បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?

បច្ចុប្បន្ន “កាហ្វេ” ជាភេសជ្ជៈពេញនិយមបំផុតមួយ សម្រាប់​មនុស្សពេញវ័យ មិនថាស្រីៗ មិនថាប្រុស។ ដូច​ដឹង​ស្រាប់ហើយ កាហ្វេមាន​ផ្ទុកសារធាតុញៀន ធ្វើ​ឲ្យយើងមានអារម្មណ៍​ចង់ផឹករៀងរាល់ថ្ងៃ ហើយពេលរាងកាយ​ទទួល​ជាតិ​កាហ្វេអ៊ីនលើស​កម្រិត និង​បណ្តាលឲ្យ​មាន​បញ្ហា​មួយ​ចំនួន។ ចុះបើស្រីៗកំពុងពពោះ ហើយញៀនកាហ្វេ ប៉ះពាល់​កូនក្នុង​ផ្ទៃអត់? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ឲ្យ​បាន​ដឹងទាំងអស់គ្នា។ ១- ​មាន​អ្វី​កើត​ឡើង​បើស្រីៗផឹកកាហ្វេ​ច្រើន​ពេល​ពពោះ? ផឹក​កាហ្វេ​ច្រើន លើស​កម្រិត​​ណែនាំ​នៅ​អំឡុង​ពេល​ពពោះ ​អាច​ធ្វើ​ឲ្យ​កើត​ហានិភ័យ​​គ្រោះ​ថ្នាក់ ​នាំ​ឲ្យ​រលូត​កូន និង​កូនកើតមិន​គ្រប់គីឡូ។ ប៉ុន្តែសម្រាប់​ស្រីៗចូលចិត្តផឹកកាហ្វេ ហើយពពោះ ក៏កុំ​បារម្ភ​ច្រើនអី មិន​ចាំ​បាច់​ផ្តាច់​កាហ្វេ​ក៏បាន គ្រាន់​តែ​ផឹក​ក្នុង​កម្រិត​ត្រឹម​ត្រូវ ប្រមាណ ២០០ ​មិល្លីក្រាម​/ថ្ងៃ ឬ​ច្រើន​ជាង​នេះ​ម្ដង​ម្កាល ព្រោះ​គេ​ជឿ​ថា​ហានិភ័យ​ទាំង​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ប៉ុណ្ណោះ។ ២- ​ជាតិ​កាហ្វេអ៊ីនឲ្យ​ប៉ះ​ពាល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​ម៉េច​ខ្លះ? ពេលយើង​ផឹក​កាហ្វេ​មួយ​ពែង ជាតិ​កាហ្វេ​អ៊ីន​ អាច​ឆ្លង​កាត់​ស្បូន​ទៅ​ក្នុង​ទឹក​ភ្លោះ ហើយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​ទារក។ ដូច​នេះ​ ដោយ​សារ​ជាតិ​កាហ្វេ​អ៊ីន ​ធ្វើ​ឲ្យ​កើន​ចង្វាក់​បេះដូង និង​បង្កើន​ការ​ធ្វើ​មេតាបូលីស នាំ​​ឲ្យ​យើង​មាន​អារម្មណ៍​ភ្ញាក់ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​រង​ឥទ្ធិពល​នេះ​ដូច​គ្នា។ មាន​ន័យ​ថា​ ទារក​អាចនឹង​ប្រែ​ប្រួល​បន្ទាប់​ពីម៉ាក់ៗ​ផឹក​​កាហ្វេ​រួច ខណៈ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ទារក។ មាន​របាយ​ការណ៍​ខ្លះ​បង្ហាញ​ថា ​ទារក​ក្នុង​ផ្ទៃម៉ាក់ៗញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជាង ៥០០ ​មិល្លីក្រាម/ថ្ងៃ ​អំឡុង​ពេល​ពពោះ​ អាច​ប្រឈម​​គ្រោះថ្នាក់​ច្រើន​ ជាង​ទារក​ដទៃ​ទៀត​ដូច​ជា៖ – ចង្វាក់​បេះដូង​ដើរ​ញាប់ – ចង្វាក់​ដង្ហើម​កើន​ឡើង​ខ្លាំង – ភ្ញាក់​ច្រើន​ម៉ោង ទោះ​យ៉ាង​នេះ​ក្ដី​ការ​ញ៉ាំ […]


បញ្ហាផ្ទៃពោះ

ក្បាល​ទារក​ធំ​ជាង​អាង​ត្រគាក គួរឲ្យ​បារម្ភ​អត់?

ទំហំ​ក្បាល​កូន​ និង​អាង​ត្រគាក​កូន​មិន​សមមាត្រ​គ្នា​កើត​ឡើង​ដោយ​សារ​ក្បាល ​ឬ​ខ្លួន​កូន​ធំពេក​ចូល​ក្នុង​អាង​ត្រគៀក​ម្តាយ​មិន​រួច។ ទោះ​រឿង​នេះ​កម្រ​នឹង​កើត​មាន​ក៏​ដោយ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​ការ​សម្រាល ធ្វើ​ឲ្យ​សម្រាល​មិន​រួច ឬពិបាក​សម្រាល ខណៈ​ជម្រើស​ល្អ​បំផុត គឺ​ទាម​ទារ​សម្រាល​ដោយ​ការ​វះ​កាត់។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីមូល​ហេតុ​ ក៏​ដូច​ជា​វិធីដោះ​ស្រាយ​ពេល​ជួបករណី​ក្បាល​កូន​ធំ​ជាង​អាង​ត្រគាក ឲ្យ​ស្រីៗ​បាន​ដឹង។ ១- កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​ទំហំ​ក្បាល​កូន និង​អាង​ត្រគាក​មិន​សមមាត្រ​គ្នា? បញ្ហា​ក្បាលកូន​ធំ​ជាង​អាង​ត្រគាក​ម៉ាក់ៗ មក​ពី​ភាសា​បច្ចេកទេស Cephalopelvic disproportion ឬ CPD ខណៈមូល​ហេតុ​នាំ​ឲ្យ​ក្បាល​កូនធំ​ជា​ងអាង​ត្រគាក មាន​ដូច​ជា៖ – កូន​ថ្លោស​ពេក​ពី​ – មានជំងឺ​ទឹកនោមផ្អែម – កូន​ចាស់ខែ – ធ្លាប់​មាន​កូន​ច្រើន​ដង – ទី​តាំង​ទារក​មិន​ប្រក្រតី – អាង​ត្រគាក​តូច – រូប​រាង​អាង​ត្រគៀក​​មិន​ប្រក្រតី។ ២- ការ​ធ្វើ​រោគ​វិនិច្ឆ័យ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ​ច្រើន​ធ្វើ​នៅ​ពេល​ដំណាក់​កាល​សម្រាល​មិន​ទាន់​បាន​ជោគ​ជ័យ ហើយ​ការ​ព្យាបាល​ដោយ​ថ្នាំ​ ដូច​ជា​ អុកស៊ីតុស៊ីន​ នៅ​តែ​មិន​បាន​ជោគ​ជ័យ​ទៀត ឬ​មិន​អាច​ប្រើ​ថ្នាំ​បាន​តែ​ម្តង។ លើស​ពី​នេះ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មិន​អាច​ធ្វើ​បាន​មុន​ពេល​សម្រាល​នោះ​ឡើយ​ ទោះ​បី​យើង​ដឹង​ថា​ទារក​ក្នុង​ផ្ទៃ​​ថ្លោស​ពេក ឬ​អាង​ត្រគៀក​ម៉ាក់ៗ​​តូច​ក៏​ដោយ។ អំឡុង​ពេល​សម្រាល ក្បាល​កូន​នឹង​ប្រែ​ប្រួល​រូប​រាង​ ដើម្បី​ចេញ​តាម​អាង​ត្រគាក ហើយ​អាង​ត្រគាក​ ក៏​នឹង​រីក​ធំ​ដូច​គ្នា ដើម្បីសម្រួល​ផផ្លូវ​ឲ្យ​ទារក​អាច​សម្រាល​ចេញ​រួច។ ការ​ឆ្លុះ​អេកូ​ អាច​វាស់​ទំហំ​កូន​បាន តែ​មិន​អាច​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ទម្ងន់​កូន​ឡើយ។ យ៉ាង​ណា​វិញ ការ​វាស់​ទំហំ​អាង​ត្រគាកផ្ទាល់ ​អាច​ជួយ​ដល់​ធ្វើ​រោគ​វិនិច្ឆ័យ​បាន។ បើ​សិន​ជា​មាន​បញ្ហា​នេះ​មែន គ្រូពេទ្យ​នឹង​ចាក់ថ្នាំ​​អុកស៊ីតូស៊ីន​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​សម្រាល ឬ​ក៏​ធ្វើ​ការ​បង្វិល​កូន​តែ​ម្តង។ បញ្ហា​ទំហំ​ក្បាល​ និង​អាង​ត្រគាក​មិន​សមមាត្រ​គ្នា​កម្រ​នឹង​កើត​មាន​ណាស់ ហើយ​បើ​ទោះ​ធ្លាប់​ជួប​មាន​បញ្ហា​នេះ​ក៏​ដោយ ពេល​ពពោះ​លើក​ក្រោយ​ មិន​មាន​ន័យ​ថា​ នឹង​ជួប​បញ្ហាទៀត​នោះ​ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​ នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន ៣- ចំណុចទាំង៣ គួរដឹងពាក់​ព័ន្ធសម្រាលពេល​មាន​បញ្ហា CPD – ក្បាលទារក និងអាងត្រគាកសុទ្ធតែអាចរីករួមបាន៖ អាង​ត្រគាក​យើង​ មិន​មែនមាន​​តែ​​ឆ្អឹង​រឹង​​មួយ​នោះ​ឡើយ […]


បញ្ហាផ្ទៃពោះ

៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ

ពេល​ពពោះ​អ័រម៉ូន​ប្រែ​ប្រួល ធ្វើ​ឲ្យ​កើត​មាន​អាការៈ​ផ្សេង បូក​រួម​ទាំង​អារម្មណ៍​ផ្លាស់​ប្តូរ​មួយ​ចំនួន។ ខាង​ក្រោម​នេះ​ជា​អាការៈ និង​អារម្មណ៍​ប្រែប្រួល​ពេល​ពពោះ​ដែល​ម៉ាក់ៗ​ថ្មី​ថ្មោង ពិសេស​បុរស​ជា​ស្វាមី​ត្រូ​វដឹង។ ១- អារម្មណ៍ប្រែប្រួល អ័រម៉ូន​ប្រែប្រួល​ពេល​ពពោះ ធ្វើ​ឲ្យ​ម៉ាក់​ប្រែ​ប្រួល​អារម្មណ៍​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​ឆេវ​ឆាវ ឆាប់​ខឹង​មួរម៉ៅ ពិសេស​អំឡុង​ត្រីមាស​ទី១។ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ទាំង​នោះ ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍ ឬ​ជ្រើស​រើស​យក​វិធី​សមាធិ។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង ២- ឧស្សាហ៍​អស់​កម្លាំង ពេល​ពោះ​នៅ​ត្រីមាស​ដំបូង​ស្រីៗ​យើង​មាន​អារម្មណ៍​ហត់ និង​អស់​កម្លាំង​​​ដោយសារ​តែ​រាង​កាយ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​ទៅ​ចិញ្ចឹម​កូន។ ដូច្នេះ​ហើយ​ស្រីៗ​មាន​ផ្ទៃពោះ​តម្រូវ​ឲ្យ​សម្រាក និង​គេង​ឲ្យ​បាន​គ្រប់​គ្រាប់ ញ៉ាំ​ឲ្យ​បាន​ច្រើន និង​ញឹក​ញាប់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌? ៣- ឃ្លាន​គ្រប់​ពេល ស្រីៗ​ពពោះ​ច្បាស់​ជា​ឃ្លាន​នេះ​ឃ្លាន​នោះ​គ្រប់​ពេល​មិន​ខាន (លើក​លែង​តែ​មាន​អាការៈ​ចាញ់​កូន) ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន និង​យក​ទៅ​ចិញ្ចឹម​កូន​ក្នុង​ពោះ។ ដូច្នេះ​ម៉ាក់់ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ ចម្រុះ​គ្នា​មាន​បន្លែ ត្រី សាច់ ស៊ុត និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ៤- រាងកាយ​ប្រែ​ប្រួល ស្បែក​ខ្មៅ​ស្រអាប់ អំឡុង​ពពោះ រាងកាយ​ស្រីៗ​ប្រែប្រួល​ ១០០​ នាក់ ទាំង​ ១០០ រូបរាង​ប្រែ​ជា​ធាត់​ដោយសារ​តែ​ការ​បំប៉ន​ចំណី​អាហារ និង​ទម្ងន់​កូន ឯ​ស្បែកវិញ​ក៏​ប្រែ​ជា​ខ្មៅ​ស្រអាប់​ដែរ ពិសេស​នៅ​ពេលជិត​សម្រាល​កូន។ ៥- សុខភាព​ចុះ​ខ្សោយ គ្រាប់​ឈាម​ក្រហម​ចុះ​ថយ ដោយសារ​តែ​មនុស្ស​២​នាក់ ចំណី​អាហារ អ្វី​ៗទាំង​អស់​ត្រូវ​ចែក​ឲ្យ​កូន ចំណែក​អង់ទីគ័រ​ក៏ត្រូវ​ចុះ​ខ្សោយ ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។ ទាំង​ប្រព័ន្ធ​ឈាម​រត់ ទាំង​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ តម្រូវ​ឲ្យម៉ាក់ៗ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ​លេប​ថ្នាំ​វីតាមីន និង​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាផ្ទៃពោះ

ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់?

ពេល​ពពោះ ម៉ាក់ៗអាច​លាប​ថ្នាំ​សក់ ឬ​អ៊ុតសក់​បាន​ទេ? ចម្ងល់​នេះ​ប្រហែល​​ជា​ស្រីៗ​គ្នា​យើង​ភាគ​ច្រើន​ចង់​ដឹង ព្រោះ​បារម្ភ​ខ្លាច​ជាតិ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ។ ថ្នាំ​លាប​សក់ និង​ថ្នាំ​អ៊ុត​សក់​គ្រប់​ប្រភេទ មិន​ថា ថ្នាំ​អ៊ុត​សក់​ត្រង់ ឬ​សក់​រួញ​នោះ​ទេ សុទ្ធ​មាន​ជាតិ​គីមី ជាតិ​គីមី​ទាំង​នេះ ទោះ​តិច ឬ​ច្រើន នឹង​ជ្រាប​ចូល​តាម​រយៈ​ស្បែក ពិសេស​ផ្លូវ​ដង្ហើម​របស់​ម៉ាក់ៗ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​កូន​ផ្ទៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។ អត្ថបទពាក់ព័ន្ធ៖ ចាស់ៗថា ម៉ាក់ៗគេងស្ពឹកពិបាកកើតកូន តែពេទ្យថាមិនមែនទេ មកពី… លោកស្រី​​បាន​បន្ត​ថា ស្រីៗ​មួយ​ចំនួន​បាន​ទៅ​​លាប​ពណ៌​សក់ ឬ​អ៊ុតសក់​អំឡុង​ពពោះ ដោយ​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​កម្តៅ និង​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ឬ​ថ្នាំ​អ៊ុតសក់ សាយ​ភាយ​ចូល​ទៅ​ក្នុង​ខ្លួន។ ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​មាន​ជាតិ​អាម៉ុយញ៉ាក់ ឯ​ក្លិន​វិញ​ឆួល​ខ្លាំង​ស្ទើរ​តែ​ទ្រាំ​មិន​បាន កាលណា​ជ្រាប​ចូល​ក្នុង​ស្បែក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម មាត់ ច្រមុះ បំពង់ក ឯផលប៉ះពាល់ចំពោះកូនវិញ ធ្វើឲ្យ​​កូន​​កើត​​​មក​​មិន​គ្រប់​​លក្ខណៈ ឬ​ឈាន​ដល់​ពិការភាព​ផ្នែក​ខួរ​ក្បាល។ “ការ​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មជាតិ តម្រូវ​ឲ្យ​ស្រីៗ​យើងថែទាំខ្លួន ​រស់នៅ​តាម​បែប​ធម្មជាតិ​ដូច​គ្នា ដូច្នេះ​ហើយ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​ជាតិ​គីមី ឬ​យក​ជាតិ​គីមី​អ្វី​ផ្សេង​ទៀត​មក​ដាក់​លើ​ខ្លួន​ទេ នោះ​ទើប​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ”។ លោកស្រី អ៊ួង លីដា រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖ ងាក​ឈឺៗ​​ពេលពពោះ អាច​​ធ្វើឲ្យ​កូនក្នុង​ផ្ទៃខ្សោយ​អត់? ការ​រស់នៅ និង​តុប​តែង​ខ្លួន​តាម​បែប​ធម្មជាតិ​ជា​ជម្រើស​ល្អ​បំផុត​សម្រា​ប់ស្រីៗ​មាន​ផ្ទៃ ដោយ​ឡែក​រឿង​ចង់​ស្អាត​ទុក​មួយ​ឡែក​សិន ចាំ​សម្រាល​កូន​ហើយ​ចាំ​គិត​គូរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាផ្ទៃពោះ

អ្វីជាជំងឺខ្លាចការពពោះ ហើយប៉ះពាល់ស្រីៗមានគ្រួសារដល់កម្រិតណា?

ស្រីៗ​មួយ​ចំនួន អាច​ខ្លាចរអា​រឿង​មាន​ផ្ទៃពពោះ អាស្រ័យ​លើ​មូល​ហេតុ​មួយ​ចំនួន ពិសេសមាន​អារម្មណ៍​ភ័យ​ខ្លាច​អំឡុង​​ពេលពពោះ​ ឬធ្លាប់​ឈឺ​ខ្លាំង​ចាប់​ពេល​សម្រាល។ ស្រីៗដែល​កំពុង​ស្ថិត​អាការៈ​ភ័យ​ខ្លាច​នេះ គេហៅថា មាន​ជំងឺខ្លាច​ការ​ពពោះ​។  "Hello គ្រូពេទ្យ" នឹង​ប្រាប់​ពី​រោគ​សញ្ញ មូលហេតុ និងវិធី​ដោះ​ស្រាយ។ ១- ជំងឺខ្លាច​ការ​ពពោះ ជំងឺ​ខ្លាច​ការ​ពពោះ មក​ពី​ពាក្យ​បច្ចេកទេស Tokophobia សំដៅ​លើ​ស្ថានភាពផ្លូវ​ចិត្ត​ភ័យ​ខ្លាចការ​ពពោះរបស់​មនុស្សស្រី ដែល​បណ្តាល​មក​ពី​កត្តា​ធំៗចំនួន ២ មាន​ទំនាក់​ទំនង​​នឹង​បញ្ហា​ផ្លូវ​ចិត្ត។ កត្តាចម្បង​ទីមួយ នាំ​ឲ្យ​ស្រីៗ​គ្នា​យើង​មាន​ជំងឺ​ខ្លាច​ការ​ពពោះ គឺមក​មិន​ធ្លាប់​មាន​បទ​ពិសោធពពោះ​ពីមុន​មក ធ្វើ​ឲ្យខ្លាច​មិនហ៊ាន​បង្ក​កំណើត ខណៈកត្តា​ចម្បង​ទីពីរ គឺ​ព្រួយ​បារម្ភ ភ័យខ្លាចពី​ផល​វិបាក​បង្ក​ឡើង​ពេលពពោះ និង​សម្រាល​កូន ​កើត​មាន​បន្ទាប់​ពី​សម្រាល​លើក​មុន។ ២- រោគ​សញ្ញា​នៃ​ជំងឺ​ខ្លាច​ការ​ពពោះ ជំងឺ​ខ្លាច​ការ​ពពោះ ​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ ​អាច​នាំឲ្យស្រីៗ​​ភ័យ​ខ្លាច​នឹង​មាន​ផ្ទៃ​ពោះ​ជា​រៀង​រហូត ធ្វើឲ្យ​​គុណភាព​ជីវិតបង្ក​កំណើត​កាន់​តែ​ធ្លាក់​ចុះ (​មិន​អាច​សម្រេច​​ទុក​កូន ​ឬ​អត់) ឬអាច​លេច​ចេញ​ជា​​រោគ​សញ្ញា​បាក់​ទឹក​​ចិត្ត​ដទៃ​ទៀត​ ដែល​​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជីវិត។ រោគ​សញ្ញា​ជំងឺខ្លាចការ​ពពោះ Tokophobia មាន​ដូចជា៖ - មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​នៅ​ពេល​គិត​ពី​រឿង​មាន​កូន និង​រឿង​បង្កើត​កូន - បដិសេធមិន​​សម្រាល​កូន បើ​ធ្វើ​ការ​វះ​កាត់​ក៏​មិន​អាច​ធានាថា​ អ្នក​ជំងឺ​ព្រម ឬ​មិន​ព្រម​ដែរ - បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ខ្លាំង អំឡុង​ពេល​ពពោះ - ចង់​បាន​កូន​ខ្លាំង ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច​រឿង​​សម្រាល​កូន​ដែរ - ធ្លាប់​យក​កូន​ចេញ​នៅ​ពេលពពោះ ​ទាំង​មាន​សុខភាព​ល្អ - ភ័យ​ខ្លាចស្លាប់ ឬ​ខូច​ខាត​អ្វី​មួយ​រៀង​រហូត […]


បញ្ហាផ្ទៃពោះ

កូនកាត់​ទៅប៉ា ឬទៅម៉ាក់ ពេល​ខ្លះដូចអ្នកផ្សេងវិញ ដោយសារមូលហេតុនេះ

ជាប៉ា​ម៉ាក់គេ កូន​ទើប​សម្រាល​ភ្លាម​ ច្បាស់​ជា​ចាប់​អារម្មណ៍​ខ្លាំង ពិសេស​រឹត​តែ​ចង់​ដឹង​កូន​កាត់​ទៅម៉ាក់ ឬ​កាត់​ទៅប៉ា។ ចុះ​បើ​ម៉ាក់ៗក៏មិន​ដូច ប៉ាៗ​ក៏​មិន​ដូច ចុះ​កាត់​ទៅ​រក​អ្នក​ណា​ ហេតុ​អី?។ អូន​តូចខ្លះ កើត​មក​ភ្លាម​មើល​ដឹង​ភ្លាម ពិសេសត្រង់ ភ្នែក​ និង​ទម្រង់មុខ ប៉ុន្តែ​ខ្លះ​អាច​ដល់​វ័យ​ ១-២ ខួប  យ៉ាង​ណា​ ជា​ធម្មតា​ទាល់តែ​ពេញ​វ័យ​​ទើប​មើល​ច្បាស់។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​គ្នា​យើងខ្លះៗ ហេតុ​អីកូនមុខ​កាត់ទៅប៉ា តែ​ភ្នែក​កាត់​ទៅ​ម៉ាក់ និង​មូលហេតុ​កូន​មិន​កាត់​ដូច​ទាំង​ប៉ាទាំង​ម៉ាក់។ ១- មុខ​មាត់ ​និង​រូបរាង ក្មេង​ភាគ​ច្រើន​ធំឡើង​កាត់​ទៅ​រក​ប៉ា ​ឬ​ម៉ាក់ តែ​ក្មេង​ខ្លះ​ទៀត​អត់​មាន​កាត់​ដូច​អីតិច ករណី​នេះ​អ្នក​ជំនាញ​បាន​ពន្យល់​ថា គឺ​ដោយ​សារ​ភាព​ខុស​គ្នារវាង​ហ្សែន​ក្មេង​នីមួយៗ ដែល​ជា​ធម្មតា​ទទួល​បាន​បាន​ពាក់​កណ្តាល​ពី​ប៉ា និង​ពាក់​កណ្តាល​ទៀត​ពីម៉ាក់។ បើ​សិន​ជា​ក្មេង​មើល​ទៅ​ដូច​ឪពុក​ច្រើន ឬ​ម្តាយ​ច្រើន​នោះ​ គឺ​ដោយ​សារ​គេ​បាន​ទទួល​ហ្សែន​លុប (ហ្សែន​ខ្លាំង​អាច​លុប​ពី​លើ​ហ្សែន​អន់) ពីម៉ាក់ៗ ឬ​ប៉ាៗ​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​ក្មេង​ទទួល​បាន​ហ្សែនអន់ (Recessive genes) អាច​នឹងមិន​ដូច​ទាំង​ម៉ាក់ ទាំង​ប៉ា បែរ​ទៅ​ជា​ដូច​អ្នក​​ផ្សេង​ទៅ​វិញ។ ហើយ​បង​ប្អូន​បង្កើត​ មាន​មុខ​ស្រដៀង​គ្នា ​ក៏​ដោយ​សារ​តែ​ការ​រួម​បញ្ចូល​គ្នារវាងហ្សែនប៉ាម៉ាក់​​ស្រ​ដៀង​គ្នាដែរ។ លក្ខណៈ​រូប​កាយ​មួយ​ចំនួន​ ​គឺ​ជាហ្សែន​លុប ​ត្រូវ​បាន​ចែក​បន្ត​គ្នា ​រាប់​រយ​ជំនាន់​មក​រួម​មាន រូប​រាង​ប្រអប់​ដៃ ម្រាម​ដៃ ម្រាម​ជើង ថ្ពាល់​ខួច ច្រមុះ​វៀច​ខ្ទង់ និង​រូប​រាង​ធ្មេញ​ជា​ដើម។ តែ​ក៏​មាន​ចំណុច​ខ្លះ​ នឹង​ប្រែ​ប្រួល​ដែរ ដូច​ជា ​គ្រោង​ឆ្អឹងនឹង​ពេញ​លក្ខណៈ​នៅ​ពេល​អាយុ​ ២០​ ឆ្នាំ​ជាង​ប៉ុណ្ណោះ។ ដូច​នេះ​រូប​រាង​កូន​នៅ​ពេល​នេះ នឹង​វិវត្ត​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។ ២- កម្ពស់ ​និង​ទម្ងន់ យោង​តាម​ការ​សិក្សា​ផ្សេងៗ​ […]


បញ្ហាផ្ទៃពោះ

ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?

ធ្លាក់​​ស​ពេល​ពពោះ​ជា​កង្វល់​របស់​ស្រីៗ​គ្នា​យើង ព្រោះ​មិន​ត្រឹម​តែ​រំខាន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ធ្លាក់​ស​ច្រើន មាន​ក្លិន មាន​ពណ៌ ម៉ាក់ៗ​បារម្ភ​ខ្លាច​ដល់​ប៉ះពាល់​ដល់​កូន។ តើ​ការ​ធ្លាក់​ស​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ? ហេតុ​អី? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ស្រីៗ​ផ្ទៃពោះ​ចៀស​មិន​រួច​ជួប​បញ្ហា​ធ្លាក់​ស​នោះ​ទេ គ្រាន់​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​មាន​ធ្លាក់​ស​ច្រើន ក្នុង​សភាព​ខាប់ៗ ឬ​ដុំ មាន​ពណ៌​ខៀវ ប្រផេះ មាន​ក្លិន​ឆ្អាប និង​ស្អុយ​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ស​ដោយ​មាន​ជំងឺ បើ​ទុក​យូរ​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​ផង កូន​កើត​មក​អាច​ឈឺ​ភ្នែក ឯ​ស្បែក​កូនក៏​មាន​បញ្ហា​ដូច​គ្នា។ ចំពោះ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ស្រីៗ​ពពោះ​ធ្លាក់​ស​ជា​ប្រចាំ ក្នុង​បរិមាណ​ច្រើនៗ​ មាន​ក្លិន មាន​ពណ៌ និង​រមាស់​ខ្លាំង​នៅ​ទ្វារមាស ពេល​ខ្លះ​ស្ទើរ​តែ​ទ្រាំ​មិន​បាន​នោះ លោក​វេជ្ជបណ្ឌិត​ថា ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​ទ្វារមាស​មិន​បាន​ល្អ ឬ​ការ​ប្រែប្រួល​រាង​កាយ ពិបាក​ក្នុង​ការ​ធ្វើ​អនាម័យ ធ្វើ​ឲ្យ​ស្រី​ងាយ​ឆ្លង​បាក់តេរី ផ្សិត ជំងឺ​កាមរោគ ចំណែក​ឯ​ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ការ​ផលិត​សារធាតុ​រាវ​កាន់​តែ​ច្រើន​ជាង​មុន។ អត្ថបទពាក់ព័ន្ធ៖  លម្អិត​ខ្ទេច​រឿង​ស្រីៗ “ធ្លាក់ស” ខុស​ប្រក្រតី មាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ បច្ចេកទេស​សម្អាត​កន្លែង​សម្ងាត់​ស្រីៗ ការពារ​កុំ​ឲ្យ​ឆ្លង​រោគ រលាក ធុំក្លិន ដើម្បី​បង្ការ​ការ​ធ្លាក់​ស​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ទាំង​អស់ ធ្វើ​អនាម័យ​ខ្លួន​ប្រាណ […]


បញ្ហាផ្ទៃពោះ

ឧស្សាហ៍រាកពេលពពោះ មានមូលហេតុអីខ្លះ?

ជំងឺ​រាក​រូស ជា​ជំងឺ​ទូទៅ​មួយ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ មិន​រើស​​ពេល ក៏​មិន​ចម្លែក​ទេ បើ​កើត​ស្រីៗ​កំពុង​ពពោះ ព្រោះ​ពេល​ខ្លះ​អាច​មក​ពី​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន និង​រាងកាយ​ ពេល​ខ្លះ​អាច​មក​ពី​ការ​ឆ្លង​មេរោគ ឬ​ពោះវៀន​ដំណើរការ​ខុស​ប្រក្រតី។ ចុះ​បើ​រាករូស អំឡុង​ពេល​ពពោះ គួរ​ឲ្យ​បារម្ភ​អត់ តើ​ត្រូវ​ធ្វើ​ម៉េច? ចង់ដឹង អាន​អត្ថបទ “Hello គ្រូពេទ្យ” ដឹងថា។ ១- ​រាក​ដោយ​សារ​​ផ្លាស់​ប្ដូរ​អ័រម៉ូន នៅ​ពេល​ពពោះ អ័រម៉ូន ​Prostaglandin ដូចជា Oxytocin កើន​ឡើង ​ដើម្បី​ជួយ​ភ្ញោច​ការ​កន្ត្រាក់​ក្នុង​ស្បូន ទន្ទឹម​នឹង​នោះ ​ក៏​បង្កើន​ចលនា​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ។ បើ​សិន​លាមក​​ឆ្លង​កាត់​តាម​ពោះវៀន​ធំ​លឿន​ពេក នឹង​បណ្ដាល​ទៅ​ជារាក។ ២- រាក​ដោយ​សារ​មេរោគ​ក្នុង​ពោះវៀន មេរោគ​ក្នុង​ពោះវៀន​ បង្ក​ឡើង​ដោយ​ពពួក​សរីរាង្គ​តូច​ល្អិត ដូចជា ពពួក​បាក់តេរី Escherichia, Coli Campylobacter, Salmonella ឬ Shigella Genera ក៏​ដូច​ជា​ពពួក​វីរុស និង​ប៉ារ៉ាស៊ីត Giardia lamblia Cryptosporidium enteritis ជាដើម។ ពួកវា​ចម្លង​ចូល​ក្នុង​ខ្លួន​យើង ​តាម​រយៈការ​ញុាំ​ចំណី​អាហារ ឬ​ទឹក​មិន​ស្អាត។ ស្រី​ពពោះ​មាន​ផ្ទុក​មេរោគ​ទាំង​នេះ​ តែង​មាន​រោគសញ្ញា​ ដូច​ជា បត់​ជើង​ចេញ​ឈាម ក្អួត​ចង្អោរ គ្រុន​ក្ដៅ ឬ​វិល​មុខ​ធេងធោង។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ […]


បញ្ហាផ្ទៃពោះ

ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ

អំឡុង​ពពោះ រាងកាយស្រីៗ​ផ្លាស់​ប្ដូរ​ច្រើន ​ធ្វើ​ការ​ធ្ងន់​ ដើម្បី​ជួយ​ការពារ​ និង​ទ្រទ្រង់​ការ​លូតលាស់គភ៌​ក្នុង​ផ្ទៃ ហើយ​​ពេល​សម្រាល​រួច​ រាងកាយ​យើង​នឹង​ប្រែប្រួល​ម្ដង​ទៀត ដូច​ជា​ ដើម​ទ្រូង​ពេញ​ដោយ​ទឹក​ដោះ ស្បូនរួម​ទៅ​វិញ និង​មាន​អាការៈ​ផ្សេង​ៗ​ជា​ច្រើន​កើត​មាន​ ទាំង​ផ្នែក​រាងកាយ និង​ស្មារតី។ “Hello គ្រូពេទ្យ” នឹងប្រាប់​រឿងទាំង ១២ ឧស្សាហ៍​កើត​មាន​ក្រោយ​សម្រាលកូន​រួច​ ពិសេស​អំឡុង​ពេល​ ៦ សប្តាហ៍​ក្រោយ​សម្រាល។ ១-  ឈឺ​ចាប់​​ត្រង់តំបន់ទ្វារមាស – មូលហេតុ៖ រន្ធទ្វារមាស និង​រន្ធ​គូទ ​អាច​​ត្រូវ​ដាច់​រហែក​ពេល​សម្រាល ជា​ទូទៅ​ធ្វើឲ្យ​មាន​ការ​ឈឺ​ចាប់​ ហើយ​កាន់​តែ​ឈឺ​ខ្លាំង​ បើ​ពេទ្យ​ ​កាត់​រន្ធ​ទ្វារមាសបន្ថែម​ ដើម្បី​ជួយ​សម្រួល​ឲ្យ​ទារក​ចេញ​មក​ក្រៅ​។ – ដំណោះស្រាយ៖ ព្យាយាម​ហាត់​ប្រាណ Kegel (ហាត់​ពង្រឹង​ត្រគាក) ព្រោះ​ហាត់​ប្រាណ​បែប​នេះ​ ជួយ​ពង្រឹង​សាច់​ដុំ​នៅ​បរិវេណ​ស្បូន ដោយគ្រាន់​តែ​ប្រឹង​ខ្ជឹប​សាច់​ដុំ​គូទ​ រាប់​ដល់ ១០ ចាំ​ប្រលែង​វិញ ធ្វើ​បែប​នេះ​ឲ្យ​បាន ១០ដង គិត​មួយ​ជុំ និង ៣ ដង/​ថ្ងៃ។ ២-  ឈឺពោះ/ឈឺស្បូន – មូលហេតុ៖ ឈឺស្បូន បណ្ដាល​មក​ពី​ស្បូន​​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ក្រោយ​សម្រាល ស្បូន​យើង​នឹង​ឡើង​មូល ​ហើយ​រឹង ​មាន​ទម្ងន់​ប្រមាណ​ជា ១គីឡូ តែ​អាការៈ​នេះ ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល […]


បញ្ហាផ្ទៃពោះ

កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន?

តាម​ក្បូន​ពេទ្យ បាន​កំណត់​យក ៤០ សប្តាហ៍ ​ក្រោយ​ការ​បាត់​​រដូវ​របស់​ស្រីៗជា​ថ្ងៃ​សម្រាល​កូន ដែល​យើង​តែ​ហៅ​រយៈពេល​នេះ​ថា ៩ខែ១០ថ្ងៃ។ នេះ​គ្រាន់​តែ​ការ​កំណត់​រួម​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​ស្រីៗ​ខ្លះៗ​ក៏​សម្រាល​តាម​ពេល​កំណត់ ខណៈ​អ្នក​ខ្លះ​ទៀត កូន​កើត​មុន​ខែ ឯ​មួយ​ចំនួន​ទៀត​កូន​ចាស់​ខែ កើត​ក្រោយ​រយៈពេល ៤០សប្តាហ៍។ ក្នុង​ករណី​កូន​ចាស់​ហើយ ម៉ាក់ៗ​មិន​មាន​សញ្ញា​ឈឺ​ពោះ ឬ​បែក​ទឹកភ្លោះ​ទេ​នោះ តើ​គួរ​ឲ្យ​បារម្ភ​អត់? តាម​ក្បូន​ពេទ្យ តើ​ម៉ាក់ៗ​អាច​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ប៉ុន្មាន​ខែ? ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោកស្រី​ អួង លីដា នាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បញ្ជាក់​ថា ម៉ាក់ៗ​អាច​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ត្រឹម ៤១សប្តាហ៍៣ថ្ងៃ​ប៉ុណ្ណោះ ទោះ​ជា​មិន​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖  ជិត​គ្រប់​ខែ ​ស្ត្រីពពោះ​អាច​តមអាហារ​បាន តែ​ប្រយ័ត្ន​បន្តិច សប្តាហ៍ទី ៤១៖ កូនចាស់ខែ​ហើយនៅ​មិន​ទាន់​សម្រាល​ មាន​បញ្ហា​អី​អត់? ហេតុអ្វី​ជាពេទ្យ​កំណត់​យក​កូន​ចាស់​ត្រឹម​តែ ៤១សប្តាហ៍? លោកស្រី​វេជ្ជបណ្ឌិត​ថា កូន​ចាស់​ខែ​កាន់​តែ​ធំ ឯ​ទឹកភ្លោះ​ក៏​រីង ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា និង​ដក​ដង្ហើម ចំណែក​ការ​បញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​ខ្សោយ ក្នុង​ករណី​ម៉ាក់ៗ​បណ្តែត​បណ្តោយ​ទុកយូរ​ទៀត អាច​មាន​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ពោះ។ “កូន​មិន​អាច​រស់នៅ​ក្នុង​ពោះ​យូរ​ពេក​នោះ​ទេ កូន​រស់​ដោយសារ​ទឹក​ភ្លោះ ចាប់ពី​គភ៌​​អាយុ ៣៨-៤០ សប្តាហ៍ ទឹក​ភ្លោះ​​ចាប់​ផ្តើម​​រីង​​​ហើយ អ៊ីចឹង​បាន​អី​យក​ទៅ​ចិញ្ចឹម​កូន កូន​នឹង​ខ្សោយ​ទៅៗ ឯ​ការ​ធ្វើ​ចលនា​ក៏​លែង​ដូច​មុន​ដែរ ព្រោះ​កូន​ខ្សោយ​ផង ហើយ​កាន់​តែ​ធំ​ទៀត”។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ