បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

បើម៉ាក់ៗពពោះជិតគ្រប់ខែកើតស្អូច កូនកើតមកក៏អាច...

ក្នុង​ករណី​ទារក​កើត​មក​ភ្លាម​មាន​​កើត​ជំងឺ​ស្អូចដែរ នោះ​មកពី​ម៉ាក់​ៗ​ពេល​ពពោះ​ជិត​គ្រប់​ខែ​កើត​ជំងឺ​នេះ​ដែរ។ តែករណី​កូន​ង៉ែត​កើត​ស្អូច​នេះ ជា​ករណី​កម្រ​ណាស់ ព្រោះ​ភាគច្រើន​កើតពេលគភ៌​នៅ​តូច ហើយ​​អាច​បណ្ដាលឲ្យ​រលូតទៀតផង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា។ វេជ្ជបណ្ឌិត​ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បន្ត​ទៀត​ថា ករណី​កូន​កើត​មក​មាន​ជំងឺ​ស្អូច អាច​ទាំង​ខ្វាក់​ភ្នែក ភ្នែក​ឡើង​ស ស្បែក​របក​ខ្លាំង ក្ដៅ​ខ្លួន​ខ្លាំង បេះដូង​ចំហ ដែល​សភាព​បែប​នេះ​មិន​ល្អ​ចំពោះ​កូន​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ម៉ាក់​ៗ​ធ្លាប់​កើត​កាលពី​មុន​មាន​ផ្ទៃ​ពោះ អាច​បង្កើត​ជា​អង់ទីករ​ការពារ​ទារក​បាន។ ទោះ​ជា​បែប​នេះ​ក្ដី​លោក​វេជ្ជបណ្ឌិត​បាន​លើក​ទឹកចិត្ត​ឲ្យ​ម៉ាក់​ៗ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច​នេះ​ឲ្យ​បាន​មុន​ពេល​មាន​ផ្ទៃពោះ ទើប​អាច​ការពារ​ខ្លួន​ និង​កូនឲ្យ​សុវត្ថិភាពបាន។ អត្ថបទពាក់ព័ន្ធ៖ នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ កូន​ទើប​សម្រាលហើយមាន​ជំងឺ​ស្អូច ​ត្រូវ​ទទួល​ការ​ថែទាំ​ឲ្យ​បាន​ដិតដល់ និង​ត្រូវ​ពិភាក្សា​គ្រប់​បញ្ហា​ជាមួយ​គ្រូពេទ្យ​ជំនាញ ថា​តើ​គួរ​ព្យាបាល​ដោយ​បែប​ណា មិនមែន​ជ្រើសរើស​វិធី​បែប​បុរាណ​ដែល​គ្រោះថ្នាក់​ចំពោះ​ទារក​ឡើយ។ ក្រៅពី​ចាក់​វ៉ាក់សាំង​ជំងឺ​ស្អូច​មុន​ពេល​មាន​ផ្ទៃពោះ ដើម្បី​បញ្ចៀសកូន​មាន​បញ្ហា លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត ទុក​ការ​ពារ​ខ្លួន ព្រោះ​ថា​ការ​មាន​ជំងឺ​អំឡុង​ពេល​នេះ​មិន​ល្អ​ចំពោះ​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​ឡើយ។ មួយ​វិញ​ទៀត​លោកក៏​បាន​ណែនាំ​ម៉ាក់​ៗ​ទាំងអស់​ថា ប្រសិនបើ​មាន​បញ្ហា​សុខភាព​ណា​មួយ មិន​គួរ​លេប​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ ព្រោះ​ការ​ប្រើប្រាស់​ថ្នាំ​ខ្លះ​អាច​ធ្វើឲ្យ​គភ៌​មាន​បញ្ហា។ អត្ថបទពាក់ព័ន្ធ៖ ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ចង់មានកូន តែបើម៉ាក់ណាមានជំងឺនេះគួរកុំអីល្អជាង

ស្ត្រី​ដែល​មាន​«ជំងឺឈាម​ក្រ​កក (Hemophilia)» ឬ​ហៅ​ថា​ជំងឺ​ឈាម​រាវ មិន​គួរ​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​ថា​ពេល​សម្រាល​ងាយ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​បាន​បន្ត​ថា មនុស្ស​ស្រី​ដែល​មាន​គ្រួសារ គួរតែ​ពិនិត្យ​ឈាម ដើម្បី​ស្វែងរក​ជំងឺវិបត្តិកំណកឈាមជាមុនសិន និងឆែក​មើល​​បញ្ហា​សុខភាព​ដទៃ​ទៀត ហើយ​បើ​រក​ឃើញ​មាន​ជំងឺ​ប្រភេទ​នេះ យើងគួរតែ​ផ្អាក​គម្រោង​ចង់​បាន​កូន ព្រោះ​មិន​អាច​សម្រាល​បាន​ដោយ​សុវត្ថិភាព​ឡើយ។ ប្រសិនបើ​ស្ត្រី​មាន​ជំងឺ «ឈាម​ក្រ​កក» ពេល​សម្រាល​កូន អត្រា​គ្រោះថ្នាក់​មាន​ភាគរយ​ខ្ពស់ ងាយ​ប្រឈម​នឹង​ការ​ហូរ​ឈាម​មិនឈប់​នៅ​ពេល​សម្រាល​កូន។ ចំពោះ​បញ្ហា​ដែល​ធ្វើឲ្យ​ស្ត្រី​កើត​ជំងឺ​កម្រ​មួយ​នេះ គឺ​ដោយសារ​តែ​កត្តា​តំណពូជ ហើយ​រោគ​សញ្ញា​វិញ​គឺ​គ្មាន​អ្វី​ជាក់លាក់​នោះ​ទេ គ្រាន់តែ​អាច​សម្គាល់​បាន​តាមរយៈ​ស្បែក​ងាយ​ជាំ ហើម អាចស្លេកស្លាំង ពេល​ប៉ះ​ទង្គិច ឬ​បុក​អ្វី​មួយ និង​មិន​ងាយ​បាត់​ទៅ​វិញ។ ប្រសិនបើ​ពេល​មាន​របួស​តិច​តួច​ដូចជា​មុត ឬ​ឆ្កូតស្បែក គឺ​ងាយ​ហូរ​ឈាម​មិន​ឈប់។ ជំងឺ​នេះ មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​ឡើយ តែ​គេ​អាច​បង្ការ និង​ទប់ស្កាត់​បាន​តាម​វិធី​មួយ​ចំនួន ប្រសិនបើ​ដឹង​មុន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន សម្រាប់​អ្នក​ដែល​ដឹង​ថា​ខ្លួន​មាន​ជំងឺ​នេះ គួរតែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បើ​មាន​របួស​ធ្ងន់ធ្ងរ និង​គ្មាន​ការ​ជួយ​សង្គ្រោះ​ពី​អ្នក​ជំនាញ​ត្រឹមត្រូវ អាច​ហូរ​ឈាម​រហូត​ដល់​ខ្សោះ​ពី​ខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ ដូចនេះ​ហើយ​បាន​ជា​គេ​ហាម​មិន​ឲ្យ​ស្ត្រី​កើត​ជំងឺ​នេះ​មាន​កូន ព្រោះ​ពេល​សម្រាល​មិន​ថា​មធ្យោបាយ​ណា​ធម្មជាតិ ឬ​សម្រាលដោយវះកាត់​សុទ្ធតែ​គ្រោះ​ថ្នាក់។ អ្នក​ដែល​កើត​ជំងឺ​នេះ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដូចជា បាក់​ទឹកចិត្ត​ក្នុង​ការ​រស់នៅ ព្រោះ​គិត​ថា​ពេល​ចាស់​ទៅ​ខ្លួន​កំព្រា​ឯកា គ្មាន​កូន​ចៅ​មើល​ថែ។   អាន៖ ៦ រោគសញ្ញា បញ្ជាក់ថាម៉ាក់ៗពពោះកើតជំងឺបម្រុងក្រឡាភ្លើងកម្រិតធ្ងន់ មូលហេតុ​​ម៉ាក់​ៗ​ឈឺ​ទ្វារ​មាស​​ពេល​មាន​គភ៌ និង​ដំណោះស្រាយ​​​​​​​​​​​​​​​ ៦ចំណុចសំខាន់បំផុត ស្រីៗគួរដឹងពីរឿងរលូតកូន […]


បញ្ហាផ្ទៃពោះ

អំឡុងពេលពពោះ ស្រាប់តែរាកខុសធម្មតា គួរ​ធ្វើ​ម៉េច?

​រាក​រូស អាច​ជា​រឿង​ធម្មតា​ នរណា​ក៏​ធ្លាប់​ឆ្លង​កាត់​ដែរ ប៉ុន្តែ​​អំឡុង​ពេល​ពពោះ បើ​ជួប​បញ្ហា​រាក​រូស​ញឹក​ញាប់ ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ខ្លួនផង ព្រោះរាក​រូស​ខ្លាំង អាច​ប៉ះពាល់​ទាំង​សុខភាពម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ខ្លះៗ ជួយ​​យើង​ដោះ​ស្រាយ​បញ្ហា​រាករូស​ពេល​ពពោះ ដើម្បីចៀស​ផុត​ពី​គ្រោះ​ថ្នាក់។ ១- ផឹកទឹក​ឲ្យបាន​គ្រប់​គ្រាន់ ពេលមាន​បញ្ហា​​រាករូស ខ្លួន​ប្រាណ​យើង​នឹង​បាត់​បង់​ជាតិ​ទឹក បើ​​មិនផឹកទឹកឲ្យ​​បាន​គ្រប់​គ្រាន់​ទេ រាងកាយ​ងាយ​នឹង​បាត់​បង់​ជាតិ​ទឹក​យ៉ាង​លឿន។ ​បាត់​បង់​ជាតិ​ទឹក ​អាច​ធ្វើ​អោយ​ខូច​ខាត​ដល់​​ការវិវត្តខួរ​ឆ្អឹង​ខ្នង​របស់​ទារក​ក្នុងផ្ទៃ បង្ក​ភាព​មិន​ប្រក្រតីផ្សេងៗ​​ពី​កំណើត ឬ​គ្នា​យើង​ប្រឈម​ការ​សម្រាល​មុន​ខែ​ទៀត​ផង។ តែយើង​អាច​ការពារបញ្ហា​​បាត់​បង់​ជាតិ​ទឹកបាន​ ដោយ​ផឹក​ទឹកឲ្យ​​បាន​ច្រើននៅ​​ពេល​ថ្ងៃ យា៉ង​ហោច​ណាស់​ឲ្យ​បាន ២លីត្រ ដោយ​ផឹក​ម្តង​បន្តិចៗ។ ទឹក​ធម្មតា ​ជា​ជម្រើស​ល្អ​បំផុត តែគ្នា​យើង​​ក៏​អាចផឹក​សារធាតុ​រាវ​ផ្សេងៗ ដូច​ជា​ ទឹក​ផ្លែ​ឈើ​ស្រស់​ក៏​បាន​ដែរ។ តែ​មិន​ត្រូវផឹក​កាហ្វេ ឬ​តែ​ឡើយ ដោយ​សារ​​មាន​សារធាតុ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​យើង​​បត់​ជើង​តូច​ច្រើន នាំ​ឲ្យ​យើង​​បាត់​បង់​ជាតិ​ទឹក​កាន់​តែ​លឿន។ តែ​បើ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់ ទឹកនោម​​នឹង​មាន​ពណ៌​លឿង​ស្រាល ឬ​ថ្លា​តែ​ម្តង។ ២- ផ្លាស់​ប្តូរ​របប​អាហារ ករណី​រាករូស​ពេល​ពពោះ ក៏​អាច​កើត​ឡើង​ដោយ​សារ​របបអាហារ​ដូច​គ្នា ហេតុ​នេះញ៉ាំ​អាហារ​មាន​តុល្យភាព​ គឺ​អាច​ជួយដោះ​ស្រាយ​បាន។ គួរ​ញ៉ាំ​ចេក បាយ​ និង​ផ្លែ​ប៉ោម ឲ្យ​បាន​ច្រើន និង​ញ៉ាំ​សាច់​សុទ្ធ ការ៉ុត និង​យ៉ាអួ ​ដែល​មាន​សារធាតុ​ប្រ៉ូបាយអូទិកឲ្យ​បាន​ច្រើនផងដែរ។ ត្រូវ​ញ៉ាំ​អាហា​មាន​អនាម័យ លាង​សម្អាត​ផ្លែឈើ បន្លែ និង​អាហារ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ស្អាត​ល្អ […]


បញ្ហាផ្ទៃពោះ

ពេលពពោះ ចេះតែឈឺចាប់នៅអាងត្រគាក មានបញ្ហាទេ?

ស្រីៗ​មាន​ផ្ទៃពោះ​អាច​នឹង​មាន​អាការៈ​ឈឺ​ចាប់​នៅ​​តំបន់​អាង​ត្រគាក អ្នក​ខ្លះ​ឈឺ​តិច ឈឺ​ហើយ​បាត់​ទៅ​វិញ ឯ​ខ្លះ​ទៀត​ឈឺ​ខ្លាំង សឹង​តែ​ទ្រាំ​មិន​បាន។ តើ​អាការៈ​ឈឺ​ចាប់​នៅ​អាង​ត្រគាក​នៅ​​ពេល​មាន​ផ្ទៃពោះ​បណ្តាល​មក​ពី​អ្វី? គ្រោះ​ថ្នាក់​ទេ? បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត ការ​ឈឺ​ចាប់​នៅ​ត្រគាក​​អាច​បណ្តាល​មក​ពី​ស្រីៗ​ខ្លួន​មាន​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​ដុំ​ដៃ​ស្បូន រលាក​អាង​ត្រគាក អាប់សែ​អាង​ត្រគាក រលាក​ខ្នែង​ពោះវៀន រលាក​ស្រោម​ពោះ រលាក​ផ្លូវ​បង្ហូរ​នោម ទល់​លាមក ជាដើម។ ទោះ​យ៉ាង​ណា​ក៏​ឈឺ​ចាប់​នៅ​អាង​ត្រគាក​មិន​មែន​បណ្តាល​មក​ពី​ជំងឺ​មួយ​មុខ​នោះ​ទេ គឺ​អាចមក​ពី​គភ៌​ដែរ៖ – កូន​ក្រៅ​ស្បូន៖ កើត​ឡើង​នៅ​ត្រីមាស​ដំបូង​នៃ​គភ៌ ​ធ្វើ​ឲ្យ​ឈឺ​ចាប់​អាង​ត្រគាក ហូរ​ឈាម​នៅ​ក្នុង​ពោះ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ – រលូត​កូន៖ កូន​រលូត​ធ្វើ​ឲ្យ​ស្ត្រី​ចុក​រួយ​​អាង​ត្រគាក ស្បូន​កន្ត្រាក់ និង​ធ្លាក់​ឈាម​តាម​ទ្វារមាស។ – កូន​ស្លាប់​ក្នុង​ពោះ៖ ជា​ទូទៅ​ស្ត្រី​មាន​ការ​ឈឺ​ពោះ ហើយ​ទារក​ក្នុង​ផ្ទៃ​មិន​កម្រើក ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​នៅ​អាង​ត្រគាក។ – សម្រាល​កូន​មុន​ខែ៖ ជា​ទូទៅ​កើត​នៅ​ត្រីមាស​ចុង​ក្រោយ ដែល​ស្ត្រី​មាន​ការ​ឈឺ​ចាប់​នៅ​អាង​ត្រគាក កន្ត្រាក់​ស្បូន និង​មាន​ធ្លាក់​ឈាម ឬ​ក៏​ហូរ​ទឹក​ភ្លោះ នៅ​មុន​ថ្ងៃ​កំណត់​នៃ​ការ​សម្រាល។ ក្នុង​ករណី​មាន​អាការៈ​ឈឺចាប់​នៅ​អាង​ត្រគាក​ធ្ងន់ធ្ងរ ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​គភ៌ តើ​មាន​បញ្ហា​ដូច​រៀប​រាប់​ខាង​លើ​ឬ​អត់។ អត្ថបទពាក់ព័ន្ធ៖   ពពោះនោមញឹកមែនទេ នេះជាវិធីដោះស្រាយ សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

វិធី​គ្រប់គ្រង​ទម្ងន់​ពេល​មាន​ផ្ទៃពោះ កុំឲ្យ​ធាត់​ខ្លាំង​ពេក

តាម​ក្បួន​ពេទ្យ​អំឡុង​ពេល​មាន​ផ្ទៃពោះ ម៉ាក់​ៗ​អាច​ឡើង​ទម្ងន់​បានតែ ១០-១២ គីឡូ ឬ​យ៉ាង​ច្រើន​បំផុត ១៤ គីឡូ​ប៉ុណ្ណោះ បើ​លើស​ពី​នោះ​គឺ​ឡើង​លើស​ខ្លាំង​ហើយ។ ការ​ធាត់​ខ្លាំង​ពេល​នេះ ជា​ផល​លំបាក​ក្រោយ​សម្រាល​ទៅ​វិញ ព្រោះ​មិន​ងាយ​យក​គីឡូ​ដើម​មក​វិញ។ លោក​ស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​កាលពី​ពេល​កន្លង​ទៅ​នៅ​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 ដែល​សហការ​ជាមួយ​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា ថា​ការ​ឡើង​ទម្ងន់​ខ្លាំង​ពេល​ម៉ាក់​ៗ​ពពោះ ក្រោយ​សម្រាល​កូន​រួច ពិត​ជា​ពិបាក​ក្នុង​ការ​សម្រក​ឲ្យ​បាន​ដូច​មុន​ណាស់។ ដូចនេះ​ហើយ​ពេល​មាន​ផ្ទៃពោះ ត្រូវ​ញ៉ាំ​តែ​ពពួក​អាហារ​ដែល​ល្អ ​សម្បូរ​វីតាមីន និង​ផ្ដល់​ជីវជាតិ​ចិញ្ចឹម​ទៅ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ​ទៅ​បាន​ហើយ តែ​កុំ​ឲ្យ​ម៉ាក់​ៗ​ឡើង​គីឡូ​ខ្លាំងពេក។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ លោក​ស្រី​បាន​បន្ត​ទៀត​ថា អាហារ​របស់​ម៉ាក់​ៗ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ មិន​មែន​ចេះ​តែ​ញ៉ាំ​តាម​ឃ្លាន និង​មិន​ដឹង​ពី​អត្ថប្រយោជន៍​របស់​អាហារ​ឡើយ។ ពពួក​បន្លែ​ផ្លែឈើ គ្រាប់​ធញ្ញជាតិ ទឹកដោះគោ គឺជា​ជម្រើស​ល្អ​ជាង​សាច់ និង​ខ្លាញ់។ មួយ​វិញ​ទៀត​អ្នក​មាន​កូន​ប្រាកដជា​ឃ្លាន​ជាង​ធម្មតា ដូចនេះ​ហើយ​គួរតែ​ញ៉ាំ​ចំណី​អាហារ​បន្តិច និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ ប្រសិន​បើ​នៅ​តែ​ឃ្លាន​អាច​ញ៉ាំ​អាហារ​ផ្សេង​ពី​បាយ​ដូចជា ពោត ដំឡូងស្ងោរ​ជំនួស​វិញ។ ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល រូប​នោះ​បាន​បន្ត​ទៀត​ថា ក្រៅពី​អាហារ ៣ ពេល ប្រចាំ​ថ្ងៃ ពេល​ឃ្លាន​គួរតែ​ត្រៀម​ផ្លែឈើ​ផ្សេង​ៗ ឬ​អាហារ​គ្មាន​ខ្លាញ់​​ដូចជា​សាឡាដ (បន្លែគ្រប់មុខ) […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពាក់ស្បែកជើងកែងពេលពពោះ ទោះមិនដួល ក៏ជួបបញ្ហាទាំងនេះដែរ

ពិតណាស់ ស្បែក​ជើង​កែង​ជា​មិត្ត​ល្អ​ជា​មួយ​ស្រីៗ​គ្នា​យើង មើល​ទៅ​ស្អាត​ ស៊ី​វីល័យ ទាក់​ទាញ។ ប៉ុន្តែ​បើ​ចំពោះអ្នកមាន​ផ្ទៃ​ពោះ វាប៉ះ​ពាល់​ច្រើន​ណាស់ មិន​ត្រឹម​តែងាយ​បង្ក​គ្រោះ​ថ្នាក់​រអិល​ដួល​ទេ ទោះ​មិន​ដួល​ក៏​ដោយ ក៏ប៉ះពាល់​លើ​សុខ​ភាព​យើង​បាន​ដែរ។ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​ផល​ប៉ះពាល់ចំពោះ​គ្នា​យើង​​ពាក់​ស្បែក​ជើង​កែង​ ទាំង​កំពុង​ពពោះ ទាំង​គ្មានផ្ទៃ​ពោះក៏​ដោយ។ ១- ផល​ប៉ះពាល់លើរាងកាយពេល​ពាក់​ស្បែក​ជើង​កែង ស្រីៗ​ភាគ​ច្រើន​ កត់​សម្គាល់​ឃើញថាខ្លួន​មាន​ការ​ផ្លាស់​ប្តូរឥរិយាបថ​​ច្រើន នៅពេលយើង​​ពាក់​ស្បែក​ជើង​កែង វា​បណ្តាល​មក​ពី​មាន​ការ​ផ្លាស់​ប្តូរ​សម្ពាធ​ក្នុង​ខ្លួនយើង​តែ​ម្តង។ ឯទម្ងន់​​រាង​កាយ ក៏​​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​សារ​តែ​ស្បែក​ជើង ដើម្បី​រក្សា​ទម្ងន់យើង​​ឲ្យ​មាន​តុល្យ​ភាព​នោះ​ ទម្រង់​ឆ្អឹង​ខ្នង ​​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដូច​គ្នា។ ​ពាក់​ស្បែក​ជើង​កែងចោត​ អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​​រុញ​ទៅមុខ និង​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​លើ​រុញ​ទៅក្រោយ ទ្រូងក៏​ត្រូវ​បាន​រុញ​ទៅ​មុខ ឯ​ត្រគាក និង​គូទ ​​ក៏​រុញ​ទៅ​ក្រោយ​ផង​ដែរ ខណៈ​សាច់​ដុំ​ជើង​ ក៏​កាន់​តែ​តឹង​ ជា​ពិសេស ​គឺ​នៅតំបន់​កំភួន​ជើង។ ពាក់​ស្បែក​ជើង​កែងចោត​​ញឹក​ញាប់ ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​កំភួន​ជើង​ឡើង​ខ្លី និង​ឡើង​ក្រាស់​ ​បណ្តាល​ឲ្យ​មាន​អាការៈឈឺ​ពោះ និង​រមួល​ក្រពើ។ អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ឆ្អឹង​ខ្នងរត់មិនត្រង់ជួរ​ ​បណ្តាល​មក​ពី​ការ​ពាក់​កែង​ជើង​កែងចោត​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ​ខ្នង ហើយ​​ក្នុង​ករណី​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឲ្យ​មានលៀន​ចេញ​​ឆ្អឹង​ខ្នងទៀត​ផង។ ពាក់​ស្បែក​ជើង​កែង​ចោត​ខ្លាំង ក៏​អាច​បណ្តាល​ឲ្យ​មាន​ជំងឺត្បៀតសរសៃ​ខួរ​ឆ្អឹង​ខ្នង​ ដែល​ជា​កន្លែង​សរសៃ​ប្រសាទ​រត់​ឆ្លង​កាត់​ឆ្អឹង​ខ្នង​នៅ​ផ្នែក​ខាង​ក្រោម​ខ្នង​ នៅ​ចន្លោះ​ឆ្អឹង​កង​ខ្នង​ទាំង​ពីរ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់? ស្រីៗកំពុងពពោះ ហើយមានបញ្ហាប៉ុន្មាននេះ ដាច់ខាតកុំធ្វើដំណើរផ្លូវឆ្ងាយ ២- ផល​ប៉ះពាល់​លើស្រីៗមានផ្ទៃពោះ ជា​ទូទៅ​ការ​ពាក់​ស្បែក​ជើង​កែង​ចោត ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ពាក់​ក្នុងអំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ទេ ព្រោះ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​អំឡុង​ពេល​ពពោះ​ អាច​ធ្វើ​ឲ្យស្រីៗ​គ្នា​យើង​កាន់​តែ​ឈឺ​ខ្នង […]


បញ្ហាផ្ទៃពោះ

ស្រីៗកំពុងពពោះ ហើយមានបញ្ហាប៉ុន្មាននេះ ដាច់ខាតកុំធ្វើដំណើរផ្លូវឆ្ងាយ

ពេល​មាន​ពោះពុង ចាស់ៗ​តែង​ប្រាប់​ឲ្យ​ចេះ​ប្រយ័ត្ន​ខ្លួន ហាម​ប្រាណ​មិន​ឲ្យ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ខ្លាច​មាន​​គ្រោះ​ថ្នាក់ ពិសេស​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ ដូច​គ្នា​នេះ​ដែរ គ្រូ​ពេទ្យ​ក៏​តែង​ប្រាប់​ឲ្យ​ថ្នម​ខ្លួន​នៅ​ពេល​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង ពិសេស​ហាម​ដាច់ខាត​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ – ពពោះកូនភ្លោះ – មានប្រវត្តិរលូតកូន – មានសញ្ញាគម្រាម កូនកើតមិនគ្រប់ខែ – មានជំងឺលើសឈាម – មានជំងឺទឹកនោមផ្អែម។ អត្ថបទពាក់ព័ន្ធ៖ ពពោះត្រូវប្រយ័ត្នរឿងទាំងនេះ អាចរបើកសុក ធ្វើឲ្យកូនខ្វះសារធាតុចិញ្ចឹម ស្លាប់ក្នុងពោះ បើ​តាម​ការ​ពន្យល់​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត អំឡុង​មាន​ផ្ទៃពោះ មិន​មែន​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​ស្ត្រី​ធ្វើ​ដំណើរ​ឆ្ងាយ​ឡើយ។ ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ​ដល់​ម្តាយ និង​កូន​ក្នុង​ពោះ ជា​ពិសេស​ទៅ​តំបន់​ដែល​ពិបាក​ធ្វើ​ដំណើរ នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ ឬ​តំបន់​ដែល​មាន​ជំងឺ​គ្រុនចាញ់ គ្រុនឈាម និង​ជំងឺ​ឆ្លង​ផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ ងូត ឬដេកត្រាំទឹកក្តៅពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់?

ស្រីៗ​គ្នា​យើង ឲ្យ​តែ​ពពោះ ច្បាស់​ជា​កើត​មាន​ចំណង់​អាហារ​ប្លែកៗ នឹក​ឃើញ​អី ឃ្លាន​នឹង​ភ្លែត នេះ​ក៏​ដោយសារ​បម្រែ​បម្រួលអ័រ​ម៉ូន​ក្នុង​រាង​កាយ។ ជា​ធម្មតា អំឡុង​ពេល​ពពោះ ចំណង់​អាហារ​អាច​កើត​មាន​គ្រប់​រសជាតិ គ្នា​យើង​ខ្លះ​ ចង់​ញ៉ាំ​ប្រៃ ខ្លះចង់ផ្អែម ខ្លះ​ចូល​ចិត្ត​ជូរ​ ពិសេស​អារឿង​ញ៉ាំ​ហឹរ​តែ​ម្តង។ ស្រីៗ​ចូលចិត្ត​ញ៉ាំ​ហឹរ ពិសេស​ពេល​ពពោះ តែង​ឆ្ងល់​ថា​ អាច​ប៉ះពាល់គភ៌​ក្នុង​ផ្ទៃ​ដែរ​អត់ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ចម្ងល់​គ្នា​យើង​ក្នុង​​អត្ថបទ​នេះ​តែ​ម្តង។ ១- ញ៉ាំ​ហឹរ​ប៉ះពាល់​កូនក្នុង​ផ្ទៃ? អាហារ​ហឹរ​ មិន​ត្រឹម​មិន​​ប៉ះ​ពាល់​ដល់​កូន​យើង​ទេ អាចនឹង​ល្អ​សម្រាប់​គភ៌​ទៀតផង ព្រោះអាហារ​ហឹរ​ ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ផ្សេង​ទៀត​ ជួយ​​កូនក្នុង​ផ្ទៃ ​អាច​ដឹង​រសជាតិ​ ដោយ​សារ​តែរសជាតិ​អាហារ ​អាច​ឆ្លង​កាត់​តាម​ទឹក​ភ្លោះ​ទៅ​កាន់​គភ៌។ ម្យ៉ាង​ទៀត ​អាច​ជា​ការ​ចូល​ចិត្ត​របស់​កូនយើង ​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​រស​ជាតិ​អាហារ​បែប​នេះ​ដែរ។ ការ​ឲ្យ​កូន​​សាក​ល្បងទទួល​បាន​​រស​ជាតិ​ខុស​ៗ​គ្នា​ពេល​នៅ​ក្នុង​ពោះ​ អាច​ជួយ​ឲ្យ​កូន​យើង​​មិន​សូវ​រើស​អាហារ​ក្រោយ​ពេល​កើត។ អ្នក​ស្រាវ​ជ្រាវ​រស​ជាតិ​នៅ​ឯសាកល​វិទ្យាល័យ​ Florida លោក​ស្រី​ Rida ​បាន​និយាយ​ថា​ ទារក​ធ្លាប់​ទទួល​បាន​នូវ​រស​ជាតិ​ច្រើន​ពេល​ក្នុង​ផ្ទៃ អាច​នឹង​ចូល​ចិត្ត​នូវ​សាក​ល្បង​រស​ជាតិ​ថ្មី​ៗ ហើយ​ក៏​អាច​ក្លាយ​ជាទម្លាប់​ក្នុង​មួយ​ជីវិត​គេ​ដែរ។ បើ​គ្នា​យើង​​មិន​ចង់​ឲ្យ​កូន​ទទួល​បាន​នូវ​រសជាតិ​ថ្មី​ៗ​ច្រើន​នោះ មាន​អាហារ​មួយ​ចំនួន​ខ្លះ គឺ​មិន​អាច​ឆ្លង​កាត់​តាម​ទឹក​ភ្លោះ និង​ទឹក​ដោះ​ម្តាយ​បាន​មាន​ដូច​ជា​ ទឹក​វ៉ានីឡា ការ៉ុត ខ្ទឹម​ស និង​ជី​អង្កាម។ អត្ថបទ​ពាក់​ព័ន្ធ៖ ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ […]


បញ្ហាផ្ទៃពោះ

ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន

ពពួក​សត្វ​ត្រីធំៗ ដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​យូរ​ឆ្នាំ​មាន​ផ្ទុក​នូវ​ជាតិ​បារ៉ត​ច្រើន មិន​ល្អ​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​រោគ​​ស្ត្រី និង​​សម្ភព នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា។ លោកស្រី​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញា​បត្រពី​ប្រទេស​បារាំង​រូប​នេះ​បាន​បន្ថែម​ថា ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​គ្រឿង​សមុទ្រ​ច្រើន​ហួស​ហេតុ បណ្តាល​ឲ្យ​មាន​កម្រិត​សារធាតុ​បារ៉ត​ខ្ពស់​ក្នុង​ខ្លួន អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ធ្វើឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​ខូច​ខួរក្បាល ការ​លូត​លាស់​កូន​មិន​ល្អ និង​​មាន​បញ្ហាប្រព័ន្ធ​សរសៃ​ប្រសាទ។ ក្នុង​នោះ​ស្ត្រី​ពពោះ មិន​ត្រូវ​ញ៉ាំ​ពពួកត្រីឆ្លាម​ ត្រីធូណា ត្រី​ថាលហ្វីស ត្រី​ដាវ ​ឬ​ត្រី​ស្បៃកា​ ព្រោះ​ជា​ប្រភេទ​ត្រី​សម្បូរ​សារធាតុ​បារ៉ត។ អត្ថបទពាក់ព័ន្ធ៖  ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់ ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ   សម្រាប់​មន្ទិល​សង្ស័យ​ពី​សារធាតុ​បារ៉ត​មាន​នៅ​ក្នុង​ត្រី អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​អាមេរិក FDA​ និង​ទី​ភ្នាក់​ការ​ពារបរិស្ថាន​អាមេរិក​ EPA​ បាន​ណែនាំ​ឲ្យ​ស្រីៗ​កំពុង​ពពោះ បំបៅ​ដោះ​កូន និង​​ក្មេង​តូចៗ​ គួរ​តែ​កំណត់​បរិមាណ​ញ៉ាំ​គ្រឿង​សមុទ្រឲ្យ​បាន​ត្រឹម​ត្រូវ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

រឿងគ្រោះថ្នាក់សម្រាលកូនមិនគ្រប់ខែ ទាំងម្តាយទាំងកូនជួបផលវិបាកទាំងនេះ

ការ​សម្រាល​នៅ​មុន ៣៧ សប្ដាហ៍​នៃ​ការ​ពពោះ ជា​ការ​សម្រាល​កូន​មុន​ខែ ដែល​ករណី​នេះ​ជួប​ផល​វិបាក​ច្រើន ទាំង​ម្ដាយ​ទាំង​កូន ហើយ​អ្នក​ដែល​ប្រឈម​​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​គឺ​ទារក​ទើប​នឹង​កើត​នេះ​ឯង។ ក្នុង​បទ​សម្ភាស​ជាមួយ “Hello គ្រូពេទ្យ” លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ពន្យល់​លម្អិត​អំពី​ផល​វិបាក​ផ្សេងៗ​នៃ​ការ​សម្រាល​កូន​មុន​ខែ។ ១- ផល​ប៉ះពាល់​ចំពោះ​ទារក​កើត​មិន​គ្រប់ខែ – មាន​បញ្ហា​ដង្ហើម៖ ទារក​កើត​មុន ៣៤ សប្ដាហ៍ មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ព្រោះ​សរីរាង្គ​ប្រព័ន្ធ​ដក​ដង្ហើម (សួត) មិន​ទាន់​លូតលាស់​ពេញលេញ មិន​អាច​ធ្វើ​សកម្មភាព​ខ្លួន​ឯង​បាន ដែល​គ្រូពេទ្យ​នឹង​ជួយ​តាម​វិធី​ដាក់​សប់​បំពង់​ខ្យល់​ដើម្បី​ជួយ​សួត​ទារក។ – វិបត្តិ​ប្រព័ន្ធ​រំលាយ​អាហារ៖ ទារក​កើត​មិន​គ្រប់​ខែ មិន​ទាន់​ចេះ​បឺត​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង​នោះ​ទេ ឯ​ក្រពះ​ពោះវៀន​មិន​ទាន់​លូតលាស់​ល្អ មិន​អាច​ដំណើរ​ការ​មុខងារ​ស្រូប​យក​សារជាតិ​ផ្សេងៗ​បាន។ – មិន​គ្រប់​គីឡូ កង្វះ​អាហារូបត្ថម្ភ៖ ស្ទើរ​តែ ១០០ នាក់ ទាំង ១០០ នាក់​ទៅ​ហើយ ទារក​កើត​មិន​គ្រប់​ខែ គីឡូ​ក៏​មិន​គ្រប់​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត ខណៈ​ក្រពះ​ពោះវៀន​ទារក​កើត​មិន​គ្រប់​ខែ​មិន​ទាន់​អាច​ដំណើរ​ដោយ​ខ្លួន​ឯង​បាន ពិត​ណាស់​ទារក​នឹង​ខ្វះ​អាហារូបត្ថម្ភ ដែល​ករណី​នេះ​គ្រូពេទ្យ​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ទារក​តាម​សរសៃ ឬ​​ដាក់​ទុយយោ​តាម​ច្រមុះ​ទៅ​បំពង់​អាហារ ហើយ​ត្រូវ​បំប៉ន​សារធាតុ​ចិញ្ចឹម​ចាំបាច់​បន្ត​រាប់​ខែ ទម្រាំ​គេ​អាច​លូតលាស់​បាន​ដូច​ក្មេង​ធម្មតា។ ពេល​ទារក​ចេះ​បឺតជញ្ជក់​ដោយ​ខ្លួន​ឯង ទឹកដោះ​ម្ដាយ​ជា​ជម្រើស​ល្អ​បំផុត។ ករណី​ម្ដាយ​មាន​បញ្ហា​សុខភាព ឬ​មិន​មាន​ទឹក​ដោះ ម្ដាយ​អាច​ជ្រើស​រើស​ម្សៅ​ទឹកដោះ​គោ​រូបមន្ត​ពិសេស​សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ។ – ខ្សោយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ