បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

មកពីបែបនេះ ទើបស្រីៗមានផ្ទៃពោះគេងស្រមុក តែកុំប្រហែសអាចគ្រោះថ្នាក់

ស្រីៗ​គ្នា​យើង​មាន​ឆ្ងល់​អត់ ហេតុអី​ពេល​មាន​ផ្ទៃពោះ ពិសេស​ពេល​ពោះ​កាន់​តែ​ធំ ចេះ​តែ​គេង​​ស្រមុក​ប្លែក​ខុស​ធម្មតា​អ៊ីចឹង? តើ​ការ​គេង​ស្រម៉ុក​ពេល​ពេល​ពពោះ​ជា​​រឿង​ធម្មតា ឬ​យ៉ាង​ណា? ហើយ​ធ្វើ​ម៉េច​ដើម្បី​កាត់ប​ន្ថយ​​អាការៈ​​គេង​ស្រមុក? ស្រ្តី​មាន​ផ្ទៃពោះ​ភាគច្រើន​ជួប​អាការៈ​គេង​ស្រមុក ពិសេស​ចាប់​ពី​ត្រីមាស​ទី​២ទៅ គឺ​នៅ​ពេល​ដែលកូន​ក្នុង​ផ្ទៃ​កាន់​តែ​​ធំ​បន្តិច​ម្តងៗ រាងកាយ​កាន់​តែ​​ពិបាក​ដេក ដើរ ឈរ អង្គុយ។ នេះ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែកមិត្ត​ភាព​កម្ពុជា-ចិន សែនសុខ។ ការ​គេង​ស្រមុក​ពេល​ពពោះ​មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាន​នោះ​ទេ លោក​វេជ្ជបណ្ឌិតថា ទី១ ប៉ះ​ពាល់​ដល់​ចលនា​ដង្ហើម ឆាប់ហត់ ធ្វើ​ឲ្យ​រំខាន​ដំណេក និងទី២ ​ជា​សញ្ញា​​គ្រោះថ្នាក់​ផ្សេង​ទៀត ដូច​​ជា​ឡើង​ទម្ងន់​ជ្រុល សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ១. មូលហេតុ​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ស្រមុក ចំពោះ​មូលហេតុ​ដែល​ស្ត្រី​មានផ្ទៃ​ពោះ ចេះ​តែ​គេង​ស្រមុក​នោះ​មក​ពី​កត្តា​ច្រើន​យ៉ាង មាន​ទាំង​ការ​ប្រែប្រួល​រាង​កាយ ផ្លូវចិត្ត និង​អ័រម៉ូន។ – អស់​កម្លាំង​ល្ហិត​ល្ហៃ – ឡើង​ទម្ងន់​ខ្លាំង – តឹង​ច្រមុះ កើត​ផ្តា​សាយ – កម្រិត​អ័រម៉ូន​អឺស្ត្រូសែន​កើន​ឡើង ធ្វើ​ឲ្យ​រន្ធ​ច្រមុះ​ហើម តឹង​​ និងត្បៀត។ ២. វិធី​កាត់​បន្ថយ​អាការៈ​គេង​ស្រមុក​ពេល​ពពោះ – គ្រប់​គ្រង​ទម្ងន់​ឲ្យ​ល្អ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ – គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង – គេង​ខ្នើយ​ឲ្យ​ខ្ពស់​បន្តិច – ឧស្សាហ៍​លាង​សម្អាត​ច្រមុះ​ជាមួយ​សេរ៉ូម​ប្រៃ។ អត្ថបទពាក់ព័ន្ធ៖  ពិបាកគេង ឬគេងមិនលក់ពេលពពោះ សាកធ្វើតាមវិធីទាំងនេះ ស្រីៗកំពុងពពោះ ហើយមានបញ្ហាប៉ុន្មាននេះ ដាច់ខាតកុំធ្វើដំណើរផ្លូវឆ្ងាយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​

ស្រីៗ​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែង​ហាម​មិន​ឲ្យ​អង្គុយ ឬ​ឈរ​យូរ​នោះ​ទេ ត្រូវ​ឧស្សាហ៍​​ដើរ​ចុះ​​ដើរ​ឡើង ដើម្បី​ឲ្យ​រាង​កាយ​​មាន​ចលនា​ខ្លះ។ ការ​ឈរ​យូរ​ពេក​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​សសៃ​ឈាម​មិន​សូវ​ធ្វើ​​ចលនា ប្រមូល​ផ្តុំ​នៅ​តែ​មួយ​កន្លែង ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​រាង​កាយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា មិន​ថា​តែ​ការ​ឈរ​យូរ​នោះ​ទេ ការ​អង្គុយ​យូរ​ពេក​ពេល​មាន​ផ្ទៃពោះ​ក៏​រង​នូវ​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដូច​គ្នា ដាច់​ខាត​ត្រូវ​ធ្វើ​ចលនា កន្លះ​ម៉ោង-១​ម៉ោង/ម្តង ដោយ​ដើរ ឬ​លើក​ដៃ​លើក​ជើង​ចុះ​ឡើង​ក៏​បាន។ ផល​ប៉ះពាល់​នៃ​ការ​ឈរ​យូរ​ពេក​ពេល​ពពោះ៖ – ឈឺ​ជើង – ហើម​ជើង – ចុក​រួយ​អាង​ត្រគាក – ឈឺ​ចាប់​ឆ្អឹង​ខ្នង – ងាយ​ប្រឈម​នឹង​ការ​ឡើង​សម្ពាធ​ឈាម – អាច​រីក​សរសៃ​ឈាម​វ៉ែន​នៅ​ជើង – អាច​សម្រាល​កូន​មុន​ខែ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ការ​ដើរ​ចុះ​ដើរ​ឡើង ប្រៀប​បាន​នឹង​ការ​ហាត់​ប្រាណ​ដែរ ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល រាង​កាយ​មិន​ស្ពឹក​ស្រពន់ ថែម​ទាំង​កាត់​បន្ថយ​បញ្ហា​ប្រឈមខាងលើ។ អត្ថបទពាក់ព័ន្ធ៖ ឈរធ្វើការយូរពេលពពោះ កូនកើតមុនខែ ឬអត់គ្រប់គីឡូ? អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត?

ប្រជាជន​ខ្មែរ​យើង​ជាច្រើន​តែង​និយាយ និង​អនុវត្ត​ត​គ្នា​ពីជំនឿនៃ​ការ​ញ៉ាំ​ពង​ក្ងាន ថា​អាច​ជួយ​ឲ្យ​កូន​មាន​ភាព​ឆ្លាតវៃ​បាន ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ចាប់ផ្ដើម​ញ៉ាំពង​មួយ​ប្រភេទទៀត គឺ​ពង​អូទ្រីសនាំចូល​ពីបរទេស។ តើ​ជំនឿ​នោះ​ពិត ឬ​យ៉ាង​ណា? ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ លោក​វេជ្ជបណ្ឌិត គាន់ អូន នឹង​បកស្រាយ​ដូច​ខាងក្រោម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពពួក​ស៊ុត ​មិន​ថា​ពង​មាន់ ទា ក្ងាន អ្វី​ទេសុទ្ធតែ​ល្អ និង​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ដែល​ស្ត្រី​ចាំបាច់​ត្រូវការ​ទៅ​ចិញ្ចឹម​សរីរាង្គ។ ក្រៅពី​ប្រូតេអ៊ីន ស៊ុត​ក៏​សម្បូរ​ជាតិ​កូលីន​ដែល​ជួយ​ទ្រទ្រង់​សុខភាពម្តាយ និង​ការ​វិវត្ត​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ​គ្រូពេទ្យ​តែងតែ​ណែនាំ​ម៉ាក់​ៗ​ឲ្យ​ញ៉ាំ​ស៊ុត​ឆ្អិន ហើយ​ស៊ុត​ឆៅ​គួរ​ចៀសវាង ព្រោះ​អាច​មាន​មេរោគ​មួយ​ចំនួន​ប៉ះពាល់​​ទាំង​ម៉ាក់ និង​កូន។ [embed-health-tool-ovulation] ងាក​មក​ប្រធានបទ​ពេញ​និយម​សម្រាប់​ម៉ាក់​ៗថា ​ការ​ញ៉ាំ​ពង​ក្ងាន អូទ្រីស កូន​ឆ្លាត​នោះ លោក​សូម​បដិសេធ ដោយ​លើក​ឡើង​ថា ស៊ុត​ទាំងអស់​សុទ្ធតែ​មានអត្ថប្រយោជន៍ដូច​គ្នា គ្រាន់តែ​ពង​មាន់ ពងទា វា​តូច​ជាង និងមាន​តម្លៃ​ថោក ហើយ​បើពង​អូទ្រីស​ជា​របស់​កម្រ។ បន្ថែម​ពី​នោះ​លោក​បាន​លើក​ឧទាហរណ៍​អ្នក​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល​ញ៉ាំ​តែ​ពង​គ្រួច កូន​ក៏​នៅ​តែ​ឆ្លាត​នោះ បែប​នេះ​មកពី​អី​វិញ ពោល​គឺ​ញ៉ាំ​ពង​សត្វអ្វី​ក៏​ល្អ​ដូចគ្នា​។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ការ​និយម​ញ៉ាំ​ពង​ក្ងាន ពង​អូទ្រីស ​សម្រាប់​គ្រួសារ​ទំនើប​ស៊ីវិល័យ ឬ​កូន​អ្នក​មាន​ៗ​ប៉ុណ្ណោះ ហើយ​គុណ​សម្បត្តិ​វា​មិន​ខុស​ពី​ពង​មាន់ ទា ក្រួច អ្វី​នោះ​ទេ តែ​បើ​យើង​ចង់​ប្លែក និង​មាន​ថវិកា​ញ៉ាំ​ក៏​មិន​ខុស​ដែរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន […]


បញ្ហាផ្ទៃពោះ

ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន?

បើ​តាម​គំនិត​ចាស់​ៗ​តែងតែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ផឹក​ទឹក​ដូង​ឲ្យ​បាន​ច្រើន ជាពិសេស​ពេល​ជិត​សម្រាល​ ត្រូវ​ផឹក​ទឹក​ដូង​ទុំរាល់ថ្ងៃ ដើម្បី​ឲ្យ​ស្រួល​កើត​កូន។ មូលហេតុ​ដែល​ចាស់​ៗ​ជឿ​ថា ទឹកដូង​ទុំ​អាច​ជួយ​ឲ្យ​កូន​កើត​បាន​ស្រួល ព្រោះ​តែ​មាន​ជាតិ​ប្រេង​ច្រើន​ដែល​មាន​ភាព​រអិល​ចំណុច​នោះ​ហើយ​ទើប​ម៉ាក់​ៗ​មួយ​ចំនួន​នៅតែ​បន្ត​ជឿ និង​អនុវត្តមក​ដល់​សព្វថ្ងៃ។ តើ​ការ​អះអាង​បែប​នេះ​ត្រឹមត្រូវ​ដែរ​ឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ទឹកដូងពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ចំពោះ​អ្នក​មាន​ផ្ទៃ​ពោះ ព្រោះ​សម្បូរសារធាតុច្រើនរ៉ែច្រើនប្រភេទ ដូចជា ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម និង​​ផូស្វរ។ តួនាទី​សំខាន់​របស់​សមាសធាតុ​រ៉ែទាំង​នោះ គឺ​ជួយក្នុងការទ្រទ្រង់រាងកាយរបស់ស្រី្តពីការបាត់បង់សារធាតុរ៉ែក្នុងខ្លួន។ តួនាទី​ផ្សេង​ទៀត គឺ​ជួយ​រក្សា​ស្ថិរភាព​ជាតិ​អាស៊ីដ​អ៊ុយរិច ក្នុង​​ឈាម កាត់បន្ថយ​ការ​កើត​គ្រួស​ក្នុង​តម្រង​នោម និង​បង្ការ​ករោគ​ក្នុង​ផ្លូវទឹកនោម។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់? មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទឹកដូង​មានកំរិតជាតិ​ស្ករតិច ​ជួយ​ផ្ដល់​ថាមពល​ចំពោះ​យើង និង​ជួយ​ដល់​កូន​ក្នុង​ផ្ទៃ​ទទួល​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ រក្សា​លំនឹង​ផលិត​ទឹកភ្លោះ​ក្នុង​កម្រិត​ល្អ​សម្រាប់​ទារក​ក្នុង​ផ្ទៃ។ តែ​សម្រាប់​ទឹកដូង​ទុំ​ដែល​ចាស់​ៗ​ថា​ជួយ​ឲ្យ​កូន​កើត​ស្រួល​មិន​មែន​ជា​ការ​ពិត​ឡើយ ដោយ​ខាង​វិទ្យាសាស្ត្រ​មិន​បាន​បញ្ជាក់​ថា​វា​អាច​ជួយ​អ្វីបាននោះ​ទេ។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាផ្ទៃពោះ

មើលអេកូពេលណា ទើបដឹងថាកូនក្នុងពោះមានជំងឺ Down Syndrome ឬអត់?

ជំងឺ Down Syndrome ​​ជា​វិបត្តិ​សេនេទិច​ដែល​បណ្តាល​ឲ្យ​ទារក​មាន​បញ្ហា​ក្នុង​ការ​លូត​លាស់​ផ្នែក​រាង​កាយ និង​សតិបញ្ញា ដែល​អ្នក​ខ្លះ​តែង​ហៅ​ជំងឺ​​នេះ​ថា ខ្សោយ​បញ្ញា​ពី​កំណើត ឬ​មិន​គ្រប់​ទឹក​។ តើ​យើង​អាច​មើល​អេកូ​ពេលណា ទើប​ដឹង​ថា​កូន​ក្នុង​ពោះ​មាន​ជំងឺ Down Syndrome ឬអត់? សម័យ​បច្ចេក​វិទ្យា​ទំនើប គេ​អាច​ដឹង​ថា​ទារក​មាន​ជំងឺ Down Syndrome តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្ល៉េះ គឺ​នៅ​ក្នុង​ចន្លោះ​សប្តាហ៍ ទី១១-១៣ ដោយ​វាស់​កម្រាស់​ក​របស់​ទារក​ក្នុង​ផ្ទៃ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព កម្ពុជា-ចិន សែនសុខ។ ក្រៅ​ពី​ពិនិត្យ​មើល​អេកូ គ្រូពេទ្យ​ក៏​អាច​ធ្វើ​តេស្ត​ឈាមដឹង​កាន់​តែ​ច្បាស់​ថា ទារក​ក្នុង​ផ្ទៃ​ប្រឈម ឬ​ក៏​មាន​ជំងឺ​នេះ​ទេ ។ ១- សញ្ញា​សម្គាល់​ទារក​មាន​ជំងឺ Down Syndrome ទារកដែលកើតមកមាន​ជំងឺ Down Syndrome អាច​សម្គាល់បានដោយការពិនិត្យមើលរូបរាងកាយ​ខាងក្រោមនេះ។ – កខ្លី – កម្ពស់​ទាប – ដៃ​ជើងខ្លី តូចៗ – ច្រមុះ​កំពិត – ភ្នែក​ស្រលៀង – មាត់​បិត​មិន​ជិត – មុខ​មូល​តូច – សាច់ដុំ​ខ្សោយ សន្លាក់​ទន់ – សរីរាង្គ​ផ្សេងៗ​មិន​ប្រក្រតី ដូច​ជា​បេះដូង ភ្នែក ប្រព័ន្ធរំលាយអាហារ ជាដើម។ ២- ពេល​ដឹង​ថា ទារក​មាន​ជំងឺ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះជិះឡានដាក់ខ្សែក្រវាត់ ប៉ះពាល់កូនអត់?

ម៉ាក់​ៗ​ដែល​កំពុង​មាន និង​ត្រៀម​ខ្លួន​មាន​ផ្ទៃពោះ​តែង​មាន​ចម្ងល់​ទាក់ទិន​នឹង​ការ​ធ្វើ​ដំណើរ​តាម​ឡាន ហើយ​ពាក់​ខ្សែ​ក្រវាត់ ថា​តើ​អាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬ​ទេ? ដើម្បី​ឲ្យ​អស់​ចម្ងល់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត នឹង​បកស្រាយ​ជូន​ខាងក្រោម​នេះ។ កន្លង​មក​មាន​ការ​ចុះ​ផ្សាយ​ខ្លះ​ៗ​ថា ការ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​អំឡុង​ធ្វើ​ដំណើរ និង​ខ្លួន​មាន​ពោះពុង​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប៉ះទង្គិច ឬ​រឹប​កូន​បាន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​លើក​ឡើង​ថា នោះ​ជា​រឿង​មិន​ពិត​ទេ តែ​វា​ជា​ការ​ប្រសើរ​ទៅ​វិញ​ទេ នៅ​រាល់​ពេល​យើង​បើកបរ​ត្រូវ​ពាក់​ខ្សែក្រវាត់ ដើម្បី​ការពារ​គ្រោះថ្នាក់​ជា​ចៃដន្យ ជាជាង​ខ្លាច​ប៉ះពាល់​ដល់​កូន​។ ក្នុង​ត្រីមាសទី ១ និងដើមត្រីមាសទី ២ ​ពោះនៅតូច កូន​ក៏​នៅ​តូច​ដូច​គ្នា​​ ដោយ​កូន​នៅ​ក្នុងស្បូន និង​ការពារ​ដោយ​ថង់​ទឹកភ្លោះ  ​ដូចនេះការ​ពាក់ខ្សែក្រវាត់​គ្មាន​​រឹប​អ្វី​នោះ​ទេ លើកលែង​តែ​​កូន​ធំ​នៅ​អំឡុង​ត្រី​មាស​ទី ៣ និងជិតដល់ថ្ងៃសម្រាលហើយ​ត្រូវ​ធ្វើ​ដំណើរ​ច្រើន​ម៉ោង រាល់ថ្ងៃ ក៏អាច​មាន​ប៉ះពាល់​ខ្លះដែរ តែគ្មានអ្វី​ធ្ងន់ធ្ងរ​ទេ។ ការពារ​ប្រសើរ​ជាង​ព្យាបាល ពេល​បើកបរ​គួរតែ​ពាក់​ខ្សែ​ក្រវាត់ ទើប​ពេល​មាន​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ ឬ​ចាប់​ហ្វ្រាំង​ដោយ​ប្រថុចញ៉ុច យើង​មិន​បោក​ខ្ទប់​នាំឲ្យ​របួស ឬប៉ះទង្គិចដល់កូនក្នុងពោះ​ធ្ងន់ធ្ងរ​ទៅវិញ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ណែនាំ​ថា ស្ត្រី​ពពោះ​ខ្លះ​អាច​ធុញថប់ ស្អុះស្អាប់ ឬ​មិន​សូវ​ស្រណុក​ខ្លួន​ខ្លះ ដែល​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព។ ដើម្បី​អារម្មណ៍​ស្រស់ស្រាយ​ពេល​ធ្វើ​ដំណើរ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​អង្គុយ​បាំង​ក្រោយ និង​រុញ​កៅអី​នៅ​ខាង​មុខ​ឲ្យ​ឆ្ងាយងាយស្រួលមាន​កន្លែង​ទំនេរ​ធំទុក​ដាក់​ជើង​។ មួយ​វិញ​ទៀត ប្រសិនបើ​ខ្លាច​កុំ​បើក​ឡាន​ខ្លួនឯង ហើយ​អង្គុយ​ដាក់​ខ្សែ​ក្រវាត់​ធម្មតា និងយក​ដៃ​ទាំងពីរទាញខ្សែក្រវាត់​កុំឲ្យ​ប៉ះពោះ។ អត្ថបទពាក់ព័ន្ធ៖ អាការៈមួយចំនួននេះ ស្រ្តីពពោះនឹងជួបប្រទះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាផ្ទៃពោះ

សញ្ញាសំខាន់ៗ សម្គាល់ទារកកើតមកឈ្លក់ទឹកភ្លោះមានលាយលាមកព្រៃ

ទារក​រស់​ដោយ​សារ​ទឹក​ភ្លោះ គេ​​អាច​លេប​ទឹក​ភ្លោះ​នៅ​ក្នុង​ពោះ​ម្តាយ​គ្រប់​ពេល ទាំង​មុន​ពេល​សម្រាល និង​ពេល​សម្រាល។ ក្នុង​ករណី​ដែល​ទឹក​ភ្លោះ​មាន​លាយ​លាមក​ព្រៃ បើ​ទារក​លេប​ទៅ ធ្វើ​ឲ្យ​ឈ្លក់ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។ តើ​មាន​សញ្ញា​អីខ្លះ​បញ្ជាក់​ថា ទារក​ឈ្លក់​ទឹក​ភ្លោះ​មាន​លាយ​លាមក​ព្រៃ? ១- សញ្ញា​ទារក​ឈ្លក់​ទឹក​ភ្លោះ​មា​នលាយលាមក​ព្រៃ សញ្ញា​ដែល​អាច​សម្គាល់​ទារក​កើត​មក​មាន​ឈ្លក់​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ យើង​អាច​សម្គាល់​ពី​ខាង​ក្រៅ​បាន និង​តាម​រយៈ​ការ​ដាក់​ពិន្ទុ​វាយ​តម្លៃ​ទារក​ទើប​កើត។ – ទឹក​ភ្លោះ​មាន​ពណ៌​បៃតង ឬ​ទឹកភ្លោះ​មាន​ពណ៌​ខុស​ធម្មតា (ល្អក់) – ទឹក​ភ្លោះ​មាន​ល្បាយ​លាមក​ព្រៃ – ទារក​កើត​មក​មាន​សម្បុរ​ស្វាយ – ទារក​ដក​ដង្ហើម​ញាប់​ខុស​ធម្មតា – ចង្វាក់​បេះដូង​ទារក​ដើរ​យឺត​មុន​ពេល​កើត។ ២- កត្តា​ធ្វើ​ឲ្យ​ទឹក​ភ្លោះ​មានលាយ​លាមក​ព្រៃ ផ្អែក​លើ​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កត្តា​ជា​ច្រើន​ជំរុញឲ្យ​ទឹកភ្លោះ​មាន​លាមក​ព្រៃ ដែល​ក្នុង​នោះ​មាន​ទាក់​ទង​នឹង​ជំងឺ​ប្រចាំ​កាយ​របស់​ស្ត្រី​ជា​ម្តាយ​ដែរ។ – កង្វះ​អុកស៊ីសែន​ក្នុង​ឈាម​ទារក(ទារកខ្សោយ) – ការ​សម្រាល​មាន​រយៈពេលយូរ – ទារក​មាន​អាយុ​លើស​ខែ (លើសពី ៤១សប្តាហ៍) – ម្តាយ​ជក់​បារី – ម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម លើស​ឈាម បេះដូង ជំងឺ​សរសៃឈាម វិបត្តិ​ផ្លូវ​ដង្ហើម ។ អត្ថបទពាក់ព័ន្ធ៖  ទឹកភ្លោះ​មាន​ចាប់តាំង​ពី​ពេល​ណា សំខាន់ម៉េចខ្លះ? ៣- ផល​ប៉ះពាល់​នៃ​ការ​ឈ្លក់ ឬ​លេប​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ ទារក​ដែល​ឈ្លក់ ឬ​លេប​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ដង្ហើម ដោយ​ធ្វើ​ឲ្យ ទារក​ស្ទះ​ផ្លូវ​ដង្ហើម រលាក​ផ្លូវដង្ហើម និង​ពិបាក​ដក​ដង្ហើម។មាន​តែ​គ្រូពេទ្យ​ជំនាញទេ​ដែល​អាច​វាយ​តម្លៃ​នូវ​សណ្ឋាន​ទៅ​តាម​កម្រិតធ្ងន់​ធ្ងរ​នៃ​ការ​លេប​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

អ្វីទៅជាជំងឺពកឆ្អឹងកងខ្នងលើទារក? ហេតុអីទារកប្រឈមនឹងជំងឺនេះ?

ស្រីៗ​យើង​ប្រហែល​ជា​ធ្លាប់​ឮ​​ជំងឺ​ពក​ឆ្អឹង​ខ្នង​លើ​ទារក តែ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​នេះ​ឡើយ។ ដើម្បី​ជា​ចំណេះ​ដឹង និង​បង្ការ​ទារក​មិន​ឲ្យ​កើត​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ក្រុម​ការងារ Hello គ្រូពេទ្យ បាន​ធ្វើ​បទ​សម្ភាស​លម្អិតជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ មាតា។ ១- អ្វី​ទៅ​ជា​ជំងឺ​ពក​ឆ្អឹង​ខ្នង​លើ​ទារក សំដៅ​ទៅ​លើ​ភាព​ខុស​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង​របស់​ទារក​ផ្នែក​ខាង​ក្រោយ អាច​របើក​​ឆ្អឹង​ខ្នង ឬ​ពក​ឆ្អឹង​ខ្នង​មួយចំហៀង ឬ​បាត់​ឆ្អឹង​កង​ខ្នង​ទាំង​អស់ ធ្វើ​ឲ្យ​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​ក្រៅ ធ្វើឲ្យ​ឆ្អឹង​ខ្នង​មិន​ពេញ​លក្ខណៈ បណ្ដាល​ឲ្យ​ទារក​ពិការ​ភាព ខូច​អវយវៈ​ពី​កំណើត។ ជំងឺ​នេះ​កើត​ឡើង​នៅ​ក្នុង​​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ព្រោះ​ជា​ពេល​ដែល​មាន​​ការ​បង្កើត​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ ២- មូល​ហេតុ​ធ្វើ​ឲ្យ​​ទារក​មាន​​ជំងឺ​ពក​ឆ្អឹង​ខ្នង មិន​មាន​មូលហេតុ​ច្បាស់​លាស់​នោះ​ដែល​ទារក​កើត​មក​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង តែ​ក្នុង​នោះ​បណ្តាល​មក​ពី​ប្រវត្តិ​គ្រួសារ ឬ​កង្វះ​ជាតិ​អាស៊ីដ​ហ្វូលិក​មុន​ពេល​ពពោះ និង​ពេល​ពពោះ។ ម្យ៉ាង​វិញ​ទៀត ​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​មិន​បាន​ល្អ​​ពេល​ពពោះ​ ក៏ជា​​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ អាស៊ីដហ្វូលិក ជាអ្វី? សំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រី មុន និងកំពុងពពោះ? ៣- ធ្វើ​ម៉េច​ទើប​ដឹង​ថា​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង ទារក​មាន​ជំ​ងឺពក​ឆ្អឹង​កង​ខ្នង ឬ​មិន​មាន អាច​ដឹង​តាម​រយៈ​ការ​ពិនិត្យ​អេកូ​នៅ​សប្តាហ៍​ទី១២ នៃ​ការ​ពពោះ​ដោយ​គ្រូពេទ្យ​ជំនាញ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យ​នឹង​ឲ្យ​បញ្ឈប់​គភ៌​តែ​ម្តង។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ និយាយ​ថា នៅ​ប្រទេស​ជឿន​លឿន គេ​អាច​ព្យាបាល​ទារក​ដែល​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ ដោយ​មិន​ចាំបាច់​រង់ចាំ​ឲ្យ​កូន​កើត​មក​ទើប​វះកាត់​ឆ្អឹង​ខ្នង​បិទ​ឲ្យ​ជិត​វិញ​នោះ​ទេ។ ៤- វិធី​បង្ការ​មិន​ឲ្យ​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ពេល​ដឹង​មូលហេតុ​នោះ យើង​អាច​បង្ការ​បាន ដោយ​ស្រីៗ​គ្នាយើង​ដែល​មាន​គម្រោង​យក​កូន ត្រូវ​ញ៉ាំ​អាស៊ីដហ្វូលិក​រៀង​រាល់​ថ្ងៃ […]


បញ្ហាផ្ទៃពោះ

ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់

ក្រោយ​សម្រាល​កូន​រួច ស្រ្តីៗ​មួយ​ចំនួន​នៅ​តែ​ធ្វើ​តាម​ជំនឿ​ចាស់​បុរាណ​នៅ​ឡើយ​ទេ ពិសេស​ទាក់​ទង​នឹង​ការ​ញ៉ាំ​ចំណី​អាហារ​តែ​ម្តង មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ។ ក្នុង​នោះ​ជំនឿ​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ និង​ស្រា ក្រោយ​សម្រាល​កូន​រួច ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ពេទ្យ​នោះ​ទេ។ ១- ញ៉ាំ​អាហារ​ហឹរៗ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​ខ្ចី ចាស់​បុរាណ​ច្បាស់​ជា​ឲ្យ​ស្ត្រី​ដែល​ទើប​សម្រាល​រួច​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ ដូចជា​សាច់​ជ្រូក​អាំង ឬ​ចៀន ដែល​ប្រឡាក់​ជាមួយ​នឹង​ម្រេច ឆាខ្ញី ខ​ជើង​ជ្រូក​ដាក់​ម្រេច ជាដើម ដែល​ម្ហូប ទាំង​នោះ​ហឹរ​ខ្លាំង​ណាស់។ ការ​ដែល​ចាស់ៗ​ឲ្យ​ស្រីៗ​ទើប​សម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរៗ ព្រោះ​សម្អាង​ថា អាហារ​ទាំង​នោះ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​សសូង​ឡើង​វិញ​បន្ទាប់​ពី​សម្រាល​កូន។ តែ​បើ​តាម​ក្បូន​ពេទ្យ​វិញ អាហារ​ទាំង​នោះ មិន​ត្រឹម​តែ​មិន​ផ្តល់​វីតាមីន​គ្រប់​គ្រាន់​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ទៀត ដូច​ជា ខ្វះ​ជីវជាតិ​ចិញ្ចឹម ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន អត់​ទឹក​ដោះ​ឲ្យ​កូន​បៅ​ជា​ដើម។ ២- ញ៉ាំ​ស្រា​ថ្នាំ បំបាត់​អាការៈ​ទាស់​សរសៃ ស្រីៗ​មួយ​ចំនួន​ជួប​អាការៈ​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង អ្នក​ខ្លះ​ព្រឺ​រងារ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ទាស់​សរសៃ។ ដើម្បី​បំបាត់​អាការៈ​អស់​ទាំង​នេះ ចាស់ៗ​តែង​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន​ហើយ​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​ភាព​ម្តាយ និង​កូន​ធ្ងន់​ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ អត្ថបទពាក់ព័ន្ធ៖ បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច […]


បញ្ហាផ្ទៃពោះ

អាការៈមួយចំនួននេះ ស្រ្តីពពោះនឹងជួបប្រទះ

ស្រីៗ​ពពោះ​ដូចគ្នា​ទើប​ដឹង​ពី​អាការៈ​មិន​ស្រួល​មួយ​ចំនួន ហើយ​អ្នក​ខ្លះ​ជួប​ញឹកញាប់​ទៀត​ផង។ ក្នុង​នោះ​ករណី​ខ្លះ​ទាល់តែ​ជួប​ជាមួយ​គ្រូពេទ្យ​ទើប​ធូរ​ស្បើយ ឬ​ស្ថានភាព​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយខ្លួន​ឯង គ្រាន់តែ​យើង​អនុវត្ត​វិធី​មួយ​ចំនួន នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ១- រមួល​ក្រពើ ចាប់ពី​ត្រី​មាស​ទី ២ ទៅ​អ្នក​មាន​ផ្ទៃ​ពោះ​ជួប​បញ្ហា​នេះ​ញឹកញាប់​ណាស់ ហើយ​មូល​ហេតុ​អាច​បណ្ដាល​មក​ពី​ការ​ឡើង​ទម្ងន់​ធ្វើ​ឲ្យ​សាច់ដុំ​ជើង​ទ្រ​ទ្រង់​ធ្ងន់​ជាង​មុន ផ្លាស់ប្តូរប្រព័ន្ធចរន្តឈាម ឬ​សាច់ដុំ​មិន​សូវ​ដំណើរការ។ វិធី​ដោះ​ស្រាយ​ ពេល​រមួលក្រពើ ត្រូវ​សណ្តូក​ជើង​ភ្លាមៗ ដោយ​បត់​កែង​ជើង និង​បត់​ម្រាម​ជើង​បន្តិច​ម្តងៗ​ទៅ​រក​ស្មង​ជើង ឬ​ម៉ាស្សា​កំភួន​ជើង​ថ្នមៗ។ ២- ហើម​ជើង អ្នក​ជិត​គ្រប់ខែ​មាន​អាការៈ​ចាល់​ជាតិ​ទឹក​នៅ​ជើង​បង្ក​ឲ្យ​ហើម រួម​ទាំង​បម្រែបម្រួល​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ ទម្ងន់​គភ៌​ក្នុង​ស្បូន ​បាន​សង្កត់​លើ​សរសៃ​ឈាម​វ៉ែននៅ​ជើង ​ដែល​បណ្ដាល​ឈាម​មិន​អាច​ចូល​ដល់​បេះដូង សរសៃឈាម ឬ​ម៉ាក់​ៗ​មាន​ទឹក​ភ្លោះ​ច្រើន អង្គុយ និង​ដើរ​ច្រើន​ពេក។ វិធីដោះស្រាយ ដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង ផឹក​ទឹក​ឲ្យ​បាន​ច្រើន និងដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង។ ៣- ធ្លាក់​ស ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ខែ​ដំបូង​ៗ​ស្ត្រី​ភាគច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ធ្លាក់ស ហើយ​ម៉ាក់​ៗ​ខ្លះ​អាច​មាន​ធ្លាក់​ស មាន​ក្លិន​មាន​ពណ៌ និង​រមាស់ ដែល​វា​ជា​សញ្ញា​ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាស​ដោយ​ពពួកមេរោគផ្សេងៗ បាក់តេរី ផ្សិត​ជាដើម។ ប្រសិនបើ​មាន​ធ្លាក់​ស​ច្រើន ក្នុង​សភាព​ខាប់ៗ ឬ​ដុំ មាន​ពណ៌​ខៀវ ប្រផេះ មាន​ក្លិន​ឆ្អាប និង​ស្អុយ​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី។ ៤- នោម​ញឹក អំឡុង​ពេល​ពពោះ​ចាប់ពី​ត្រី​មាស​ទី ២ ទៅ​មាន​អាការៈ​នោម​ញឹកញាប់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ