បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ដេរមាត់ស្បូន មាន​ប្រយោជន៍អីខ្លះ ប្រឈមអីខ្លះ?

ស្រីៗ​មាន​បញ្ហា​សុខភាព​ច្រើន​ជាង​ប្រុសៗ ពិសេសក្រោយ​សម្រាល​កូន អាច​ប្រឈម​បញ្ហា​សុខភាព​មួយ​ចំនួន ដូចជា​ កើត​មាន​សង្វារ​លើ​ពោះ​ រហែកទ្វារមាស ឬ​ឡើង​គីឡូ ខូច​រាង​លែង​ស្អាត​ក៏​មាន។ យ៉ាង​ណា​ បញ្ហា​ទាំង​នេះជា​រឿង​ទូទៅទេ​ ចុះ​មាន​ធ្លាប់​ឮដេរមាត់​ស្បូនអត់? បើធ្លាប់​ឮ ដឹង​គេ​ដេរ​ដើម្បី​អីអត់? ចង់ដឹង​ច្បាស់ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង។ ១- អ្វីជាការ​ដេរ​មាត់​ស្បូន? ​ដេរ​មាត់​ស្បូន ជាភាសា​បច្ចេកទេស​ហៅ​ថា Cervical Cerclage ត្រូវ​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ឬមុន​ពេល​ពពោះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​បាត់​បង់​កូន​ក្នុង​ពោះ ឬ​ការ​ពារ​កុំ​ឲ្យ​​សម្រាល​កូន​មិន​គ្រប់​ខែ។ វិធី​ដេរ គឺថា​​គ្រូ​ពេទ្យ នឹង​​ប្រើ​អំបោះ​ដេរ​បិទ​មាត់​ស្បូន (ទ្វារ​ដែល​តភ្ជាប់​រវាង​ស្បូន និង​ទ្វាមាស) តែម្តង។ ការ​ដេរ​មាត់​ស្បូន​ មាន​ពីរ​ប្រភេទ ដោយ​ទី ១ គេ​​ដេរផ្ទាល់​ទៅ​លើ​មាត់​ស្បូន ហៅថា Transvaginal Cervical Cerclage) ​ត្រូវ​​ធ្វើ​តាមច្រក​ទ្វារមាស ខណៈ​ប្រភេទ​ទី ២ មិន​សូវ​មាន​ប្រជាប្រិយ​ភាព​ទេ ដោយ​ការ​ដេរ​តាម​ពោះ ហៅថា Transabdominal Cervical Cerclage)។ យ៉ាងណា គ្រប់​ប្រភេទ​ដេរ​ទាំង​អស់​ ពេទ្យ​ត្រូវ​រូស​ចេស​ចេញ​វិញ នៅ​ពេល​យើង​ពពោះ​ឈាន​ដល់​​សប្ដាហ៍​ទី ៣៧។ ២- ហេតុ​អីត្រូវ​ដេរ​មាត់​ស្បូន? ជា​ធម្មតា​មាត់​ស្បូន​បិទជិត […]


បញ្ហាផ្ទៃពោះ

កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា?

អំឡុង​ត្រី​មាស​ទី​១ នៃ​គភ៌ ស្ត្រីអាច​ជួប​ប្រទះ​អាការៈ​ធ្លាក់ឈាម ដែលអាចជាករណីធម្មតា និងមិនធម្មតា អាស្រ័យលើបរិមាណធ្លាក់ឈាម (គប្បីតាមដានជាមួយពេទ្យ)​។ ​បើធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី២ ឬ​ទី​៣ រឹតតែត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យភ្លាម ព្រោះ​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់។ “Hello គ្រូពេទ្យ” នឹងបកស្រាយខាងក្រោម។ ១- មូល​ហេតុធ្លាក់​ឈាម​ពេល​ពពោះ មាន​មូល​ហេតុ​ច្រើន អាច​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ ជួប​អាការៈ​ធ្លាក់ឈាម​ ​ដូច​ជា៖ – ឈាម​ក​កំណើត (Implantation bleeding)៖ បញ្ហា​នេះ ជា​បញ្ហា​កើត​ឡើង​ទូទៅ​បំផុត ​នាំ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វារ​មាស ពេលពពោះ​ដំបូង។ ឈាម​ក​កំណើត (Implantation Bleeding) អាច​កើត​ឡើង​ ដោយ​សារការ​ភ្ជាប់​ខុសពងបង្កកំណើត​ (Fertilized Egg) ទៅ​នឹង​ស្រទាប់​ស្បូន។ ករណី​ធ្លាក់​ឈាម​នេះ​ អាច​កើត​មាន ​មុន​ពេលដឹង​ថា​មាន​កូន ហើយ​មាន​ត្រឹម​តែ​ ២-៣ ថ្ងៃ​ប៉ុណ្ណោះ នឹង​បាត់​ទៅ​វិញ។ – មាន​​បង្ក​រោគ៖ បញ្ហា​​រលាក​លើ​ប្រហោង​ឆ្អឹង​ត្រគាក​មួយ​ចំនួន (Pelvic Cavity) ឬ​ការ​បង្ក​រោគ​លើ​បំពង់​បង្ហួរ​នោម អាច​ជា​ហេតុ​នាំ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វា​មាស។ ការ​បង្ក​រោគ​លើ​ទ្វា​មាស ដូច​ជា ​បញ្ហា​រលាក​ទ្វា​មាស​ដោយ​សារ​បាក់តេរី (Bacterial Vaginosis) ឬ​ការ​បង្ក​រោគ​ដោយ​ផ្សិត ក៏​អាច​ធ្វើ​ឲ្យធ្លាក់​ឈាម​ ពេល​ព​ពោះ​​ដែរ។ ​ស្រីៗពពោះរួម​ភេទ​ដោយ​មិន​បាន​ការពារ អាចប្រឈម​ធ្លាក់​ឈាម​ ដោយ​សារ​ជំងឺ​កាមរោគ […]


បញ្ហាផ្ទៃពោះ

មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់

ពពោះ​រយៈពេល ៩ខែ១០ថ្ងៃ ម៉ាក់ៗត្រូវ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ មិន​ត្រូវ​ស្មុគស្មាញ ឬ​ស្ត្រេស​ពេក​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ក្នុង​ពោះ។ តាម​ការ​ពន្យល់​របស់​លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក អារម្មណ៍​ស្មុគ​ស្មាញ​ពេល​ពពោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កើត​កូន​ស្រួល​ផង ប៉ះពាល់​ដល់ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ ហេតុអី​ម៉ាក់ៗ​តាន​តឹង​អារម្មណ៍​ពេល​ពពោះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កើត​កូន​ស្រួល ឬពិបាក? លោកស្រី អ៊ួង លីដា ថា តែ​កាលណា​ម្តាយ​ពិបាក​ចិត្ត ស្មុគស្មាញ​ច្រើន នោះ​កូន​ក្នុង​ពោះ​ក៏​ស្មុគ​ស្មាញ ស្ត្រេស​ទៅ​តាម​នោះ​ដែរ អ៊ីចឹង​ហើយ​ពេល​ពពោះ​ទោះ​ជា​លំបាក ឬ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ម៉ាក់ៗ​ត្រូវ​ចេះ​ទប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ទើប​មិន​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យើង​ផង ផ្លូវ​ចិត្ត​កូន​យើង​ទៀត។ ពាក់​ព័ន្ធ​នឹង​អារម្មណ៍​តាន​តឹង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​កូន​ក្នុង​ពោះ​វិញ លោក​ស្រី អ៊ួង លីដា ​រៀប​រាប់​ថា មាន​ច្រើន​ករណី​ណាស់ ដូចជា​ម៉ាក់ៗ​ពិបាក​ចិត្ត​ពេក អាច​ឲ្យ​រលូត កូន​កើត​មក​មិន​រីករាយ ឬ​អាច​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ធ្វើឲ្យប៉ះពាល់​ដល់​ការ​ចងចាំ និង​ការវិវត្តខួរក្បាលកូន​ជាដើម។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នអ្នកពពោះ! អារម្មណ៍តានតឹងខ្លាំង ឬពិបាកចិត្តពេក អាចរលូតកូនបាន ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម អ័រម៉ូន​ប្រែប្រួល​ពល​ពពោះ ធ្វើ​ឲ្យ​អារម្មណ៍​ស្រីៗ​យើង​ប្រែប្រួល​ទៅ​ជា​ឆាប់​ខឹង​មួរម៉ៅ ឯ​អ្នក​ខ្លះ​ទៀត​មាន​បញ្ហា​ក្នុង​គ្រួសារ ឬ​សម្ពាធ​ការងារ​ជាដើម ធ្វើ​ឲ្យ​ផ្លូវចិត្ត​កាន់​តែ​ស្មុគស្មាញ។ បើ​ជួប​បញ្ហា​ស្មុគស្មាញ​ណាមួយ​ពិបាក​ខ្លាំង មិន​អាច​ធ្វើ​អារម្មណ៍​ម្នាក់​ឯង​បាន ម៉ាក់ៗ​អាច​រំសាយ​អារម្មណ៍​តាន​តឹង​ទាំង​នោះ​ជាមួយ​នរណា​ម្នាក់​ដែល​អាច​ជួយ​យើង​បាន ដូចជា […]


បញ្ហាផ្ទៃពោះ

ឈរធ្វើការយូរពេលពពោះ កូនកើតមុនខែ ឬអត់គ្រប់គីឡូ?

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​ជា​ពេល​សប្បាយ​រីករាយ​បំផុត ក៏​ជា​ពេល​វេលា​ពិបាក​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង ពិសេស​ម៉ាក់ៗកំពុង​ធ្វើការងារ។ ហេតុនេះ​ត្រូវ​ប្រយ័ត្ន​បន្តិច ​បើ​កំពុង​ពពោះ នៅប្រឹង​ធ្វើ​ការ​ច្រើនម៉ោង អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុងផ្ទៃ​បាន ព្រោះ​ការសិក្សា​ថ្មី ស្រីៗ​ពពោះ ឈរធ្វើ​ការ​យូរ ធ្វើ​ឲ្យ​កូន​កើត​មក​មិន​គ្រប់​គីឡូ ឬតូច​ជាង​ធម្មតា។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ​ ១- ឈរ​ធ្វើ​ការ​យូរ​អាច​ធ្វើឲ្យ​ទារក​តូច​ជាង​ធម្មតា ការ​ស្រាវជ្រាវ​​រកឃើញ​ថា ស្រីៗពពោះ​ចំណាយ​ពេល​ឈ​ធ្វើការ​ច្រើន​ម៉ោង​ពេក​ កូន​កើត​មក​មិន​សូវ​ថ្លោស​ឡើយ ពិសេស​​ទំហំ​ក្បាល​ទារក​ ក៏​តូច​ជាង​ទារក​ធម្មតាប្រមាណ​ ១សង់ទីម៉ែត្រឯណោះ​។ ហើយ​ស្រីៗ​ពពោះ​ប្រឈម​ខ្ពស់ គឺ​ស្ថិត​ក្នុង​ចំណោម​ការងារ ​ដូចជា​អ្នកលក់​ទំនិញ​ គ្រូបង្រៀន​ និង​អ្នក​ថែទាំក្មេង​ជាដើម។ ​ការ​សិក្សាបាន​ប្រៀប​ធៀប​ស្រីៗ​​មាន​ផ្ទៃពោះ​ជិត​ពាក់កណ្ដាល ​ដែល​ធ្វើ​ការ​ចន្លោះ​ពី​ ២៥-៣៩ ម៉ោង/សប្តាហ៍​ និង​ប្រហែល​ ២៥% ​ទៀត​ ធ្វើការ​ច្រើនជាង​ ៤០ម៉ោង ដោយ​រក​ឃើញ គ្នា​យើង​​ធ្វើ​ការ​ច្រើន​ម៉ោង ប្រឈម​ធ្វើ​ឲ្យកូន​​មាន​ទំហំ​តូច​ជាង ស្រីៗ ធ្វើ​ការ​ចន្លោះ​ពី​ ២៥-៣៩ ម៉ោង/សប្តាហ៍​​ ខណៈអត្រា​កូន​កើត​មិន​គ្រប់​ខែ​ គឺ​មាន​ស្មើ​គ្នា រីឯទំហំ​​ក្បាល​ និងទម្ងន់​កូន​ខុសគ្នា នឹង​​បង្ហាញ​ច្បាស់​នៅ​ត្រីមាស​ទី ៣ នៃ​ការ​ពពោះ។ ទោះ​យ៉ាង​នេះ​ក្ដី ការសិក្សា​​នេះ​ នៅ​មិន​ទាន់​ដឹង​ពី​ភាព​ខុស​គ្នា ពាក់ព័ន្ធ​​ការ​លូត​លាស់​របស់​ក្មេង​រយៈពេល​វែង​នៅ​ឡើយ​ទេ។ ២- វិធី​​ការពារស្រីៗព​​ពោះ​នៅ​កន្លែង​ធ្វើ​ការ ​ប្រភេទ​ការងារ​មួយ​ចំនួន […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗ ធ្វើការពាក់ព័ន្ធជាមួយរបស់ទាំងនេះ កូនកើតមកប្រឈមខ្ពស់នឹងអូទីស្សឹម

ទាំងគូស្នេហ៍​ថ្មីថ្មោង ដែល​បម្រុង​ក្លាយ​ប៉ាម៉ាក់ និង​ប៉ាម៉ាក់​កំពុង​មាន​កូនតូចៗ ភាគច្រើន ពិតជា​បារម្ភ​ណាស់​ចំពោះ​ជំងឺ​អូទីស្សឹម ព្រោះជំងឺនេះ កំពុង​កើតមាន​លើ​ក្មេងៗ​ជាច្រើន ហើយ​មូលហេតុ​បង្ក​ពិតប្រាកដ ពុំទាន់​ដឹងច្បាស់​នៅ​ឡើយទេ។ ពាក់ព័ន្ធ​នឹង​ជំងឺនេះ ការសិក្សា​ចុងក្រោយ រកឃើញថា ស្រ្តី ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​រំលាយ ប្រឈម​ខ្ពស់​នឹង​ការ​មាន​កូន​កើត​អូទីស្សឹម។ អ្នកស្រាវជ្រាវ បាន​ពិនិត្យ​មើល​លើ​ទិន្នន័យ​ម៉ាក់ៗ ៧៥០​នាក់ និង​ប៉ាៗ ៨៩១​នាក់ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​សារធាតុ​រំលាយ ១៦​មុខ មុន និង​អំឡុង​ពេល​ពពោះ។ ភា្នក់ងារ​សាធាតុ​រំលាយទាំងនោះ មាន​ដូចជា ឱសថ ជាតិ​លោហៈ ថ្នាំសម្លាប់សត្វល្អិត ថ្នាំស្ពឹក បា្លស្ទិក វិទ្យុសកម្ម ថ្នាំសម្អាត កៅស៊ូ Asphalt និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត។ លទ្ធផល រកឃើញ​ថា ម៉ាក់ៗ ដែល​រងផល​ប៉ះពាល់​ដោយ​ភ្នាក់ងារ​សារធាតុ​រំលាយ​ណាមួយ ប្រឈម ៥០% នឹង​ការមាន​កូន​កើត​អូទីស្សឹម បើធៀប​នឹង​ម៉ាក់ៗ មិន​ប៉ះពាល់​នឹង​សារធាតុ​ទាំង​នេះ។ ការ​ប៉ះពាល់​នឹង​សារធាតុ​ទាំងនេះ កាន់តែខ្លាំង ការប្រឈម​នឹង​អូទីស្សឹម អាច​កើនដល់ ៨៥%។ លោក Erin McCanlies អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​រដ្ឋ Virginia របស់​អាមេរិក […]


បញ្ហាផ្ទៃពោះ

ធ្វើម៉េចកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ បើខ្វះគ្រោះថ្នាក់ម៉េចខ្លះ?

ពេល​ពពោះ រាងកាយ​របស់​មនុស្ស​ស្រី​ប្រឈម​ខ្ពស់​នឹងការ​ខ្វះ​គ្រាប់​ឈាម​ក្រហម ដោយសារ​តែ​ខ្វះ​ជាតិ​ដែក។  ហេតុអ្វី​ពេល​ពពោះ ស្រីៗ​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម?  ខ្វះ​គ្រាប់​ឈាម​ក្រហម​ប៉ះពាល់​អីខ្លះ? ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ពេល​ពពោះ? កង្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពពោះ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ដែល​រាងកាយ​របស់​មនុស្ស​ស្រី​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​ផលិត​អេម៉ូក្លូប៊ីន (​ប្រូតេអ៊ីន​នៅ​ក្នុង​កោសិកា​ឈាម)។ អេម៉ូក្លូប៊ីន​មាន​តួនាទី​ដឹកជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ជាលិកា​​ និង​កោសិកា​នានា​ពេញ​សារពាង្គកាយ​យើង។ នេះ​បើ​តាមការ​ពន្យល់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។ លោក​វេជ្ជបណ្ឌិ​តថា ពេល​មាន​ផ្ទៃពោះ ​ស្រីៗ​ត្រូវការ​ជាតិដែក​ទ្វេដង ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម។ កង្វះ​ជាតិ​ដែក​ពេល​ពពោះ​ធ្វើ​ឲ្យ​ម៉ាក់ៗ​ទៅ​ជា​ស្លេក​ស្លាំង ឯ​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ក៏​ចុះ​ខ្សោយ។ ១- ខ្វះ​គ្រាប់​ឈាម​ក្រហម​ប៉ះពាល់​អីខ្លះ? ស្រីៗ​ដែល​មាន​កូន​ច្រើន​ហើយ​ញឹក ស្រីៗ​ដែល​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ស្រីៗ​ដែល​មាន​កូនភ្លោះ ស្រីៗ​ដែល​មាន​ប្រវត្តិ​ហូរឈាម​រដូវ​ច្រើន​មុន​ពេល​មាន​ផ្ទៃពោះ និង​ស្រីៗ​ដែល​ញ៉ាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់ សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ពេល​ពពោះ។ ខ្វះ​គ្រប់​ឈាម​ក្រហម ធ្វើឲ្យ​ម៉ាក់ៗ​​វិលមុខ ហត់ អស់​កម្លាំង ខ្សោយ ស្លេកស្លាំង​​ខុស​ធម្មតា សុខភាព​ចុះ​ខ្សោយ ឯ​កូន​វិញ​ក៏​រង​ផលប៉ះពាល់​ដែរ អាច​ឲ្យ​កូន​កើត​មកមិន​គ្រប់​គីឡូ កើត​មិន​គ្រប់​ខែ ឬ​កូន​កើត​មក​មិន​ឆ្លាត។ អត្ថបទពាក់ព័ន្ធ៖  ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត ២-  ធ្វើ​ដូចម្តេច​កុំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម? ដើម្បី​បង្ការ​កុំ​ឲ្យខ្វះ​គ្រាប់ឈាម​ក្រហម​ពេល​ពពោះ  ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ស្រីៗ​លេប​ថ្នាំ​ជាតិដែក​ចំនួន ៩០ គ្រាប់ ចាប់​តាំង​ពី​ដឹង​ថា​មាន​ផ្ទៃពោះ​ដំបូង និង ៤២ គ្រាប់ ​ក្រោយ​ពេល​សម្រាល ដែល​ថ្នាំនេះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​រដ្ឋ។ ក្រៅ​ពី​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ស្រីៗ​មានផ្ទៃពោះ​ក៏​អាច​បន្ថែម​ជាតិ​ដែក​នៅ​ក្នុងរបប​អាហារ​ប្រចាំ​ថ្ងៃ​បាន​ផង​ដែរ ​ដូចជា […]


បញ្ហាផ្ទៃពោះ

អាការៈស្រីៗពពោះតែងជួបញឹកញាប់នៅត្រីមាសទី២ និងវិធីដោះស្រាយ

កាល​ពី​លើក​មុន Hello គ្រូពេទ្យ បាន​បង្ហាញ​រួច​មក​ហើយ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​តែង​កើត​មាន​ឡើង​អំឡុង ៣ ខែ ដំបូង​នៃ​ការ​ពពោះ ។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ យើង​មក​ដឹង​ទាំង​អស់​គ្នា អំពី​ផល​រំខាន ឬ​បញ្ហា​ដែល​ស្រីៗ​ពពោះ​តែង​ជួប​ប្រទះ​ញឹក​ញាប់​នៅ​ក្នុង​អំឡុង​ត្រីមាស ទី២។ នៅ​ត្រីមាសទី ២ អាការៈ​ចាញ់​អាច​ថម​ថយ ឬ​បាត់​ទៅ​វិញ​តែ​ម្តង តែ​ទោះ​ជា​បែប​នេះ​ក្តី​ម៉ាក់ៗ​អាច​ជួប​នូវ​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា៖ ១- ឡើងទម្ងន់ ម៉ាក់ៗ​បំប៉ន​អាហារ​រាល់​ថ្ងៃ កូន​កាន់​តែ​ធំ ម្ល៉ោះហើយ​ទម្ងន់​របស់​ម៉ាក់ៗ​ក៏​ឡើង​ទៅ​តាម​នោះ​ដែរ។ អំឡុង​ត្រីមាសទី​២​នេះ ទោះ​ជា​ម៉ាក់ៗ​ឡើង​ទម្ងន់​ខ្លាំង​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ សំខាន់​ឲ្យតែ​ម៉ាក់ និង​កូន​មាន​សុខភាព​ល្អ។ ២- មាន​បញ្ហា​ស្បែក ចូល​ដល់​ត្រីមាសទី ២ ស្រីៗ​គ្នា​យើង​អាច​នឹង​មាន​បញ្ហា​ស្បែក ឡើង​កន្ទួល​រមាស់​នៅ​បរិវេណ​ក្បាល​ពោះ កើត​ពី​កម្រិត​អ័រម៉ូន​គ្មាន​តុល្យភាព ឬ​អាច​មក​ពី​ការ​ស្លៀក​តឹង​ពេក។ ពេល​កូន​ក្នុង​ពោះ​ធំ​ឡើងៗ ស្បែក​ពោះ​នឹង​យារ​រីក​ទៅ​តាម​នោះ​ដែរ ហើយ​ម្ដាយ​នឹង​មាន​អារម្មណ៍​រមាស់ៗ​ជា​ប្រចាំ។ វិធី​ព្យាបាល ត្រូវ​ងូត​ទឹក​ត្រជាក់ៗ និង​ប្រើ​សាប៊ូ​ឲ្យ​ត្រឹមត្រូវ ចៀសវាង​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ឆួល​ខ្លាំង ព្រោះ​វាអាច​ធ្វើឲ្យ​ស្បែក​ពោះ​កាន់​តែ​រមាស់។ ៣- ហត់-ពិបាក​ដក​ដង្ហើម ម៉ាក់ៗ​ដែល​ធាត់ៗ​តែង​ជួប​បញ្ហា​ពិបាក​ដក​ដង្ហើម និង​ពិបាក​គេង ចាប់​ពី​ត្រីមាស​ទី២ទៅ ព្រោះ​កូន​កាន់​តែ​ធំ។ ម្យ៉ាង​វិញ​ទៀត​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អឺស្ត្រូសែន អំឡុង​ពពោះ ធ្វើ​ឲ្យ​ហើម​ភ្នាស​ច្រមុះ បណ្តាល​ឲ្យ​កើន​បរិមាណ​ឈាម រីក​សរសៃ​ឈាម​ក្នុង​ភ្នាស​ច្រមុះ ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ដែរ។ ដោះស្រាយ​បញ្ហា​នេះ ម៉ាក់ៗ​ត្រូវញ៉ាំ​តិចៗ​តែ​ច្រើន​ដង គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​ញ៉ាំ​តែ​ខ្ញី និង​គេង​ដាក់​ក្បាល​ឲ្យ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះចេះតែថប់ដង្ហើមមែនទេ នេះវិធីបំបាត់! ៤- […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះ បណ្តោយខ្លួន​ឲ្យ​ធាត់​ខ្លាំង ប្រយ័ត្ន​កូន​កើត​មហារីក​ទាំង​វ័យ​ក្មេង

ម៉ាក់​ៗ​ ទាំង​ឡាយ​មាន​ផែន​ការ​ចង់​យក​បេប៊ី​ ​​កុំ​បណ្តោយ​ខ្លួន​ឲ្យ​ឡើង​ទម្ងន់​​ខ្លាំង​ ព្រោះ​អាច​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​នឹង​ជំងឺ​​មហារីក ​ដល់​អូន​ៗ​ពេល​កើត​មក នេះ​បើ​តាម​ការស្រាវជ្រាវ​របស់​ក្រុម​វេជ្ជបណ្ឌិត​នៅអាមេរិក។ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Pittsburgh​ បាន​វិភាគ​ទិន្នន័យ​​ប្រៀបធៀប​ ទៅ​លើ​​អត្រា​ទារកទើប​​កើតជិត ​២​​លាន​នាក់ ទៅ​នឹង​ករណី​ជំងឺ​មហារីក ជាង ​៣០០០​​​ករណី នៅ​ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៣។ លទ្ធផល​​វិភាគ​​បង្ហាញ​ថា ស្រីៗកំពុងពពោះ ដែលមាន​កម្រិត​អាំងស៊ុយលីន​ប្រែ​ប្រួល អាច​បង្ក​ផល​ប៉ះ​ពាល់ ទាក់​ទង​ទៅ​នឹង​​ការ​វិវត្ត​ចេញ​ជា​រោគ​គោលិកា​ស ដែល​មាន​ន័យ​ថា ឈាន​ទៅ​រក​ជំងឺ​មហារីក​តាំង​ពី​វ័យ​ក្មេង សម្រាប់​ទារក​កើត​មក រហូត​ដល់​អាយុ​ ៥ ​ឆ្នាំ។ ក្រុម​អ្នក​ស្រាវជ្រាវ បញ្ជាក់​ចំពោះ​លទ្ធផល​ខាង​លើថា ចំពោះ​ទំនាក់​ទំនង​ជំងឺ​មហារី​ក កើត​​ទៅ​លើ​ទារក ពិត​ជា​កើត​មាន​ បើស្រីៗ​កំពុង​ពពោះ​មាន​ទម្លាប់​បណ្តោយ​ខ្លួន​​ឲ្យ​ធាត់​ខ្លាំង ជា​តួ​យ៉ាង ការ​ចូល​ចិត្ត​​អាហារ​ Fast Food ​ភេសជ្ជៈ​ជាតិ​ស្ករ ដែល​សុទ្ធ​សឹង​បង្ក​ឲ្យអាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​​ប្រែ​ប្រួល កត្តានេះ​ហើយ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​​ពី ៤០-៥៧ ភាគរយ ចំពោះ​ហានិភ័យ​មហារីក។ អត្ថបទពាក់ព័ន្ធ៖ ឃើញអីក៏ឃ្លាន ញ៉ាំមិនចេះឆ្អែត មកពីបញ្ហាអី? ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ ​​​​​​​លោក​វេជ្ជបណ្ឌិត​ Shaina Stacy អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ “លទ្ធផល​​បង្ហាញ​ប្រាប់​យើង​ថា ការ​ប្រយ័ត្ន​ប្រយែង រក្សា​ទម្ងន់​បាន​សម​ល្មម​នឹង​រូប​រាង […]


បញ្ហាផ្ទៃពោះ

សម្តីទាំងនេះ មិនគួរនិយាយទៅកាន់ស្រីៗកំពុងពពោះទេ ទោះគ្មានចេតនាអាក្រក់ក៏ដោយ!

ស្រីៗកំពុង​​ពពោះពិបាក​ណាស់​ទៅ​ហើយ ​បើស្រលាញ់រាប់​អាន យល់​ចិត្ត​ អាណិត​គ្នា ពេល​ជួប​ជា​មួយ​គ្នា​យើង​កំពុង​ពពោះ ​កុំ​ដាក់​សម្ពាធ​ផ្លូវចិត្ត​លើ​គ្នា​​មួយ​បន្ទុក​ទៀត​អី! ពេល​ខ្លះ​យើង​ដាក់​សម្ពាធ​ផ្លូវចិត្ត​ទាំង​មិន​ចាប់​អារម្មណ៍ ជាមួយ​ពាក្យ​ពេចន៍​មួយ​ចំនួន។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នាយើង​សម្តី​មួយ​ចំនួន គប្បី​កុំ​ប្រើ​ជាមួយ​ស្រីៗ​កំពុង​មាន​ផ្ទៃ​ពោះ ពិសេស​ពេល​ជិត​គ្រប់​ខែ​តែម្តង។ ១- ពោះ​មើល​ទៅ​ជិត​ផ្ទុះ​ហើយ! ស្រីៗ​កំពុង​ពពោះ​ មិន​ចង់ឮពាក្យ​ថា​ខ្លួន​មាឌ​ធំ​នោះ​ទេ ​អាច​មាន​អារម្មណ៍​ដឹង​ដោយ​ខ្លួន​ឯង​ ដោយ​សារ​ភាព​នឿយ​ហត់​ និង​មិន​ស្រួល​ខ្លួន។ ម្ល៉ោះ​ហើយ ​យើង​ក៏មិន​បាច់​រំឮកគ្នា​យើង​​ទៀត​ដែរ ព្រោះ​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​អារម្មណ៍ដែលកំពុង​ពិបាក​ស្រាប់​ផង។ យើង​សួរ​ថា “មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ​ថ្ងៃ​នេះ?” សម្តី​នេះ ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ​និង​យក​ចិត្ត​ទុក​ដាក់​ជាង។ ២- សុំស្ទាប​ពោះ​តិចបាន​អត់? មិន​ថា​សមាជិក​គ្រួសារ ​ឬ​មិត្ត​ជិត​ស្និទ្ធ​នោះ មិន​គួរ​សុំ​ស្ទាប​ពោះ​គេឡើយ ព្រោះ​ពោះ​គាត់​មិន​មែន​ជា​របស់​រួម​ទេ។ យើង​អាច​ប្រើ​ពាក្យ​គួរ​សម​ថា “ពោះ​ធំបែប​នេះ​មើល​ទៅ​​ស្អាត”។ ៣- រក​ឈ្មោះ​ដាក់​ឲ្យ​កូន​នៅ? ការ​គិត រក​នឹក​ឈ្មោះ​ដាក់​ឲ្យ​កូន​ ​គឺ​ស្មុគ​ស្មាញ​ណាស់​សម្រាប់គ្នា​យើង​ជិត​ក្លាយ​ជាប៉ាម៉ាក់គេ ហេតុនេះ​បើ​​សួរ​ពី​រឿង​នេះ​ អាច​ធ្វើ​ឲ្យ​​អារម្មណ៍​កាន់​ស្មុគ​ស្មាញ និងមួ​ម៉ៅ។ តែ​បើ​គេរក​បាន​ហើយ ហាក់​មិន​សូវ​រំខាន​ផ្លូវ​ចិត្ត​ទេ យើង​អាច​និយាយ​ដោយ​គួរ​សម​ថា “ប៉ា​ម៉ាក់​ឈ្មោះ​ពីរោះអ៊ី​ចឹង ឈ្មោះ​កូន​ច្បាស់​ជា​ពីរោះ​ដែរ​ហើយ” ឮសម្តី​យើង​បែប​នេះ គ្នា​យើង​អាច​នឹង​ប្រាប់ឈ្មោះ​កូន​ដែរ​បាន​ត្រៀមទុក​ឲ្យ​យើង​ដឹង​ក៏​ថា​បាន។ ៤- ហាម​ញ៉ាំ​នេះហាម​ញ៉ាំ​នោះ ស្រីៗកំពុង​ពពោះ​ តែ​ងចង់ឲ្យកូន​មាន​សុខ​ភាព​ល្អ​ជានិច្ច ហើយ​ជា​ធម្មតា តែង​​ទទួល​បាន​ការ​ណែ​នាំ​ពី​ម្តាយ ​ឬ​បងប្អូន​ស្រី និង​គ្រូពេទ្យ​រួច​ហើយ ហេតុ​នេះ ជាមិត្តភ័ក្ត​​ ឬ​ត្រឹម​មនុស្ស​ស្គាល់​គ្នា ​មិន​គួរ​និយាយ​ពី​រឿង​ញ៉ាំ​​ឡើយ។ តែ​បើ​បារម្ភ​​គាត់​​ញ៉ាំ​អី​ខុស​មែន អាច​សួរ​ថា “អាហ្នឹង​ឆ្ងាញ់​មែន​ហេ៎?” ឬ “អាហ្នឹង​ម៉េច​ដែរ?”។ ៥- កុំ​អួត​រឿង​ចាញ់​កូន រាង​កាយ​ម៉ាក់ៗម្នាក់​ៗ ​គឺ​ខុសពី​គ្នា ហេតុនេះ​បើ​ទោះ​ជា​យើង​ធ្លាប់​មាន​ផ្ទៃ​ពោះ មិន​​ចាញ់​កូន​ខ្លាំង​ក្តី ក៏​មិន​គួរនិយាយទៅ​កាន់​ស្រីៗ​ពពោះ​កំពុង​​ចាញ់​ខ្លាំង​ ធ្វើ​ឲ្យ​មិន​បាន​ដេក​ពួនឲ្យ​សោះ ព្រោះ​ជា​រឿង​មួយ​មិន​សមរម្យឡើយ។ យើង​មិន​ចាំបាច់​អួត​ពី​រឿង​នេះ​ទេ តែ​អាច​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សួរ​ថា “យ៉ាង​ម៉េច​ហើយ? អត់​ស្រួល​ខ្លួន ​ឬ​ចាញ់​ម៉េច​ខ្លះ?”។ អត្ថបទ​ពាក់ព័ន្ធ៖ តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះអំឡុង​ត្រីមាសទី ២ ៦- […]


បញ្ហាផ្ទៃពោះ

កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​

Hello គ្រូពេទ្យ​ ធ្លាប់​បាន​ចេញ​ផ្សាយ​រួច​ហើយ អត្ថបទ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​ការ​កើត​ស្អូច ឬ​អុត​ស្វាយ​ពេល​ពពោះ។ ចុះ​បើ​កើត​ស្អូច ឬ​អុតស្វាយ​ពេល​ពពោះ​បង្ក​គ្រោះ​ថ្នាក់​ដល់​ម្តាយ និង​កូន​បែប​នេះ តើ​ម៉ាក់ៗ​អាច​ចាក់​វ៉ាក់​សាំង​នេះ​អំឡុង​ពពោះ​បាន​ទេ? វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ មិន​អាច​ចាក់​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ទាំង ២ មុខ​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​បំណង​យក​កូន ត្រូវ​ចាក់​វា៉ក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ ​មុន​ពេល​ពពោះ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច និងវ៉ាក់សាំង​អុតស្វាយ​រួច ស្រីៗ​យើងគួរ​រង់​ចាំ​យ៉ាង​តិច ​៣ ​ខែ​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​ប្រភេទ​នេះ មុន​នឹង​សម្រេច​ចិត្ត​យក​អា​អូន។ អត្ថបទពាក់ព័ន្ធ៖  មាន​ដឹង​ទេ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​អីខ្លះ? ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់ ហេតុអី​វ៉ាក់​សាំង​ការពារ​ជំងឺ​ស្អូច និង​អុតស្វាយ មិន​អាច​ចាក់​ពេល​កំពុង​មាន​ផ្ទៃពោះ? លោក​វេជ្ជបណ្ឌិត​បកស្រាយ​ថា ថ្នាំ​បង្ការ​ប្រភេទ​នេះ​មិន​គួរ​ចាក់​នោះ​ទេ​ក្នុង​ពេល​ពពោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​ជា កើត​មក​មិន​គ្រប់​លក្ខណៈ រលូតជាដើម។ ម្យ៉ាង​វិញ​ទៀត​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺស្អូច និង​អ៊ុតស្វាយ​ពេល​ពពោះ ការ​ចម្លង​មេរោគ​ពី​ម៉ាក់​ទៅ​កូន​កាន់​តែ​ខ្ពស់​ពេល​សម្រាល។ ក្នុង​ករណី​​ម៉ាក់ៗ​មិន​បាន​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង ឬ​មុន​ពេល​មាន​បេប៊ី ហើយ​គ្មាន​អង់ទីគ័រ​ការពារអាច​បង្ការ​ការ​ឆ្លង​ជំងឺ​ស្អូច​នេះ ដោយ​មិន​ត្រូវ​ប៉ះពាល់ ឬ​ទៅ​ជិត​អ្នក​ជំងឺ​នោះ​ទេ ព្រោះ​ជំងឺ​នេះ​ឆ្លងតាម​រយៈ​តំណក់ទឹក​មាត់តូចៗ ក្អក ឬ​កណ្តាស់​អ្នក​ជំងឺ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ