បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ អាចធ្វើឱ្យរលូតកូនអត់?

ពិតណាស់ ពេលស្រីៗ​មាន​ផ្ទៃពោះ មិន​សូវ​ជា​ហ៊ាន​ប្រព្រឹត្ត​រឿង​លើ​គ្រែ​នោះ​ទេ ពិសេស​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ​ដំបូងៗ ព្រោះបារម្ភ​ខ្លាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ ឬបណ្ដាល​ឲ្យកូន​រលូត។ តើ​ការ​រួមភេទ​ពេល​មាន​ផ្ទៃ​ពោះ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​កូន​រលូត​មែន​ទេ? បើ​តាម​​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ កា​រួមភេទ​ពេល​មាន​ផ្ទៃពោះ​មិន​មែន​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​រលូត​កូន​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​គ្រូពេទ្យ​តែង​ឲ្យ​មាន​ការ​ប្រយ័ត្ន និង​កាត់​បន្ថយ​ការ​រួមភេទ​នៅ​ត្រីមាស​ដំបូងៗ​នៃ​ការ​ពពោះ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី មិន​មែន​ការ​រួមភេទ​នៅ​ប៉ុន្មាន​ខែ​ដំបូងៗ ធ្វើ​ឲ្យ​កូន​រលូត​ទាំង​អស់​នោះ​ទេ កូន​រលូត​អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដូចជា​ភាពមិន​ប្រក្រតី​នៃ​ស្បូន-មាត់ស្បូន ម្តាយ​ឆ្លង​រោគ កត្តា​អ័រម៉ូន សកម្មភាពរួមភេទខ្លាំងៗ ឬ​មាន​ជំងឺ​អី​ផ្សេងៗ​ទៀត អ៊ីចឹង​បើ​ម្តាយ​មាន​បញ្ហា​ទាំង​អស់​ហ្នឹង​ហើយ រួមភេទ​ទៀត​នោះ រឹត​តែ​ងាយ​ធ្វើ​ឲ្យ​រលូត​កូន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ផ្ទុយទៅវិញ លោក​វេជ្ជបណ្ឌិតថា បើ​ស្រីៗ​ពពោះ​មាន​សុខភាព​ល្អ គ្មាន​កត្តា​ប្រឈម​អ្វី​ផ្សេងៗ ការ​រួមភេទ​នៅ​ក្នុង​ដំណាក់​កាល​ណា​ក៏​មិន​មាន​ហាម​ឃាត់​ដែរ ឲ្យ​តែ​មាន​ចំណង់ តែ​ចំពោះស្រីៗពពោះ​គ្នាយើង​ដែល​មានបញ្ហា​មួយ​ចំនួន​ខាងក្រោម មិន​គួរ​រួមភេទ​​ពេល​ពពោះ​ឡើយ។ [embed-health-tool-due-date] – ធ្លាប់រលូតកូនញឹកញាប់ – មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ – សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង – ប្តី ឬ​ប្រពន្ធ​មាន​ជំងឺកាមរោគ។ ចំណុចសំខាន់ បើ​តាម​​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព […]


បញ្ហាផ្ទៃពោះ

ទឹកភ្លោះល្អក់ ជាសញ្ញាគ្រោះថ្នាក់មែនទេ?

ទឹកភ្លោះ​នឹង​ចាប់​កើត​មាន​ឡើង​នៅ​សប្តាហ៍ទី១២ នៃ​ការ​បង្ក​កំណើត ហើយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ អ័រម៉ូន និង​ប្រព័ន្ធ​ភាពស៊ាំ សម្រាប់​ចិញ្ចឹម និង​ការពារ​ទារក​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ។ ជា​ធម្មតា​ទឹក​ភ្លោះ​មាន​ពណ៌​ស​ថ្លា ឬ​លឿង​ស្រាល តែ​បើ​មើល​អេកូ​ឃើញ​​ទឹក​ភ្លោះ​មាន​ពណ៌​ស ឬ​ខាប់ ជា​សញ្ញា​គ្រោះថ្នាក់​ហើយ។ លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុ​ប្រធាន​មន្ទីរពេទ្យ​​ខេត្ត​​កំពង់ចាម ទទួល​បន្ទុក​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បញ្ជាក់​ថា ទឹក​ភ្លោះ​ខាប់​​ជា​​សញ្ញា​​បញ្ជាក់​ថា​ទារក​ក្នុង​ផ្ទៃ​ខ្សោយ ឬ​អាច​មក​ពី​កូន​លើស​ខែ ធ្វើ​ឲ្យ​ទឹក​ភ្លោះ​រីង​ខាប់ ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា ដកដង្ហើម ហើយ​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កូន​​មិន​គ្រប់ សុខភាព​កូន​ក៏​ចុះ​ខ្សោយ ​អាច​ស្លាប់​ក្នុង​ពោះ​​ក៏​មាន។ ក្នុង​នោះ​ដែរ បើ​ទារក​មាន​ជុះ​អាចម៍​ព្រៃ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទឹក​ភ្លោះ​ប្រែ​ជា​ខាប់​ដែរ។ ដោយសារ​តែ​ទឹក​ភ្លោះ​ខាប់​អាច​នឹង​ប៉ះពាល់​ដល់​ទារក ទើប​គ្រូពេទ្យ​​មិន​ឲ្យ​ទុក​កូន​ក្នុង​ពោះ​ឲ្យ​ចាស់ខែយូរនោះទេ ត្រឹម ៤១សប្តាហ៍៣ថ្ងៃ​ប៉ុណ្ណោះ ទោះ​មិន​ឈឺ​ពោះ ឬ​បែក​ទឹកភ្លោះ​ក៏​ដោយ គឺ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះខ្វះទឹកភ្លោះមកពីអី ហើយធ្វើម៉េចឲ្យមានគ្រប់គ្រាន់? ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់? មុខងាររបស់ទឹកភ្លោះ៖ – ការពារ​ទារក​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុវត្ថិភាព និង​សុខភាព​ល្អ – ធ្វើ​ឲ្យ​ទារក​មាន​ភាព​កក់​ក្តៅ – ការពារ​ទារក​ពី​ការ​ឆ្លង​មេរោគ​នានា – ការពារ​ទារក​ពី​ជាតិ​ពុល​ផ្សេងៗ – ការពារ​ទារក​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ ពេល​ម្តាយ​ទទួល​រង​ការ​ប៉ះ​ទង្គិច​ចំ​ផ្ទៃពោះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ

ការ​សិក្សា​ជា​ច្រើន​​បង្ហាញ​ថា ភាព​ស្រ្តេស តប់​ប្រមល់ ឬ​ធ្លាក់​ទឹក​ចិត្ត អំឡុង​ពេល​ពពោះ​អាច​បង្កើន​​ឱកាស​ឱ្យ​​​​ម៉ាក់​ៗ​សម្រាលកូន​មុន​កាល​កំណត់ ឬ​​អូន​ៗ​កើត​មក​មិន​គ្រប់​គីឡូ​ជា​ដើម​។ ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្លះ​ទៀត ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​អូន​ៗ​ដែរ ដូច​នេះ​ម៉ាក់ៗ​ គួរ​តម និងចៀសវាង​ ដើម្បី​សុខភាព​អា​អូន​ជា​ទី​ស្រឡាញ់។ ១. ជម្លោះ និង​ការ​ស្រែក​ខ្លាំង​ៗ​ ការ​ឈ្លោះ បង្ក​ឱ្យ​​​​កើត​មាន​អារម្មណ៍​​​ធុញ​ថប់ និង​ធ្លាក់​ទឹក​ចិត្ត​ ជា​ហេតុ​នាំ​ឱ្យ​ប៉ះ​ពាល់​​អា​អូន​ក្នុង​ផ្ទៃ​ ពិសេស​​ប្រព័ន្ធ​ការពារ និង​​ខួរ​ក្បាល​របស់​ពួក​គេ។ បន្ថែម​ពី​នេះ ពេល​អ្នក​ម្តាយ​ស្រែក​ខ្លាំង​ៗ ក៏​មិន​ល្អ​ដល់​អា​អូន​​ដែរ ​វា​បង្ក​​ជា​អាការៈ​ឈឺ​ក្បាល ក្អួត និង​បញ្ហា​ដល់​ដំណេក​ ដូច​នេះ​ ដើម្បី​សុខភាព​អូន​ៗ ម៉ាក់​ៗ​គួរ​ចៀស​វាង។ ២. ញ៉ាំ​​ជាតិ​ស្ករ​ច្រើន​ពេក ការ​សិក្សា​បង្ហាញ​ថា ម៉ាក់​ៗ​ដែល​ស្រូប​យក​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​​ពពោះ​ អាច​បង្ក​​បញ្ហា​មួយ​ចំនួន​ដល់​អូន​ៗ ដូច​ជា​ការ​ចង​ចាំ និង​រៀន​សូត្រ។ គួរ​ចៀស​វាង​អាហារ ឬ​ភេសជ្ជៈ​​សម្បូរជាតិ​ស្ករ ដោយ​ជំនួស​វិញ​នូវ​​ផ្លែ​​ឈើ​ស្រស់​​វិញ។ ៣. យំ​ ការ​យំ​ ​អាច​ជា​រឿង​ធម្មតា​​អំឡុង​ពេល​​ព​​ពោះ ព្រោះ​​អារម្មណ៍​របស់​​ម៉ាក់​ៗ​ប្រែ​ប្រួល​ច្រើន​នៅ​ពេល​នោះ។ យ៉ាង​ណា​មិញ បើ​សម្គាល់​ឃើញ​មាន​អ្វី​ប្លែក​ៗ​ ដូច​ជា​​យំ​ដោយ​សារ បាត់​ចំណង់​លើ​អាហារ​ដែល​​ចូល​ចិត្ត អារម្មណ៍​​ខុស​ឆ្គង គេង​ច្រើន​ពេក ឬ​បាត់​បង់​​ចំណូល​ចិត្ត​លើ​​សកម្មភាព​ធ្លាប់​ចូល​ចិត្ត​ពី​មុន​ៗ នោះយើង​​គួរ​ពិគ្រោះ​ជា​មួយ​​គ្រូ​ពេទ្យ ឬ​​ស្រីៗមាន​បទ​ពិសោធ​ធ្លាប់​ជួប​អាការៈ​ដូច​នេះ។ ៤. គេង​មិន​គ្រប់​គ្រាន់ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​ជា​ច្រើន ៧៨% ​នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ តែង​កើត​មាន​បញ្ហា​​រំខាន​ដល់​ដំណេក​ពួក​គេ នេះ​គឺ​ដោយ​សារ​បម្រែ​បម្រួល​អ័រម៉ូន​​ ជា​ហេតុ​បង្ក​ឱ្យ​ពួក​គេ​ឧស្សាហ៍​អស់​​កម្លាំង​ល្ហិត​ល្ហៃ។ យ៉ាង​ណា​មិញ […]


បញ្ហាផ្ទៃពោះ

ហេតុផលបញ្ជាក់ថា ស្រីៗក្មេង និងចាស់ពេក សម្រាលកូនមានគ្រោះថ្នាក់

ដំបូន្មាន​របស់​ក្រុម​គ្រូពេទ្យ​តែងតែ​ហាមប្រាម​ស្ត្រី​វ័យ​ក្មេង និង​ចាស់​ពេកមិនឲ្យ​មាន​កូន ព្រោះ​ពេល​សម្រាល​មាន​គ្រោះថ្នាក់​ខ្លាំង។ ចម្ងល់​​គ្រោះថ្នាក់​យ៉ាង​ម៉េច​ខ្លះ​ចំពោះ​យើង​ដែល​មាន​វ័យ​ចាស់ និង​ក្មេង នឹង​ត្រូវ​បកស្រាយ​ដោយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ក្មេង​ពេក ១៤-១៦ ឆ្នាំ ប្រធាន​ផ្នែក​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ពេល​សម្រាល​កូន​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​ទ្វារ​មាស​ផុយ​ងាយ​រហែក។ ប្រសិនបើ​មាន​ករណី​នេះ​មែន ស្ត្រី​នឹង​ធ្លាក់​ឈាម​ខ្លាំង​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ រីឯ​​ស្ត្រី​ដែល​មាន​អាយុ​ច្រើន​ក្បែរ ៤០ ឆ្នាំ​ទើប​មាន​កូន​លើក​ដំបូង លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ថា ទ្វារមាស​មិន​យឺត ដូចនេះ​ហើយ​ទើប​ពេល​សម្រាល​ទ្វារមាស​មិន​បើក​អាច​គាប​កូន​ជាប់។ ក្នុង​ករណី​កូន​ត្រូវ​គាប​ជាប់​នឹង​ទ្វារមាស អាច​បណ្ដាល​ឲ្យ​ទារក​មាន​បញ្ហា​ផ្សេង​ដូចជា​ចុះ​ខ្សោយ​កម្លាំង ឬ​បើ​គាប​ជាប់​ដៃ​អាច​ទៅ​ជា​ថ្លោះ។ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​ផ្ដល់​ជា​ដំបូន្មាន​សម្រាប់​ស្ត្រី​ចង់​បាន​កូន គួរតែ​ស្ថិត​នៅ​វ័យ​ចាប់ពី​ ២០ ឆ្នាំ និង ៣០ ឆ្នាំ​ស្ដើង​ទើប​មាន​សុវត្ថិភាព និង​សុខភាព​ក៏​រឹងមាំ​ល្អ ដែល​អំណោយ​ផល​ដល់​ការ​ពពោះ និង​បង្កើត​កូន។ ដើម្បី​បញ្ច្រៀស​បញ្ហា​ទាំង​នោះ​ស្ត្រី​ដែល​ពពោះ​មិន​ថា​ក្នុង​វ័យ​ណា​ឡើយ ត្រូវតែ​ហាត់​ប្រាណ ជា​ពិសេស​ពពួក​យូហ្កា ព្រោះ​អាច​ជួយ​ឲ្យ​សាច់ដុំ​ទ្វារមាស​រលាស់ ត្រគាកមាន​ភាព​បត់បែន ​ផ្ដល់ភាពងាយ​ស្រួល​ក្នុង​ពេល​សម្រាល​កូន​ចេញ​មក​ដោយ​សុវត្ថិភាព។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នក​អាយុច្រើន ព្រោះហេតុផលបែបនេះ ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ម៉ាក់ៗចាញ់កូនខ្លាំង ប៉ះពាល់ដល់ទារកអត់?

ពេល​មាន​ផ្ទៃពោះ​ស្រីៗ​មួយ​ចំនួន​ជួប​អាការៈ​ចាញ់​កូន ញ៉ាំ​អ្វី​មិន​បាន ចាញ់​ក្លិន​ផ្សេងៗ ធ្វើ​ឲ្យ​ធីង​ធោង ក្អួត​ចង្អោរ ពិសេស​នៅ​អំឡុង​ត្រីមាស​ទី១។ តើ​ការ​ជួប​អាការៈ​ចាញ់​កូន​ខ្លាំង ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬ​ទេ? ធ្វើ​ម៉េច​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​បាន? អាការៈ​ចង្អោរ និង​ក្អួត ដែល​យើង​តែង​ហៅ​ថា ចាញ់​កូន​នោះ បណ្តាល​មក​ពី​ការ​ប្រែប្រួល និង​ផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​ក្នុង​រាង​​កាយ ហើយ​អាច​កើត​ឡើង​គ្រប់​ពេល​ ទាំង​ពេល​ព្រឹក ​រសៀល ឬល្ងាច ប៉ុន្តែ​វា​ច្រើន​កើត​មាន​ធ្ងន់​ធ្ងរ​នៅ​ពេល​ព្រឹក ហើយ​ធូរ​ស្រាល​វិញ​នៅ​ពេល​ថ្ងៃ។ នេះ​បើ​តាម​ការ​​លើក​ឡើង​របស់​ប្រធាន​ផ្នែក​​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ អាការៈ​ចាញ់​កូន​ធម្មតា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ ការ​ព​ពោះ​របស់​យើង​មាន​បញ្ហា​នោះ​ដែរ បើ​ប៉ះពាល់​លុះ​ណា​តែ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ​ចាញ់​កូន​ខ្លាំង​មែន​ទែន ញ៉ាំ​អ្វី​មិន​បាន​សោះ ដាក់​ចូល​ទៅ​ក្អួត​មក​វិញ​ទាំង​អស់ បណ្តាល​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹកធ្ងន់ធ្ងរ និង​សារធាតុ​ចិញ្ចឹម ទាំង​ម្តាយ ទាំង​កូន​ក្នុង​ផ្ទៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​កាត់​បន្ថយ​គ្រោះថ្នាក់។ ចំពោះ​វិធី​សាមញ្ញៗ​វិញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖ – ញ៉ាំអាហារយឺតៗ តិចៗ តែច្រើនដង – ត្រូវផឹកទឹក ទឹកដោះគោ ឬទឹកផ្លែឈើឲ្យច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន – ផឹកទឹកខ្ញី ឬរស់ជាតិជីអង្កាមឲ្យបានច្រើន – ចៀសវាងអាហារខ្លាញ់ ចៀន […]


បញ្ហាផ្ទៃពោះ

ស៊ុតល្អម៉េចខ្លះចំពោះស្រីៗមានផ្ទៃពោះ? អាចញ៉ាំស៊ុតស្ទើរឆ្អិនបានអត់?

យើង​ដឹង​ហើយ​ថា ស៊ុត​ល្អ​ចំពោះ​សុខភាព​យើង ហើយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ​រឹត​តែ​ពិសេស អ៊ីចឹង​ហើយ​ចាស់ៗ​តែង​តែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​​ញ៉ាំ​ស៊ុត​ឲ្យ​បាន​ច្រើន អ្នក​ខ្លះ​មិន​ត្រឹម​តែ​ញ៉ាំ​ស៊ុត​មាន់-ទា នោះ​ទេ ខំ​ស្វះ​ស្វែង​រក​ទិញ​ស៊ុត​​ធំៗ ដូច​ជា​ស៊ុត​ក្ងាន ឬ​អូទ្រីស​ជា​ដើម។ តើ​ស៊ុត​បក្សី​សម្បូរ​ដោយ​ជាតិ​អីខ្លះ? ល្អ​ម៉េច​ខ្លះ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ? អាច​ញ៉ាំ​ស៊ុតស្ទើរឆ្អិនបាន​អត់? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស៊ុត​បក្សី​គ្រប់​ប្រភេទ មិនថា ស៊ុតក្រួច មាន់ ទា ក្ងាន នោះ​ទេ គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ។ ក្នុង​ស៊ុតបក្សី​ក៏​សម្បូរ​នូវ​ពពួក​វីតាមីន B12, B6 ជាតិ​រ៉ែ ដូចជា ស័ង្កសី ដែក និង​ជាតិ​កូលីន ដែល​សារធាតុ​ទាំង​នេះ​ល្អ​បំផុត​ចំពោះ​សុខភាព​ម្តាយ និង​កូន ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក ដែល​គេ​តែង​និយាយ​តៗ​គ្នា​ថា ញ៉ាំ​ស៊ុត​ច្រើន កូន​កើត​មក​ឆ្លាត​នោះ​អី។ ទោះ​យ៉ាង​ណា​លោក​សាស្ត្រា​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​​ញ៉ាំ​ស៊ុត​​ឆ្អិន ចៀស​វាង​ការ​ញ៉ាំ​ស៊ុត​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​ស៊ុត​ឆៅ ព្រោះ​អាច​ប្រឈម​នឹង​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី ឬ​មេរោគ​អី​មួយ​ចំនួន ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាផ្ទៃពោះ

ពិនិត្យមើលជាតិស្ករពេលពពោះ សំខាន់ខ្លាំងប៉ុនណា?

ការ​មើល​ជាតិ​ស្ករ​ពេល​ពពោះ​ផ្តល់​អត្ថប្រយោជន៍​ទាំង​ចំពោះ​ម្តាយ និង​កូន​ផ្ទៃ ដូច្នេះ​ហើយ​ទើប​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ស្រីៗ​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម បាន​ឲ្យ​ដឹង​ថា នៅ​បរទេស​ ពេល​ដែល​ស្ត្រី​ចាប់​ផ្តើម​មាន​ផ្ទៃពោះ គេ​ចាប់​ផ្តើម​ពិនិត្យ​ជាតិ​ស្ករ​ហើយ ចំណែក​នៅ ស្រុក​ខ្មែរ​វិញ​ក៏​មាន​ធ្វើ​ដែរ គ្រាន់​តែ​មិន​ទាន់​ធ្វើ​ទូលំ​ទូលាយ​ដល់​ជន​បទ​ដាច់​ស្រយាល​នៅ​ឡើយ។ ការ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ដឹង​ពី​ស្ថាន​សុខភាព និង​កត្តា​ប្រឈម​ផ្សេងៗ​របស់​ម្តាយ ពិសេស​រក​មើល​ជំងឺ​ទឹក​នោម​ផ្អែម​ពពោះ ដែល​អាច​​បង្ការ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ស្រីៗ​មួយ​ចំនួន ​មាន​បញ្ហា​នេះអំ​ឡុង​ពេល​ជិត​សម្រាល និង​ខ្លះ​ទៀត​អាច​មាន​បញ្ហា​តាំង​ពី​ដំបូង ព្រោះ​លើស​កម្រិត​ជាតិ​ស្ករ​មុន​ពេល​ពពោះ ​ភាគ​ច្រើន​ដោយ​សារ​លើស​ទម្ងន់​ ហើយ​ពេល​ពពោះ កាន់​តែ​ខ្វះ​អាំងស៊ុយលីន ហេតុ​នាំឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ។ អត្ថបទពាក់ព័ន្ធ៖ មិនល្អទេ កូនថ្លោសខ្លាំង អាចមកពីម្តាយមានជំងឺមួយនេះពេលពពោះ កូនកើតពីម្តាយមានជំងឺទឹកនោមផ្អែម ឆ្លងអត់? សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម ចំពោះ​ផល​វិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​វិញ ធ្វើ​ឲ្យ​ប៉ះពាល់​​ការ​ប្រើប្រាស់​ជាតិ​ស្ករ​របស់​កោសិកា ជា​ហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ ជះ​ឥទ្ធិពល​អាក្រក់​ទាំងម្តាយ និងកូន។ ​យ៉ាងណា ក្រោយ​សម្រាល ជាតិ​ស្ករ​ក្នុង​​ឈាម​​ម៉ាក់ៗ​នឹង​វិល​ត្រឡប់​មក​ធម្មតា​វិញ ប៉ុន្តែ​ទាំង​ម៉ាក់ៗ និង​កូន ក៏​ប្រឈម​ហានិភ័យ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី ២ ដូច​គ្នា។ តាម​របាយការណ៍​របស់​សមាគម​ជំងឺ​ទឹកនោម​ផ្អែម​ពិភព​លោក កូន​កើត​ចេញ​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម កើន​ឡើង​ដល់ ២១ លាន​នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


បញ្ហាផ្ទៃពោះ

ថ្លើមសត្វសម្បូរជាតិដែក និងប្រូតេអ៊ីន តែស្រីៗមានផ្ទៃពោះកុំញ៉ាំអីល្អជាង

ថ្លើម​សត្វ​គ្រប់​ប្រភេទ មាន​ថ្លើម​គោ ថ្លើម​ជ្រូក ថ្លើម​មាន់ ថ្លើម​ទា ត្បិត​តែ​សម្បូរ​ជាតិ​ដែក ប្រូតេអ៊ីន និងសារជាតិ​មួយ​ចំនួន​ទៀត​​មែន តែ​ស្រីៗ​មាន​ផ្ទៃពោះកុំ​ញ៉ាំ​អី​ល្អ​ជាង។ ចំពោះ​មូលហេតុ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ថ្លើម​សត្វ​ទាំង​នោះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត បកស្រាយ​ថា ថ្លើម​ជា​បណ្តុំ​ផ្ទុក​មេរោគ​គ្រប់​ប្រភេទ។ មុខ​ងារ​ចម្បង​​របស់​ថ្លើម មិន​ថា​ថ្លើម​មនុស្ស ឬ​សត្វ​នោះ​ទេ គឺ​មាន​នាទី​ផលិត​ទឹក​ប្រមាត់​ ជួយ​រាង​កាយ​បំបែក​ជាតិ​ខ្លាញ់​ និង​សម្អាត​​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល។ នៅ​ពេល​យើង​ញ៉ាំ​ចំណី​អាហារ​ទាំងអស់ ត្រូវ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ថ្លើម ហើយ​ថ្លើម​ផងដែរជា​អ្នក​បញ្ចេញ​សារធាតុ​ពុល ក្នុង​ករណី​ថ្លើម​មាន​បញ្ហា ធ្វើ​ឲ្យ​ជាតិ​ពុល​ទាំង​នោះ​ចាល់​នៅ​ក្នុង​ថ្លើម។ ចំពោះ​មនុស្ស​ធម្មតា​ញ៉ាំ​ថ្លើម​សត្វ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ មាន​សុខភាព​ខ្សោយ​ស្រាប់ កាល​ណា​ញ៉ាំ​ថ្លើម​សត្វ ដោយ​មិនបានចម្អិន​ឆ្អិន​ល្អ ហើយ​មាន​ជាតិ​ពុល ឬ​មេរោគ​នៅ​ក្នុង​ហ្នឹង បណ្តាល​ឲ្យ​មេរោគ​ទាំង​នោះ​ឆ្លង​មក​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ។ ទោះ​ជា​ថ្លើម​សត្វ​ចម្អិន​ឆ្អិន​ល្អ​ក៏​ដោយ ក៏​លោក​វេជ្ជបណ្ឌិត គាន់ អូន មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​នោះ​ទេ ព្រោះ​ងាយ​ប៉ះពាល់​​សុខភាព​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖  មិនមែន​បំភ័យ​ទេ ញ៉ាំ​ឈាម​សត្វ​គ្រប់​ប្រភេទ ងាយ​ឆ្លង​រោគ​បំផុត បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ?

មាន​ម៉ាក់​ៗ​ជាច្រើន​សម្រេច​ចិត្ត​សម្រាល​កូនដោយ​វះកាត់ ព្រោះ​កូន​គ្រប់​ថ្ងៃ-ខែ​ឈឺពោះ​​ហើយ តែ​មិន​បង្វិល​ក្បាល​ចូល​មក​​អាង​ត្រគាក។ ដូចនេះ​ហើយ​អ្នក​ខ្លះ​តែង​លើក​ជា​ចម្ងល់​ថា តើ​ពេទ្យ​អាច​មាន​បច្ចេកទេស​បង្វិល​ពី​ក្រៅ ឬ​លូក​បង្វិល​បាន​អត់? ហេតុអ្វី​បាន​ជា​កូន​មិន​បង្វិលក្បាល? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចង់​ដឹង​ទីតាំង​កូន​គឺ​មិន​ពិបាក​ទេ ដោយសារ​យើង​ពិនិត្យអេកូ អាច​កំណត់​ដឹង​យ៉ាង​ជាក់លាក់។ ចំពោះ​ទីតាំង​នេះ​ទៀតសោត ក្នុង​ត្រីមាស​ទី​១ និង​ទី​២ មិន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ឡើយ​ចង់​នៅ​ត្រង់​ណា​ក៏​បាន​ដែរ តែ​ចូល​ដល់​ត្រីមាស​ទី​៣ គ្រូពេទ្យ​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទីតាំង​ថា ​កូន​កំពុង​បញ្ច្រាស ឬ​នៅ​ទទឹង​ពោះ។ វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ពី​មុន​មិន​ទាន់​មាន​វិធី​វះកាត់ ឆ្មប​បុរាណ​បាន​ប្រើ​វិធី​លូក​បង្វិល ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ចំពោះ​ម៉ាក់ និង​កូន ហើយ​បច្ចុប្បន្ន​វិញ​ក៏​នៅតែ​មាន​ការ​បង្វិល​ពី​ក្រៅខ្លះ នៅ​ពេល​ម៉ាក់​ៗ​ជិត​គ្រប់​ខែ តែ​ករណី​បង្វិល​ពី​ក្រៅ​ពោះ​នេះ​មាន​គ្រោះថ្នាក់ ព្រោះ​អាច​របើក​សុក ឬ​ដាច់​ទង​សុក​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ សុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ? បើកូនបញ្ច្រាសជើង ត្រូវសង្គ្រោះយ៉ាងម៉េច? ចំពោះ​កូន​មិន​បង្វិល​ក្បាល ម៉ាក់​ៗ​ក៏​នៅតែ​អាច​សម្រាលបាន ហើយ​ស្ថានភាព​ទទឹង​ពោះ​មួយ​ចំនួន​ក៏​នៅ​តែ​អាច​កើត​បាន​ដដែល ព្រោះ​នៅ​ពេល​ឈឺ​ពោះ​ស្បូនអាច​ច្របាច់​ឲ្យ​ជើង ឬ​ក្បាល​ចេញ​មក​មុន​បាន។ ករណី​ទទឹង​ពោះ​មួយ​ទៀត ពេល​ឈឺ​ពោះ​បែក​ទឹកភ្លោះ​ភ្លាមគ្រូពេទ្យ​អាច​លូក​បង្វិល ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ដែរ​ថា ធម្មជាតិ​របស់​ស្ត្រី​ពេល​គ្រប់​ខែ​កូន​ត្រូវតែ​បង្វិល​ក្បាល តែ​បើ​កូន​មិន​បង្វិល​មក​ពី​ស្បូន​របស់​ស្ត្រី​មាន​បញ្ហា ក្នុង​នោះ​មាន​ដូចជា៖ – ស្បូន​ព្រែក – ស្បូន​មាន​សន្ទះ​ខណ្ឌ – ស្បូន​មាន​ដុំ​សាច់ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រសិនបើ​យើង​ព្យាយាម​បង្វិល​ដោយ​មិន​ដឹង​ពី​មូលហេតុ​ទាំង​នោះ​ទេ អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដោយ​ខ្លះ​កូន​ស្លាប់​ក្នុង​ពោះ ម៉ាក់​ៗ​ឈឺ​ពោះ​ខ្លាំង ដូចនេះ​ត្រូវ​ស្វែងរក​មូលហេតុ​ឲ្យ​ច្បាស់លាស់​ជាមុន​សិន ហើយ​បើ​រក​ឃើញ​ថា​ស្បូន​គ្មាន​បញ្ហា​អ្វី​ទេ​អាច​បង្វិល​បាន។ ប៉ុន្តែ​បច្ចុប្បន្ន […]


បញ្ហាផ្ទៃពោះ

ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់?

ប្ដី​ប្រពន្ធ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​បញ្ហា​រ៉េស៊ីស​ឈាម​ (+) (-) របស់​ខ្លួន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ តើ​បញ្ហា​នោះ​គ្រោះថ្នាក់​យ៉ាង​ម៉េច​ទៅ? កូន​មិន​អាច​វិវត្ត​បាន ឬ​យ៉ាង​ណា? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ដៃគូ​ដែល​មាន​រ៉េស៊ីស​ឈាម​ផ្ទុយ​គ្នា ពេល​មាន​កូន​ដំបូង​មិនមាន​បញ្ហា​ទេ តែ​កូន​បន្ត​បន្ទាប់​ទៀត​អាច​នឹង​រលូត។ សម្រាប់​បុរស​ដែល​មាន​​រ៉េស៊ីស​ឈាម​ ​(-) មិន​ជា​បញ្ហា​ឡើយ តែ​សម្រាប់​ស្ត្រី​មាន​រ៉េស៊ីស​ឈាម (-) ​មាន​បញ្ហា​ប្រឈម​ខ្លាំង ពោល​បើ​កូន​ដំបូង​មិនមានបញ្ហាទេតែបើ​​មាន​កូន​ក្រោយ​ៗ​ទៀត​អាចរលូត ដែល​បញ្ហា​នេះ​ជួប​ច្រើន​ករណី​ណាស់។ ទោះ​ជា​មាន​បញ្ហា​ប្រឈម​បែប​នេះ​ក្ដី តែ​គ្រូពេទ្យ​នៅ​មាន​ដំណោះស្រាយ​ដោយ​ឲ្យ​ថ្នាំអ៊ីមីណូគ្លូបូលីនសម្រាប់​ផ្ដល់​ឲ្យ​ស្ត្រី បើ​ដឹង​ថា​ខ្លួន​មាន​រ៉េស៊ីស​ឈាម (-) ក្រោយ​សម្រាល​កូន​មិន​លើស​ពី ២៤ ម៉ោង គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​នេះ ដើម្បី​ការពារ​កូន​បន្ទាប់​ទៀត ហើយ​ពេល​មាន​កូន​បន្ត​បន្ទាប់​ទៀត​នឹង​អនុវត្ត​បែប​នេះ​រហូត ដើម្បី​ចៀសវាង​មិន​ឲ្យ​កូន​មាន​បញ្ហា។ សម្រាប់​បញ្ហា​ដែល​កើត​មាន​ចំពោះ​ទារក​ដែល​មាន​ម៉ាក់​ឈាម​រ៉េស៊ីស (-) ​ ​នេះ ហើយ​មិន​បាន​ទទួល​ថ្នាំ​ អ៊ីមីណូគ្លូបូលីន​កូន​លើក​ក្រោយ​អាច​មិន​វិវត្ត ហើយ​ទារក​ខ្លះ​ទៀត​គ្រប់ខែ​ហើយ តែ​កើត​មក​បែរជា​ស្លាប់។ ចំណែក​ផល​វិបាក​របស់​ម៉ាក់​ៗ​ខ្លួន​ឯង ក្នុង​ពេល​សម្រាល​កូន​ប្រសិនបើ​មាន​ធ្លាក់​ឈាម​គឺ​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ ហើយ​ពិបាក​រក​ក្រុម​ឈាម​ដូច​គ្នា​ណាស់។ បញ្ហា​មួយ​ទៀត នៅ​ពេល​ដែល​ដៃគូ​គ្មាន​កូន គេ​ក៏​អាច​ស្រាវជ្រាវ​ពី​ប្រភេទ​ឈាម​ដែល​មក​ពី​ការ​មិន​ត្រូវ​គ្នា​របស់​ក្រុម​ឈាម។ ដោយ​គ្រូពេទ្យ​ត្រូវ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​រ៉េស៊ីស​ឈាម និង​បន្ត​ធ្វើ DNA តែ​រឿង​នេះ​មិន​សូវ​សម្បូរ​ឡើយ។ ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ