បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្ត្រីពពោះ ហើយមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រឈមខ្ពស់កូនកើតស្លាប់

មិនមែន​បំភ័យទេ ប៉ុន្ដែនេះជាលទ្ធផល​នៃ​ការសិក្សា​របស់​អ្នកជំនាញ នៅ​សាកលវិទ្យាល័យ Glasgow របស់​ស្កុតឡែន ដោយ​រកឃើញ​ថា ស្រ្តីពពោះ ដែល​មាន​ជំងឺទឹកនោម​ផ្អែម ប្រភេទ២ ប្រឈម​ហានិភ័យ ៥​ដង កូនកើតស្លាប់ បើធៀប​នឹង​ស្ត្រីពពោះ ដែល​គ្មាន​ជំងឺ​នេះ។ អ្នកជំនាញ​នៅសាកលវិទ្យាល័យ Glasgow បាន​សិក្សា​លើ​ទារក ៥.៣៩២​ នាក់ ដែល​បាន​កើត​ពី​ម្ដាយ ៣.៨៤៧​ នាក់ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ចាប់ពី​ឆ្នាំ១៩៩៨-២០១៦។ លទ្ធផលរកឃើញ​ថា ស្ត្រីពពោះ មាន​ជំងឺទឹកនោមផ្អែម ប្រភេទ១ ប្រឈម​ហានិភ័យ ៣​ដង កូនកើតស្លាប់ បើធៀបនឹង​អ្នក​គ្មាន​ជំងឺនេះ។ ចំណែក​ស្ត្រីពពោះ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ប្រឈម​នឹង​ហានិភ័យ ៥​ ដង កូនកើតស្លាប់។ អ្នកស្រាវជ្រាវ បញ្ជាក់ថា ជាតិស្ករ​ខ្ពស់​ក្នុង​ឈាម និង​ជំងឺធាត់ ជាកត្តា​បង្ក​ហានិភ័យ​ខ្លាំង។ វេជ្ជបណ្ឌិត Sharon Mackin ដែលដឹកនាំ​ការសិក្សានេះ បញ្ជាក់​ថា ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព វាសំខាន់ណាស់​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​នានា ជួយ​ដល់​ស្ត្រី អំឡុងវ័យ​បង្ក​កំណើត ដើម្បី​ពិនិត្យ​លើ​ទម្ងន់ និង​ជាតិស្ករ​ក្នុង​ឈាម ដូច្នេះ ពេល​ចាប់ផ្ដើម​ពពោះ ទោះបីជា​បាន​គ្រោង​ទុក […]


បញ្ហាផ្ទៃពោះ

លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ចម្ងល់​ដែល​ម៉ាក់ៗ​ថ្មី​ថ្មោង​ចង់​ដឹង​នោះ តើ​ពពោះ​ប៉ុន្មាន​សប្តាហ៍​ទើប​គេ​ហៅ គ្រប់​ខែ ចុះ​កូន​កើត​អំឡុង​ប៉ុន្មាន​សប្តាហ៍ ហៅ​ថា​កើត​មិន​គ្រប់​ខែ ចំណែក​កូន​​ចាស់​​ខែ​វិញប៉ុន្មាន​សប្តាហ៍? Hello គ្រូពេទ្យ នឹង​លម្អិត​អំពី​ករណី​កូន​កើត​មុន​ខែ កូន​គ្រប់​ខែ និង​កូន​ចាស់​ខែ ជាមួយ​អ្នក​គ្រូពេទ្យ​ឆ្មប ដែលជានាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ួង លីដា។ ១- កូន​គ្រប់​ខែ ក្បូន​ពេទ្យ​រាប់​ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ ជា​ថ្ងៃ​មាន​គភ៌ ដោយ​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ដែល​ត្រូវ​ជា ៩ខែ​១០​ថ្ងៃ។ តែ​ទោះ​ជា​​កំណត់​បែប​នេះ​ក្តី បើ​កូន​សម្រាល​ក្រោយ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែដែរ។ ថ្ងៃទី ១ នៃរដូវចុងក្រោយៈ អត្ថបទពាក់ព័ន្ធ៖ សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង ២- កូន​កើត​មុន​ខែ កូន​កើត​មុន​ខែ ឬការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​រយៈពេល ៣៧ សប្តាហ៍​នៃ​ការ​​ពពោះ។ ម៉ាក់ៗ​ដែល​សម្រាល​កូន​​មុន​ខែ អាច​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ដោយ​កូន​អាច​ស្លាប់ ឬ​កូន​កើត​មក​ខ្សោយ មាន​បញ្ហា​ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​រំលាយ​ អាហារ ងាយ​ឆ្លង​មេរោគ ស្លេកស្លាំង ខាន់លឿង ខួរក្បាល​មិន​សូវ​លូតលាស់ ឯ​ម្តាយ​វិញ​អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ពេល​ពពោះ​លើក​ក្រោយៗទៀត និង​មាន​បញ្ហា​ផ្លូវ​ចិត្ត។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នា​យើង​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ ៣- កូន​ចាស់​ខែ ការ​ពពោះ […]


បញ្ហាផ្ទៃពោះ

ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង

ដូច​យើង​ដឹង​ហើយ​ថា ស្រីៗ​មាន​ផ្ទៃពោះ​ពិបាក​ទាំង​ការ​ដេក ដើរ ឈរ អង្គុយ ពិសេស​ពេល​គេង។ កូន​កាន់​តែ​ធំ ពោះ​ក៏​កាន់​តែ​ធំ​ដែរ ធ្វើ​ឲ្យ​ម៉ាក់ៗ​ឧស្សាហ៍​ថប់ដង្ហើម ឈឺ​ចង្កេះ ឈឺខ្នង​រមួល​ក្រពើ ​និងពិបាក​ប្រែ​ខ្លួន​ពេល​ដេក ។ ដើម្បី​សម្រួល​ការ​គេង​ឲ្យ​បាន​លក់​ស្រួល Hello គ្រូពេទ្យ នឹង​បង្ហាញ​ពី​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ ១- ហាម​គេង​ផ្កាប់​មុខ ឬ​ផ្ងារ​ពោះ ការ​​គេង​​ផ្កាប់​​មុខ​​ធ្វើ​ឲ្យ​ឈាម​​រត់​​មិន​​បាន​​ល្អទៅ​ដល់​ទង​សុក​ដែល​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ និង​​សង្កត់​​ទៅ​​លើ​​កូន​​ក្នុង​​ផ្ទៃ គ្រូពេទ្យ​ណែនាំ​ឲ្យម៉ាក់ៗ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ជា​ពិសេស​ចាប់​ពី​ត្រីមាសទី​២ ទៅ។ ២- ត្រូវ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ហេតុ​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​អាច​កាត់​បន្ថយ​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ដែរ ព្រោះ​តែ​របត់​ឈាម​រត់​ស្រួល មិន​ធ្វើ​ឲ្យ​រីក​សរសៃ​វែន​នៅ​ជើង។ អត្ថបទពាក់ព័ន្ធ៖ ហេតុអីគ្រូពេទ្យណែនាំឲ្យស្រីៗពពោះ គេងផ្អៀងទៅខាងឆ្វេង? ៣- ត្រូវ​មាន​ខ្នើយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ យក​ល្អ​ម៉ាក់ៗ​គួរ​តែ​មាន​ខ្នើយ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ឬ​ក៏​ខ្នើយ​ធម្មតា​ក៏​បាន សម្រាប់​កល់​ពោះ ឬ​ជើង ដើម្បី​ឲ្យ​គេង​ទៅ​មាន​ផាសុកភាព។ ៤- ដក​ដង្ហើម​វែងៗ មិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ ពេល​ចូល​ដេក​ភ្លាម ម៉ាក់ៗ​ចាំបាច់​ត្រូវ​តែ​ដក​ដង្ហើម​ឲ្យ​វែងៗ ដើម្បី​ខ្យល់​ក្នុង​ពោះ មាន​អុកស៊ីសែន​គ្រប់​គ្រាន់​សម្រាប់​ដក​ដង្ហើម ហើយ​មិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ​នោះ​ទេ នាំ​ឲ្យ​គេង​មិន​លក់ ថែម​ទាំង​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់ ៥- ញ៉ាំ​អាហារ ២-៣ ម៉ោង​មុន​ចូល​គេង មិន​ថា អាហារ ទឹក ឬ​ភេសជ្ជៈ​នោះ យើង​ត្រូវ​ញ៉ាំ​ឲ្យ​បាន​មុន ២ ឬ ៣ ម៉ោង […]


បញ្ហាផ្ទៃពោះ

ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច?

ធម្មតា បើខ្វះ​ជាតិ​ទឹក ​ប៉ះពាល់​​សុខភាព​យើង បើ​កើត​មាន​អំឡុង​ពេល​កំពុង​ពពោះ​ទៀត ក៏អាចប៉ះ​ពាល់​ទាំងម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ​។ ដើម្បី​អាច​បង្ការ​ខ្លួន​កុំ​ឲ្យខ្វះ​ជាតិ​ទឹក​អំឡុង​ពេល​ពពោះ “Hello គ្រូពេទ្យ” នឹង​លម្អិត​បញ្ហា​នេះ ទាំង​រោគ​សញ្ញា និង​វិធី​ការពារ​។ ១- រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​អំឡុង​ពពោះ អំឡុង​ពេលពពោះ​ ​ស្រីៗ​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​ ​នឹង​មានចេញ​រោគ​សញ្ញា​ជា​ច្រើន ហើយ​រោគ​សញ្ញា​ប្រទះ​​ញឹក​ញាប់​នោះ គឺ​កើន​កម្ដៅ​ក្នុង​ខ្លួន។ ​បើស្រីៗកំពុង​ពពោះ​ ញ៉ាំទឹក​មិនគ្រប់​នោះ ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​​ឡើង​កម្ដៅ​ខ្លាំង ខណៈទឹក​នោម​ពណ៌​លឿង​ចាស់​ ក៏​ជា​សញ្ញា​ព្រមាន​មួយ​ផងដែរ។ នៅ​ពេល​ទឹក​នោម​យើង​មាន​សភាព​​ថ្លា​ល្អ ​មាន​ន័យ​ថា យើង​​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ខ្លួន ខណៈ​រោគសញ្ញា​ខ្វះ​ជាតិ​ទឹក ត្រូវ​គេ​បែង​ចែក​ជា ២ កម្រិតដួចជា៖ រោគ​សញ្ញាខ្វះ​ជាតិ​ទឹក​កម្រិត​ស្រាល​ និង​មធ្យម​ – ស្ងួត និង​ស្អិត​មាត់ – មាន​អារម្មណ៍​ថា​ងងុយ​គេង – ស្រេក​ទឹក – នោម​តិច​ជាង​មុន – ឈឺ​ក្បាល – ទល់​លាមក – មាន​អារម្មណ៍វិល​មុខ។ ​បើ​​មាន​រោគ​សញ្ញា​ទាំង​នេះ ​ត្រូវញ៉ាំទឹក និង​សម្រាក​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។ ​គួរ​​ទៅ​គ្រូពេទ្យ និង​ពន្យល់​ពី​អារម្មណ៍យើង​កំពុង​កើត​មាន។ យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់​គ្រងអាការៈ​ខ្វះ​ជាតិ​ទឹក​តិច​តួច និង​មធ្យមបាន​ តាម​រយៈការ​ញ៉ាំទឹក ប៉ុន្តែ​លើ​ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់​ធ្ងរ​ ជា​ពិសេសលើ​ស្រីៗ​កំពុង​ពពោះ ​ត្រូវ​ប្រញាប់​ទៅ​ពេទ្យជា​បន្ទាន់។ រោគសញ្ញា​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​ – ស្រេក​ទឹក​ខ្លាំង – មាត់​ស្ងួត ស្បែក​ស្ងួត និង​ស្ងួត​ភ្នាស​រំអិល​ខ្លាំង – ឆាប់​ខឹង និង​មាន​ការ​ភាន់​ច្រឡំ – […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះចាស់ខែ អាចមានហានិភ័យខ្ពស់ កូនកើតស្លាប់

ម្ដាយ និងទារក អាច​ប្រឈម​ហានិភ័យ ដោយសារ​កូនគ្រប់ខែ​ហើយ តែនៅមិនទាន់​សម្រាល​ទៀត។ ប៉ុន្ដែ​ ការ​កើនឡើង​ហានិភ័យ​កម្រិត​ណា ពាក់ព័ន្ធជាមួយ​ការ​ពពោះ​កាន់តែយូរ (ចាស់ខែ) ក្រោយ​កូនគ្រប់ខែ​នោះ ហាក់នៅ​មិនទាន់​ច្បាស់​ទេ។ ដើម្បី​វាយតម្លៃ​ពីការ​កើនឡើង​នៃហានិភ័យ​នេះ អ្នកស្រាវជ្រាវបាន​ពិនិត្យ​លើ​ទិន្នន័យ​ការសិក្សា​ពីមុន ចំនួន ១៣ ដោយរួមមាន​ស្ត្រីពពោះប្រមាណ ១៥​ លាន​នាក់ និង​កូនកើតស្លាប់ (ស្លាប់ក្នុងពោះ និងស្លាប់ពេលសម្រាល) ១៧.៨៣៩ ​នាក់។ ការសិក្សារកឃើញថា ស្ត្រីដែល​បន្ដពពោះចាប់ពី​សប្ដាហ៍ទី ៤០-៤១ អាច​ប្រឈម​ហានិភ័យ​កូនកើតស្លាប់ ៦៤% បើធៀប​នឹងស្ត្រី​ដែល​សម្រាល​នៅ​សប្ដាហ៍​ទី៣៧។ ឯ​ស្ត្រីដែល​បន្ដព​ពោះពី​សប្ដាហ៍​ទី ៤១-៤២ អាច​ប្រឈម​ហានិភ័យ​កូនកើតស្លាប់ ៨៧%។ លោកស្រី Shakila Thangaratinam អ្នកដឹកនាំការសិក្សា មកពី​សាកលវិទ្យាល័យ Queen Mary University of London បញ្ជាក់ថា មុខងារ​សុក ធ្លាក់ចុះ ខណៈ​ការ​ពពោះនៅតែ​បន្ដ និង​ហួសថ្ងៃសម្រាល។ កត្តានេះ ដើរតួ​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​កូន​កើត​ស្លាប់ និងកូន​មាន​បញ្ហា ក្រោយ​ការសម្រាល។ សម្រាលកូននៅ​សប្ដាហ៍​ទី៣៧ ហានិភ័យកូនកើតស្លាប់ មាន​ម្នាក់ក្នុង​ចំណោម​ស្ត្រី​ពពោះ ១​ ម៉ឺន​នាក់ ប៉ុន្ដែ​ហានិភ័យ​កូនកើតស្លាប់ នឹង​កើនឡើង​ដល់ […]


បញ្ហាផ្ទៃពោះ

បម្រែបម្រួលហ្សែនគភ៌ក្នុងផ្ទៃ មានទំនាក់ទំនងជាមួយអាហារយើងញ៉ាំ

ដូច​ដឹង​ស្រាប់​ហើយ​ របបអាហារ​មាន​សារៈសំខាន់​ចំពោះ​ស្រី្ត​ពពោះ ក៏​ដូច​ជា​ទ្រទ្រង់​ការ​លូត​លាស់​គភ៌​ក្នុង​ផ្ទៃ បើ​ម៉ាក់ៗ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ កូនក៏​ទទួល​បាន​មិន​គ្រប់​គ្រាន់​ដូច​គ្នា។ យ៉ាងណា ​អំឡុងពេលពពោះ ​អាហារ​មិន​មែន​ចេះ​តែ​ញ៉ាំ​បាន​ទាំង​អស់​ទេ ត្រូវ​ដឹង​ថា អាហារណា​ល្អ​ខ្លាំង​ មាន​សារធាតុ​បំប៉ន​ចាំបាច់​សម្រាប់​គភ៌ ព្រោះ​ការ​សិក្សា​ឃើញថា បម្រែបម្រួល​ហ្សែន​ទារក​ក្នុង​ផ្ទៃ មាន​ជាប់​ទាក់​ទង​ជា​មួយ​របប​អាហារ​ដែលម៉ាក់ៗញ៉ាំ។ ១- ការសិក្សា​ស្រាវជ្រាវ  អ្នក​ជំនាញ​មួយ​ក្រុម​ បាន​សិក្សា​អំពី​របប​អាហារស្រីៗ​នៅ​ក្នុង​ប្រទេសមួយ​នៅ​ទ្វីប​អាហ្រ្វិក ដោយ​​រក​ឃើញ​ថា ​ហ្សែន​របស់​ទារក ​អាច​ប្រែ​ប្រួល​បាន​ អាស្រ័យ​លើ​សារ​ធាតុ​ចិញ្ចឹម​ម៉ាក់ៗ​​បាន​ញ៉ាំ​មុន​ពេល​​មាន​ផ្ទៃ​ពោះ ដែល​ការ​សិក្សា​នេះ​ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ Epigenetics គឺ​ជា​គន្លឹះ​សំខាន់​ដែលអាច​​បង្ហាញ​ពីបម្រែ​បម្រួល​​ហ្សែនទារក​ក្នុង​ផ្ទៃ និង​របបអាហារ  ហើយ Epigenetics មួយ​ចំនួន​ ត្រូវ​បាន​បញ្ជូន​ពី​ម៉ាក់​ប៉ា ​ទៅ​កូន​បាន​ដោយ​ផ្ទាល់ផងដែរ។ ១- របបអាហាមានផ្សារភ្ជាប់ទៅនឹងហ្សែនទារក ការ​សិក្សា​នេះ​ ផ្តោត​លើ​ដំណើរ​ការ​នៃ Epigenetics លើ DNA Methylation ដែល​​ជា​សារ​ធាតុ​គីមី​ត្រូវ​បាន​គេ​ស្គាល់​ថា ស្ថិត​ក្នុង​​ក្រុម Methyl នឹង​​បាន​ភ្ជាប់​ទៅ​នឹង DNA គភ៌​ក្នុង​ផ្ទៃ។ សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន ​ដូច​ជា អាស៊ីដ​ហ្វូលីក និង​វីតាមីន B2, B6 និង B12 ក៏​អាច​បង្កើត​ឲ្យ​មាន​ដំណើរ​ការ​នេះ​ Epigenetics ដូច​គ្នា។ នៅ​ពេល​​ហ្សែន ​បាន​ភ្ជាប់​ជាមួយ​នឹង​ក្រុម […]


បញ្ហាផ្ទៃពោះ

សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ?

ការ​ពពោះ​ល្អ ឬមិនល្អ អាស្រ័យ​កត្តា​អាយុ សុខភាព និង​កត្តា​ផ្សេងៗ​។ ស្ត្រី​មួយ​ចំនួន អាច​បង្ក​កំណើត​បាន ប៉ុន្តែ​បែរ​ជា​មិន​អាច​រក្សា​គភ៌ក្នុង​ផ្ទៃ​បាន​ដល់​ថ្ងៃ​សម្រាល ឬកូន​កើត​មក​មាន​បញ្ហា​សុខភាព មិន​គ្រប់​លក្ខណៈ​ជាដើម។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលើកយកបញ្ហាសុកខ្សោយ ពេលពពោះ មកបកស្រាយ​លម្អិត។ ១- អ្វី​ជា​ ​សុក​ខ្សោយ? សុកខ្សោយ (Placental Insufficiency ឬ Uteroplacental Vascular Insufficiency) ​កើត​ឡើង ដោយសារ​សុក​មិន​អាច​ផ្តល់សារធាតុ​ចិញ្ចឹម និង​អុកស៊ីហ្សែន​មិន​គ្រប់​គ្រាន់ ​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ។ ស្ថាន​ភាព​នេះ​អាច​កើត​ឡើង​ ដោយ​សារ​តែ​ការ​វិវត្ត​របស់​សុកមាន​បញ្ហា ឬ​សុក​មាន​ការ​ខូច​ខាត។ ២- មូលហេតុនាំ​ឲ្យ​សុក​ខ្សោយ សុកខ្សោយ (Placental insufficiency) ជា​ធម្មតា​ មាន​ទំនាក់​ទំនង​​ជាមួយ​បញ្ហា​គោលិកា​ឈាម។ ទោះ​​យ៉ាង​ណា ​ការ​ប្រើ​ថ្នាំ និង​ទម្លាប់រស់​នៅ​ ​មាន​តួ​នាទី​សំខាន់​ណាស់សម្រាប់​សុខភាព​យើង​ទូទៅ ពិសេស​ស្រីៗ​កំពុងពពោះ​តែ​ម្តង ខណៈ​​មូល​ហេតុ​ទូទៅ​នាំឲ្យ​សុក​ខ្សោយ មាន​ដូចជា៖ – ជំងឺ​ទឹក​នោម​ផ្អែម – បញ្ហា​តម្រងនោម – សុកពាំង​មាត់​ស្បូន – ថ្នាំ​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ស្តើង – ​ជក់​បារី – ញៀន​ថ្នាំ ពិសេសពពួក​ថ្នាំ​កូកាអ៊ីន ហេរ៉ូអ៊ីន និង​មេតំហ្វេតាមីន។ សុក​ខ្សោយ អាច​កើត​មាន​ផង​ដែរ ​បើ​សុក​តោង​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ស្បូន​មិន​ត្រូវ​ទីតាំង ឬ​ដាច់​រហែក​ចេញ​ពី​ជញ្ជាំង​ស្បូន […]


បញ្ហាផ្ទៃពោះ

ស្តាប់ហេតុផលនេះរួច គ្នាយើងអាចនឹងលែងចង់ដឹងកូនក្នុងពោះស្រី ឬប្រុស ទៀតហើយ!

មាន​ផ្ទៃ​ពោះ ជាពេល​វេលា​​រំភើប​បំផុត និង​មិន​អាច​បំភ្លេចចំពោះ​ប្ដីប្រពន្ធថ្មី​ថ្មោង ទើប​ចាប់​ដៃ​គ្នា​សាង​គ្រួសារ។ អ្វី​​ប៉ាម៉ាក់ ឬសមាជិកគ្រួសារ​តែង​និយាយ​មុន​គេ និង​ចង់​ដឹង​បំផុត ច្បាស់​ជារឿង​កូន​ក្នុងពោះ ស្រី ឬប្រុស​មិន​ខាន​។ ដោយ​សារ​បច្ចេកវិទ្យា​បច្ចុប្បន្នទំនើប ក្រោយពពោះបានប្រមាណ ១៧សប្តាហ៍ យើង​អាច​នឹង​មើល​ឃើញ​ភេទ​កូនច្បាស់។ យ៉ាង​ណា ប៉ាម៉ាក់​​ខ្លះយល់​ច្បាស់​ពី​រឿង​នេះ សម្រេច​ចិត្ត​មិន​មើល​ភេទ​រហូត​ទល់​ថ្ងៃ​សម្រាល​ ហើយ​ហេតុផល​គួរ​ដឹង​ភេទ​កូន​អំឡុង​ពេល​ពពោះ​ មាន​រៀប​រាប់​ក្នុង​អត្ថបទនេះ។ ១- ជួយ​ឲ្យ​ភ្ញាក់ផ្អើល និង​រំភើប​ខ្លាំង គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ការ​រង់​ចាំ​ នូវភាព​​ភ្ញាក់​ផ្អើលមួយយើង​រំពឹង​ទុកឡើយ រងចាំ​កាន់​តែ​យូរ​ ក្តី​រំភើប​កាន់​តែ​ខ្លាំង។ គ្នា​យើង​​ត្រូវ​គិត​ពី​អារម្មណ៍​ខ្លួន​ឯង និង​ប្តី កំពុង​មាន​អំឡុង​ពេល​យើ់ង​ព​ពោះ​ ដូច​ជា ការ​ចង់​ដឹង ចង់​ឃើញ​ រំភើប​ចិត្ត និង​ភ្ញាក់​ផ្អើល​ ​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​​កាន់​តែ​ស្រស់​បំព្រង​ឡើង។ ហេតុផល​នេះ​ហើយ​ ទើប​មាន​ម៉ាក់​ប៉ាមួយ​ចំនួន ​សម្រេច​មិន​ឆ្លុះ​អេកូមើល​ភេទ​កូនរហូត​ដល់​ថ្ងៃ​សម្រាល​នេះ​ឯង។ ២- ជួយ​លើក​ទឹក​ចិត្តពេល​សម្រាល យើង​អាច​គិត​សម្តី​នេះ ស្តាប់​ទៅ​​ចម្លែកបន្តិច ប៉ុន្តែ​វានៅ​តែ​​ការ​ពិត ចំពោះ​ស្រីៗ​គ្នា​យើង​​មួយ​ចំនួនដែល​កំពុង​ពពោះ។ គ្នា​យើង​ព​ពោះ​ភាគ​ច្រើន​ ​រំភើប​ខ្លាំង ក្រោយ​រង់ជាង ៩ខែ​ ដើម្បី​ដឹង​ថា កូន​ស្រី ឬប្រុស ដែល​នេះ​ជា​ហេតុផល​​ជួយ​ជំរុញ​​សម្រាលកាន់​តែ​ងាយ​ស្រួល។ ៣- កាត់​បន្ថយ​ការ​ខក​ចិត្ត ពេល​ខ្លះ ដំណឹង​ពពោះ ធ្វើ​ឲ្យ​ទាំង​ប្តី​ និង​ប្រពន្ធ ចិត្ត​មិន​ស្ងប់ ព្រោះសង្ឃឹមថាភភ៌​ក្នុង​ផ្ទៃជាស្រី ឬប្រុស […]


បញ្ហាផ្ទៃពោះ

ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?

ស្រីៗ​កំពុង​ពពោះ ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ច្រើន ព្រោះ​មក​ទល់​នឹង​ពេល​នេះ មាន​ការ​ស្រាវ​ជ្រាវជាបន្ត​បន្ទាប់​ពាក់ព័ន្ធ​បញ្ហា​ក្មេង​កើត​មក​ ស្រាប់​តែ​ការ​វិវត្តខួរ​ក្បាល​មិនប្រ​ក្រតី ដែល​យើង​និយម​ហៅ​ថា​ អូទីស្សឹម ដោយ​ការ​ស្រាវ​ជ្រាវមួយ​ចំនួន​បង្ហាញថា ការ​វិវត្ត​អូទីស្សឹម​លើ​គភ៌​អំឡុង​ពេល​ពពោះ អាចដោយ​សារ​ម៉ាក់ៗ​ខ្វះ​ជាតិ​ដែក និង​ធ្លាប់​មាន​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​ក្រោយ​សម្រាល។ ១- ទទួល​ជាតិដែក​គ្រប់​គ្រាន់​បន្ថយ​ហានិភ័យកូនកើតមក​មាន​អូទីស្សឹម? ការ​ស្រាវ​ជ្រាវ​នៅ​ឆ្នាំ ២០១៤ ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​​​អាមេរិក​ ស្តី​ពី​ស្ថិតិ​លើ​កុមារ​​កើត​មក​ខ្វះ​ជាតិ​ដែក គឺ​មាន​អត្រា​ប្រឈម​វិវត្តទៅជា​​​អូទីស្សឹម ខ្ពស់​ជាង​ក្មេង​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ដល់​ទៅ ៥ ដងឯណោះ។ ហានិភ័យ​អាចនឹង​កាន់​តែ​​កើន​ឡើង​ ចំពោះម៉ាក់ៗមាន​អាយុ​ច្រើនជាង ៣៥ ឆ្នាំ ឬ​​មាន​បញ្ហា​មេតាបូលីស​ ដូច​ជា ​​ជំងឺ​ធាត់​ខ្លាំង មាន​សម្ពាធ​ឈាម​ខ្ពស់ ឬ​ទឹក​នោម​ផ្អែម។ ថ្នាំ​ជាតិ​ដែក មាន​សារៈ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ខួរ​ក្បាលទារក ប៉ុន្តែស្រីៗពពោះ​ មានដល់ទៅ​ពាក់​កណ្តាល ដែល​មិន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​។ នេះ​ជា​ការ​សិក្សា​ដំបូង​ ដើម្បី​ពិនិត្យ​មើលការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​ហានិភ័យ​ប្រឈម​អូទីស្សឹម។ ការ​សិក្សាមិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី​បញ្ហា​​ខ្វះ​ជាតិ​ដែក​ក្នុង​អំឡុង​ពេល​ព​ពោះ​ ពិត​ជា​អាច​​បណ្តាល​ឲ្យ​មាន​អូទីស្សឹម​នោះ​ទេ តែ​អ្វីយើង​ដឹង គឺ​ថា​ជាតិ​ដែក​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ការ​វិវត្ត​ប្រព័ន្ធ​ប្រសាទ​គភ៌ក្នុងផ្ទៃ ក៏​ដូច​ជា​ក្រោយ​ពេល​សម្រាល ហេតុ​នេះ ​វា​សំខាន់​ណាស់​ក្នុង​ការ​​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់ពី​របបអាហារម៉ាក់ ​តាម​រយៈ​សាច់​គោ គ្រឿង​សមុទ្រ ស៊ុត​ ​ធញ្ញជាតិ​ សុទ្ធ​សឹង​សម្បូរ​ជាតិ​ដែក និង​ញ៉ាំ​អាហារ​បំប៉ន​បន្ថែម​មុន​ពេលមាន​ផ្ទៃ​ពោះ ឬ​អំឡុង​ពេល​កំពុង​ចង់​មាន​កូន។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ២- ចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នងបង្កើនកត្តាប្រឈមអូទីស្សឹម? ការ​សិក្សា​ក្នុង​ឆ្នាំ ២០១៤ របស់​បារាំង បាន​ពិសោធលើ​សត្វ​កណ្តុរ […]


បញ្ហាផ្ទៃពោះ

មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់​កូន​ខ្លាំងពេលពពោះ

ស្រីៗគ្នាធ្លាប់​ឆ្លងកាត់​រឿង​មាន​កូន ច្បាស់​ជា​ចាំ​មិន​ភ្លេច​ទេ អារម្មណ៍​ភ្ញាក់​ពី​គេង​ភ្លាមចាញ់​ភ្លែត។ ប៉ុន្តែ​រឿង​​ចាញ់កូន​ស្រីៗ​ភាគ​ច្រើន ចាញ់ល្មមៗទេ អាចទប់ទល់​បាន​ ប៉ុន្តែ​គ្នា​យើង​ខ្លះ ចាញ់​នោះ​ចាញ់ ក្អួត​ស្ទើរស្លាប់​ស្ទើរ​រស់ហើយ ប្រុសៗ​គ្មាន​ម្នាក់​ណា​ធ្លាប់​យល់​អារម្មណ៍​នេះ​ទេ។ យ៉ាង​ណា នៅ​ពេល​ចាញ់​ខ្លាំង​ គឺ​ហេតុ​ផលរបស់វា អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ដូច​គ្នា ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បង្ហើបឲ្យ​ដឹង​ពេល​នេះ ក៏​ដូច​ជាប្រាប់​វិធី​ដោះ​ស្រាយ ឲ្យ​បាន​ដឹង។ ១- អាការៈ​ក្អួត​ពេល​ចាញ់​កូន​ ចាញ់កូន មក​ពី​ពាក្យ​បច្ចេកទេស Morning Sickness មាន​ន័យ​ថា​ជំងឺ​ពេល​ព្រឹក ប៉ុន្តែ​ករណី​ចាញ់​កូន ​មាន​ទាំង​ក្អួត​ និង​ចង្អោរ​នេះ​ ជាង​ពាក់​កណ្ដាល​ គឺ​មិន​ត្រឹម​តែ​កើត​នៅ​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ ក៏​កើត​នៅ​ពេល​ផ្សេង​ទៀត​ដែរ។ រោគ​សញ្ញា​ទាំង​នេះ ​អាច​នឹង​មាន​រហូត​ដល់សប្តាហ៍​ទី​១៤​ នៃ​ការ​ពពោះ គ្នា​យើង​​ខ្លះ អាចក្អួត​ និង​ចង្អោរ​ធ្ងន់​ធ្ងរខ្លាំង​ទៀត​​ផង ធ្វើ​ឲ្យ​អស់​កម្លាំង​ ពិបាក​ក្នុង​ការ​ផឹក ​និង​ញ៉ាំអាហារ និង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព ទាំង​ម៉ាក់ៗ ​និង​គភ៌​​ក្នុង​ផ្ទៃទៀត​ផង គេ​ហៅថា អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ​។ ២- មូលហេតុ និង​រោគ​សញ្ញាចាញ់​កូន​ខ្លាំង ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ បើ​អាការៈ​ក្អួត​ និង​ចង្អោ​ខ្លាំង​ពេក គ្រូពេទ្យ​ចាត់​ទុក​យើង​​មាន​បញ្ហា Hyperemesis Gravidarum ឬHG (ក្អួត​ខ្លាំង​ដោយ​សារ​ចាញ់​កូន) ហើយ​ដោយ​សារ​តែ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ