បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្រីៗពពោះ ឧស្សាហ៍វិលមុខ ត្រូវដឹងរឿងទាំងនេះផង!

អាការៈ​វិល​មុខ ជា​បញ្ហា​ទូទៅ​មួយ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ហើយ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​បាន។ ទោះ​អាការៈ​នេះ ជា​សញ្ញា​ធម្មតា​ក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​យើង​បាន ហេតុនេះស្រីៗ​កំពុងពពោះ គួរ​តែស្វែង​យល់​ឲ្យ​ពី​អាការៈ​នេះ។ ១- មូលហេតុវិលមុខពេលពពោះ នៅ​ពេល​មាន​ផ្ទៃ​ពោះ​ ​អ័រ​ម៉ូន​យើង​នឹង​​​ប្រែ​ប្រួល ហើយ​ការ​ផ្លាស់​ប្តូរ​កម្រិត​អ័រ​ម៉ូន​ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរទំហំសរសៃ​ឈាម​បាន ដោយ​វា​ធ្វើ​ឲ្យ​សរសៃ​ឈាមរីក ដើម្បី​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​កូនបានច្រើន​ ហើយ​លំហូរ​ឈាម​ត្រឡប់​មកវិញ​មាន​ចំនួន​តិច ឯ​សម្ពាធ​ឈាម ​ក៏​ទាប​ជាង​ធម្មតា​ដែរ ​ជា​ហេតុ​បណ្តាល​ឲ្យ​ឈាម​ហូរ​ចូល​ខួរ​ក្បាលតិចតួច​ ធ្វើ​ឲ្យ​យើង​មានអា​ការៈវិល​មុខនេះ​ឯង។ អាការៈ​វិល​មុខ ​ក៏​អាច​បណ្តាល​មក​ពី​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង​ដូច​គ្នា ដោយ​សារ​ពេល​បេះ​ដូង​ច្របាច់​ញាប់ ​អាច​បណ្តាល​ឲ្យ​បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​កើន​ឡើង។ មូល​ហេតុ​មួយ​ទៀត ​មក​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ព្រោះ​តែ​រាង​កាយយើង​ ​ត្រូវ​មាន​ជាតិស្ករ​ដើម្បី​ធ្វើ​​​មេតាបូលីស​ក្នុង​ខ្លួន។ អាការៈវិល​មុខ​ ក៏​អាច​បណ្តាល​មក​ពី​ការ​លូត​លាស់របស់ស្បូន​ដែរ ព្រោះ​​វា​បាន​​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​របស់យើង។ ២- វិធី​ការពារ​អាការៈ​វិល​មុខ​ពេល​ពពោះ​ ខាង​ក្រោម​នេះ ជា​ការ​ណែនាំ​មួយ​ចំនួន​ ដើម្បី​ជួយស្រីៗ​គ្នា​យើង អាចកាត់​បន្ថយ​អាការៈ​វិល​មុខពេល​ពពោះ​បាន៖ – ដេក៖ ដេក​ផ្អៀង​មួយ​ចំហៀង​ អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​បាន ដូច្នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​វិល​មុខ និង​ងងឹត​មុខ។ ដើម្បី​ឲ្យ​ការ​ដេក​ចំហៀងកាន់​តែ​មាន​ភាព​ងាយ​ស្រួល ស្រីៗ​គ្នា​យើង​អាច​ដាក់​ខ្នើយ​មួយ​ពី​ក្រោយ​ខ្នង​ និង​ខ្នើយ​មួយ​ទៀត​នៅ​ក្រោម​ត្រគាក ឯ​ការ​គេង​ផ្ងារ​វិញ​ អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​បាន។ – ញ៉ាំ​ឲ្យ​បាន​ច្រើន៖ វា​រឿង​ល្អ ​បើយើង​​ញ៉ាំអាហារ​តិច​ ប៉ុន្តែ​ញ៉ាំ​ច្រើន​ដង ដើម្បី​ឲ្យ​រាង​កាយ អាច​មាន​ថាម​ពល​គ្រប់​គ្រាន់។ – កុំ​ឈរ​យូរ៖ ឈរ​យូរ​ អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ធ្លាក់​ចុះ​បាន តែបើ​ចាំបាច់​ត្រូវ​ឈរ​យូរ​ អាច​ព្យាយាម​ដើរ​តិច​ៗ​ជា​ការ​ល្អ​ជាង។ – […]


បញ្ហាផ្ទៃពោះ

មានសញ្ញាទាំងនេះ ស្ត្រីពពោះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់

ទន្ទឹម​នឹង​ប្រយ័ត្ន​ប្រយែង​ខ្លួន ស្រីៗ​ដែល​កំពុង​ពពោះ​ក៏​ត្រូវ​ចេះ​តាម​ដាន​សុខភាព​ខ្លួន​ឯង និង​ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដែរ។ បើ​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ស្រីៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​ពន្យារ​ពេល​ឡើយ ប្រញាប់​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ជា​បន្ទាន់។ ១. ធ្លាក់ឈាម ធ្លាក់​ឈាម​ពេល​ពពោះ​ជា​សញ្ញា​ប្រកាស​អាសន្ន អាចកូន​រលូត គំរាមរលូត កូន​ក្រៅ​ស្បូន សុក​ពាំង​មាត់​ស្បូន ឬ​របេះ​សុក​ចេញ​ពី​ស្បូន ដូចនេះ​បើ​មាន​ធ្លាក់​ឈាម​តិច ឬ​​ច្រើន ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា? ២. ធ្លាក់ស មានក្លិន មានពណ៌ ធ្លាក់ស មាន​ក្លិន​មាន​ពណ៌ ហើយ​រមាស់ ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាសដែលអាចបង្កឡើងដោយមេរោគ បាក់តេរី ផ្សិតជាដើម បើ​បន្ត​ទុក​យូរ មិន​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ទេ អាច​នឹង​​​ប៉ះពាល់​ដល់​ការ​វិវត្ត​កូន​ផ្ទៃ ឬឆ្លងទៅកូនអំឡុងពេល​សម្រាល​កូន។ ៣. នោម​ញឹក​ខ្លាំង ហើយ​ពិបាក​នោម ត្បិត​ការ​នោម​ញឹក​ជា​​រឿង​ធម្មតា​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពិត​មែន តែ​បើ​នោម​ញឹក​ញាប់​ខ្លាំង ហើយ​ពិបាក​នោម​ទៀត​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អាច​មានជំងឺ​រលាក​បង្ហួរ​នោម រលាកតម្រងនោម ការ​បង្ក​រោគ​ដោយ​បាក់តេរី បើ​មិន​​ព្យាបាល​ត្រឹម​ត្រូវ​ទេ វា​នឹង​បង្ក​រោគ​ទៅ​តម្រង​នោម ដែល​ប្រឈម​នឹង​ការ​ខូច​តម្រងនោម និង​ធ្វើ​ឲ្យ​​កូន​កើត​មុន​កំណត់។ ៤. កូន​មិន​កម្រើក ឬ​កម្រើក​តិច​ទៅៗ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​បេប៊ី​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើក​លឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ […]


បញ្ហាផ្ទៃពោះ

ចង់ដឹងអត់! នេះពេលវេលាជាក់លាក់បេប៊ីក្នុងផ្ទៃចាប់ផ្តើមកម្រើក ប៉ុន្តែម៉ាក់ៗអត់ចាប់អារម្មណ៍

គ្រាន់តែ​ដឹង​មាន​កូន​ រំភើប​ស្ទើរ​ហោះ​ទៅ​ហើយ កុំ​ថា​ឡើយ​ដល់​ថ្ងៃ​សម្រាល​ ទោះ​ពិបាក​ប៉ុនណា​ ឈឺ​ចាប់​ប៉ុនណា ក៏ម៉ាក់ៗ​គ្រប់គ្នា​នៅ​តែ​សប្បាយ​ចិត្ត។ ប៉ុន្តែ​គ្នាយើង​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍ ឬ​អាច​ភ្លេច​គិត​ដល់​អារម្មណ៍​ពិសេស​មួយ​នៅ​ចន្លោះពី​ការ​ចាប់​ផ្តើមពពោះ រហូត​ដល់​ថ្ងៃ​សម្រាល នោះគឺពេលដែល​បេប៊ី​ក្នុងពោះ​ចាប់​ផ្តើម​កម្រើក ក៏​ជា​ពេល​ក្តី​ស្រលាញ់​របស់ម៉ាក់ៗ កើន​ឡើង​ទ្វេរ​ផងដែរ។ ចុះ​ដឹង​អត់ បេប៊ី​ចាប់​ផ្តើម​កម្រើក​ពេល​ណាឲ្យ​ប្រាកដ? កម្រើក​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ? ហេតុ​អ្វី​កម្រើក​បែបនេះ? ចង់ដឹង​ច្បាស់ អត្ថបទ​នេះ​អាច​បក​ស្រាយ​បាន។ ១- ពេលដំបូងកូនក្នុងផ្ទៃចាប់​ផ្តើម​កម្រើក ជា​ធម្មតា ស្រីៗ​ពពោះ នឹង​មាន​អារម្មណ៍​ដឹង​ថា ​កូន​កំពុង​ធាក់​ពោះ​យើង ដែល​អារម្មណ៍​នេះ​កើត​មាន​​នៅចន្លោះ​សប្តាហ៍​ទី ១៨-២០ នៃ​ការ​ពពោះ។ សម្រាប់គ្នា​យើង​ទើប​​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​ ត្រូវ​​ចំណាយ​ពេល​បន្តិច ​ដើម្បី​ឲ្យ​ដឹង​ពី​ចលនា​កូន វា​អាច​នឹង​មាន​ភាព​ស្រាល​ៗ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មិន​ប្រាកដ ​ដោយ​លើ​ពេល​វេលា​កម្រើក​​លឿន និង​ខ្លីៗ។ តែ​ចំពោះគ្នា​យើង​ធ្លាប់​មាន​កូន​ពី​មុន​ ងាយ​​សម្គាល់ដឹង​ពី​សញ្ញា និង​ចលនា​ដំបូង​របស់​កូន​ នៅ​ពេល​ពពោះ​បាន​ ១៦ សប្តាហ៍។ បើ​យើង​​មាន​ផ្ទៃ​ពោះ ២៤សប្តាហ៍ ​ហើយ​កូន​ក្នុង​ពោះ​ នៅ​មិន​ទាន់​មាន​ចលនា​ទៀតនោះ ​គួរប្រញ៉ាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​ពី​ចង្វាក់​បេះដូង​គភ៏ ​ថតឆ្លុះ​អេកូ និង​ពិនិត្យ​ពី​ការ​លូត​លាស់​របស់​កូន​ ដើម្បី​ប្រាកដ​ថា កូនក្នុង​ផ្ទៃ​មិន​មាន​បញ្ហាណាមួយ ​និង​មាន​សុខភាព​ល្អ។ ២- ពេលវេលាទារក​ចាប់​ផ្តើម​មានចលនា៖ បើយើង​នៅ​តែ​មិន​ប្រាកដ​ថា ​កូន​ចាប់​ផ្តើម​មាន​ចលនា​ ​ឬនៅ ​នោះ​ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ណែនាំ​មួយ​ចំនួន​ ជួយ​គ្នា​យើង​ងាយ​ស្រួល​សម្គាល់ចលនា និង​ការ​កម្រើក​របស់​កូន៖ – […]


បញ្ហាផ្ទៃពោះ

លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?

សារព័ត៌មាន​ Mail​ Online របស់​អង់គ្លេស អះអាង​ថា ​ស្រីៗ​កំពុង​ពពោះ ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ​អាច​ធ្វើ​ឲ្យ​កូន​កើត​​អូទីស្សឹម និង​ពិបាក​ផ្ចង់​អារម្មណ៍​ ​​(ADHD) ​ក្រោយ​ពេល​សម្រាល​កូន។ ការ​អះអាង​នេះ នាំ​ឲ្យ​មាន​ការ​សិក្សា​មួយ ធ្វើ​ឡើង​ដោយ​ប្រទេស​​អេស្ប៉ាញ​ ទៅ​លើ​ទំនាក់​ទំនង​អូទីស្សឹម និងថ្នាំ​ប៉ារ៉ា ដើម្បី​បញ្ជាក់​បន្ថែម​ការ​ពិត។ ចុះ​លទ្ធផល​ការ​សិក្សា​ បង្ហាញ​មក​ម៉េច​វិញ? ម៉ាក់ៗលេប​ប៉ារ៉ា​ពេល​ពពោះ អូនៗ​ពិត​ជា​កើត​ អូទីស្សឹម និងជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ មែន​អត់? ចម្លើយ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ក្នុង​អត្ថបទ​ខាង​ក្រោម។ ១- ទំនាក់​ទំនង​រវាង​អូទីស្សឹម ជំងឺពិបាកផ្ចង់​អារម្មណ៍ និង​ថ្នាំ​ប៉ារ៉ា​សេតាម៉ុល អ្នក​ជំនាញ​ បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​ស្រីៗ​​មាន​ផ្ទៃពោះ​ជាង​ ២០០០នាក់ ដែល​បាន​​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ​ហើយ​បន្ទាប់មក​ធ្វើ​តេស្ដ​លើ​អាកប្បកិរិយាកូន​ពួក​គេ មាន​អាយុ​ពី​ ១​-៥​ ឆ្នាំ។ លទ្ធផល​រក​ឃើញ​ថា ​ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ពេល​ពពោះ​ អាច​មាន​រោគ​សញ្ញា​ផ្លូវចិត្ត​មិន​នឹងន​ លើ​ក្មេង​ៗ​អាយុ ​៥ឆ្នាំ​ និង​រោគសញ្ញាអូ​ទីស្សឹម ​កើត​មាន​ទៅលើ​ក្មេង​ប្រុស។ តែ​ទោះ​យ៉ាងណា​ក៏ដោយ​ ការ​សិក្សា​នេះ មិន​ទាន់​មាន​ការ​ទាក់ទង​គ្នា​ជាមួយ​នឹង​ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ ​(ADHD) នោះទេ ​ហើយ​ក៏​មិនបាន​បង្ហាញ​សញ្ញា​ផ្សេងៗរបស់​​ជំងឺ​ទាំងនេះ​ដែរ។ មូលហេតុ​ទាំង​នេះ ​នៅតែ​មិន​អាច​ពន្យល់​បាន​ ​ថា​តើ​អាច​មកពី​សុខភាព​តំណពូជ​ ឬ​ពាក់ព័ន្ធ​នឹង​មជ្ឈដ្ឋាន​ជុំវិញ។ […]


បញ្ហាផ្ទៃពោះ

ចង់ឲ្យកូនកើតមកសាច់ស ទន់ រលោង គួរសាកអាហារ-ផ្លែឈើទាំងនេះ

គ្រប់​ម៉ាក់​ទាំងអស់​ពេល​មាន​ប៊េបី​ប្រាកដជា​ចង់​ឲ្យ​កើត​មក​មាន​សុខភាព​ល្អ និង​សម្បុរ​ស្បែក​ស​ខ្ចី ទន់​រលោង​ដូចគ្នា។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ ម៉ាក់ៗ​មាន​បទ​ពិសោធន៍​មួយ​ចំនួន​បាន​ចូល​ខ្លួន​ចែករំលែក​របប​អាហារ​ដែល​ជួយ​ឲ្យ​កូន​មាន​ស្បែក​ស​ស្អាត។ ១- ផ្លែ​ទទឹម សម្រាប់ ប៉ែន ប៉ុណ្ណីកា បាន​ចែក​រំលែក​មក​ថា ​អ្នកនាង និង​ស្វាមី​សុទ្ធតែ​សម្បុរ​មិន​ស​ទេ តែ​កូន​ៗ​វិញ​សាច់​ដូច​សំឡី។ ពេល​កូន​ដំបូង​ស្ត្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​មិន​ដឹង​ឡើយ​ថា​មកពី​អ្វី គ្រាន់តែ​ញ៉ាំ​ផ្លែ​ទទឹម​តាំងពី​មាន​ភ្លាម​ៗ​រហូត​ដល់​កើត ព្រោះ​ជា​ផ្លែឈើ​ដាំ​នៅ​ផ្ទះ​ខ្លួន​ស្រាប់។ ស្ត្រី​មេផ្ទះ​នៅ​ស្រុក​បសេដ ខេត្ត​កំពង់ស្ពឺ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​ផ្លែ​ទទឹម ក៏​មាន​ញ៉ាំ​ផ្លែឈើ​ដទៃ​ទៀត​ដូចជា​ប៉ោម និង​ទំពាំងបាយជូរ គ្រាន់តែ​មិន​សូវ​ច្រើន​ប៉ុណ្ណោះ លុះ​ដល់​មាន​កូន​ទី​២ និង​ទី៣ នៅតែ​បន្ត​ញ៉ាំ​ផ្លែ​ទន្ទឹម និង​ចំណី​អាហារ​ល្អ​ៗ ផ្លែឈើ​ចម្រុះ​បន្ថែម​ទៀត​កូន​ក៏​នៅតែ​ស្អាត​ទាំងអស់។ ២- ក្រូច​ពោធិ៍សាត់ និង​ទឹកដោះគោ​ឆៅ អ្នកនាង ឆឺន ឡុងហៀង អ្នក​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ បាន​ចែក​រំលែក​បទ​ពិសោធ​ខ្លួន​ថា តាំងពី​ចាប់ផ្ដើម​ទម្ងន់ រហូត​ដល់​គ្រប់ខែ​សម្រាល ម៉ាក់​ៗ​រូប​នេះ​ញ៉ាំ​តែ​ក្រូច​ពោធិ៍សាត់ ២ ផ្លឺ និង​ទឹកដោះគោ​ឆៅ ២ កំប៉ុង/ថ្ងៃ។ លទ្ធផល​គឺ​កូន​អ្នកនាង​មាន​សម្បុរ​ស​ស្អាត​ខ្លាំង​ណាស់ ទាំង​ដែល​ខ្លួន​មាន​ស្បែក​ខ្មៅ។ ម៉ាក់​ៗ​កូន​ប្រុស​ដំបូង​រូប​នេះ បាន​បន្ត​ទៀត​ថា ចំណីអាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ពណ៌​ខ្មៅ​ៗ​ដូចជា សូកូឡា ​កាហ្វេ កូកា តែ… មិន​ញ៉ាំ​បន្តិច​សោះឡើយ […]


បញ្ហាផ្ទៃពោះ

កើតរលាកថ្លើមប្រភេទ B ពេលពពោះប៉ះពាល់កូនអត់? គួរព្យាបាលម៉េច?

ជំងឺរលាកថ្លើម ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​ណាស់ ពិសេស​រលាក​ថ្លើម​ប្រភេទ B ងាយ​ឆ្លង​បំផុតតាមរយៈ​ការរួម​ភេទ។ ដោយ​សារជំងឺ ជា​ប្រភេទ​ជំងឺ​ឆ្លង និង​រ៉ាំ​រ៉ៃ ស្រីៗ​ជា​ច្រើន​ដែល​កំពុង​ពពោះ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ព្រោះ​រលាក​ថ្លើម​ប្រភេទ B អាច​មាន​ផល​អវិជ្ជមាន​ច្រើន​ចំពោះ​កូន​ក្នុង​ផ្ទៃ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់ពី​ផល​ប៉ះពាល់ ក៏​ដូចជា​វិធី​ព្យាបាល ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ផលប៉ះពាល់​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ទៅ​គភ៌​ក្នុង​ផ្ទៃ ជា​ធម្មតា​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ​ទំនង​ជា​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ការ​មាន​ផ្ទៃ​ពោះ និង​ការ​បង្កើត​កូន​ទេ ប៉ុន្តែ​ឱកាស​ប៉ះ​ពាល់ នៅ​តែ​​អាច​កើត​មាន​ដដែល ទាម​ទារ​ជា​​ចាំបាច់ ក្នុង​ការ​ថែទាំសុខភាព​​មុន​ពេល​សម្រាល។ ​បើស្រីៗ​មាន​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អំឡុង​ពេល​ពពោះ ​អាចប្រឈម​បញ្ហា​មួយ​ចំនួន ដូចជា៖ – កូន​កើត​មិន​គ្រប់​ខែ – កើត​កូន​មក​មិន​គ្រប់​គីឡូ – មាន​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែមពេល​ពពោះ – មាន​​ធ្លាក់​ឈាម​ខ្លាំង​នៅ​អំឡុង​ពេល​ត្រី​មាស​ទី ៣ នៃ​ការ​ពពោះ។ គ្នា​យើង អាច​នឹង​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ទៅ​កូន​ក្នុង​ផ្ទៃ ហើយ​ត្រូវ​គេ​ជឿ​ថា ​ភាគ​ច្រើនឆ្លង​នៅ​ពេល​សម្រាលកូនតែ​ម្តង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​នេះ ​មិន​មែន​ជា​មូល​ហេតុ​នាំ​ឲ្យ​យើង​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិនោះ​ដែរ ហើយ​ចំពោះ​ការ​សម្រាល​ដោយ​វះកាត់ ក៏​មិន​មាន​ភស្ដុតាង​បញ្ជាក់​ថា ​អាច​ការពារ​កូន​​កុំ​ឲ្យ​​ឆ្លង​រោគ​ពីយើង​​បានដូច​គ្នា។ ​បើ​យើងមាន​ផ្ទុក​វីរុស​រលាក​ថ្លើម​ប្រភេទ B កូន​យើង​គួរ​តែ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ នៅ​ពេល​កើត​ភ្លាម ហើយចំពោះ​ទារក​ខ្លះ​ទៀត […]


បញ្ហាផ្ទៃពោះ

ទឹកភ្លោះច្រើនពេក ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

ស្រីៗ​ពពោះ ពិត​ណាស់​មាន​ការ​ប្រែប្រួល​ច្រើន ប៉ុន្តែបម្រែ​បម្រួល​ទាំង​នោះ ​មិនមែន​​ដូច​គ្នាទាំង​អស់​ទេ។ ជាក់​ស្តែង​គ្នា​យើង​ខ្លះ អាចមាន​បញ្ហា​ចាញ់​កូន​ខ្លាំង ខ្លះ​បែរ​ជា​មិន​ចាញ់​ទាល់​តែ​សោះ យ៉ាង​ណា រឿង​មួយ​ចំនួន​អំឡុង​ពេល​ពពោះ គឺ​ធម្មតា អ្វី​គួរ​ឲ្យ​យើង​បារម្ភ​បំផុត​នោះ គឺ​នៅ​អំឡុង​ពេល​ជិត​សម្រាល​ឯណេះទេ ពិសេស​ករណី​ទឹក​ភ្លោះ គ្នា​យើង​បារម្ភ​ខ្លាំង​រឿង​ទឹក​ភ្លោះ​តិច ខ្លាច​ពិបាក​ពេល​សម្រាល ចុះ​បើ​ទឹក​ភ្លោះ​ច្រើន​វិញ គួរ​ឲ្យ​បារម្ភ​អត់? ពាក់​ព័ន្ធ​ចម្ងល់​នេះ “Hello គ្រូពេទ្យ” នឹងពន្យល់​ក្នុង​អត្ថបទ​ខាង​ក្រោម។ ១- អ្វីជាបញ្ហាទឹកភ្លោះច្រើនពេក? ទឹកភ្លោះច្រើន គឺ​ជា​ស្ថាន​ភាព​មួយ​ ​មាន​ការ​ប្រមូល​ផ្តុំ​ទឹក​ភ្លោះ​ច្រើន​ហួសកម្រិត អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ។ ទឹក​ភ្លោះ ​គឺ​ជា​សារធាតុ​រាវ​ដែល​ព័ទ្ធ​ជុំវិញ និង​ការពារ​ភគ៌​អំឡុង​ពេល​ស្ថិត​នៅ​​ក្នុង​ស្បូន។ ទឹកភ្លោះច្រើនពេក មិន​អាច​និយាយ​ថា ជា​រឿង​កម្រ​ទេ ព្រោះ​​អាច​មាន​កើត​លើ​ស្រីៗ​កំពុង​ពពោះ​ម្នាក់ ក្នុង​ចំណោម​ ១០ នាក់។ ជា​ធម្មតា​ ករណីទឹកភ្លោះច្រើន ក្នុង​កម្រិត​ស្រាល ទឹក​ភ្លោះ​ត្រូវ​បាន​បង្កើត​ឡើង​បន្តិច​ម្តង​ៗ​នៅ​សប្តាហ៍​ទី ២០ ហើយ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ខណៈ​ករណី​ទឹកភ្លោះច្រើនធ្ងន់​ធ្ងរ ​អាច​មាន​ផល​វិបាក​ជាច្រើន​ ដូច​ជា ​ឆាប់​​ហត់ និង​កូន​កើត​មុន​ខែ។ ស្រីៗ​គ្នា​យើង​កំពុងព​ពោះ និង​មាន​ទឹកភ្លោះច្រើន គ្រូពេទ្យ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​​ព្យាបាល គឺ​មាន​ភាព​ខុសគ្នា អាស្រ័យ​លើ​កម្រិត​ធ្ងន់​ធ្ងរ​នៃ​បញ្ហា។ ទឹកភ្លោះច្រើន ក្នុង​ស្ថាន​ភាពធ្ងន់​ធ្ងរ ​ត្រូវ​ការ​ព្យាបាល​ដោយ​ការ​បង្ហូរ​ទឹក​ភ្លោះ​ដែល​លើស​ ចេញពី​ក្នុង​ខ្លួន​ម្តាយ។ ២- រោគសញ្ញាពេល​ទឹកភ្លោះច្រើន រោគ​សញ្ញា​បញ្ហា​ទឹកភ្លោះច្រើន […]


បញ្ហាផ្ទៃពោះ

នៅចិន ខ្យល់ពុលបណ្ដាលឲ្យស្ត្រីពពោះម្នាក់ រលូតកូន

មានកត្ដាជាច្រើន ដែលបណ្ដាល​ឲ្យស្ត្រីពពោះ ជួបបញ្ហា​រលូតកូន ដូចជា កត្ដាហ្សែន កំណកឈាម ប្រព័ន្ធភាពស៊ាំ​មិនប្រក្រតី ទម្លាប់រស់នៅ ឱសថ បញ្ហា​សុក និងមាត់ស្បូន ជាដើម។ ចំណែក​នៅក្នុង​ប្រទេស​ចិន ខ្យល់ពុល ជាកត្ដាមួយ បណ្ដាល​ឲ្យ​ស្ត្រីពពោះ រលូតកូន​ដោយ​មិនដឹងខ្លួន​នោះទេ។ អ្នកស្រាវជ្រាវ នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន រួមជាមួយ​សាកលវិទ្យាល័យ ៤​ទៀត បាន​តាមដាន​ស្ត្រីពពោះ ជាង ២៥​ម៉ឺន​នាក់ នៅ​ទីក្រុង​ប៉េកាំង ពី​ឆ្នាំ២០០៩-២០១៧ ហើយ​រកឃើញ​ថា ស្ត្រី ១៧.៤៩៧​នាក់ រលូត​កូន​ដោយ​មិនដឹងខ្លួនទេ។ អ្នកស្រាវជ្រាវ រកឃើញថា ការស្រូប​ភាគល្អិត​ ​ក្នុង​ខ្យល់ មាន​ទាំង ស្ពាន់ធ័រឌីអុកស៊ីដ អូហ្សូន និង​កាបូនម៉ូណូអ៊ុកស៊ីដ បណ្ដាលឲ្យ​ស្ត្រីពពោះ រលូតកូន​ដោយ​មិនដឹង​ខ្លួន​នោះទេ អំឡុង​ត្រីមាស​ទី១។ ការរលូត​កូន​ដោយមិន​ដឹង​ខ្លួន កើតឡើង​នៅពេល​ទារក​ស្លាប់ ឬឈប់​វិវត្ត​នៅ​ក្នុង​ស្បូន អំឡុង​ដំណាក់កាល​ពពោះ​ដំបូង ហើយ​ត្រូវបាន​ពិនិត្យឃើញ​តាមរយៈ​អេកូ នៅប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក។ អត្ថបទពាក់ព័ន្ធ៖ ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ? ត្បិត​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ កម្រិតខ្យល់ពុល​ក្នុង​ក្រុង​ប៉េកាំង បាន​ធ្លាក់ចុះ​ជាបន្ដបន្ទាប់ តែ​វានៅ​ខ្ពស់​ជាង​កម្រិត​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់ រហូត​ដល់​ប្រមាណ ៤ដង។ ភាគ​ល្អិត នៃ​ខ្យល់ពុលនេះ […]


បញ្ហាផ្ទៃពោះ

ហេតុផលពេទ្យហាមស្រីៗមានផ្ទៃពោះ មិនឲ្យញ៉ាំរបស់ផ្អែមៗច្រើនពេក

គ្រូពេទ្យ​តែង​ណែនាំ​ស្រីៗ​មាន​ផ្ទៃពោះ​កុំ​ឲ្យ​ញ៉ាំ​ប្រៃ​ពេល​ពពោះ ចំណែក​ឯ​ការ​ញ៉ាំ​ចំណី​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​ពេក​ក៏​មិន​ល្អ​នោះ​ដែរ។ បើ​​តាម​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​រោគ​ស្ត្រី និង​សម្ភព បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ការ​ញ៉ាំ​ផ្អែម​ពេល​ពពោះ​អាច​បង្ក​នូវ​ហានិភ័យ​មួយ​ចំនួន​ខាង​ក្រោម។ ១- ទឹក​ភ្លោះ​ច្រើន សម្រាល​កូន​មុន​ខែ ស្រីៗ​ពពោះ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​មាន​លំនឹង កុំ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​លើស​កម្រិត នាំ​ឲ្យ​បរិមាណ​ទឹក​ភ្លោះ​កើន​ឡើង​ច្រើន ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ។ អត្ថបទពាក់ព័ន្ធ៖ ទឹកភ្លោះ​មាន​ចាប់តាំង​ពី​ពេល​ណា សំខាន់ម៉េចខ្លះ? ២- មាន​ជំងឺ​ទឹក​នោម​ផ្អែម ឈាន​ទៅ​បម្រុង​ក្រឡា​ភ្លើង ការ​ញ៉ាំ​ផ្អែមៗ​ងាយ​ធ្វើ​ឲ្យ​យើង​ធាត់ ទៅ​ជា​មាន​ជំងឺ​នោម​ផ្អែម ដែល​ករណី​ខ្លះ​ការ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង​មិន​បាន​ពេល​ពពោះ វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង-ក្រឡា​ភ្លើង គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។ ៣- ឡើង​គីឡូ កូន​ថ្លោស ពិបាក​សម្រាលកូន ត្បិត​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​ច្រើន និង​ចម្រុះ​មុខ​ក្តី តែ​យើង​មិន​ត្រូវ​បំប៉ន​ឲ្យ​ឡើង​គីឡូ​ខ្លាំង​ហួស​ហេតុ​ពេក​ទេ នាំ​ឲ្យ​កូន​ថ្លោស ពិបាក​សម្រាល។ ចាប់​ពី​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ឡើង​គីឡូ​ពី១០-១២ គីឡូក្រាម​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

អនាគតទៅ បច្ចេកវិទ្យាពពោះចិញ្ចឹមគភ៌ អាចក្លាយជាជម្រើសទីពីរសម្រាប់អ្នកម្តាយដែលរវល់ខ្លាំង

តាម​ការ​ព្យាករ ​របស់​អ្នក​វិទ្យាសាស្រ្ត​អង់គ្លេស លោក J.B.S Haldane បាន​ឲ្យ​ដឹង​ថា អនាគត​ទៅ នៅ​អំឡុង​ឆ្នាំ​ ២០៧០ ប្លាយ ការ​ប្រើ​បច្ចេកទេស​​​​​​​ចញ្ចឹម​គភ៌​ក្រៅ​ស្បូន​​ធម្មជាតិ​ របស់​អ្នក​ម្តាយ នឹង​អាច​​លេច​ចេញ​ជា​រូប​រាង​ ជា​ជម្រើស​ទី​ពីរ សម្រាប់​អ្នក​អសមត្ថភាព ឬ​មមាញឹក​ខ្លាំង។ សម្រាប់​ដំណើរ​ការ​ ចិញ្ចឹម​គភ៌​ក្រៅ​ស្បូន ខាង​លើ​នេះ ជា​ពាក្យ​​​​​បច្ចេក​ទេស​ហៅ​ថា Ectogenesis ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩២៤ មក​​​ម្ល៉េះ ដោយ​​អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អង់គ្លេស​ខាង​លើ​​នេះ។ តាម​រយៈ​បច្ចេក​ទេស​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​ ចិញ្ចឹម​នឹង​រក្សា​គភ៌​​​មនុស្ស​បាន តាម​រយៈ​ម៉ាស៊ីន​​សប្បនិម្មិត​ ដោយ​​មាន​សារធាតុ​ចិញ្ចឹម និង​ការ​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​គភ៌​ ​​ស្បូន និង​សុក​ធម្មជាតិ​របស់​ម្តាយ។ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ​បច្ចេក​ទេស​ខាង​លើ បាន​វិវឌ្ឍ​លេច​ចេញ​ជា​រូប​រាង​​កាន់​តែ​ច្បាស់ តួ​យ៉ាង ​ការ​រក្សា​​អំប្រ៊ីយ៉ុង​មនុស្ស (គភ៌) នៅ​ក្នុង​​មន្ទីរពិសោធន៍​វិទ្យាសាស្រ្ត អាច​រក្សា​​គភ៌​បាន​រយៈ​ពេល​រហូត​ដល់​​១៣​​ថ្ងៃ ដែល​ថ្ងៃ​អនាគត​ នឹង​អាច​កើត​ឡើង​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ។ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់តន្រ្តីពេលពពោះ ម៉ាក់ៗ និងគភ៌ សុទ្ធតែទទួលបានគុណប្រយោជន៍ច្រើន សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ ទោះ​ជា​យ៉ាង​ណា​ នីតិវិធី​ខាង​លើ​នេះ​ នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ​គគុក ក្នុង​ការ​ពិភាក្សា​វែក​ញែក ព្រោះ​ថា​វា​មាន​ទាំង​គុណ​វបត្តិ​​ជា​ច្រើន​ផង​ដែរ ដោយ​ក្នុង​នោះ មាន​មតិ​​ជា​ច្រើន រាប់​ទាំង​អ្នក​វិទ្យាសាស្រ្ត​ផង ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ