បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ធ្វើធ្មេញពេលពពោះ ប៉ះពាល់ដល់កូនអត់?

ពេល​កំពុង​ពពោះ ស្រីៗ​មួយ​ចំនួន​ជួប​អាការៈ​ឈឺ​ធ្មេញ តែ​អ្នក​ខ្លះ​អត់​ហ៊ាន​ធ្វើ​ទេ ខ្លាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ តើ​ការ​ធ្វើ​ធ្មេញ​ពេល​ពពោះ​ពិត​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​មែន ឬ​យ៉ាង​ណា? ការ​ធ្វើ​ធ្មេញ​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​ប្រភេទ​ខ្លះ​មិន​ប៉ះពាល់ដល់​គភ៌​នោះ​ទេ ឯ​ប្រភេទ​ខ្លះ​ទៀតប៉ះ​ពាល់ ដូច្នេះ​ប៉ះ​ពាល់ ឬ​មិន​ប៉ះ​ពាល់​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​​ការ​ធ្វើ​ធ្មេញ។ នេះ​បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ១- ប្រភេទ​នៃ​ការ​ធ្វើ​ធ្មេញ ដែល​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ – សម្អាត​ធ្មេញ – ប៉ះ​ធ្មេញ ការ​សម្អាត​ធ្មេញ​រៀង​រាល់ ៦ខែ/ម្តង និង​ការ​ប៉ះ​ធ្មេញ​ដែល​បាក់​បែក មិន​មា​ន​អ្វី​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ម៉ាក់ៗ​ធ្វើ​បាន ទោះ​​ជា​គភ៌​អាយុ​ប៉ុន្មាន​ក៏​ដោយ។ ២- ប្រភេទ​នៃ​ការ​ធ្វើ​ធ្មេញ ដែល​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ធ្មេញ – ដក​ធ្មេញ – ព្យាបាល​ធ្មេញ – វះកាត់​ក្នុង​មាត់ ការ​ធ្វើ​ធ្មេញ​ទាំង ៣ ប្រភេទ​ខាង​លើ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ធ្មេញ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​ករណី​ខ្លះ​អាច​ធ្វើ​បាន​មែន តែ​ក៏​មាន​ហានិភ័យ​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ? បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់ ៣- ប្រភេទ​នៃ​ការ​ធ្វើ​ធ្មេញ ដែល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ – ពត់​តម្រង់​ធ្មេញ – ថត​កាំរស្មី X-ray ព្យាបាល​ធ្មេញ ពេទ្យ​ហាម​ដាច់​ខាត​មិន​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ពត់​តម្រង់​ធ្មេញ និង​ថត​កាំរស្មី X-ray ដើម្បី​ព្យាបាល​ធ្មេញ​ឡើយ ត្រូវ​រង់ចាំ​ដល់​សម្រាល​កូន​រួច​សិន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពពោះ បើហើមជើងខ្លាំង ហើយមានសញ្ញាទាំងនេះ មិនស្រួលទេ ប្រញាប់ទៅពេទ្យ

ជា​ទូទៅ​ពេល​គភ៌​កាន់​តែ​ធំ ម៉ាក់ៗ​តែង​ជួប​អាការៈ​ហើម​ជើង នេះ​ក៏​ដោយសារ​តែ​មានការចាល់ជាតិទឹកក្នុងខ្លួនច្រើន បម្រែ​បម្រួល​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ ទម្ងន់​គភ៌​ក្នុង​ស្បូន ​បាន​សង្កត់​លើ​សរសៃ​ឈាមវ៉ែន នៅ​ជើងដែលបណ្តាលឈាមមិនអាចចូលដល់បេះដូង សរសៃ​ ឬ​ម៉ាក់ៗ​មាន​ទឹក​ភ្លោះ​ច្រើន អង្គុយ និង​ដើរ​ច្រើន​ពេក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់​ម៉ែត គាន់ អូន។ ប៉ុន្តែ​បើ​ស្រីៗ​ពពោះ​ជួប​អាការៈ​ហើម​ជើង ថែម​ទាំង​មាន​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ជា​សញ្ញា​អាសន្ន នៃ​លើសឈាម​ពេល​ពពោះ និង​ពេល​ខ្លះ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង​ ដែល​អាច​ឲ្យ​ស្រី្ត​ប្រឈម​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង ឈាន​ដល់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។ – លើស​សម្ពាធ​ឈាម – ហត់​ដង្ហក់ – នោម​តិច – ជើង​ឡើង​ក្រហម ហើយ​ឈឺ។ អត្ថបទពាក់ព័ន្ធ៖  អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច? ស្រីៗ​ពពោះ​តែង​ជួប​អាការៈ​ទាំង​នេះ​ញឹក​ញាប់ រឿង​ខ្លះ​មិន​ត្រូវ​ប្រហែស​ទេ ប៉ុន្តែ​បើ​ស្រីៗ​ពពោះ​ជួប​អាការៈ​ហើម​ជើង​តែ​មួយ​មុខ មិន​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ គួរ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ ដើម្បី​កាត់​បន្ថយ​អាការៈ​ហើម​ជើង​ពេល​ពពោះ។ – សម្រាក​ឲ្យ​បាន​ច្រើន កុំ​ធ្វើការ​ធ្ងន់ៗ​ពេក – គេង​ផ្អៀង​មក​ខាង​ឆ្វេង​ដៃ – ដាក់​ជើង​ឲ្យ​បាន​ខ្ពស់ គ្រប់​ពេល ពិសេស​ពេល​ធ្វើការ និង​ពេល​គេង – តម្រង់​ជើង​ឲ្យ​បាន​ញឹក​ញាប់​ពេល​អង្គុយ​លេង – ដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង ឬ​ដាក់​កូន​កៅអី​ទ្រ​ជើង​ពេល​អង្គុយ​ធ្វើ​ការ។ – កុំ​អង្គុយ​គង​អន្ទាក់​ខ្លា – ឧស្សាហ៍​ដើរ​ចុះ​ឡើង​ដើរ​ឡើង កុំ​អង្គុយ​យូរ​ពេក – ដើរ ឬ​ហាត់​ប្រាណ​បែប​សាមញ្ញាៗ – ផឹក​ទឹក​ឲ្យ​បាន​ច្រើន – ពាក់​ស្បែក​ជើង​​ទន់ កុំ​ពាក់​ស្បែក​ជើង​​រឹតតឹងពេក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


បញ្ហាផ្ទៃពោះ

ឧស្សាហ៍ចុកពោះ ពេលកំពុងមានផ្ទៃពោះ គួរបារម្ភអត់?

ស្រីៗ​ដែលកំពុង​ពពោះ មាន​អាការចុក​ពោះ​ កុំ​ទាន់​បារម្ភ អាច​ជា​​រឿង​ធម្មតា ព្រោះ​កូន​កំពុង​លូតលាស់​ ដូច​នេះ​អាការឈឺ​ចុក​ចាប់​តិច​តួច ឬ​យូរ​ៗ​ម្តង ​ជា​រឿង​សម​ហេតុ​ផល។ ប៉ុន្តែ វាអាច​​ជា​រឿង​ផ្សេង ​បើ​សិន​យើង​​ឈឺ​ពោះ​រហូត​ ឈឺដល់​ធ្វើ​អី​មិន​បាន ហើយ​ម៉ាក់​គួរឆាប់​ទៅ​ជួប​ពេទ្យជាបន្ទាន់។ មូលហេតុនាំ​ឱ្យឈឺពោះ​ញឹក​ញាប់​ពេល​ពពោះ មាន​ក្នុង​អត្ថបទ​ខាង​ក្រោម។ ១- មូលហេតុឈឺ​ពោះញឹកញាប់​អំឡុង​ពេល​ពពោះ – ឈឺ​ដោយ​សារ​សរសៃ​ចំណង​មូល​នៃតួ​ស្បូន៖ វា​ជា​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ តែ​ក្នុង​រយៈ​ពេល​ខ្លី ​កើត​មាន​នៅ​ពេល​គ្នា​យើង​ក្រោក ឬ​​ប្រែ​ខ្លួន​ភ្លាមៗ។ អាការឈឺ​ចាប់​ដោយ​សារ​សរសៃ​ចំណង​មូល​ គឺ​នៅ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ចេញ​ពី​ខាង​ក្នុង​មក​តែ​ម្តង (តួស្បូន) ចាក់​ទៅ​ម្តុំ​ក្រលៀន។ អាច​ឈឺ​ចាក់ៗ មួយភ្លែត ហើយ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដោយ​ជា​ធម្មតា កើត​​មាន​នៅ​ក្នុង​ត្រី​មាស​ទី ២។ តែ​បើ​សិន​ជាយើង​ឈឺ​ខ្លាំង សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ឲ្យ​​បាន​ត្រឹម​ត្រូវ។ – ទល់​លាមក​ និង​ដើរ​ខ្យល់​៖ ពេល​ពពោះ ​អ័រម៉ូន​ប្រូហ្គេស​ស្តេរ៉ូន​នឹង​កើន​ឡើង ​ធ្វើ​ឲ្យ​អាហារ​ក្នុង​ពោះវៀន​ ធ្វើ​ចលនា​យឺត​ជាង​ធម្មតា។ យើង​អាច​កែ​តម្រូវ​បញ្ហាបាន ​ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​ញឹក​ញាប់ ញ៉ាំ​អាហារ​មាន​ជាតិសរសៃ​ឲ្យ​បាន​ច្រើន និង​ហាត់​ប្រាណ​ផង។ បើ​​ចង់​បាន​ដំណោះ​ស្រាយ​លឿន​ជាង​នេះ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ដឹង​ថា យើង​​អាច​ប្រើ​ថ្នាំ​បន្ទន់​លាមក​បានឬទេ។ – ការ​កន្ត្រាក់ស្បូន (Braxton Hicks)៖ ​កន្ត្រាក់ស្បូន ជា​ការ​កន្រ្តាក់​ធម្មតា​​ទេ តែ​ក៏​អាច​ច្រឡំនឹង​ការ​កន្ត្រាក់​ត្រៀម​សម្រាល​ដូច​គ្នា។ ភាព​ខុស​គ្នា​នោះ ​គឺ​ថាគ្នា​យើង​អាច​ធ្វើ​ការ ឬ​ទ្រាំ​បាន​ដែរ​អត់។ ការ​កន្ត្រាក់​ត្រៀម​សម្រាល ធ្វើ​ឲ្យយើង​​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ព្រោះ​មាន​ការ​ឈឺចាប់​​ខ្លាំង ត្រូវ​ហៅ​គេ​ឯងឲ្យ​មក​ជួយ ឯ​ការ​កន្ត្រាក់ Braxton Hicks វិញ​ នៅ​អាច​ធ្វើ​ការ​បាន​ធម្មតា​ដដែល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


បញ្ហាផ្ទៃពោះ

សារធាតុថែរក្សាស្បែកទាំងនេះ កុំប្រើពេលពពោះឲ្យសោះ ព្រោះអាចគ្រោះថ្នាក់ដល់គភ៌!

ដឹងហើយ ស្រីៗណា​មិន​ចង់​ស្អាតនោះ ទោះ​អំឡុង​ពេល​ពពោះ ក៏​ចង់​តុប​តែង​ខ្លួន​ឲ្យ​ស្អាត ថែ​ស្បែក​ឲ្យ​នៅ​ស្រស់​ថ្លា​ដែរ។ យ៉ាងណា ត្រូវ​ដឹង​ផង បើ​ចង់​ស្អាតពេល​ពពោះ មាន​វិធី​សាស្ត្រ​ធម្មជាតិ​ច្រើនណាស់​អាច​ជួយ​យើង​បាន មិន​គួរ​ប្រើ​គ្រឿង​សម្អាង ឬផលិត​ផល​ថែរក្សា​ស្បែក​ទេ ព្រោះសារធាតុ​មួយ​ចំនួន​ក្នុង​ផលិត​ផល​ទាំង​នោះ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​បាន។ “Hello គ្រូពេទ្យ” នឹង​រាយ​ឈ្មោះ​សារធាតុ​មាន​ក្នុង​គ្រឿង​សម្អាង មិន​គួរ​ប្រើពេល​ពពោះ​ក្នុង​អត្ថបទ​នេះ។​ ១- ជាតិសំណ សំណ ​ជា​សារធាតុ​ផ្សំ​ ប្រើ​ញឹក​ញាប់បំផុត​​ក្នុង​គ្រឿង​សម្អាង​គ្រប់ប្រភេទ ហើយ​​សារធាតុ​នេះ អាច​ពុល​ ប៉ះ​ពាល់​ដល់​ការ​វិវត្តប្រព័ន្ធ​​សរសៃ​ប្រសាទបាន​។ សំណ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ជា​មូលហេតុ​មួយ បង្ក​ឲ្យ​មាន​ការ​​រលូត​ដោយ​ធម្មជាតិ​រាប់​លានករណី និង​បញ្ហា​មិន​អាច​មាន​កូនជាច្រើន​ទៀត។ ​ប៉ះពាល់ជាមួយ​សារធាតុ​សំណ ​មុន​ពេល​សម្រាល ​អាច​ធ្វើកូន​កើត​មក​មិន​គ្រប់គីឡូ ​និង​ខូច​រូប​រាង​ពី​កំណើតទៀត​ផង។ ២- ជាតិ Triclosan សារធាតុ Triclosan រួម​ជាមួយ Triclocarban មាន​នៅ​ក្នុង​ពពួក​សាប៊ូ​សម្លាប់​មេរោគ ថ្នាំ​ដុស​ធ្មេញ និង​ផលិត​ផល​ប្រឆាំង​បាក់តេរី​ជា​ច្រើន​ទៀត។ យ៉ាង​ណា​វិញ សារធាតុ​គីមី​នេះ​ អាច​ទៅ​រំខាន​ដល់​ដំណើរ​ការ​អ័រម៉ូន​ធ្វើ​មេតាបូលីស​ក្នុង​រាង​ការ​យើង ​អាច​ធ្វើឲ្យ​​ប្រឈម​​ជំងឺ​ប្រព័ន្ធ​អង់ដូគ្រីន​ចំពោះ​ក្មេងៗ ក៏​ដូច​ជា​ភាព​មិន​ប្រក្រតី​ផ្លូវ​ចិត្ត និង​កើត​មក​មិន​គ្រប់​គីឡូ​ជាដើម។ ការ​សិក្សា​នៅ​ឆ្នាំ ​២០១០ បាន​បង្ហាញ​ថា ​ប៉ះពាល់​សារធាតុ Triclosan មុន​ពេល​សម្រាល ​អាច​ធ្វើ​ឲ្យ​​ថយ​ចុះ​អ័រម៉ូន​អឺស្រ្តូសែន​ ដែល​មាន​នាទី​រត់​ពី​ទង​សុក ដែល​ផ្គត់​ផ្គង់​ការ​លូត​លាស់​របស់​​ទារក​ក្នុង​ផ្ទៃ។ ៣- ពពួកសារធាតុ Parabens  ពពួលសារធាតុ Parabens មាន​ដូច​ជា Propyl, Butyl, Isopropyl, Isobutyl និង Methyl parabens) ​ជា​សារធាតុ​គីមី​សម្រាប់​រក្សា​គុណភាពឲ្យ​បាន​យូរ […]


បញ្ហាផ្ទៃពោះ

ពិតទេ ផឹកទឹកផ្ទុកជាតិ​រ៉ែ​នេះ ពេលពពោះ ធ្វើឲ្យកូនអត់ឆ្លាត?

សារធាតុ​រ៉ែ ជួយ​កាត់​បន្ថយ​ការ​ខូច​ធ្មេញ ដែល​មាន​ក្នុង​ទឹក ​ភ្លុយអរ (Fluoride) កំពុង​ក្លាយ​ជា​ប្រធានបទ​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល ចំពោះ​ករណីស្ត្រី​​ពពោះ ញ៉ាំទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លូតលាស់​ផ្នែក​វ័យឆ្លាត ឬ​ IQ របស់​កូន​ចុះទាប។  តើ​ពិត​ ឬ​យ៉ាង​ណា?  មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​អាមេរិក (CDC) ក៏បញ្ជាក់​ផងដែរ​ថា សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹក ពិតជា​បាន​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​ការ​ខូច​ធ្មេញ​ អស់រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ ប៉ុន្តែ​បែរ​ជា​ថ្មីៗ​នេះ មាន​ការ​អះអាង​ថ្មី មួយ​ពី​គុណវិប្បត្តិ ដែល​អាច​ប៉ះពាល់​ដល់​កូន​ទៅ​វិញ។ នៅ​ក្រុង៦ ឯ​ប្រទេស​កាណាដា ដើម្បី​ច្បាស់​ការ​លើ​ផលប៉ះពាល់​ពី​ធាតុ​រ៉ែ​ក្នុង​ទឹក (ភ្លុយអរ)​នេះ បាន​សិក្សា​លើ​ម្ដាយ-កូន ៥១២​គូ។  ជា​លទ្ធផល​​ រកឃើញ​ថា ផឹកទឹក​ផ្ទុក​សារធាតុ​ភ្លុយអរ (Fluoride) ពេល​ពពោះ ធ្វើឲ្យ​ភាព​វៃឆ្លាត (IQ) របស់​កូន​ធ្លាក់​ចុះ​មែន។ បរិមាណ​ដែល​អាច​ផ្ដល់​ចម្លើយ​បាន​គឺ​​ស មាសធាតុ​ភ្លុយអរ ១មិល្លីក្រាម/លីត្រ នៅ​ក្នុង​ទឹកនោម បណ្ដាល​ឲ្យ​ពិន្ទុ IQ ធ្លាក់ចុះ ៤,៥ ក្នុង​ចំណោម​ក្មេងប្រុស អាយុ​ពី ៣-៤​ឆ្នាំ ប៉ុន្ដែ​ចំពោះ​ក្មេងស្រី អត់អីទេ។ នៅពេល​ពិនិត្យ​លើ​សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹកផឹក​ប្រចាំ​ថ្ងៃ​វិញ សមាសធាតុ​ភ្លុយអរ ១​មិល្លីក្រាម/លីត្រ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់ចុះ ពិន្ទុ IQ ៣,៧ […]


បញ្ហាផ្ទៃពោះ

បកស្រាយអាថ៌កំបាំង ស្រីៗពពោះឃ្លានខ្លាំង មិនអាចទ្រាំបាន

ស្រីៗធ្លាប់ពពោះភាគ​ច្រើន ច្បាស់​ជាធ្លាប់​ឆ្លងកាត់​អារម្មណ៍​ឃ្លាន​អ្វី​មួយ​ខ្លាំង មិន​អាច​ទ្រាំបាន ទាល់​តែ​បាន​ញ៉ាំ ទើប​អស់ចិត្ត។ ចុះ​មាន​ដឹង​ថា ហេតុ​អី ពពោះ​ឃ្លាន​ខ្លាំង​ទ្រាំ​មិន​បាន​អ៊ី​ចឹង​អត់? គួរ​ធ្វើ​ម៉េច​ដើម្បី​ជួយ​កុំ​ឲ្យ​ឃ្លាន​ខុស​ទំនង​បែប​នេះ? ហើយអាហារ​ម៉េចឃ្លានគួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ? ចង់ដឹង អាន​អត្ថបទ​នេះ​សិន​ទៅ។ ១- អ្វី​ជា​ចំណង់​ឃ្លាន​អាហារ?​ មាន​ន័យ​ដូច​ម្ដេច​ទៅ? អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ផ្នែក​ខ្លះ​របស់​ខួរ​ក្បាល ដូច​ជា ផ្នែក Insula ផ្នែក Hippocampus និង​ផ្នែក Caudate មាន​នាទី​ធ្វើ​ឲ្យ​យើង​មាន​ចំណង់​ឃ្លានអាហារ ហើយ​ចំណង់​ឃ្លាន​ អាច​កើត​ឡើង​ដោយ​សារ​ក្នុង​របប​អាហារ​យើង ខ្វះ​ជីវជាតិ​មួយ​ចំនួន ដូច​ជា វីតាមីន B12 ឬ​ជាតិ​កាល់ស្យូម។ ចំពោះ​ ស្រីៗ​មាន​បញ្ហា​ស្ត្រេស​វិញ ភាគ​ច្រើនតែង​មាន​ចំណង់​ឃ្លាន​អាហារ​ណា​មាន​រសជាតិ​ផ្អែម។ អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ទៀតជឿ​ថា សូកូឡា និង​អាហារ​ផ្សេង​ទៀត​ មាន​កាឡូរីខ្ពស់ អាច​ធ្វើ​ឲ្យ​កើន​ឡើងអ័រម៉ូនអង់​ដូ​ហ្វីន (Endorphins) ក្នុង​ខួរ​ក្បាល ហើយអ័រម៉ូន​នេះ នឹង​ធ្វើ​ឲ្យ​យើង​រីករាយ នាំ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​ប្រសើរ។ ទាំង​នេះ​ ជា​ហេតុ​ឲ្យ​យើង​ចូល​ចិត្ត​ញ៉ាំ​ ដើម្បី​ធ្វើ​ឲ្យខ្លួន​ឯង​​មាន​អារម្មណ៍​ល្អ។ នៅ​មាន​មូល​ហេតុ​អាច​ទៅ​រួច​ជា​ច្រើន​ទៀត​ ធ្វើ​ឲ្យ​មាន​ចំណង់​ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង។ បើ​សិន​ជា​យើង​ចង់​ញ៉ាំ​សូកូឡា​ខ្លាំង នេះ​ប្រហែល​មក​ពី​យើង​ខ្វះ​ជាតិ​ម៉ាញ៉េស្យូម។ កម្រិត​សារធាតុ​គីមី​ទាប​នៅ​ក្នុង​ខ្លួន ដូច​ជា សារធាតុក្រូម​មី​ញ៉ូម (Chromium) សារធាតុទ្រីបតូហ្វាន […]


បញ្ហាផ្ទៃពោះ

ធ្លាក់ឈាមក្រោយសម្រាល ប្រើពេលយូរប៉ុនណាទើបអស់?

ក្រោយ​សម្រាល​កូន​រួច មិន​ថា ការ​សម្រាល​តាម​ធម្មជាតិ ឬ​ដោយ​វះកាត់​នោះ​ទេ ស្រីៗ​នឹង​មាន​ធ្លាក់​ឈាម (កករឃ្លោក) ​ជាច្រើន​សប្តាហ៍ ទម្រាំ​រាង​កាយ​ត្រលប់​មក​ធម្មតា​វិញ។ តាម​ការ​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​មាន​រយៈពេល​ពី ៤–៦ សប្តាហ៍។ ការ​​ធ្លាក់​ឈាម​នៅ ១ សប្តាហ៍​ដំបូង​មានបរិមាណច្រើន ឯឈាម​មាន​ពណ៌​ក្រហម​ក្រម៉ៅ កកដុំៗ ហើយ​នៅ​សប្តាហ៍​ទី២ ទី៣ បរិមាណ​នៃ​ការ​ធ្លាក់​ឈាម​តិច​ជាង​មុន ឯ​ពណ៌​វិញ​ក្រហម​ស្រស់ និង​សប្តាហ៍​ទី ៤–៦ ការ​ធ្លាក់​ឈាម​កាន់​តែ​តិចៗ ឬ​អស់​តែ​ម្តង។ ហេតុ​អី​ក្រោយ​សម្រាល​មាន​ធ្លាក់​ឈាម? ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​កើត​ចេញ​ពី​កម្ទេច​កម្ទី​នៃ​ភ្នាស​​របស់​ស្បូន។ ដើម្បី​បង្ការ​ការ​ឆ្លង​រោគ​នៅ​ទ្វារ​មាស ស្ត្រី​ដែល​សម្រាល​កូន​រួច​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​កន្ទប ឬ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់។ ទោះ​ជា​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ជា​រឿង​ធម្មតា​ក្តី តែ​បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ការ​ធ្លាក់​ឈាម​ច្រើន ក្នុង​រយៈពេល​យូរ​លើស​ពី ១ សប្តាហ៍ ឬ​ក៏​ការ​ធ្លាក់​អូស​បន្លាយ​ពេល​យូរ​លើស​ពី ៦ សប្តាហ៍ ត្រូវ​ប្រញាប់​ទៅ​ជាគ្រូ​ពេទ្យ ព្រោះ​វា​ជា​សញ្ញា​គ្រោះ​ថ្នាក់។ អត្ថបទពាក់ព័ន្ធ៖  ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

កើតកញ្ជ្រឹលពេលពពោះ កូនកើតមកមានបញ្ហាធ្ងន់ធ្ងរ

កញ្ជ្រឹល​ជា​ជំងឺ​ឆ្លង បង្ក​ឡើង​ដោយ​វីរុស Rubeola ដែល​ជា​វីរុស​រស់​នៅ​តាម​ភ្នាស​សើម​របស់ចម្រុះ បំពង់ក ភាគ​ច្រើន​កើត​លើ​ក្មេងៗ​ខ្វះ​អាហារូបត្ថម្ភ ក្មេង​ខ្វះ​វីតាមីន A ក្មេង​ដែល​មិន​បាន​ចាក់​ប៉ាក់​សាំង​ការពារ។ ត្បិត​​តែ​​ជំងឺ​នេះ​ឧស្សហ៍​កើត​លើ​ក្មេងៗ តែ​ក៏​អាច​កើត​លើ​មនុស្ស​ចាស់​ដែរ ហើយ​បើ​ស្ត្រី​​មាន​​ផ្ទៃពោះ​កើត​កញ្ជ្រឹល នោះ​កូន​កើត​មកមាន​បញ្ហា​ធ្ងន់ធ្ងរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​ជំងឺ​កញ្ជ្រឹល – ក្តៅ​ខ្លួន​ខ្លាំង – អស់កម្លាំង – មិន​ឃ្លាន​អាហារ – ក្អក – រាករូស – ហៀរសំបោរ ហៀរ​ទឹក​ភ្នែក – ភ្នែក​ឡើង​ក្រហម – ឈឺ​សាច់​ដុំ – ចេញ​ស្នាម​ក្រហម​ក្នុង​មាត់ និង​លើ​ស្បែក។ ២- ផល​ប៉ះពាល់​នៃ​ការ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុងពពោះ – រលូតកូន – កូន​កើត​មិន​គ្រប់​ខែ – កូន​លូតលាស់​យឺត – កូនពិការបញ្ញា – ថ្លង់ – រលាកសួត – រលាកខួរក្បាល។ អត្ថបទពាក់ព័ន្ធ៖ មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ ៣- វិធីបង្ការ​ជំងឺ​កញ្ជ្រឹល ការ​ចាក់​វ៉ាក់សាំង​ការពារ​មាន​ប្រសិទ្ធភាព​បំផុត តែ​បើ​ពុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ទេ យើង​មិន​ត្រូវ​ទៅ​ក្បែ​អ្នក​ជំងឺ​កញ្ជ្រឹល​ឡើយ វីរុស​កញ្ជ្រឹល​អាច​រស់​នៅ​ក្នុង​ខ្យល់​ច្រើន​ម៉ោង និង​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​ការ​កណ្តាស់ ក្អក និង​ប៉ះពាល់​អ្នក​ជំងឺ។ ស្រ្ដី​ដែល​ត្រៀម​យក​កូន​ទាំង​អស់​គួរ​ចៀស​វាង​កុំ​ឲ្យ​កើត​កញ្ជ្រឹល ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​មុន​ពេល​មាន​មានផ្ទៃពោះ យ៉ាងហោចណាស់ ១ ខែ មុនពេលមានផ្ទៃពោះ។ តែ​ក្នុង​ករណី​ម្តាយ​សង្ស័យ​ថា​កើត​មាន​ជំងឺ​កញ្ជ្រឹល ប្រញាប់​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។ ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាផ្ទៃពោះ

ករណីរលូតកូនទាំងមិនដឹងខ្លួន មានសញ្ញាអ្វីខ្លះ?

មាន​ផ្ទៃ​ពោះ​ជារឿង​សប្បាយចិត្ត ប៉ុន្តែ​នៅ​សុខៗ​ស្រាប់​តែ​រលូត​កូន​ទាំង​មិន​ដឹងខ្លួន (​កូន​ស្លាប់​ក្នុង​ផ្ទៃ) ច្បាស់​ជាខ្លោច​ផ្សា​ខ្លាំង​មិនណាស់។ ករណី​ខ្លះ កូន​ស្លាប់​ក្នុង​ផ្ទៃ​ដោយ​មិន​ដឹង​ខ្លួន អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ស្រីៗ​កំពុង​ពពោះ​ទៀត​ផង។ ហេតុអីសុខៗ​រលូត​កូន? មាន​រោគ​សញ្ញា​អ្វី​ខ្លះ? គួរ​ធ្វើ​ម៉េច? អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​បញ្ជាក់​ប្រាប់។ ១- អ្វី​ជា​បញ្ហា​រលូត​កូន​ទាំង​មិន​ដឹង​ខ្លួន? រលូត​កូន​ទាំង​មិន​ដឹង​ខ្លួន មាន​ន័យ​ថា​ កូន​ក្នុង​ផ្ទៃបាន​ស្លាប់ទៅ​ហើយ​ ប៉ុន្តែ​រាង​កាយ​យើង ​មិន​ដឹង​ថា​កូនស្លាប់​​នោះ​ឡើយ។ ករណី​នេះ ត្រូវ​គេ​ស្គាល់​ជា​ភាសា​បច្ចេកទេស​ថា Missed រំលូតកូន ឬ Silent Miscarriage កើត​ឡើង​ដោយ​សារ ​រាងកាយយើង​​អសមត្ថភាព​ ​ដឹងឮ ​ពី​ការ​បាត់​បង់​កូន​ក្នុង​ពោះ ដោយ​នៅ​តែ​បន្ត​ផលិត​អ័រម៉ូនពេលពព​ពោះ​ ជា​ហេតុយើង​នៅ​តែ​បន្ត​មាន​រោគសញ្ញា​មាន​ផ្ទៃ​ពោះ​ដដែល។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ២- ធ្វើម៉េចទើបដឹងថារលូតកូន? ការ​រលូត​កូនក្នុង​ករណី​នេះ ​មិន​បាន​បង្ហាញ​ពី​រោគ​សញ្ញា​​ហូរ​ឈាម​តាម​ទ្វារ​មាស អាការ​ឈឺ​ពោះ​ខ្លាំង ឬ​មាន​ធ្លាក់​ជាលិកា​កូន​មក​ក្រៅ​ទេ។  យើង​​អាច​នៅ​តែ​បន្ត​មាន​រោគ​សញ្ញា​នៃព​ពោះ​ដដែល ​ដោយ​សារ​​សុក​ក្នុង​ស្បូនយើង បន្ត​បញ្ចេញ​អ័រម៉ូន​ដូច​កំពុង​ពពោះ​ធម្មតា។ ​ករណី​ខ្លះ ស្រីៗ ​អាច​នឹង​មិន​មាន​រោគ​សញ្ញា​​មាន​ផ្ទៃពោះ​មួយ​ចំនួន ​ដូច​ជា សុដន់​លែង​តឹង លែង​ចង្អោរ ឬ​លែង​អស់​កម្លាំង។ គ្នា​យើ់ង​ខ្លះ​ អាច​សម្គាល់​ឃើញ​មាន​រំអិល​ពណ៌​ត្នោត […]


បញ្ហាផ្ទៃពោះ

៥ ចំណុច កាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ

ស្រីៗ​ពពោះ​​តែង​ជួប​អាការៈ​អស់​កម្លាំង​ជា​ញឹក​ញាប់ នេះ​ក៏​ដោយសារ​តែ​បម្រែ​បម្រួល​អ័រម៉ូន ហើយត្រូវ​បែង​ចែក​អាហារ​ទៅ​ចិញ្ចឹម​កូនតាមរយៈទងសុកជាហេតុ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ និង​ប្រព័ន្ធ​ឈាម​រត់​ចុះ​ខ្សោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែករោគ​ស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត្រ។ ដើម្បី​កាត់​បន្ថយ​អាការៈ​អស់​កម្លាំង ម៉ាក់ៗ​អនុវត្ត​តាម ៥ ចំណុច​ខាង​ក្រោម​នេះ។ ១- សម្រាក​ឲ្យ​បាន​ច្រើន ស្រីៗ​ពពោះ​មាន​សុខភាព​ខ្សោយ ត្រូវការ​គេង​ឲ្យ​បាន​​គ្រប់​គ្រាន់ សម្រាក​ឲ្យ​បាន​​ច្រើន មិន​ត្រូវ​ធ្វើការ​ហួស​កម្លាំង អង្គុយ ឬ​ឈរ​យូរ​ពេក​ទេ។ អត្ថបទពាក់ព័ន្ធ៖ ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង ២- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ការ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ពិសេស​នៅ​ពេល​ថ្ងៃ ដើម្បី​ជួយ​បំពេញ​កង្វះ​ជាតិ​ទឹក​ពេល​មាន​ផ្ទៃពោះ ឯ​រាង​កាយ​ក៏​មាន​កម្លាំង​ជាង​មុន។ អត្ថបទពាក់ព័ន្ធ៖ ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច? ៣- ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ពេល​ពពោះ​គ្រាប់​ឈាម​ក្រហម​ត្រូវ​ចុះ​ខ្សោយ ចំណី​អាហារ​ដែល​ញ៉ាំ​ចូល ត្រូវ​យក​ទៅ​ចិញ្ចឹម​មនុស្ស ២ នាក់ អ្វីៗ​ទាំង​អស់​ត្រូវ​ចែក​ឲ្យ​កូន អ៊ីចឹង​ហើយ​ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​គ្រប់​គ្រាន់ និង​​ជ្រើស​​រើស​​អាហារ​​ណា​​ដែល​​​ល្អ សម្បូរ​ជីវជាតិ ពិសេស​ជាតិ​ដែកឲ្យ​បាន​ច្រើន រួម​ជាមួយការ​ញ៉ាំ​ថ្នាំ​គ្រាប់​ជាតិ​ដែក ជួយ​​ដល់​​សុខភាព​​​ម្តាយ និង​គភ៌។ ៤- ញ៉ាំ​អាហារ​តិចៗ តែច្រើនដង ទោះ​បី​ជា​ឃ្លាន​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ច្រើន និង​បង្ខំ​នោះ​ទេ ត្រូវ​ញ៉ាំ​តិចៗ តែ​ញ៉ាំ​ឲ្យ​បាន​ច្រើន​​ដង​វិញទើប​ល្អ។ ៥- ធ្វើ​ចលនា​សន្សឹមៗ​ពេល​ក្រោយ​ពី​ដេក មាន​ពោះ​ពុង ពេល​ងើប​ពី​គេង​គ្រូពេទ្យ​ណែនាំ​​ឲ្យ​ងើប​ដោយ​សន្សឹមៗ និង​ត្រូវ​ងើប​ទៅ​ខាង​ស្តាំ ដោយ​ច្រត់​ដៃ​ដើម្បី​ទប់​លំនឹង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ