បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

មូលហេតុនេះ ទើបធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែមានអារម្មណ៍ក្ដៅៗខ្លួន

ពេល​មាន​គភ៌ ម៉ាក់​ៗ​ភាគច្រើន​តែង​មាន​អារម្មណ៍​ថា​ក្ដៅ​ៗ​ក្នុង​ខ្លួន​ជា​ប្រចាំ ដែល​នេះ​គឺជា​ការព្រួយបារម្ភ​មួយ​របស់​ស្ដ្រី ព្រោះ​ខ្លាច​កើតមាន​បញ្ហាសុខភាព​មិនប្រក្រតីផ្សេង​ៗ​។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​ទូទៅ​របស់​ស្រីៗមាន​ផ្ទៃ​ពោះ។ លោក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ធ្វើឲ្យ​ស្រី​ៗ​មាន​ផ្ទៃពោះ​ចេះតែ​មាន​អារម្មណ៍​ថា​ក្ដៅ​ខ្លួន ព្រោះ​បម្រែបម្រួល​អ័រម៉ូន ហើយ​មួយ​វិញ​ទៀត​ដោយសារ​ការ​ធ្វើ​មេតា​បូលីស​មាន​ការ​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ ទើប​ធ្វើឲ្យ​កម្ដៅ​ក្នុង​ខ្លួន​ចេះ​តែ​កើន​ឡើង។ វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បញ្ជាក់​ទៀត​ដែរ​ថា ម្យ៉ាង​ទៀតដោយសារ​ពពួក​អ័រម៉ូន​អឺស្រ្តូហ្សែន​ធ្លាក់​ចុះ​អំឡុង​ពេល​នេះ បូក​រួម​នឹង​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​មាន​ការ​កើន​ឡើង ពោល​គឺ​ស្បែក​សម្បូរ​ទៅ​ដោយ​សរសៃ​ឈាម​តែម្ដងទើប​ប៉ះ​ទៅ​ចេះតែ​ក្ដៅ​រហូត។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ   នៅ​ពេល​មាន​អាការៈ​បែប​នេះ​ជា​ប្រចាំ អាច​ធ្វើឲ្យ​ស្រីៗពពោះ​អស់​កម្លាំង និង​ខ្វះ​ជាតិ​ទឹក នាំឲ្យ​​មិន​ស្រួល​ក្នុង​ខ្លួន។ ដូចនេះ​ដើម្បីដោះស្រាយបញ្ហា​នេះ គួរតែ​ឧស្សាហ៍​ផឹក​ទឹក​ឲ្យ​បាន​ញឹកញាប់ ញ៉ាំ​ផ្លែឈើសម្បូរជាតិទឹក ​ងូត​ទឹក​ត្រជាក់​ៗ ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ និង​ចៀសវាង​អាហារ​​ដែល​នាំ​ឲ្យ​កើន​កម្តៅ​ក្នុង​ខ្លួន ដូចជា​​អាហារហឹរ មី​ជាដើម។ មួយ​វិញ​ទៀត​គួរ​គប្បី​ស្ថិត​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម មិន​ក្ដៅ​ពេក ហើយ​បើ​មិន​ចាំបាច់​កុំ​ចេញ​ទៅ​ខាងក្រៅ បើ​អាកាសធាតុ​កំពុង​ឡើង​កម្ដៅ​ខ្លាំង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ស្រីៗពពោះត្រូវប្រយ័តុ្ន ភាគល្អិតនៃផ្សែងពុល អាចចូលក្នុងសុកទៅចិញ្ចឹមកូន

គ្នាយើង​ខ្លះ ប្រហែល​ជា​បាន​ដឹងហើយ​ថា ភាគល្អិត នៃ​ផ្សែងពុល ដែល​សាយភាយ​ពី​យានយន្ត ឬ​រោងចក្រ អាច​ចូលទៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម និង​សួត ហើយ​បណ្ដាល​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម ឬ​រលាក​សួត​ជាដើម។ តែ​តាម​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Hasselt នៅ​ប្រទេស​បែលហ្ស៊ិក រកឃើញ​ថា ភាគល្អិត នៃ​ផ្សែងពុល បាន​ចូលទៅ​ក្នុង​សុក​ស្ត្រីពពោះ ហើយ​វា​គំរាមកំហែង​ដល់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ​យ៉ាងខ្លាំង។ ការរកឃើញ​នេះ គឺ​តាមរយៈ​ការ​វិភាគ​លើ​ជាលិកា​សុក​ស្ត្រី ២៨​នាក់ ក្រោយ​សម្រាល​កូន នៅ​មន្ទីរពេទ្យ East-Limburg ក្នុង​ប្រទេស​បែលហ្ស៊ិក។ អ្នកស្រាវជ្រាវ បាន​រកឃើញ​ភាគល្អិត​នៃ​កាបូន​ខ្មៅ នៅ​ក្នុង​សុក​ស្រ្តី​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា។ ប៉ុន្តែ​ស្ត្រី​ពពោះ ដែល​រស់នៅ​តំបន់​បំពុល​ខ្លាំង មាន​កម្រិត​ភាគល្អិត​នៃ​កាបូន​ខ្មៅ ច្រើនជាង​ស្ត្រីពពោះ ដែល​រស់នៅ​តំបន់​មិន​សូវ​មាន​ការ​បំពុល។ ការរកឃើញនេះ បញ្ជាក់​ថា បរិស្ថានរបស់​ម្ដាយ គឺជា​បរិស្ថាន​របស់​ទារក​ក្នុង​ផ្ទៃផង​ដែរ។ សុក​ស្ត្រីពពោះ មិនអាច​ផ្ដល់​ការ​​ការពារ​ពី​បរិស្ថាន​ខាងក្រៅ​បាន​ទេ។ សាស្ត្រាចារ្យ Tim Nawrot មកពី​សាកលវិទ្យាល័យ Hasselt បញ្ជាក់​ថា មុខងារ​សុក គឺបញ្ជូន​សារធាតុ​បំប៉ន និង​អុកស៊ីសែនទៅ​ឲ្យ​ទារក ប៉ុន្ដែ​វា​ក៏ជួយ​ប្រឆាំង​សារធាតុ​ពុល​ផងដែរ។ ភាគល្អិត​នៃ​កាបូន​ខ្មៅ ត្រូវ​ចាត់ទុក​ថា ជាសារធាតុ​ពុល ហើយ​ការស្រូប​សារធាតុ​នេះ ជំរុញ​ឲ្យ​ងាយ​ឆ្លងមេរោគ និង​ធ្វើ​ឲ្យ​សុក​រលាក។ អ្នកជំនាញ ព្រមាន​ថា […]


បញ្ហាផ្ទៃពោះ

ប្រើថ្នាំព្យាបាលមុន ពេលកំពុងមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនអត់?

ស្រីៗ​ចៀស​មិន​រួច​ពី​រឿង​កើត​មុន​លើ​មុខ​នោះ​ទេ ពោល​អាច​កើត​មុន​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ ចំពោះ​ស្រីៗ​ខ្លះ​ពេល​ពពោះ អ័រម៉ូន​ប្រែប្រួល អាច​ចេញ​មុន​កាន់​តែ​ច្រើន តែ​កុំ​ប្រើ​ថ្នាំ​ព្យាបាល​មុន​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​សោះ អាច​នឹង​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា លោកស្រី ទី សុវណ្ណរដ្ឋ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ថ្នាំ​​ព្យាបាល​​មុន​នៅ​​មុនពេល​ពពោះ និង​ពេល​កំពុង​ពពោះ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​បញ្ញា​ស្មារតី និង​អវយវៈ​របស់​ទារក​ក្នុង​ផ្ទៃ។ ចំពោះ​ស្រីៗ​ដែល​ត្រៀម​យក​កូន ហើយ​​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​មុន លោកស្រី​វេជ្ជបណ្ឌិត​ថា ត្រូវ​​តែ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​នោះ​ឲ្យ​បាន ៣ ខែ មុន​ពេល​មាន​ផ្ទៃពោះ ទើប​គភ៌​​មាន​សុវត្ថិភាព។ “អ៊ីចឹង​បើ​យើង​ត្រៀម​យក​កូន ត្រូវ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​ហ្នឹង ដូច​កំពុង​តែ​ព្យាបាល​មុន​អ៊ីចឹង ថ្នាំ​មុន ត្រូវ​មាន​ការ​បញ្ឈប់ ៣ ខែ ក្រោយ​បញ្ឈប់​ហើយ ៣ ខែ បាន​អាច​មាន​កូន​បាន”។ អត្ថប​ទពាក់ព័ន្ធ៖  ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់ សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ ការ​ប្រើ​​ថ្នាំ​ព្យាបាល​មុន​នៅ​ពេល​ពពោះ កូនក្នុង​ផ្ទៃ​នឹង​ប្រឈម​បញ្ហា​ដូចជា៖ ​ – រលូតកូន – កូន​លូតលាស់​មិន​ប្រក្រតី – កូនកើតមុនខែ – កូន​កើត​មក​មិន​គ្រប់​លក្ខណៈ – កូន​កើត​មក​ខ្សោយ​បញ្ញា។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះកុំចង់បានកូនភ្លោះអី ប្រឈមនឹងគ្រោះថ្នាក់ច្រើន

ស្រីៗ​មួយ​ចំនួន​តូច ប្រាថ្នា​ចង់​បាន​កូន​ភ្លោះ ព្រោះ​ពពោះ​តែ​១​ដង បាន​កូន​ដល់​ទៅ​២ មិន​ពិបាក​សម្រាល​កូន​ច្រើន​ដង។ ការ​គិត​បែប​នេះ​អាច​ជួប​ហានិភ័យ​ទៅ​វិញ ខណៈ​ការ​ពពោះ​កូន​ភ្លោះ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។ យោង​តាម​ការ​បក​ស្រាយ​នៅ​​លើ​ផេក​ផ្លូវ​ការ​របស់​មន្ទីរ​ពេទ្យ កាល់ម៉ែត ការ​ពពោះ​កូន​ភ្លោះ ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ឯ​អត្រា​នៃ​ការ​ស្លាប់​របស់​ទារក​ពេល​សម្រាល ខ្ពស់​ជាង​៦​ដង នៃ​ការ​មាន​ផ្ទៃពោះ​កូន​តែ​មួយ។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ ១- ផល​វិបាក​ចំពោះ​​ម្តាយ – មាន​ជំងឺ​លើស​ឈាម – ស្លេក​ស្លាំង – សម្រាល​កូន​មិន​​គ្រប់​ខែ – ធ្លាក់​ឈាម​ធ្ងន់ធ្ងរ – ទង​សុក​លូន​ចេញ​មក​ក្រៅ។ ២- ផល​វិបាក​ចំពោះ​កូន – ទារក​ក្នុង​ផ្ទៃ​លូតលាស់​យឺត – ទារក​កើត​មក​មិន​គ្រប់​គីឡូ – សរីរាង្គ​មិន​ប្រក្រតី។ អត្ថបទពាក់ព័ន្ធ៖  ឆ្ងល់​អត់ ​ស្រីៗ​ម៉េច​បាន​មាន​កូន​ភ្លោះ ខ្លះ​ភេទ​ដូច​គ្នា ខ្លះស្រី១​ប្រុស១? ទម្ងន់​​ស្តង់ដារកូន​ ២ គីឡូ​កន្លះ ចុះបើ​ភ្លោះ​ត្រូវ​​គុណទ្វេដង​មែន? ខណៈ​ការ​ពពោះ​កូន​ភ្លោះ​ជួប​បញ្ហា​ច្រើន​បែប​នេះ ទើប​តម្រូវ​ឲ្យ​ស្រីៗ​តាម​ដាន​ផ្ទៃពោះ​រៀង​រាល់​ខែ​ជាមួយ​គ្រូពេទ្យ​ជំនាញ និងថែទាំ​ផ្ទៃពោះ​ឲ្យ​បាន​ល្អ ពិសេស​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​ខ្ពស់ មិន​ត្រូវ​ធ្វើការ​ធ្ងន់ និង​ចៀស​វាង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ចាប់​ពី​គភ៌​អាយុ ២៥ សប្តាហ៍​ឡើង​ទៅ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ

ស្ត្រី​មាន​ផ្ទៃពោះ​អារម្មណ៍​នឹង​ផ្លាស់ប្ដូរ ដោយសារ​អ័រម៉ូន​ប្រែប្រួល ដូចនេះ​ហើយ​បាន​ជា​ឆាប់​ខឹង ឆេវឆាវ តូច​ចិត្ត គិត​ច្រើន​តែឯង។ មិន​តែ​ប៉ុណ្ណោះ ​បើ​ស្វាមី​មិន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ភរិយា​ទ្វេដង​នា​ពេល​នាង​មាន​ផ្ទៃពោះ ស្រីៗប្រាកដជា​ឧស្សាហ៍​យំ​តូច​ចិត្ត​ម្នាក់ឯង​មិន​ខាន។ នេះ​ជា​ការ​លើកឡើង​របស់​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។ ១- ចង់​ញ៉ាំ​ តែ​មិន​បាន​ដូច​ចិត្ត មាន​ស្ត្រី​ពពោះ​មិន​តិច​អ្នក​ទេ​ដែល​ជួប​ប្រទះ​បញ្ហា​នេះ។ ការ​ញ៉ាំ​អាហារ​របស់​ស្រីៗមាន​កូន​ គឺ​មិន​កំណត់​ឡើយ នឹក​ឃើញ​ចង់​អ្វី​ភ្លាម ប្រើ​ប្ដី​ឲ្យ​ទៅ​ទិញ​ភ្លែត ហើយ​បើ​ប្ដី​ខ្លះ​គ្មាន​ចិត្ត និង​ដឹង​ពី​ទុក្ខ​លំបាក​របស់​ម៉ាក់​ៗ​ប្រាកដ​ជា​ប្រាប់​ឲ្យ​ចាំ​ពេល​នេះ​ពេល​នោះ ដោយសារ​ខ្ជិល ឆ្ងាយ ឬ​ពេល​ខ្លះ​ហត់​អស់​កម្លាំង និង​យប់​ទៀត​នោះ ក៏​មិន​បាន​បំពេញ​បំណង​ប្រពន្ធ។ បែបនេះ​ហើយ​ទើប​ម៉ាក់​ៗ​ខ្លះ​ដេក​យំ​ម្នាក់ឯង ហើយ​គិត​ថា​ប្ដី​មិន​ខ្វល់​ពី​ខ្លួន។ ២- គិត​ថា​ប្ដី​លែង​ស្រលាញ់ មនុស្ស​ស្រី​ពេល​ពពោះ​អារម្មណ៍​មិន​មូល​ឡើយ ច្រើនតែ​គិត​នេះ​គិត​នោះ ជា​ពិសេស​គិត​ថា​ប្ដី​លែង​មាន​ចិត្ត​ស្រលាញ់​ដូច​ដើម ព្រោះ​តែ​ការ​​មាន​ផ្ទៃពោះ​អាច​ផ្លាស់ប្ដូរ​រូបរាង​ពី​មុន​ទៅ​ជា​លែង​ស្អាត ព្រោះ​ស្បែក​ខ្មៅ​ស្រអាប់ មុខ​មុន មាឌ​ធំ​ជាដើម។ នៅ​ពេល​ឃើញ​ប្ដី​មាន​កាយវិការ​មិន​ស្និទ្ធស្នាល​ដូច​មុន ប្រាកដជា​គិត​ថា ព្រោះ​ខ្លួន​មិន​ស្អាត​ដូច​មុន ប្ដី​ពិតជា​លែង​ស្រលាញ់​ដូច​មុន​ហើយ។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ម៉ាក់ៗត្រូវការជំនួយ ៥ យ៉ាងនេះពីប៉ាៗ ៣- គិត​ថា​ប្ដី​មាន​ស្រី ការ​គិត​បែប​នេះ ព្រោះ​តែ​ឃើញ​ប្តីមិន​សូវ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​មាន​ឫកពា​ប្លែក​ៗ​ទៀត​នោះ ម៉ាក់​ៗ​នឹង​តាម​ឃ្លាំ​មើល ឬ​តាម​ចាប់​កំហុស។ នៅ​ពេល​ឃើញ​អ្វី​ជា​ចំណុច​សង្ស័យ​ភ្លាម ហើយ​នឹង​ទៅ​សម្ងំ​ដេក​យំ​ម្នាក់​ឯង​ជាក់​ជា​មិន​ខាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឈាន​ដល់​ការ​តាមដាន​ចាប់​ឲ្យ​បាន​ទៀត​ផង។ ការ​ដែល​ធ្វើឲ្យ​ខ្លួនឯង​ស្មុគស្មាញ​បែប​នេះ​អាច​ប៉ះពាល់​ដល់​​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ ៤- […]


បញ្ហាផ្ទៃពោះ

ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ

ជំនឿ​មិន​សម​ហេតុផល​មួយចំនួន​ដែល​ចាស់​ៗ​តែង​លើក​ឡើង​ទាក់ទង​នឹង​ស្ត្រីពពោះ ត្រូវ​ពេទ្យ​​បដិសេធ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ។ តែ​បើ​ក្រឡេក​ទៅ​មើល​ជំនឿ​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ត្បិត​​មិន​ត្រឹមត្រូវ​ទាំង​ស្រុង ព្រោះតែ​ង្កប់​គំនិត​អប់រំ​ល្អ​ដល់​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ នេះ​បើតាម​ការ​បកស្រាយ​របស់​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា៖ ១- គេង​ស្ពឹក ធ្វើ​អ្វី​យឺតយ៉ាវ ​ពិបាក​កើត​កូន ចាស់​ៗ​តែង​តែ​និយាយ​ឲ្យ​ម៉ាក់​ៗ​ពពោះ​ដែល​គេង​ស្ពឹក ពិបាក​ក្នុង​ការ​សម្រាល​កូន ឬ​ឈឺពោះ​យូរ។ ប៉ុន្តែ​ក្បួន​ពេទ្យ​បក​ស្រាយ​ថា​មិនមែន​ទេ តែវាជា​គំនិត​អប់រំ​ ចង់​ឲ្យ​ស្ត្រី​ពពោះ​ធ្វើ​ការ​រហ័ស​រហួន ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ​ដែរ វា​ល្អ​សម្រាប់​សុខភាព ព្រោះ​កាលណា​ម៉ាក់​ៗ​មិន​ធ្វើ​អ្វី​សោះ​សាច់​ដុំ​មិន​ដំណើរ​ការ ស្ពឹក ពិបាក​ក្នុង​ការ​សម្រាល​មែន។ ២- ងូត​ទឹក​យប់​ កូន​ថ្លោសពេក ស្រីៗ​​​ពពោះ​​ត្រូវ​​ចាស់​ៗ​​ហាម​​​មិន​​ឲ្យ​ងូត​ទឹក​នៅ​ពេល​យប់​ព្រលប់​ឡើយ ព្រោះ​ថា​ជា​ពេល​​អាកាសធាតុ និង​ទឹក​ចុះ​ត្រជាក់​ដូច​គ្នា ងូត​ទៅ​ធ្វើឲ្យ​កូន​ថ្លោសបាន។ ទោះ​ជា​ការ​ងូត​ទឹក​យប់ មិនមែន​ជា​​មូលហេតុ​​ធ្វើ​ឲ្យ​កូន​ថ្លោសក៏​ដោយ តែ​បើ​គិត​ឲ្យ​ដល់​ទៅ ​ចាស់​ៗ​មិន​ឲ្យ​ងូត​ទឹក​យប់ ព្រោះ​​ងងឹត ខ្លាច​រអិល​ដួល​នាំ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ អត្ថបទ​ពាក់ព័ន្ធ៖ ចាស់ៗថា ម៉ាក់ៗគេងស្ពឹកពិបាកកើតកូន តែពេទ្យថាមិនមែនទេ មកពី… ៣- មិន​ឲ្យ​ឈរ ឬ​អង្គុយ​មាត់​ទ្វារ ទង្វើ​បែប​នេះ​ត្រូវ​បាន​ចាស់​ៗ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ឡើយ ព្រោះ​ពួកគាត់​មាន​ជំនឿ​ថា កូន​កើត​មក​មិន​ផុត​ទ្វារមាស។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ពេទ្យ ការ​អង្គុយ​នៅ​មាត់​ទ្វារ មិនមែន​ធ្វើឲ្យ​កូន​កើត​មិន​ផុត​ឡើយ តែ​មាត់​ទ្វារ​ផ្ទះ​ ជាកន្លែង​ខ្ពស់​មិន​ល្អ​ចំពោះ​ស្រីៗមាន​ផ្ទៃពោះ ព្រោះ​បើ​មាន​បញ្ហា​ងងឹត​មុខ នឹង​ធ្លាក់​ចុះ​មក​ក្រោម​បាន។ ៤- មើល​រូប​ស្អាត​ៗ ដើម្បី​ឲ្យ​កូន​កើត​មក​ស្អាត និង​ចៀសវាង​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច ពី​មុន​ចាស់​ៗ​តែងតែ​ឲ្យ​អ្នក​រៀបការ​រួច​ថ្មីថ្មោង​បិទ​រូប​តួ​សម្ដែង​ស្អាត​ៗ​គ្រប់​ជាតិ​សាសន៍ ដើម្បី​ពេល​មាន​កូន​ធ្វើឲ្យ​កូន​ស្អាត​ដូច។ ប្រសិនបើ​មើល​រឿង​ចាស់​ៗ​តែង​ហាម​មិន​ឲ្យ​មើល​រឿង​ខ្មោច ឬ​រឿង​រន្ធត់​ណា​មួយ​ឡើយ ព្រោះ​ខ្លាច​កូន​កើត​ទៅ​រក​មនុស្ស​ក្នុង​រឿង​ទាំង​នោះ។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​វិញ​ […]


បញ្ហាផ្ទៃពោះ

មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ

ក្បួន​ពេទ្យ​បាន​កំណត់​យក​រយៈពេល ៩ ខែ ១០ ថ្ងៃ ឬ ៤០ សប្តាហ៍ ជា​រយៈ​ពេលនៃ​ការ​ពពោះ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​មាន​រដូវ​ចុង​ក្រោយ។ តែ​ស្រីៗ​មួយ​ចំនួន​មិន​ទាន់​គ្រប់​ខែ​ផង បែរ​ជា​ឈឺ​ពោះ ត្រូវ​សម្រាល​កូនមុន​កំណត់​ជា​ច្រើន​សប្តាហ៍ ដែល​ករណី​នេះ​ហៅ​ថា ការ​សម្រាល​កូន​មុន​ខែ។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា នឹង​បកស្រាយ​លម្អិត​ពី​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​សម្រាល​កូន​មិន​គ្រប់​ខែ សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ និង​វិធី​បង្ការ​ការ​សម្រាល​កូន​មុន​ខែ។ ១- និយមន័យ​ទារក​កើត​មិន​គ្រប់​ខែ ទារក​កើត​មុន​ខែ ឬ​ការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​សប្ដាហ៍​ទី ៣៧​ នៃ​ការ​​ពពោះ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បែង​ចែក​ករណី​ទារក​កើត​មិន​គ្រប់​ខែ​ជា ៣ ដំណាក់​កាល៖ – ទី១ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ធ្ងរ​បំផុត (កើត​មុន ២៨ សប្ដាហ៍) – ទី២ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ (២៨-៣២ សប្ដាហ៍) និង – ​ទី៣ ទារក​កើត​មិន​គ្រប់​ខែ​ធម្មតា (៣២-៣៧ សប្ដាហ៍)។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗ​ពពោះ​តែង​ជួប​អាការៈ​ទាំង​នេះ​ញឹក​ញាប់ រឿង​ខ្លះ​មិន​ត្រូវ​ប្រហែស​ទេ សញ្ញា​គ្រោះថ្នាក់​ពេល​ពពោះ ម៉ាក់ៗត្រូវដឹង ​ប្រញាប់​ទៅ​ជួប​ពេទ្យ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ២- […]


បញ្ហាផ្ទៃពោះ

លម្អិតពីពេលវេលា កូនត្រូវបង្វិលក្បាលចុះក្រោម និងវិធីបង្វិល

គភ៌​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម ជា​កង្វល់​របស់​ម៉ាក់ៗ​ដែល​មាន​បំណង​សម្រាល​កូន​តាម​ធម្មជាតិ។ ថ្ងៃនេះ Hello គ្រូពេទ្យ​ នឹង​បក​ស្រាយ​លម្អិត​ពី​ពេល​វេលា ដែល​កូន​ត្រូវ​បង្វិល​ក្បាល​ចុះ​ក្រោម និង​វិធី​ជួយ​បង្វិល​ពី​ខាងក្រៅ​របស់​គ្រូពេទ្យ​ផ្នែក​សម្ភព។ ទារក​ក្នុង​ផ្ទៃ​បង្វិល​ខ្លួន​គ្រប់​ពេល​ទាំង​អស់ បង្វិល​ចុះ​បង្វិល​ឡើង ប៉ុន្តែ​ទារក​នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​រហូត ចាប់​ពី​សប្តាហ៍​ទី ៣២-៣៣ ឡើង​ទៅ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​សម្ភព រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាល​ព្យាបាល និង​សម្ភព មាតា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប៉ុន្តែ​ទោះ​បីជា​កូន​មិន​បង្វិល​នៅ​អំឡុង​សប្តាហ៍​ទី ៣២-៣៣ ក៏​ដោយ ម៉ាក់ៗ​មិន​បាច់​បារម្ភ​ពេក​ទេ យើង​អាច​បន្ត​តាម​ដាន​នៅ​សប្តាហ៍ ទី៣៧-៣៨ ឬ​ដល់​ពេល​ឈឺ​ពោះ ដើម្បី​ដឹង​ថា កូន​បង្វិល ឬ​អត់។ ទោះ​យ៉ាង​ណា លោកស្រី​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញាបត្រ​ពី​ប្រទេស បារាំង រូប​នេះថា ចាប់ពី ៣៧ សប្តាហ៍​ឡើង​ទៅ កូន​ក្នុង​ពោះ​កាន់​តែ​ធំ អ៊ីចឹង​ទម្រង់​កូន​បែប​ម៉េច គឺ​នៅ​បែប​ហ្នឹង​ដដែល ព្រោះ​ទីតាំង​តូច​ចង្អៀត ភាគច្រើន​ពិបាក​នឹង​បង្វិល។ អត្ថបទពាក់ព័ន្ធ៖  សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ ធ្វើធ្មេញពេលពពោះ ប៉ះពាល់ដល់កូនអត់? វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗសម្រាលកូនរួចកុំញ៉ាំអាហារបែបនេះ នាំឲ្យទល់លាមក

បើ​តាម​ចាស់​ៗ​គាត់តែង​រៀបចំរបបអាហារ​សម្រាប់​ម៉ាក់​ៗ​កូន​ខ្ចី​បែប​ក្រៀមក្រោះ និង​ប្រៃ​ៗ ដោយ​អាហារ​ទាំង​នោះ​មាន​ដូចជា ត្រី​ងៀត សាច់​អាំង/ចៀន ខ​ជើង​ជ្រូក ឬ​ឆា​ខ្ចី​ជាដើម។ តែ​សម្រាប់​គ្រូ​ពេទ្យ​វិញ​បាន​ឲ្យ​ដឹង​ថា អាហារ​ទាំង​នោះ​មិន​ជា​ល្អ​សម្រាប់​ម៉ាក់​ៗ​ប៉ុន្មាន​ទេ។ ចំពោះ​របប​អាហារ​ទាំងនេះ​អ្នក​គ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ការ​បរិភោគ​អាហារ​បែប​ក្រៀមក្រោះ​តែ​មួយ​មុខ​មិន​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​ច្រើន​បាន​ឡើយ ហើយ​អាច​បង្ក​ទៅ​ជា​បញ្ហា​ច្រើនយ៉ាង និង​មាន​ជំងឺ​លើស​ឈាម​ទៀត​ផង។ អ្នក​គ្រូ​បាន​បន្ត​ថា ការ​ទទួល​ទាន​សាច់​សុទ្ធ​គ្មាន​បន្លែ និង​ជាតិទឹក ធ្វើឲ្យ​ម៉ាក់​ៗ​ទល់​លាមក ​ស្បែក​មិន​ស្អាត ហើយ​រាងកាយ​ខ្វះ​ថាមពល។   “អាហារ​សាច់​ច្រើន​ ក្រពះ​ពោះវៀន​មិន​អាច​រំលាយ​បាន​ល្អ​ទេ ហើយ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ទល់​លាមក ព្រោះ​សាច់​គ្មាន​ជាតិ​ទឹក និង​រឹង។ តែ​បើ​ចង់​ឲ្យ​ការ​បន្ទោបង់​បាន​ស្រួល​គួរតែ​ញ៉ាំ​អាហារ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ជា​ប្រភេទ​សម្ល​​ទឹក​ មិន​ថា​ជាស្ងោរ ជ្រក់ ឬស៊ុប ហើយមាន​បន្លែ​គ្រប់​ប្រភេទ”។ មួយ​វិញ​ទៀត អ្នក​គ្រូពេទ្យ​បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ បាន​ពន្យល់​ថា ការ​ដែល​ម៉ាក់​ៗ​មិន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​មិន​ត្រឹម​តែ​ជួប​បញ្ហា​ទល់​លាមក​ លើសឈាម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​ស្បែក​មិន​មាន​ភាព​ភ្លឺ​ថ្លា ហើយ​សក់​ក៏​មិន​ល្អ​ទៀត​ផង។ ព្រោះ​អំឡុង​ពេល​កូន​ខ្ចី​ម៉ាក់​ៗ​ប្រាកដជា​ជ្រុះ​សក់ ដោយសារ​ខ្វះ​វីតាមីន ហើយ​បើ​មិន​ញ៉ាំ​ពពួក​បន្លែ និង​ផ្លែឈើ​ទេ រាងកាយ​មិន​អាច​ទប់​ទល់​នឹង​បញ្ហា​នោះ​បាន​ទេ។


បញ្ហាផ្ទៃពោះ

ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់

អំឡុងពេល​ពពោះ ស្រីៗ​អាច​នឹង​ប្រឈម​បញ្ហា​សុខភាព​ច្រើន ដូច​ជាវិលមុខ ផ្តាសាយ ឈឺក្បាល ល្ហិតល្ហៃជាដើម ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ត្រូវ​ចាំ​ថា អំឡុង​ពេល​ពពោះ​ មិន​អាច​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដូច​យើង​ធម្មតា​បាន​ទេ គ្រប់​ថ្នាំ​ត្រូវ​ប្រើ ត្រូវតែ​មាន​វេជ្ជបញ្ជា ព្រោះ​មាន​ថ្នាំ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​ថ្នាំ​មាន​សុវត្ថិភាព​អាច​ប្រើ​អំឡុង​ពេល​ពពោះ ក៏​ដូច​ជាថ្នាំ​គ្មាន​សុវត្ថិភាព​ឲ្យ​គ្នា​យើង​ដឹង។ ១- ថ្នាំអ្វី​ខ្លះ​មាន​សុវត្ថិភាព​អាច​ប្រើ​បាន​អំឡុង​ពេល​ពពោះ? វីតាមីន Prenatal (ថ្នាំរក្សាគភ៌) គឺ​មាន​សុវត្ថិភាព​ និង​សំខាន់​ណាស់ ស្រីៗ​ត្រូវ​តែ​លេប​ជា​ចាំបាច់​អំឡុង​ពពោះ។ អាច​សួរ​គ្រូពេទ្យពី​សុវត្ថិភាព​ក្នុង​ការ​លេប​ថ្នាំ​វីតាមីន ថ្នាំ​បុរាណ និង​ថ្នាំ​បំប៉ន​ផ្សេងៗ។ ថ្នាំ​បុរាណ និង​ថ្នាំ​បំប៉ន មិន​ទាន់​មាន​អ្វី​អាច​បញ្ជាក់​ថា ​មាន​សុវត្ថិភាពប្រើ​ប្រាស់​​អំឡុង​ពេល​ពពោះ​នៅ​ឡើយ​ទេ។ ជាទូទៅ ស្រីៗ​ពពោះ​ មិន​គួរ​លេប​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា (OTC medications) ឡើយ លើក​លែង​តែ​ចាំបាច់។ ថ្នាំ​ពេទ្យ​ និង​ថ្នាំ​បុរាណខ្លះ នៅ​មិន​ទាន់​ដឹង​ ​មាន​ឥទ្ធិពល​គ្រោះ​ថ្នាក់​អ្វី​ខ្លះ​ពេល​ពពោះយ៉ាង​ណា​ទេ​ បើទោះ​ជា​លេប​តាម​ការ​ណែនាំ​​លើ​សំបក​ថ្នាំ​ក៏ដោយ​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែមពី ​សុវត្ថិភាព​ថ្នាំ​ខាង​ក្រោម​នេះ បើ​ទោះ​ជា​មាន​ការ​អះអាង​ មាន​សុវត្ថិភាព​ប្រើ​អំឡុង​ពេល​ពពោះ​ក៏​ដោយ ដូចជា៖ – ករណី​អាលែកហ្ស៊ី៖ ថ្នាំ diphenhydramine (Benadryl) ថ្នាំ Loratadine (Claritin) ថ្នាំ Steroid […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ