បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ងូត ឬដេកត្រាំទឹកក្តៅពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃ?

ដេក​ត្រាំទឹក​ក្តៅ ជាវិធី​សាស្ត្រ​រំសាយអារម្មណ៍ ​ធ្វើ​ឲ្យ​មាន​ផាកសុភាព ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត និង​ពេញ​និយម​បំផុត ពិសេស​ស្រី​ៗអំឡុង​ពេលងូត​ទឹក​ម្តងៗ។ គ្នា​យើង​ខ្លះ ចំណាយ​ពេល​រាប់​សិប​នាទី ដើម្បី​ត្រាំ​ទឹក​ក្តៅ ហើយ​មាន​អារម្មណ៍​ថា ពិត​ជា​ស្រួល​ខ្លួន​ណាស់​ មិនអ៊ីចឹង? ប៉ុន្តែ​បើ​កំពុងព​ពោះ ហើយ​​បន្ត​ដេក​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗដូច​សព្វ​ដង ប៉ះពាល់​គភ៌ក្នុង​ផ្ទៃ​អត់? សំណួរនេះ “Hello គ្រូពេទ្យ” ទទួល​បាន​ច្រើន​ណាស់ ទើបសម្រេច​ចិត្ត​​បក​ស្រាយ​ក្នុង​អត្ថបទនេះ ឲ្យ​គ្នា​យើង​ដឹង អាច​ចេះ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា។ ១- ងូត ឬ ត្រាំ​ទឹក​ក្តៅ​ពេល​ពពោះប៉ះ​ពាល់​ដែរ​អត់? យោង​តាម​មហាវិទ្យាល័យ​ផ្នែក​សម្ភព ​និង​រោគ​ស្រ្តី​អាមេរិក (ACOG) ការ​កើន​ឡើងសីតុណ្ហភាព ត្រឹម ១,៨ អង្សារ​សេ ឬសីតុណ្ហភាព​ខ្ពស់​ជាង​ក្នុង​ខ្លួន​ម៉ាក់ៗ អំឡុង​ត្រី​មាស​ទី​១ នៃ​ការ​ព​ពោះ អាច​ធ្វើ​ឲ្យគភ៌ក្នុង​ផ្ទៃ​ប្រឈមបញ្ហា​​ខូច​រូបរាង​ពី​កំណើត។ លើស​ពី​នេះ កូន​យើង​​អាច​មាន​ជំងឺ​លានខួរឆ្អឹងខ្នង (Spina bifida)។ អំណះ​អំណាង​នេះ ​ក៏ត្រូវ​គេ​ទទួល​ស្គាល់ ​និង​យល់​ស្រប ​ក្នុង​ការ​សិក្សា​ជា​ច្រើន​ផ្សេង​ទៀត។ សីតុណ្ហភាពទឹកក្តៅ​ពេក ​ជា​កត្តា​ចម្បង​ធ្វើឲ្យសម្ពាធ​ឈាមធ្លាក់​ចុះ ​ក៏​អាច​ធ្វើឲ្យ​លំហូរ​​ឈាម​ទៅ​កាន់​កូន​ថយ​ចុះដូច​គ្នា។ ហេតុ​នេះ​ហើយ ​គេ​ចាត់​ទុកការ​ដេកត្រាំ​ទឹក​ក្តៅ ឬងូត ​គ្មាន​សុវត្ថិភាព ​មិន​ថា​ក្នុង​ដំណាក់​កាល​ណាក៏ដោយ​ អំឡុងពពោះ​។ ក្រៅ​ពី​នេះ ​ត្រាំ ​ឬ​ងូត​ទឹក​ក្តៅ​ពេក ​អាច​ធ្វើ​យើងឈឺ​ក្បាលទៀតផង។ នៅ​ស្រីៗ​គ្នា​យើង ងើប​ចេញ​ពី​ទឹក​ក្តៅ​ អាច​ធ្វើ​​សីតុណ្ហភាព​រាងកាយ​ប្រែប្រួល​យ៉ាង​ខ្លាំង បណ្តាល​ឲ្យវិល​មុខ​ និង​ដួល​បាន […]


បញ្ហាផ្ទៃពោះ

សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ

អំឡុង​ពពោះ អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​រាងកាយ និង​អារម្មណ៍​ស្រីៗ​យើង​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ តែ​ទោះ​យ៉ាងណា​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​នូវ​ចំណុច​គ្រោះថ្នាក់​មួយ​ចំនួន​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ព្រមាន គភ៌​មាន​បញ្ហា បើ​ជួប​បញ្ហា​ទាំង​នោះ ម៉ាក់ៗ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ១- ធ្លាក់ឈាម នៅ​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ បើ​ស្រីៗ​​មាន​​អាការៈ​​ចុកពោះ មាន​ធ្លាក់​​ឈាម​តិច ឬ​ច្រើន មាន​កម្ទិចកម្ទីសុក ឬដុំឈាម​​ធ្លាក់​​ចេញ​មក នោះ​គភ៌​មាន​បញ្ហា​ហើយ ដោយ​អាច​ប្រឈម​នឹង​ការ​រលូត​កូន ម៉ាក់ៗ​មាន​កូន​ក្រៅ​ស្បូន ឬ​របេះ​សុក​ពី​ស្បូន​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ រឿងត្រូវប្រយ័ត្នពេលពពោះ បើស្រីៗមានធ្លាក់ឈាម មកពីបញ្ហាទាំងនេះ ២-ស្បូនកន្ត្រាក់ ស្បូន​កន្ត្រាក់​ជា​នៃ​សញ្ញា​ការ​សម្រាល​កូន តែ​ក្នុង​ករណី​ខ្លះ​ស្បូន​ក៏​អាច​កន្ត្រាក់លាយ​ជាមួយទឹក​រម្អិល​លាយ​ឈាម​​អំឡុង​ពេល​ពពោះ​ដែរ ដែល​សញ្ញា​នេះ​បញ្ជាក់​ថា កូន​អាច​រលូត កូន​អាច​កើត​មុន​ខែ។ ៣- កូន​មិន​កម្រើក ជា​ទូទៅ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​បេប៊ី​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើកលឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ ៥។ បន្ទាប់​ពី​កម្រើក​តិចៗ បេប៊ី​អាច​កម្រើក​ញឹកញាប់ ឬ​ធាក់​ម៉ាក់​កាន់​ខ្លាំង​នៅ​ជិត​ដល់​ថ្ងៃ​សម្រាល។ ក្នុង​ករណី​បេប៊ី​មិន​ធ្វើ​ចលនា​ទាល់​តែ​សោះ ឬ​កម្រើក​តិច​ទៅៗ អាច​បញ្ជាក់​ថា​កូន​យើង​មាន​បញ្ហា​អ្វី​មួយ​មិន​ខាន ដូច្នេះ​ម៉ាក់ៗ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ និង​មើល​អេកូ​ភ្លាម តើ​មក​ពី​មូលហេតុ​អ្វី។ ៤- ហើមជើងខ្លាំង ហើម​ជើង​ពេល​ពពោះ​ជា​រឿង​ធម្មតា​នោះ​ទេ ដោយសារ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន ទម្ងន់​គភ៌​ក្នុង​ស្បូន​សង្កត់​លើ​សរសៃ​ឈាម​វ៉ែន ម៉ាក់ៗ​អង្គុយ និង​ដើរ​ច្រើន​ពេក។ ប៉ុន្តែ​បើ​ស្រីៗ​ពពោះ​ជួប​អាការៈ​ហើម​ជើងខ្លាំង ថែម​ទាំង​មាន​សញ្ញា​មួយ​ចំនួន​ដូចជា ហត់​ដង្ហក់ នោម​​តិច ជើង​ឡើង​ក្រហម​ហើយ​ឈឺ […]


បញ្ហាផ្ទៃពោះ

រំលូតកូនធ្វើឲ្យមានបញ្ហាផ្លូវចិត្តច្រើន ហេតុនេះស្រីៗគួរស្វែងយល់ មុនសម្រេចចិត្ត!

ពិត​ណាស់​ រំលូត​កូន ជាការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ចំពោះ​ស្រីៗ ក៏​គ្មាន​ស្រីៗ​ណា​ម្នាក់​ចង់​ធ្វើ​រឿង​នេះដែរ។ ប៉ុន្តែ​ក្នុង​កាលៈ​ទេសៈ​ជា​ច្រើន គ្នា​ស្រី​មួយ​ចំនួន សម្រេច​ចិត្ត​រំលូត​កូន ទោះ​ជា​ដឹង​ថា ប៉ះពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ក្តី។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​ ការ​រំលូត​កូន និង​សុខភាព​ផ្លូវចិត្ត​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ស្រីៗ​ធ្លាប់​រំលូត​ប្រឈម​បញ្ហា​ផ្លូវ​ចិត្ត​អ្វី​ខ្លះ? ក្រោយរំលូត ស្រីៗ​​ជា​ច្រើន ​មិន​អាច​ប្រឈម​មុខ​ជា​មួយបញ្ហា​ ឬ​កិច្ចការ​ធម្មតាធ្លាប់​ធ្វើ​​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ។ ស្ថាន​ភាព​នេះ ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ខ្លាំង ​ជាង​ការ​គិត​របស់​យើង​ទៅ​ទៀត ហើយបញ្ហា​​ធ្ងន់​ធ្ងរ​បំផុត​ ​ជះឥទ្ធិពល​អាក្រក់​ដល់​ផ្លូវ​ចិត្ត គឺគ្នា​យើង​ភាគ​ច្រើន​​ជឿ​ថា​វិញ្ញាណ​កូន នឹង​​នៅ​វិលវល់​ជា​រៀង​រហូត។ ដោយឡែក​ ចំពោះ​ស្រីៗ​មិន​ធ្លាប់​ជឿថា មាន​ជីវិត​មួយ​កំពុង​រង់ចាំ​ចេញ​មក​មើល​ពន្លឺ​ព្រះ​អាទិត្យក្រោយ​ពេល​មាន​ការបង្ក​កំណើត ទើបមិន​សូវ​ប៉ះពាល់​ទៅ​លើ​ផ្លូវ​ចិត្ត​ឡើយ។ ទោះ​យ៉ាង​ណា គ្នា​យើង​ជា​ច្រើន ដែល​រំលូតកូន​រួច តែង​មិន​អាច​ប្រឈម​មុខ​ភ្លាមៗ​បាន​ នាំ​ឲ្យ​កើត​មាន​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ខ្លាំង ខណៈស្ថានភាព​ផ្លូវ​ចិត្ត​ទាំង​នោះ​ មាន​ដូចជា៖ – ស្តាយ​ក្រោយ – ងាយ​ខឹង – មាន​អារម្មណ៍ ​ខ្លួន​ឯង​មាន​កំហុស – អាម៉ាស់ – អារម្មណ៍​ឯកា ឬ​ផ្តាច់​ខ្លួន​ពី​គេ – បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង – គេង​មិន​លក់ ឬ​យល់សប្តិ​អាក្រក់ – បញ្ហា​ក្នុង​ទំនាក់​ទនង​ជាមួយ​អ្នក​ដទៃ – មាន​គំនិត​ចង់​សម្លាប់​ខ្លួន – មាន​បញ្ហាការ​ញ៉ាំ – បាក់​ទឹក​ចិត្ត – ថប់​បារម្ភ។ អត្ថបទ​ពាក់ព័ន្ធ៖ រំលូតកូនហើយ បើមានសញ្ញាទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់! ២- គួរ​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​ក្រោយ​រំលូត​កូន​ដោយ​វិធី​ណា? – […]


បញ្ហាផ្ទៃពោះ

ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ!

អំឡុងពេលពពោះ ស្រីៗងាយ​នឹង​មាន​បញ្ហា​សុខភាព​ណាស់ ហេតុនេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បានច្រើន ខណៈ​ជំងឺ​មួយ​ចំនួន ពិសេស​ការ​បង្ក​រោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត ដូចជាជំងឺ Toxoplasmosis ត្រូវ​ប្រញ៉ាប់​ទៅ​ពេទ្យ​ភ្លាម ព្រោះ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​គភ៌​ក្នុង​ផ្ទៃ ដោយ​មូល​ហេតុ​ឆ្លង​ចម្បង គឺ​ពី​លាមក​ឆ្មា។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ឲ្យ​បាន​ស្គាល់​ជំងឺ​មួយ​ប្រភេទ​នេះ។ ១- អ្វីជា Toxoplasmosis? Toxoplasmosis គឺ​ជា​ប្រភេទជំងឺ បង្ក​រោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត​ម្យ៉ាង ហើយ​​យើង​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ ជា​ភាសា​បច្ចេកទេស​មាន​ឈ្មោះ​ថា ប៉ារ៉ាស៊ីត Toxoplasma Gondii ។ ជំងឺនេះ មិន​មាន​ភាព​ធ្ងន់​ធ្ង​រចំពោះ​សុខ​ភាព​គ្នា​យើង​ទូទៅ​ទេ ប៉ុន្តែ​អាច​មាន​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​លើ​ស្រីមាន​ផ្ទៃ​ពោះ​ ​ដោយ​សារ​តែ​ពពួក​ប៉ារ៉ាស៊ីតនេះ ​អាច​ឆ្លងពី​ម៉ាក់ៗ ​ទៅ​គភ៌​ក្នុង​ផ្ទៃ​បាន ​តាម​រយៈ​សុក។ ការ​បង្ករោគ​ អាច​មាន​លក្ខណៈ​ស្រាល ឬ​ធ្ងន់​ធ្ងរ ហើយ​ផល​វិបាក​វិញ​ អាចបណ្តាល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ ​លូត​លាស់​សរីររាង្គ​​យឺត និង​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​រហូតមាន​ការ​ខូច​ខាត​ធ្ងន់​ធ្ងរទៀតផង។ ហេតុ​នេះ ​យល់​ដឹង​ពី​វិធី​ការពារ​ជំងឺ Toxoplasmosis គឺ​ចាំ​បាច់​បំផុត ដើម្បី​ការពារភគ៌​ក្នុង​ផ្ទៃ​​ឲ្យមាន​សុខ​ភាព​ល្អ។ ២- រោគសញ្ញាជំងឺ Toxoplasmosis ជា​ទូទៅ​រោគ​សញ្ញា​ជំងឺ Toxoplasmosis មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់នៅ​ឡើយ​​ទេ។ យើង​​អាច​មិនដឹង​ថា​ បាន​ឆ្លង​មេរោគ​ដូច​គ្នា លុះ​ត្រា​តែ​​បាន​ធ្វើ​តេស្ត ទើប​អាច​ដឹង។ ស្រីៗ​គ្នា​យើងមាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ ​ភាគ​ច្រើន​មិន​បាន​បង្ហាញ​​រោគ​សញ្ញា​​ឆ្លង​នោះ​ទេ។ ក្នុង​ករណី​ខ្លះ […]


បញ្ហាផ្ទៃពោះ

ចាញ់កូនជារឿងល្អឬអាក្រក់? ម៉េចបានចាញ់បែបនេះ?

អំឡុង​ពេលពពោះ​ ស្រីៗ​គ្នា​យើង​ភាគ​តិច​ណាស់ មិន​មាន​អាការៈ​ចាញ់​កូន ខណៈ​គ្នា​យើង​មួយ​ភាគ​ធំចាញ់កូន​ខ្លាំង​​ទៀត​ផង ពិសេស​នៅ​ពេល​ព្រឹក។ ពិត​ណាស់ រោគសញ្ញា​ចាញ់​កូន អាច​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង អារម្មណ៍​មិន​ល្អ ប៉ុន្តែ​អាការៈ​ទើប​មាន​ផ្ទៃ​ពោះ​នេះ អាច​បង្ហាញ​ពី​សុខភាព​យើង​បាន។ គ្នាយើង​ដឹង​អត់ថាតើ​អាការៈ​ចាញ់កូនជារឿងល្អឬអាក្រក់? ១- ចាញ់កូនជារឿងល្អឬអាក្រក់? ចម្លើយ​សម្រាប់​សំណួរ​នេះ អាច​ស្មុគ​ស្មាញបន្តិច ដោយ​សារយើង​​ពិបាក​ដឹង​ថា​ អាការៈ​ចាញ់កូនយើង​កំពុង​មាន ​ល្អ ឬ​អាក្រក់​ណាស់។ យ៉ាង​ណា អាការៈ​ចាញ់​កូន ឬ​ចង្អោរ ​​ជា​សញ្ញា​ធម្មតា​នៃ​ការ​មាន​ផ្ទៃ​ពោះ ដោយ​​ធម្មតា​ការ​ចាញ់​កូន​កើត​មាន​នៅ​សប្តាហ៍​ទី ៦ ហើយ​បាត់​ទៅ​វិញ​នៅ​សប្តាហ៍​ទី ១២ នៃ​ការពពោះ។ អាការៈ​នេះ ​អាច​កើត​ឡើង​គ្រប់​ពេល​ ទាំង​ពេល​ព្រឹក ពេល​រសៀល ឬ​ពេល​ល្ងាច ប៉ុន្តែ​វា​ច្រើន​កើត​មាន​ធ្ងន់​ធ្ងរ​នៅ​ពេល​ព្រឹក ហើយ​ធូរ​ស្រាល​វិញ​នៅ​ពេល​ថ្ងៃ។ មាន​ការ​សិក្សា​មួយ​ចំនួន​​បង្ហាញ​ថា​ អាការៈ​ចង្អោរ និង​ក្អួត ​ក្នុង​អំឡុង​ពពោះ​ បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ក្នុង​រាង​កាយ​។ នៅ​ពេលយើង​មាន​ផ្ទៃ​ពោះ​ រាង​កាយ​​នឹង​ចាប់​ផ្តើម​បញ្ចេញ​អ័រ​ម៉ូនម្យ៉ាង​ហៅថា Human Chorionic Gonadotropin (HCG) ជា​អ័រម៉ូន​មាន​ទាក់​ទង​នឹង​ការ​ចង្អោរ ​ក្អួត។ ចំពោះគ្នា​យើង​ពពោះ​កូន​ភ្លោះ ​អាច​នឹង​មាន​អាការៈ​ចង្អោរ និង​ក្អួត​ខ្លាំង ​ជាងគ្នា​យើង​មាន​កូន​ក្នុង​ផ្ទៃ​ធម្មតា ដោយ​សារ​តែ​កម្រិតអ័រម៉ូន HCG ក្នុង​ឈាម​​ខ្ពស់។ ចំណែក​អ័រ​ម៉ូន​អឺស្ត្រូសែន ​ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​មាន​ការ​ចាញ់​កូន​ដូច​គ្នា។ ទោះ​ជា​យ៉ាង​នេះ​ក្តី […]


បញ្ហាផ្ទៃពោះ

គេថាកូនកើត ៧ ខែអត់មានបញ្ហាអ្វីទេ តែ​បើ ៨ ខែវិញអាចមានបញ្ហា?

កូន​ដែល​គ្រប់​អាយុ​កើត គឺ ៩ ខែ ១០ ថ្ងៃ តែ​ទោះ​ជា​យ៉ាង​ណា​មាន​ករណី​ជាច្រើន​បណ្ដាល​ឲ្យ​ស្រ្តី​សម្រាល​កូន​ទាំង​មិន​គ្រប់​ខែ នៅ​ខែ​ទី ៧។ ទោះ​ជា​បែប​នោះ​ក្ដី ក៏​នៅ​មាន​ករណី​ខ្លះ​កូន​កើត​ខែ​ទី ៨ ដែរ ហើយ​ភាគច្រើន​គេ​ថា កូន​កើត​ខែ​នេះ មាន​បញ្ហា​ច្រើន​ណាស់។ ទាក់ទិន​ទៅ​នឹង​ការ​លើក​ឡើង​ខាង​លើ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា រឿង​នោះ​អាច​ពិត ពីព្រោះ​សួត​នៅ​ខែ​ទី ៨ មិន​ទាន់​បើក​ និងផលិតសារធាតុ Surfactant បាន​ល្អ តែ​នៅ​ខែ​ទី ៧ Surfactant វិញ​មាន​ការ​ផលិតអាច​បាន​ល្អ។ តើ Surfactant នោះ​គឺជា​អ្វី? លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា Surfactant គឺជា​សារធាតុ​រាវ​ដែល​ផលិត​ចេញ​ពី​កោសិកា​ទង​សួត ហើយ​វា​មាន​មុខ​ងារ​ជួយ​បន្ថយ​សម្ពាធ​ក្នុង​ទង​សួត។ សារធាតុ Surfactant នេះ​មិន​ថា​នៅ​ក្នុង​ខែ​ទី ៧ ឬ ៨ ទេ​វា​មាន​ប្រហាក់ប្រហែល​គ្នា តែ​ភាគរយ​ខ្ពស់​មាន​នៅ​ក្នុង​ខែ ៧។ ចំណែក​មូលហេតុ​ធ្វើឲ្យ​ធ្វើឲ្យ​កូន​កើត​មិន​គ្រប់​ខែ​មាន​ច្រើន​យ៉ាង​ណាស់​ដូចជា រលាក​មាត់ស្បូន ឬ​ម្ដាយ​មាន​វ័យ​ក្មេង​ពេក ចាស់ពេក កូន​លូតលាស់​មិន​បាន​ល្អ មាន​បង្ក​រោគ​នៅ​ទ្វារមាស សម្ពាធ​ឈាម​ខ្ពស់ មាន​ជំងឺ​ស្អូច ជំងឺ​បេះដូង ម្ដាយ​មាន​ជក់​បារី ឬ​ផឹក​ស្រា […]


បញ្ហាផ្ទៃពោះ

ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ព្រោះ...

ពេល​មាន​ផ្ទៃ​ពោះ ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ និង​ប្រព័ន្ធ​រំលាយ​អាហារ យើង​នឹង​ចុះ​ទន់​ខ្សោយ ងាយ​នឹង​មានបញ្ហា​សុខភាព​កើត​ឡើង ដោយ​សារ​អាហារយើង​ញ៉ាំ​ណាស់។ គ្នាយើង​ដឹង​អត់? បើ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ចុក​ចាប់​ប៉ុណ្ណោះ​ទេ កូនយើង​ក្នុង​ផ្ទៃ ក៏​រងផល​ប៉ះពាល់​​ដែរ។ ដើម្បី​សុវត្ថិភាពគ្នា​យើង​ និងគភ៌​ក្នុង​ផ្ទៃ “Hello គ្រូពេទ្យ” ​ប្រាប់​ពី​អាហារ ភេសជ្ជៈ​មួយ​ចំនួន គ្នា​យើង​មិន​គួរ​ញ៉ាំ​ពេល​ពពោះ​។ ១- ស្រា​ក្រឡុក ស្រីៗ​ជា​ច្រើន​ជឿ​ថា ​ស្រា​ក្រឡុក​មិន​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​នោះ​ទេ ប៉ុន្តែ​អ្នក​ជំនាញ​សុខាភិបាល បាន​ច្រាន​ចោល​គំនិត​នេះ។ អ្នក​ជំនាញមក​ពី​វិទ្យាស្ថាន​ផ្នែក​ជំងឺ​កុមារ ក៏​ដូច​ជា​​សមាគម​គ្រូពេទ្យ​សម្ភព​ និង​រោគ​ស្ត្រី នៅ​អាមេរិក លើក​ឡើង​ថា អំឡុង​ពេល​ពពោះ ត្រឹម​កម្រិត​ជាតិ​អាល់កុល​តែ​បន្តិច​ ក៏​រាប់​ថា​មិន​មាន​សុវត្ថិភាព​ដែរ។ ជំនួសឲ្យ​​ស្រា​ក្រឡុក ស្រីៗ​គ្នា​យើង​ គួរផឹកទឹក​ផ្លែ​ឈើ លាយ​ជាមួយ​ទឹក​សូដា (Sparkling Water) អាច​បន្ថែម​ជាមួយ​​ជីអង្កាម និង​ដាក់​ក្នុង​កែវ​របស់​ស្រា​ក្រឡុក​វិញ។ ទាំង​នេះ ​គឺ​គ្រប់​គ្រាន់​សម្រាប់​សុខភាព ពិសេស​​បង្កើត​បរិយាកាសរីក​រាយ​​នៅ​ថ្ងៃឈប់​សម្រាក​បាន។ ២- ភេសជ្ជៈ Eggnog  Eggnog ជាភេសជ្ជៈ​មួយ​ប្រភេទ ក្រឡុក​លាយ​ជាមួយ​ ស៊ុត ស្ករ និង​ស្រា ហើយ​ទោះ​បី​លាយ​ជាមួយ​ស្រា ​ឬមិន​លាយ​​ក៏​ដោយ ក៏​មិន​ល្អ​សម្រាប់គ្នា​យើង​កំពុង​ពពោះ​ដែរ។ មូល​ហេតុ​ គឺ​ថា ភេសជ្ជៈ​ប្រភេទ​នេះ ត្រូវ​លាយ​ជា​មួយ​ស៊ុត​ឆៅ ឬ​មិន​បាន​ចម្អិន​ឆ្អិន​ល្អ […]


បញ្ហាផ្ទៃពោះ

រំលូតកូនហើយ បើមានសញ្ញាទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត

រំលូត​កូន​ជា​រឿង​គ្រោះ​ថ្នាក់​បំផុត ករណី​ដែល​អាច​រំលូត​ទៅ​បាន​លុះ​ណា​តែ​គភ៌​មិន​លូត​លាស់ គភ៌​មាន​បញ្ហា​មិន​ប្រក្រតី​ជា​ដើម។ ដើម្បី​សុវត្ថិភាព ស្រីៗ​ត្រូវ​ទៅ​រក​សេវា​រំលូត​កូន​នៅ​កន្លែង​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល បើ​មិន​អ៊ីចឹង​អាច​គ្រោះ​ថ្នាក់។ ខាង​ក្រោម​នេះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​ក្រោយ​រំលូត​កូន៖ – គ្រុនក្តៅ – ក្អួត​ចង្អោរ – ឈឺ​ចាប់​នៅ​បរិវេណក្រោម​ពោះ និងជុំវិញពោះ – មាន​ធំុ​ក្លិន​អាក្រក់​ពី​ការធ្លាក់​ឈាម​តិចៗ – ហូរ​ឈាម​ខ្លាំង​ពី​ទ្វារមាស។ ក្រោយ​រំលូត​ហើយ បើ​ឃើញ​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម បើ​បណ្តែត​បណ្តោយ​អាច​គ្រោះថ្នាក់​ដល់​ជីវិត។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ ហើយ​​ប្រឈម​កើត​ជំងឺ​ធ្ងន់ៗ រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ដើម្បី​សុវត្ថិភាព ក្រោយ​លេប​ថ្នាំ​រំលូត​កូន ចំពោះ​សញ្ញា​គ្រោះ​ថ្នាក់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ អាច​បណ្ដាល​មក​ពី​ការ​រំលូត​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់​លាស់ ឬ​នៅ​កន្លែង​លួច​លាក់​គ្មាន​សុវត្ថិភាព អាច​ធ្វើ​ឲ្យ​រហែក​ស្បូន យក​សុក​ចេញ​អត់​អស់ ទៅ​ជា​បង្ក​រោគ​ក្នុង​ស្បូន ធ្លាក់​ឈាម​មិន​ឈប់។ ចំពោះ​ផល​វិបាក​វិញ​នៃ​ការ​រំលូត​កូន ដោយ​យក​សុក​ចេញ​មិន​អស់​នេះ ធ្វើ​ឲ្យ​ស្រីៗ​ពិបាក​មាន​ផ្ទៃពោះ​នៅ​ពេល​ក្រោយ អាច​មាន​កូន​ក្រៅ​ស្បូន ឬ​ក៏​ពន្យារ​ពេល​មាន​ផ្ទៃពោះ​យូរ រហូត​ដល់​ទៅ​រាប់​ឆ្នាំ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ?

បម្រែបម្រួល​អ័រម៉ូន​ អំឡុង​ពេល​​ពពោះ ធ្វើ​ឲ្យ​ស្រីៗ​​យើងប្រែប្រួលរាងកាយ​យ៉ាង​ច្រើន។ បម្រែ​បម្រួល​ទាំង​នេះ មិន​ត្រឹម​តែ​មានលើ​​អារម្មណ៍​ និង​រូប​រាងប៉ុណ្ណោះ​ទេ ថែមទាំង​សម្រស់ ​និង​ស្បែក​ក៏​ប្រែប្រួលដូច​គ្នា។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​សុខភាព​ស្បែក​ពេល​ពពោះ ថាតើមានការវិវត្ត​ម៉េច​ខ្លះ។ ១- ស្បែក​ស្ងួត​ និង​បែក​ស្រកា ដោយ​សារ​ស្បែក​យើង​ត្រូវ​ប្រឹង​រីក យារ​តាម​ដំណាក់​កាល​ពពោះ ​នឹងធ្វើ​ឲ្យ​ស្បែក ​បាត់​បង់​ភាព​យឺត​ និងជាតិ​ខ្លាញ់​ដែលមាន​នាទី​​រក្សា​សំណើមស្បែក ​ជា​ហេតុនាំ​ឲ្យ​​ស្បែក​ស្ងួត បែក​ស្រកា និង​ឡើង​ក្រហម។ ស្រីៗ​ពពោះ​​ភាគ​ច្រើន ​ជួប​បញ្ហា​នេះ​នៅលើ​តំបន់​ពោះ​តែ​ប៉ុណ្ណោះ តែ​ក៏​មាន​អ្នក​​​ខ្លះ ​មាន​អារម្មណ៍​ថា​រមាស់​ដៃ ទ្រូង​ និង​ភ្លៅ​ផង​ដែរ។ ២- សង្វារ ៩០​% ក្នុង​ចំណោម​ស្រីៗ​ព​ពោះ​ តែង​​ជួប​បញ្ហា​នេះ ហើយ​ក៏​ជា​បញ្ហា​គួរ​ឲ្យ​​ភ័យ​ខ្លាច​បំផុត ចំពោះ​ស្រីៗ​យើង។ សង្វារ ជា​ការ​ដាច់ រហែក​ជាលិកា​ទ្រទ្រង់​ក្រោម​ស្បែក​ ភាគ​ច្រើន​កើត​ឡើង​នៅអំឡុង​សប្តាហ៍​ទី ១៣​-២១ នៃ​ការ​ពពោះ ដោយ​​មាន​ពណ៌​ផ្កាឈូក ក្រហម ឬ​ស្វាយ។ តែ​ក្រោយ​ពេល​សម្រាល​ ២-៣ ​សប្តាហ៍ អាច​នឹង​រលុប​បាត់​ទៅ​វិញ​បន្តិច​ម្តងៗ ដោយ​​អ្នក​ខ្លះ​អាច​នឹង​បាត់​ទាំង​ស្រុង​តែ​ម្តង។ ៣- ឡើង​សរសៃ​ក្រហម​ បញ្ហា​ស្បែក​ឡើង​សរសៃ​ក្រហម ​គឺ​ដោយ​សារ​មាន​ការ​ឡើង​ប៉ោង​ខុស​ប្រក្រតីរបស់​​សរសៃ​ឈាម។ បញ្ហា​នេះ កើត​ឡើង​ដោយ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​កំណើនលំហូរ​ចរន្ត​ឈាម ហើយ​ស្រីៗកំពុង​ពពោះ​ ងាយ​​​ឡើង​សរសៃ​ក្រហម​នេះ​នៅ​លើ​មុខ ទ្រូង ក ពោះ និង​ដៃ។ វា​អាច​មាន​រូបរាង​ជា​ចំណុច​ក្រហម​​ ​មាន​សរសៃៗ​ជុំ​វិញ មាន​រូបរាង​ដូច​ជើង​ពីង​ពាង​។ តែបញ្ហា​នេះ​​មិន​ធ្វើឲ្យ​រមាស់ ឬ​ឈឺ​ចាប់នោះទេ ដែល​ជា​ធម្មតា​ ​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​រួច។ តែ​បើ​មិន​បាត់​ទៅ​វិញ​ទេ អាច​ទៅ​ព្យាបាល​ ដោយ​ការ​បាញ់កាំរ​ស្មី ​ដើម្បី​បំបាត់​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ បកស្រាយអាថ៌កំបាំង ស្រីៗពពោះឃ្លានខ្លាំង មិនអាចទ្រាំបាន បម្រែបម្រួលហ្សែនគភ៌ក្នុងផ្ទៃ មានទំនាក់ទំនងជាមួយអាហារយើងញ៉ាំ ៤- រីក​សរសៃវ៉ែន ខុស​ពី​ការ​ឡើង​សរសៃ​ក្រហម ករណី​​រីក​សរសៃ​វ៉ែន ​ឡើង​ពកៗ ពណ៌​ខៀវ​ ហើយ​ធំជាង​សរសៃ​វ៉ែន​ធម្មតា តែង​កើត​មាន​ដូច​គ្នា។ ទោះ​បី​សរសៃ​វ៉ែន​ទាំង​អស់​អាច​រីក​បាន​មែន […]


បញ្ហាផ្ទៃពោះ

ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់?

អំឡុងពេល​ពពោះ ដោយ​សារ​សុខភាព​ខ្សោយ អាច​បង្ក​ឲ្យ​ស្រីៗ​ រងឥទ្ធិពល​ពី​ជំងឺ​មួយ​ចំនួន ហេតុនេះ​គប្បី រក្សា​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ត្រៀម​សម្រាល​បេប៊ី គួរឲ្យ​ស្រលាញ់​ដោយ​សុវត្ថិភាព។ ចុះ​មានធ្លាប់​ឮជំងឺទី៥ ពេលពពោះអត់? ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ? គ្រោះ​ថ្នាក់​ដល់​ម៉ាក់ៗ និង​គភ៌អត់? ១-​ អ្វី​ជា​ជំងឺ​ទី ៥? ជំងឺ​ទី​៥​ បណ្តាល​មក​ពី​មេរោគ HPV ប្រភេទ B19 ហើយ​​ឆ្លង​តាម​រយៈការ​ក្អក កណ្តាស់ ឬ​ប៉ះពាល់​សារធាតុ​រាវ​ចេញ​ពី​​រាង​កាយ គ្នា​យើង​​មាន​ផ្ទុក​មេរោគ។ ជំងឺ​នេះ ជា​ធម្មតាមាន​អាការៈ​​ស្រាល ​នឹង​ជា​ដោយ​ខ្លួន​ឯង​ដោយ ​មិនចាំ​បាច់​​ព្យាបាលនោះទេ ខណៈស្រីពពោះភាគច្រើន ​មាន​ជំងឺ​នេះ​ នៅ​តែ​អាច​សម្រាល​កូន​មាន​សុខភាព​ល្អ​បាន។ ២-​ ជំងឺ​នេះ​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? គ្នា​យើង​មាន​ជំងឺ​នេះ​ អាច​មាន​រោគ​សញ្ញា​ ដូច​ជា ឈឺ​សន្លាក់​ ​រយៈពេល​ ៤​-៥ ​ថ្ងៃ ដល់​ច្រើន​សប្តាហ៍ ដោយ​មាន​ ក្តៅ​ខ្លួន ឈឺ​ក្បាល ឈឺ​ក និង​កន្ទួល​ក្រហម​នៅ​ថ្ពាល់ ជើង ក្បាល​ពោះ និង​ក។ ៣- ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​របៀប​ណា?  ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ យើង​​ត្រូវ​ធ្វើ​តេស្ត​ឈាម​សម្រាប់​ការ​បង្ក​រោគ​ ទោះ​បី​ជាមាន​កណ្ទួល​រមាស់ ឬ​អត់ក៏​ដោយ។ នៅ​ពេល​គ្រូពេទ្យ​រក​ឃើញ​យើង​មាន​ជំងឺ គាត់​នឹង​ផ្តោត​សំខាន់​លើ​ទារក​ក្នុង​ផ្ទៃ។ ក្រៅ​ពី​នេះ ​បើ​ចាំ​បាច់ ​អាច​ត្រូវ​សុំ​ពិនិត្យ​អេកូ​នៅ​ចន្លោះ​សប្តាហ៍​ទី​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ