​ផ្សែង​បារី​តាម​រយៈ​​ទង​សុក ដូច​​ជា​ដំណើរ​ការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​កូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិន​គ្រប់​លក្ខណៈ មាន​បញ្ហា​ផ្លូវ​ដង្ហើម សួត ឬ​កើត​មក​ស្លាប់។ ៣. ហាម​ផឹក​​គ្រឿង​ស្រវឹង ជាតិ​អាល់កុល​ដែល​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខភាព​ម្តាយ​នោះ​ទេ ថែម​ទាំង​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​ទៀត ក្នុង​នោះ​កូន​កើត​មក​អាច​មិន​គ្រប់​គីឡូ មាន​បញ្ហា​អាកប្បកិរិយា-ការ​រៀន​សូត្រ​ជា​ដើម។ អត្ថបទអ្នកពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ ៤. ហាម​ញ៉ាំ​គ្រឿង​សមុទ្រ​មាន​ជាតិ​បារ៉ត​ខ្ពស់ គ្រឿង​សមុទ្រ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រូតេអ៊ីន និង​អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ ដែល​អាច​ជួយ​ដល់​ការ​លូតលាស់​ខួរ​ក្បាល និង​ភ្នែក​ទារក​ក្នុង​ផ្ទៃ។ ទោះ​បី​ជា​បែប​នេះ​ក្តី ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​គួរ​ចៀស​វាង​នូវ​ត្រី​សមុទ្រ​មួយ​ចំនួន​ដូច​ជា ត្រីឆ្លាម ត្រីដាវ […]


បញ្ហាផ្ទៃពោះ

បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ?

ជា​ទូទៅ​បើ​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន ភាគច្រើន​គឺ​យើង​អាច​ដឹង​នៅ​ពេល​ពិនិត្យ​អេកូ។ តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា មុន​ពេល​អេកូ​ឃើញ យើង​ក៏​អាច​ដឹង​តាម​រយៈ​រោគសញ្ញា​ខ្លះ​ៗ និង​ពេលខ្លះ​ស្រ្តី​អាច​ពុំ​មាន​រោគសញ្ញា​អ្វី​ទាំងអស់។ សម្រាប់​​បញ្ហា​បែប​នេះ អាច​មើល​ដឹង​ពីសប្ដាហ៍​ទី ២០ ឡើង​ទៅ តាម​រយៈ​​អេកូ​មើល​ឃើញ​ច្បាស់ ហើយ​ករណី​សុក​ពាំង​មាត់​ស្បូន ខ្លះ​ក៏អាច​ស្ដែង​តាម​រយៈ​រោគសញ្ញា​មួយ​ចំនួន​ដូចខាង​ក្រោម៖ – មាន​អារម្មណ៍​ធ្ងន់​ៗ​ពោះ​ខាងក្រោម – មាន​ធ្លាក់​ឈាម​ភ្លាម​ៗ​ដោយ​គ្មាន​មូលហេតុ​ ពណ៌​ក្រហម​ស្រស់ ដែល​ជាទូទៅ​កើត​មាន​ច្រើន​ដង​ពេល​ពពោះ ហើយ​ពុំ​មាន​ការ​ឈឺពោះ – មាន​ភាព​ស្លេកស្លាំង ជីពចរ​ដើរ​ញាប់ សម្ពាធ​ឈាម​ទាប ​ក្នុង​ករណី​មាន​ការ​ធ្លាក់​ឈាម​ច្រើន និងឈានទៅដល់ស្ហុកក៏មាន – ចុក​រួយចង្កេះ – កន្ត្រាក់ ឬ​ចំកោង​ស្បូន។ ចំណែក​មូលហេតុ​នាំ​ឲ្យ​សុក​ពាំង​មាត់​ស្បូន អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដោយ​លោក​វេជ្ជបណ្ឌិត​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេងៗ ដែល​ក្នុង​នោះ​មាន ករណី​មិន​ដឹង​មូលហេតុ​ប្រមាណ ២០-៣០% ករណី​ចៃដន្យ ២០-៣០% និង ២០-៣០% ទៀត​កើត​ឡើង​ដោយសារ​ម៉ាក់​ៗ​រំលូត ឬ​មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន​ជា​ដើម។ ដូចនេះ​ពេល​មាន​រោគ​សញ្ញា​ណា​មួយ​គួរតែ​ប្រញាប់​ទៅ​ជួប​ជាមួយគ្រូពេទ្យ ហើយ​បើ​មាន​សុក​ពាំង​មាត់​ស្បូន​ ត្រូវ​តាមដាន​សុខភាព​ជាមួយ​វេជ្ជបណ្ឌិត​ឲ្យ​បាន​ដិតដល់ និង​ថ្នម​ខ្លួន​ខ្លាំង​ជាង​ធម្មតា ព្រោះ​ងាយ​នឹង​ធ្លាក់​ឈាមខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ សកម្មភាពហាមឃាត់ សម្រាប់ម៉ាក់ៗមានសុកពាំងមាត់ស្បូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី?

ទោះ​នៅ​កម្ពុជា​មាន​ត្រឹម​១​ករណី​ដែល​ឆ្លង​វីរុស​កូរ៉ូណាថ្មីក៏ដោយ តែ​ម៉ាក់​ៗ​ដែល​កំពុង​មាន​ផ្ទៃពោះ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​កុំឲ្យ​គ្នា​យើង​មាន​ភាព​ភ័យ​ខ្លាច​លោក វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មាន​ផ្ទៃពោះ​កុំ​បាច់​បារម្ភ​ពេក​អី ព្រោះ​វា​អាច​នាំឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៅ​វិញ​ទេ។ លោក​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​យើង​ស្ងប់​ចិត្ត​ម៉ាក់​ៗ​ទាំងអស់​អាច​សាក​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាងក្រោម ជា​ការ​ធានា​សុវត្ថិភាព​ទម្រាំ​តែ​វីរុស​នោះ​ត្រូវ​បាន​កម្ចាត់​ចោល ហើយ​បញ្ហា​អនាម័យ​គឺ​ជា​របង​ការពារ​ខ្លួន​ដ៏​រឹងមាំ​សម្រាប់​ខ្លួន​យើង​គ្រប់​ៗ​គ្នា។ មួយ​វិញ​ទៀត​ទោះ​ជា​មាន​ផ្ទៃពោះ​មែន តែ​យើង​គ្មាន​ហានិភ័យ​ឆ្លង​ខ្ពស់​ឡើយ គឺ​ដូចជា​មនុស្ស​ធម្មតា​ដែរ ដូចនេះ​ត្រូវ​អនុវត្ត ៣ ចំណុច​នេះ៖ ១- គេង និង​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ បើ​យើង​រវល់​តែ​គិត​ខ្វល់ខ្វាយ​ខ្លាំង នោះ​ច្បាស់ជា​គេង​មិន​លក់ ញ៉ាំ​មិន​បាន​ហើយ កាលណា​តែ​គេង​មិន​លក់​នាំឲ្យ​សុខភាព​ធ្លាក់​ចុះ​ អាច​ប៉ះពាល់​ដល់​កូន​ទាំង​មិន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី។ តែ​បើ​យើង​គេង​ និង​ញ៉ាំ​​គ្រប់គ្រាន់​វិញ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​ក្រោក​ឡើង​អារម្មណ៍​ស្រស់​ថ្លា​ល្អ​ទាំង​ម៉ាក់ និង​កូន​ក្នុង​ពោះ។ វីរុស​កូរ៉ូណា​ថ្មី​ងាយ​ឆ្លង​ទៅ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ និង​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់ ដូចនេះ​ហើយ​បាន​ជា​យើង​ត្រូវ​បំប៉ន​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង ទើប​មិន​ងាយ​ឆ្លង ឬ​បើ​ឆ្លង​ក៏​មិន​ទ្រុឌទ្រោម​ដែរ។ អត្ថបទពាក់ព័ន្ធ៖ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? ២- កុំ​ទៅ​ក្បែរ​អ្នក​មាន​រោគសញ្ញា ប្រសិនបើ​យើង​ឃើញ​នរណា​ម្នាក់​មាន​រោគសញ្ញា ក្ដៅ​ខ្លួន ហៀរ​សំបោរ ក្អក កុំ​ទៅ​ក្បែរ​ឲ្យ​សោះ បើ​ទោះ​ជា​មិនមែន​វីរុស​កូរ៉ូណា​ថ្មី ផ្ដាសាយ​ធម្មតា​ក៏​ឆ្លង​ទៅ​មិន​ល្អ​សម្រាប់​ម៉ាក់ និង​កូន​ក្នុង​ផ្ទៃ ព្រោះ​យើង​មិន​អាច​លេប​ថ្នាំ​បាន​តាម​ចិត្ត​ឡើយ ហើយ​បើ​ផ្ដាសាយ​ធម្មតា​យូរ​ពេក ក៏នាំឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃដែរ។ ៣- ពាក់​ម៉ាស់​ពេល​ចេញ​ទៅ​កន្លែង​ទី​ប្រ​ជុំ​ជន មួយ​វិញ​ទៀត នៅ​ពេល​ចេញ​ក្រៅ ត្រូវ​ពាក់​ម៉ាស់​ការពារ​មិន​ឲ្យ​អ្នក​ដទៃ​ក្អក កណ្ដាស់ ខ្ទាត​ទឹក​មាត់​មក​ប៉ះ​ជាមួយ​យើង។ យើង​ពេល​មក​ដល់​ផ្ទះ​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​ងូត​ទឹក​លាង​ជម្រះ​ខ្លួន​ប្រាណ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ