បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ

និយាយ​ដល់​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ មិន​មែន​ចេះ​តែ​ញ៉ាំ​នោះ​ទេ ញ៉ាំ​មិន​ស្រួល​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​យើង​នោះ​ទេ កូន​ក្នុង​ពោះ​មាន​បញ្ហា​ដូច​គ្នា។ រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ គឺ​ការ​ញ៉ាំ​លើស​ជាតិ​ប្រៃ​អំឡុង​ពពោះ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​រៀប​រាប់​ថា មនុស្ស​យើង​ធម្មតា​ញ៉ាំ​ប្រៃ​មិន​ល្អ​ទៅ​ហើយ បើ​និយាយ​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ​ទៀត​រឹត​តែ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទាំង​ម្តាយ​ទាំង​កូន។ បញ្ហា​ប្រឈម​ធំ​បំផុត​នោះ បើ​ម៉ាក់ៗ​មាន​ជំងឺ​លើស​ឈាម ហើម ហើយ​ញ៉ាំប្រៃ និងមានជាតិប្រូតេអុីនក្នុងទឹកនោម ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង សង្គ្រោះ ឬ​ទៅ​ពេទ្យ​មិន​ទាន់ ប្រកាច់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។ អត្ថបទពាក់ព័ន្ធ៖  សាច់​សម្បូរ​ប្រូតេអ៊ីន តែស្រីៗ​មានផ្ទៃពោះ​កុំ​ចេះ​តែ​ញ៉ាំ​ផ្តេសផ្តាស​ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត ដើម្បី​ដឹង​ថា ស្រីៗ​ពេល​ពពោះ​មាន​លើស​ជាតិប្រូតេអ៊ីន (ដែល​យើង​តែង​ចំណាំ​ហៅថា លើសជាតិ​ប្រៃ) ឬ​អត់​នោះ អំឡុង​ពេល​ពពោះ​ជាង ៩ នេះ តម្រូវ​ឲ្យ​​យើង​ទៅ​ធ្វើ​តេស្ត​​ទឹក​នោម​រៀងរាល់​ខែ។ ក្នុង​ករណី​ដែល​មាន​លើស​ជាតិ​ប្រូតេអ៊ីន នោះ​ម៉ាក់ៗ​ត្រូវ​ឆាប់​ផ្លាស់​ប្តូរ​របប​អាហារ ដោយ​ងាយ​មក​ញ៉ាំ​អាហារ​សាប និង​កាត់​បន្ថយ​ជាតិ​សាច់ ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​យើង និង​កូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល

នៅពេល​លទ្ធផល​ពិនិត្យ​ទឹកនោម​​​បង្ហាញ​ថា​ មាន​ផ្ទៃ​ពោះ ម៉ាក់​ៗ​ប្រាកដជា​មាន​អារម្មណ៍​រំភើប​​ជា​មិន​ខាន ព្រោះ​បាន​សមាជិក​គ្រួសារ​បន្ថែម។ ពេល​ដឹង​ខ្លួន​ថា​មាន​កូន ស្រីៗ​គ្នា​យើងត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ដើម្បី​ពិនិត្យ​អេកូ​ឲ្យ​ដឹង​ពី​ទីតាំង​កូន ថា​នៅ​ក្នុង ឬ​ក្រៅ​ស្បូន ហើយបើដឹង​ថា​កូន​ក្រៅ​ស្បូន ត្រូវ​យក​ចេញ​ជា​បន្ទាន់ ចៀសវាង​គ្រោះថ្នាក់​ពេល​វិវត្ត​ធំ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​មាន​បច្ចេកទេស​ទំនើប ដូចនេះ​បើ​យើង​ពិនិត្យ​ដឹង​ទាន់​ពេល​វេលា​គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​ម៉ាក់​ៗ​ដោយ​មិន​បាច់​កាត់​ដៃ​ស្បូន គ្រាន់តែ​ចោះ ហើយ​បក​យក​តែ​កូនចេញ និង​រក្សា​ដៃស្បូន​នៅ​ធម្មតា​ដោយ​គ្មាន​ការ​ឈឺចាប់។ គ្រូពេទ្យឯកទេស​រោគ​ស្ត្រី​រូប​នេះ​ក៏បាន​បន្ត​ទៀត​ថា ក្រោយ​ចោះ​យក​កូន​ក្រៅ​ស្បូន​ហើយ អត្រា​មាន​កូន​របស់​ស្រី​នៅ​ធម្មតា មិន​ដូច​អ្នក​កាត់​ដៃ​ស្បូន​ឡើយ។ អត្ថបទពាក់ព័ន្ធ៖  កូន​ក្រៅ​ស្បូន​​មក​ពី​បញ្ហា​ច្រើន ម៉ាក់ៗ​ប្រហែស​​តែ​បន្តិច​គ្រោះថ្នាក់​ដល់​ជីវិត ម៉ាក់​ៗ​ត្រូវ​ដឹង បើ​គភ៌​ស្ថិត​ក្នុង​ករណី​ទាំង​នេះ ពេទ្យ​មិន​ឲ្យ​ទុក​ទៀត​ទេ វេជ្ជបណ្ឌិត​ដដែល​ក៏​បន្ត​ពន្យល់​ទៀត​ថា បើ​កាលណាទុក​កូន​យូរ​រហូតទាល់​​បែក​គ្រាប់​ឈាម​ពេញ​ដៃ​ស្បូន នោះ​គ្រូពេទ្យ​មិន​អាច​ជួយ​ដោយ​ការ​ចោះ​ទៀត​នោះ​ទេ គឺ​ប្រើ​វិធី​កាត់​ដៃស្បូន​ចោល ដើម្បី​ជួយ​សង្គ្រោះ​ម៉ាក់ៗ។ ក្នុង​ករណី​នេះ​បើនៅ​ដៃស្បូន​ម្ខាងល្អ ម៉ាក់ៗ​នៅ​តែ​អាចមាន​កូន​បាន ប៉ុន្តែអត្រា​ដែល​មាន​កូន​លើកក្រោយ​នេះអាច​ថយ​ចុះ​រហូត​ដល់ ៥០%ឯណោះ តែ​បើ​មិន​ល្អ​អាច​សង្ឃឹម​តិច​ជាង​នេះ។ ស្រីៗ​ដែល​មាន​កូន​ក្រៅ​ស្បូន​តម្រូវ​ឲ្យ​យក​ចេញ​ជា​បន្ទាន់ ព្រោះ​គភ៌​មិន​អាច​លូតលាស់​បាន​ឡើយ ហើយ​បើ​គភ៌​វិវត្ត​ធំ​ទៅ​ៗ​អាច​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​ពេញ​ពោះ ហើយ​ម៉ាក់​ៗ​អាច​នឹង​​ស្លាប់​ប្រសិនបើ​ទុក​រហូត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរខ្លាំង។ រោគសញ្ញា​ដែល​បញ្ជាក់​ថា​កូន​ក្រៅស្បូន​មាន​ដូចជា ការ​ធ្លាក់​ឈាម ឈឺចាប់​ត្រង់​អាង​ត្រគាក ឬ​ពោះ​ឡើង​រឹង​ជាដើម។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន

ភាគ​ច្រើនស្រីៗគ្នា​យើង​ ឲ្យ​តែពពោះបាន​ជិត​ ២ខែ នឹង​លេច​ឡើង​អាការៈ​ចាញ់​កូន គ្នា​យើង​ខ្លះ​ធម្មតាៗ គ្រាន់​តែ​ល្វើយ​ចង់​តែ​គេង​ ឬ​គេង​មិន​ឆ្អែតប៉ុណ្ណោះ តែ​ស្រីៗ​ខ្លះ ចាញ់​នោះ​មហាចាញ់​ ធ្វើ​អី​ក៏​មិន​បាត់ ធំក្លិន​អី​ក៏​មិន​បាន​ ដឹង​តែ​ពី​ក្អួត ម្នាក់ៗរអ៊ូផង​ខ្លាច​ផង។ យ៉ាង​ណា ឈប់​បារម្ភ​ទៀត​ទៅ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​ប៉ុន្មាន​ចំណុច​ឲ្យ​គ្នា​យើង​បាន​ដឹង ប្រហែល​អាច​ជួយ​ដោះ​ស្រាយ​បាន​ខ្លះ។​ ១- អ្វី​ទៅ​ជា​អាការៈចាញ់​កូន​? អាការៈ​ចាញ់​កូន​ (ក្អួត​ និង​ចង្អោរ) គឺ​កើត​មាន​ដោយ​ឯក​ឯង​លើ​ស្រីៗមានផ្ទៃ​ពោះ ហើយ​កត្តានាំ​ឲ្យ​ចាញ់​កូន​ខ្លាំង រួម​មាន ពពោះ​វ័យ​ក្មេង​ពេក ធាត់​លើស​ទម្ងន់ ​ពពោះ​លើក​ដំបូង​ និង​ជក់​បារី ខណៈ​ការ​ចាញ់​កូន​នេះ ​ជា​ធម្មតា​កើត​ឡើងអំឡុង​​ត្រី​មាស​ទី​មួយ ចន្លោះពី​សប្ដាហ៍​ទី ៦-៨។ ២- វិធី​គ្រប់​គ្រង​រោគសញ្ញា​ចាញ់​កូន វិធី​​ព្យាបាល​ចំពោះ​អាការៈ​ចាញ់​កូន ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​​រោគ​សញ្ញា​។ ក្នុង​ករណី​ស្រាល គ្រាន់​តែ​ផ្លាស់​ប្ដូរទម្លាប់​​រស់​នៅ ដោយ​ចៀស​វាង​កត្តា​​នាំ​ឲ្យ​ក្អួត និង​ផ្លាស់​ប្ដូរ​របប​​អាហារ អាច​ញ៉ាំ​តិច ឬ​ញ៉ាំ​ច្រើន​ដង ញ៉ាំ​អាហារសម្បូរ កាបូអ៊ីដ្រាត ឲ្យ​បាន​ច្រើន និង​ញ៉ាំ​ជាតិ​ខ្លាញ់​តិច។ ​បើ​ធ្វើ​បែប​នេះ​ហើយ​ នៅ​តែ​មិន​អាច​ជួយ​បាន គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ថ្នាំ​មួយ​ចំនួន៖ – ប្រសិន​បើ​ការ​ក្អួត​មាន​លក្ខណៈ​ស្រាលទៅ​មធ្យម គ្រូពេទ្យ​អាច​ឲ្យ​ប្រើ​ថ្នាំ Doxylamine Succinate ព្រោះ​ថ្នាំ​នេះ​មិន​​ឃើញ​មាន​សារធាតុ​​ Teratogenic ដែល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ ហើយ​ថ្នាំ​នេះ​គួរ​តែ​លេប​ពេល​ពោះ​ទទេ។ […]


បញ្ហាផ្ទៃពោះ

១០ សំណួរ​ជុំវិញ​ទស្សនៈ​យល់​ខុស​អំពី​ការ​មាន​ផ្ទៃពោះ

តាំង​ពី​ដើម​រៀង​មក ចាស់ៗ​តែង​មាន​ត្រណម​ច្រើន​យ៉ាង​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ដើម្បី​រក្សា​គភ៌​ឲ្យ​នៅ​គង់ មាន​សុខភាព​ល្អ។ ក្នុង​ចំណោម​ត្រណម​ទាំង​នោះ មាន​មួយ​ចំនួន​គឺ​ជា​ទស្សនៈ​យល់​ខុស ប្រាសចាក​ពី​ផ្នែក​វេជ្ជសាស្ត្រ​ទៅ​វិញ។ ១- មុជទឹកយប់ធ្វើឲ្យកូនថ្លោស? ការ​​ដែល​ស្រីៗ​មាន​ពោះ​ពុង​មុជ​ទឹកពេល​យប់​មិនមែន​​ធ្វើ​កូន​ថ្លោស​នោះ​ទេ កូន​ថ្លោស​អាច​មក​ពី​របប​អាហារ​របស់​ម៉ាក់ៗ​ច្រើន​ជាង ដូចជា​ការ​ញុំា​បន្លែ ផ្លែឈើលើស​កម្រិត។ ការ​ពិតទៅ​ចាស់ៗ​ហាម​ស្រីៗ​​មាន​ផ្ទៃពោះ​មិន​ឲ្យ​ងូតទឹក​នៅ​ពេល​យប់ ខ្លាច​ងងឹត​ធ្វើ​ឲ្យ​រអិល​ដួល ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ប៉ុណ្ណោះ។ ២- ញ៉ាំពពួកខ្ចៅខ្យងធ្វើឲ្យកូនកើតមកហៀរទឹកមាត់? មិន​អាច​នោះ​ទេ! មក​ទល់​ពេល​នេះគ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ពពួក​ខ្ចៅ​ខ្ចង លៀស គ្រុំ ធ្វើ​ឲ្យ​កើត​មក​ហៀរ​ទឹកមាត់​នោះ​ទេ។ ផ្ទុយ​ទៅវិញ ​ការដែលកូន​​ហៀរ​ទឹកមាត់​មិន​ឈប់​រហូត​ដល់​ធំ អាច​មក​ពី​អណ្តាត​ធំ មាន​​ការ​បង្ក​រោគ នៅ​ក្រពេញ​ទឹក​មាត់ ឬ​​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ ចំណែក​​ឯ​ការ​​ញ៉ាំ​ខ្ចៅខ្យង​​អាច​​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មិន​ស្រួល​ពោះ ឆ្លង​​ពពួក​​សត្វល្អិត-ព្រូន ចូល​ក្នុង​ពោះវៀន ដូច្នេះ​ទោះ​វា​មិន​ធ្វើ​ឲ្យកូន​ហៀរ​ទឹកមាត់ ក៏​យើង​មិនគួរ​ញ៉ាំដែរ។ ៣- ញ៉ាំគ្រាប់ជីរ-ល្ង ស្រួលកើតកូន? កូន​កើត​ស្រួល ឬ​ពិបាក អាស្រ័យ​ទៅ​លើ​ទម្រង់​រាងកាយយើង ទំហំ​ក្បាល​កូន ទំហំអាង​ត្រគាក​ម៉ាក់ៗ ម្យ៉ាង​វិញ​ទៀត​បើកូន​ថ្លោស​ខ្លាំង​ក៏​ពិបាក​កើត​ដែរ មិន​មែន​មក​ពី​ការ​ញ៉ាំ​គ្រាប់ជីរ ឬ​ល្ង​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន? ៤- ហាមរួមភេទពេលមានផ្ទៃពោះ? ពេទ្យ​ហាម​រួមភេទ​តែ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​មាន​បញ្ហាសុកពាំងមាត់ស្បូន កូនកើតមិនគ្រប់ខែ មានធ្លាក់ឈាមតាមទ្វារមាស មានឆ្លងជំងឺកាមរោគនៅប្រដាប់ភេទ មានការបែកទឹកភ្លោះមុនពេលសម្រាល និងមាត់ស្បូនបើកប៉ុណ្ណោះ។ ទោះ​ជា​ពេទ្យ​មិន​ហាម​ក្តី តែ​ស្រីៗ​គ្នា​យើង​មិន​សូវ​មាន​ចំណង់​ប៉ុន្មាន​ទេ​អំឡុង​ពពោះ ណាមួយ​ចាញ់​កូន​ទៀត​រឹត​តែ​អត់អារម្មណ៍។ ៥- ចូលចិត្តញ៉ាំបបរធ្វើឲ្យកើតមកមិនស្អាត? រឿង​នេះ​ក៏​មិន​ពិត​ដែរ សម្បុរ​ស្បែក​កូន​ស្អាត ឬ​មិន​ស្អាត អាស្រ័យ​លើ​របប​អាហារ […]


បញ្ហាផ្ទៃពោះ

ប្រើថ្នាំរលាកសន្លាក់រុំារ៉ៃពេលពពោះ ប៉ះពាល់កូនខ្លាំងបំផុត

ជំងឺ​រលាក​សន្លាក់ (Rheumatoid Arthritis) ជា​ប្រភេទ​ជំងឺ​រ៉ុាំរ៉ៃ មិន​ត្រឹម​តែ​ប៉ះពាល់​សន្លាក់​ទេ មាន​ករណី​ខ្លះ​ អាច​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង រួម​ទាំង​ស្បែក ភ្នែក សួត បេះដូង និង​សរសៃ​ឈាម​ផង​ដែរ។ វា​កើត​ឡើង​ ពេល​ប្រព័ន្ធ​ភាព​សុាំ​យើង ​ច្រឡំ​វាយ​ប្រហារ​លើ​ជាលិកា​ខ្លួនឯង។ ចុះ​បើ​មាន​ជំងឺ​រលាក​សន្លាក់​ផង ពពោះ​ផង ប្រើ​ថ្នាំ​អាច​ប៉ះពាល់កូន​ក្នុងផ្ទៃ​ដែរអត់? គួរ​ធ្វើ​ម៉េច? ចំពោះ​សំណួរ​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​​ក្នុង​អត្ថបទ​នេះ។ ១- ផល​ប៉ះពាល់​ថ្នាំ​ព្យាបាល​រលាក​សន្លាក់​ទៅ​លើគភ៌​ក្នុង​ផ្ទៃ ភាគ​ច្រើន ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ មាន​ប្រសិទ្ធភាព​ ដោយ​ការ​ជ្រាប​ចូល​ទៅ​បង្ក្រាប​ប្រព័ន្ធ​ភាព​សុាំ និង​គ្រប់​គ្រង​ការ​រលាក​នៅ​ផ្នែក​ខាង​ក្នុង​រាងកាយ។ យ៉ាងណាមិញ ប្រភេទ​ថ្នាំ​នីមួយ​ៗ តែង​មាន​ហានិភ័យ​របស់​វា ថ្នាំ​ខ្លះ​អាច​ធ្វើ​ឲ្យ​គភ៌​ខូច​ទ្រង់​ទ្រាយ​ពី​កំណើត ខ្លះ​ទៀត​បណ្ដាល​ឲ្យ​រលូត​កូន ហើយ​ក៏​មាន​ថ្នាំ​ខ្លះ ​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​ជំងឺ​លើស​ឈាម ឬ​ជំងឺ​ទឹក​នោម​ផ្អែម។ ពេលវេលា​ប្រើប្រាស់​ថ្នាំ ក៏​សំខាន់​ណាស់​ដែរ ព្រោះ​មាន​ថ្នាំ​មួយ​ចំនួន ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​គភ៌ និង​មួយ​ចំនួន ត្រូវ​ចៀស​វាង​ប្រើ​នៅ​​ត្រីមាស​ទី ៣។ ២- ប្រភេទ​ថ្នាំ​ព្យាបាល​រលាក​សន្លាក់​ត្រូវចៀស​វាង​ប្រើ​ពេល​ពពោះ – ថ្នាំ Methotrexate (Trexall)៖ Methotrexate ​ជា​ថ្នាំ​មួយ​ប្រភេទ គេ​និយម​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ។ ថ្នាំ​នេះ ​អាច​បណ្ដាល​ឲ្យ​រលូត​កូន បើ​ប្រើ​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ខណៈ​បើ​ប្រើ​អំឡុង​ពេល​ពពោះ​ចាស់​ខែ​បន្តិច អាច​ធ្វើ​ឲ្យ​គភ៌​លូតលាស់​មិន​ពេញ​លក្ខណៈ ជា​ពិសេស​ផ្នែក​ខួរក្បាល និង​ឆ្អឹង។ – […]


បញ្ហាផ្ទៃពោះ

រឿងត្រូវប្រយ័ត្នពេលពពោះ បើស្រីៗមានធ្លាក់ឈាម មកពីបញ្ហាទាំងនេះ

ការ​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ ទោះ​ជា​ក្នុង​រូបភាព​ណា​ក៏​ដោយ ម៉ាក់ៗ​ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​វា​អាច​ជា​សញ្ញា​អាសន្ន ឬភាព​មិន​ប្រក្រតី​ណាមួយ​នៃ​គភ៌។​ ការ​ដឹងពី​សញ្ញា​គ្រោះថ្នាក់នៃការធ្លាក់​ឈាម​បាន​ទាន់ពេល ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​រៀប​រាប់​ថា ការ​ធ្លាក់​ឈាម​ពេល​ពពោះ គឺ​ជា​​ក្តី​បារម្ភ​របស់​ម៉ាក់ៗ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ត្រីមាស​ទី១ នៃ​ការ​មាន​គភ៌។ ការ​ធ្លាក់​ឈាម​ក្នុងត្រីមាស​ដំបូង​នេះ លោក​វេជ្ជបណ្ឌិត​ថា មាន​ច្រើន​ប្រភេទ​ណាស់ ពេល​ខ្លះ​មាន​ធ្លាក់​ឈាម​រាវៗ​ពណ៌​ក្រហម ឬ​ក្រម៉ៅ​លាយ​ជាមួយ​ទឹក​រម្អិល ជួនកាល​មាន​ធ្លាក់​ឈាម​កក​ដុំៗ។ ទោះបី​ជា​សណ្ឋាន​នៃ​ការ​ធ្លាក់​ឈាម​នោះ​ប្រភេទ​ណា​ក៏​ដោយ ស្រីៗ​យើង​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ផ្នែក​សម្ភព​ជា​បន្ទាន់ ព្រោះ​វា​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា គភ៌​អាច​មាន​បញ្ហា​អ្វី​មួយ ដែល​ករណី​ខ្លះ​ម៉ាក់ៗ​មាន​ធ្លាក់​ឈាម​លាយ​ជាមួយ​អាការៈ​ផ្សេងៗ​ទៀត ដូចជា ឈឺពោះតិច​ឬ​ខ្លាំង ចុករួយ​ចង្កេះ អស់កម្លាំង ជាដើម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖  ពពោះ​៣​ខែ​ដំបូង ម៉ាក់ៗ​ចៀស​មិន​រួច​ពី​​បញ្ហា​ទាំងនេះ សញ្ញា​គ្រោះថ្នាក់​ពេល​ពពោះ ម៉ាក់ៗត្រូវដឹង ​ប្រញាប់​ទៅ​ជួប​ពេទ្យ ចំពោះ​មូលហេតុ​នៃ​ការ​ធ្លាក់​ឈាម​នៅ​ពេល​គភ៌​​អាយុ​តិច​ជាង ៣ ខែនេះ លោក​វេជ្ជបណ្ឌិត ថា ទី១ ដោយសារ​តែ​ការ​កាច់​សំបុក ឬ​ការ​បង្ក​កំណើត​គភ៌​ក្នុង​ស្បូន ដែល​ករណី​ធ្លាក់​ឈាម​នេះ​ស្រដៀង​ទៅ​នឹង​ការ​មក​រដូវ​ដែរ តែ​តាម​ពិត​កូន​កាច់​សំបុក​ក្នុង​ស្បូន​សោះ បញ្ហា​នេះ​មិនមែន​ជា​រឿង​គួរ​បារម្ភ​នោះ​ទេ។ ទី២ ធ្លាក់​ឈាម​ដោយសារ​ការ​ប៉ះទង្គិច ឬ​កកិត​មាត់​ស្បូន នៅ​ពេល​រួមភេទ និង​ការ​ពិនិត្យ​មាត់​ស្បូន បញ្ហា​នេះ​បើ​យើង​ប្រហែស ឬ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ទាំង​នោះ​វា​ប៉ះពាល់​ដល់​គភ៌។ ចំណែក​ករណី​ធ្លាក់ឈាម​ចុង​ក្រោយ​គ្រោះ​ថ្នាក់​បំផុត ដោយសារ​តែ​វា​ជា​សញ្ញា​នៃ​ការ​រលូត​កូន […]


បញ្ហាផ្ទៃពោះ

អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?

ពពោះ​ចូល​ដល់​ត្រីមាស​ទី ៣ ស្រីៗ​គ្នា​យើង​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ ស្បែក​ជើង​ដូច​តឹង​ជាង​មុន​ ដោយសារ​ជើង​​ឡើង​ហើម។ អាការៈ​ហើម​ជើង​មិន​ស្រួល​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ តែ​កុំ​បារម្ភច្រើន​ពេក ព្រោះ​មាន​វិធី​អាច​ជួយ​ឲ្យយើង​​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន និង​កាត់​បន្ថយ​អាការៈ​ហើម​បាន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​អី​បានធ្វើ​ឲ្យ​ជើង​ហើម​អំឡុងពេល​ពពោះ ក៏​ដូច​ជា​វិធី​កែ​កុន​ឡើង​វិញ។ ១- ហេតុអ្វី​បាន​ជា​ហើម​ជើងពេល​ពពោះ? អាការៈ​ហើម​ជើងស្រីៗពពោះ​កំពុង​ជួប​ប្រទះ កើត​ឡើង​នៅ​ពេល​បរិមាណ​ទឹក​ភ្លោះ​កើន​លើស​កំណត់។ អាការៈ​នេះ ជាធម្មតា​កើត​មាន​ក្នុង​ត្រីមាស​ទី ៣ ចាប់​ពី​សប្ដាហ៍​ទី ២២-២៧ នៃ​ការ​ពពោះ។ ប្រសិន​បើគ្នា​យើង​​មាន​បញ្ហា​ទឹក​ភ្លោះ​ច្រើន​ពេក ឬ​ពពោះ​កូន​ភ្លោះ អាការៈ​ហើម​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ធម្មតា ជា​ពិសេស​អំឡុង​ពេល​រដូវ​ក្ដៅ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល ជើងដែលហើម​ នឹង​ចាប់​ផ្ដើម​ស្រក​ទៅ​វិញ។ អាការៈ​ហើម​ជើង​ទាំង​នេះ កើត​ឡើង​ដោយសារ​រាងកាយយើង ត្រូវ​រក្សា​ជាតិ​ទឹក​ដើម្បី​ទ្រទ្រង់​ខ្លួន​ឯង​ផង និង​គភ៌​ក្នុង​ផ្ទៃ នាំ​ឲ្យ​សារធាតុ​ទឹក​ទាំងនោះ​​ស្ថិត​នៅ​ពេញ​កោសិកា ហើយ​បង្កើន​លំហូរ​ឈាម ជាហេតុ​នាំ​ឲ្យ​ក​ជើង ប្រអប់​ដៃ និង​ប្រអប់​ជើង​ ឡើង​ហើម។ ហេតុផល​មួយ​ទៀត គឺ​បណ្ដាល​មក​ពី​ទម្ងន់​គភ៌​ក្នុង​ស្បូន ​បាន​សង្កត់​លើ​សរសៃ​ឈាម និង​ជើង ទើប​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច ​ឈាម​ចាប់​ផ្ដើម​ផ្ដុំ​នៅ​ជើង ទើបបាន​ជា​ជើង​ហើមបែប​នេះ។ អត្ថបទ​ពាក់ព័ន្ធ៖ ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ? នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត ២- ធ្វើ​ម៉េច​អាច​បន្ថយ​អាការៈ​ហើមជើង​ពេល​ពពោះបាន? កុំ​បារម្ភ​ពេក ហើម​ជើង​ពេល​ពពោះ ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើគ្នា​យើង​ពិបាក​ក្នុង​ខ្លួន​ខ្លាំង អាច​សាក​ល្បង​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម៖ – គេង​ចំហៀង ​ដើម្បី​សម្រួល​ឲ្យ​សរសៃ​ឈាម​រត់​ស្មើ​គ្នា។ – លើក​ជើង​ឡើង​លើ​តាម​ដែល​អាច​ធ្វើ​បាន […]


បញ្ហាផ្ទៃពោះ

អ្វីជា​ជំងឺក្លនពេលពពោះ ហើយគួរឲ្យបារម្ភកម្រិតណា?

ស្រីៗ​មាន​ផ្ទៃ​ពោះ ឈឺចង្កេះ ឈឺត្រគាក​ អាច​ជា​រឿង​ធម្មតា​កើត​លើ​ស​ស្រីៗ​ទូទៅ​ ប៉ុន្តែ​ពេល​ខ្លះ​មិន​ទាន់​ពពោះ​ផង ស្រាប់​តែ​មាន​បញ្ហា​ឈឺ​ចង្កេះ ត្រគាក ឬ​កន្លែង​ណា​មួយ​មាន​ដុំ​ពកនៅ​ក្រលៀន ឬ​ពោះ គ្រាន់​តែ​សើច ដក​ដង្ហើម​វែង​ក៏​ឈឺ​ ច្បាស់​ជា​មាន​បញ្ហា​អ្វី​មូយ​ទៀត។ មាន​ធ្លាប់ឮចាស់ៗ​និយាយ​ពី​ជំងឺ​ក្លន​ អត់? អ្នក​ធ្លាប់​ឮ​ ច្បាស់​ជា​គិត​ជា​ជំងឺ​ប្រុសៗ កើតពេល​ពង​ស្វាស​មិន​ប្រក្រតី​ប៉ុណ្ណោះ តែ​កុំ​ច្រឡំ ​ស្រីៗ​ក៏​កើត​ដែរ ពិសេស​ស្រីៗ​ពពោះ កាន់​ងាយ​កើត​ថែម​ទៀត។​ ១- អ្វី​ទៅ​ជា​ជំងឺ​ក្លន? ជំងឺ​ក្លន ជា​ភាសា​បច្ចេកទេសហៅ​ថា Hernia សំដៅ​លើ​ជំងឺកើត​ឡើង​នៅ​ពេល​ផ្នែក​ណា​មួយ​នៃ​សរីរាង្គ​ខាង​ក្នុង មើល​ឃើញ​ចេញ​មក​ក្រៅ​តាម​រយៈចន្លោះ​សាច់​ដុំ ឬ​ជាលិកា​ដែល​រក្សា​សរីរាង្គ​នោះ​។ ជំងឺ​ក្លន កើត​ឡើង​ញឹក​ញាប់ នៅ​ត្រង់​ផ្នែក​ពោះ​ និង​ក្រលៀន ឬ​​អាច​កើត​ចាប់​ពី​​ផ្នែក​ខាង​លើភ្លៅ ​ដល់​រន្ធ​ផ្ចិត។ ជំងឺ​ក្លន​ កើត​នៅ​អំឡុង​ពេល​ពពោះ មិន​មែន​ជា​អ្វី​​គួរ​ឲ្យ​ព្រួយ​បារម្ភ​ភ្លាមៗ​នោះទេ លើក​លែង​តែ​មាន​អាការៈ​ឈឺ។ ទោះ​យ៉ាង​ណា គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​ព្យាបាល ព្រោះ​ស្ថាន​ភាព​ជំងឺ​អាច​នឹង​ធ្ងន់​ធ្ងរ ​អាច​ឈាន​ទៅ​ដល់​គ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​ពេល​ក្រោយ។ មុន​ ឬ​អំឡុង​ពេល​ពពោះ ត្រូវ​ឲ្យ​គ្រូពេទ្យ​ដឹង​ថា យើង​​មាន​ជំងឺ​ក្លន ដើម្បី​ពេទ្យ​​អាច​ពិនិត្យ​រក​មើល​ផល​វិបាក​ធ្ងន់ធ្ងរ និង​វិធី​ព្យាបាល​សមស្រប។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- មូល​ហេតុ​អី​ខ្លះ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ក្លន? ជំងឺ​ក្លន​ […]


បញ្ហាផ្ទៃពោះ

កំពុងពពោះ​ មាន​ជំងឺ​សើស្បែក​ Psoriasis ប៉ះពាល់គភ៌​អត់?

អំឡុង​ពេល​ពពោះ​ គឺ​ជា​ពេល​វេលា​រីករាយ​បំផុត ក៏​ជាពេលស្រីៗ​មាន​ក្តី​បារម្ភ​ច្រើន​បំផុត​ក្នុង​ជីវិត​ដូច​គ្នា បារម្ភ​ពីនេះ បារម្ភ​ពីនោះ និយាយរួម​គឺ​គ្រប់​រឿង​តែ​ម៉ង ពិសេស​សុខភាព​គភ៌​ក្នុង​ផ្ទៃនេះ​ឯង។ ចុះ​បើ​យើង​មាន​ជំងឺ​សើ​ស្បែក Psoriasis ហើយ​មាន​ផ្ទៃ​ពោះ គួរ​ឲ្យ​បារម្ភ​ខ្លាំ​ងអត់ អាចឆ្លង​ដល់​កូន​អត់? ចុះ​ត្រូវ​បង្ការ​ដោយ​វិធីណា​ ដើម្បី​កុំឲ្យ​ប៉ះពាល់​កូន​ក្នុងផ្ទៃ? ចង់​ដឹង​ចម្លើយ អានអត្ថបទ​នេះ​ដឹង​ហើយ។ ១-  ពពោះ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​សើ​ស្បែក Psoriasis ស្រីៗ​មាន​ផ្ទៃ​ពោះ​ សុទ្ធ​តែ​មាន​លក្ខណៈ​ខុស​ៗ​គ្នា ដូច្នេះចំពោះ​គ្នា​យើង​​មាន​ផ្ទៃ​ពោះ​ ហើយ​កើត​​ជំងឺ Psoriasis ក៏​មាន​ភាព​ខុស​ៗ​គ្នា​ដែរ។ ប្រមាណ ៦០% ស្រីៗមាន​ផ្ទៃ​ពោះ ​ត្រូវ​បាន​គេ​រក​ឃើញ​ មាន​លេច​ចេញ​រោគ​​សញ្ញា​ជំងឺសើស្បែក Psoriasis ហើយ​រោគ​សញ្ញា​ទាំង​នោះ​ អាចវិវត្ត​ខ្លាំង​ឡើង​ៗ ​អំឡុង​ពេល​ពរ​ពោះ​ទាំង​ប្រាំបួន​ខែ ដោយ​សារការ​កើន​ឡើង​អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន ធ្វើ​ឲ្យ​​កាត់​បន្ថយការ​ឆ្លើយ​តប​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ បង្ក​ឲ្យ​មាន​ជំងឺនេះ​ឯង។ ចំពោះ​ស្រីៗ ១០-២០ ភាគរយផ្សេង​ទៀត​ អំឡុងពេល​មាន​ផ្ទៃ​ពោះ ​អាច​ធ្វើ​ឲ្យ​ជំងឺ Psoriasis កាន់​តែ​អាក្រក់​ឡើង។ ​បើ​គ្នា​យើង​ស្ថិត​ក្នុង​ចំណោមស្រីៗ​ពពោះ បាន​រៀប​រាប់​ខាង​លើ ត្រូវ​ទៅ​ជួប​ពេទ្យ ​ដើម្បី​គ្រប់​គ្រង​រោគ​សញ្ញា​ និង​​រក​វិធី​ព្យាបាល កុំ​ឲ្យ​​បង្ក​គ្រោះ​ថ្នាក់​គភ៌​ក្នុង​ផ្ទៃ​បាន។ ២- ផល​ប៉ះ​ពាល់​ពី​​ជំងឺស្បែក Psoriasis លើ​ស្រីៗ​មានផ្ទៃពោះ ជំងឺ Psoriasis មិន​មាន​ជះ​ឥទ្ធិពល​ដល់​ការ​មាន​កូន​នោះទេ ​​ក៏​មិន​អាច​បណ្តាល​ឲ្យ​មាន​ពិការ​ភាព​ពី​កំណើត ឬ​បញ្ហា​រលូត​កូន​ដែរ។ យ៉ាង​ណា ការ​សិក្សា​មួយ​​រក​ឃើញ​ថា […]


បញ្ហាផ្ទៃពោះ

គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ

ជំងឺ​លើសឈាម​អំឡុង​ពពោះ គឺ​ជា​រឿង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន ស្រីៗ​គ្នា​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ។ តើ​មាន​កត្តា​អ្វីខ្លះ​ជំរុញ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​លើស​ឈាម​អំឡុង​មាន​​ផ្ទៃពោះ? ត្រូវ​បង្ការ​ជំងឺ​នេះ​ដោយ​របៀប​ណា? នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បក​ស្រាយ​ថា ក្រៅ​ពី​ស្រីៗ​មាន​បញ្ហា​តម្រងនោមស្រាប់ នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​លើសឈាម​ពេល​កំពុង​ពពោះ។ ១- កត្តា​ជំរុញ​ឲ្យ​ស្រីៗ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ – មាន​ផ្ទៃពោះ​នៅ​អាយុ​តិច ឬ​ច្រើន​ពេក – ធាត់​ខ្លាំង – ធ្លាប់​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ពី​មុន​មក – ពពោះ​កូន​ភ្លោះ – មាន​វិបត្តិ​តម្រង​នោម – មាន​ជំងឺ​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រឆាំង​រាង​កាយ – មាន​ជំងឺ​ទឹក​នោម​ផ្អែម។ អត្ថបទពាក់ព័ន្ធ៖​ លម្អិត​ពី​ជំងឺ​ក្រឡាភ្លើង កើត​លើ​ស្រីៗ​មាន​ផ្ទៃពោះ គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ២- ផល​ប៉ះពាល់​នៃ​ការ​កើត​ជំងឺ​លើស​ឈាម​អំឡុង​ពពោះ ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​អត្ថបទ​អ៊ីចឹង បើ​ម៉ាក់ៗ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ម៉ាក់ៗ​ស្ថិត​ក្នុង​ក្រុម​លើសឈាម​ពេល​ពពោះ ឬ​ក្រឡា​ភ្លើង​ទៀត​នោះ អាច​នឹង​ស្លាប់​ទាំង​២​នាក់​ម្តាយ​កូន។ ផល​ប៉ះពាល់​ចំពោះ​ម្តាយ៖ – ដាច់​សរសៃ​ឈាម​ខួរក្បាល – កើត​ជំងឺ​ហើម​សួត – មាន​បញ្ហា​ថ្លើម និង​តម្រង​នោម​ធ្ងន់ធ្ងរ – ប្រកាច់ បែក​គ្រាប់​ឈាម ឈាន​ដល់​ស្លាប់។ ផល​ប៉ះពាល់​ចំពោះ​កូន៖ – កើត​មិន​គ្រប់​ខែ – លូត​លាស់​យឺត​ជាង​ក្មេង​ធម្មតា – មាន​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួចស្រាវ – អាច​គ្រោះថា្នក់​ដល់​ស្លាប់។ អត្ថបទពាក់ព័ន្ធ៖ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន ៣- វិធី​បង្ការ​ការ​កើត​ជំងឺ​លើស​ឈាម​អំឡុង​ពពោះ ត្បិត​ការ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ​ជា​ករណី​ធ្ងន់ធ្ងរ តែ​​យើង​អាច​បង្ការ​បញ្ហា​នេះ​​មិន​ឲ្យគ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ចំពោះ​​ម៉ាក់ៗ​ដែល​ធ្លាប់​កើត​មាន​ជំងឺ​នេះ​ម្តង​រួច​ហើយ​ត្រូវ​ទៅ​តាមដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ញឹក​ញាប់ មិន​ត្រូវ​ញ៉ាំ​ប្រៃ ឬ​សាច់​ច្រើន​ពេក​នាំ​ឲ្យ​លើស​ជាតិ​ប្រូតេអ៊ីន គ្រប់​គ្រង​គីឡូ​ខ្លួន​ឯង​ឲ្យ​បាន​មិន​ត្រូវ​ឲ្យ​ធាត់​ខ្លាំង​ពេក វាស់​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ និង​ត្រូវ​ពិនិត្យ​ជាតិ​ប្រៃ​ក្នុង​ទឹក​នោម​ជា​ប្រចាំ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ