បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន

តាម​បទពិសោធ​រាល់ថ្ងៃ ប្ដីប្រពន្ធច្រើនឡើងៗ​កំពុង​មាន​បញ្ហា​មាន​កូន​ហើយ កូន​អត់​នៅ។ មាន​ហេតុផល​ច្រើន​ដែល​នាំ​ឲ្យ​មាន​បញ្ហា ហើយ "Hello គ្រូពេទ្យ" នឹងប្រាប់​ហេតុផល​ខ្លះ៖ ១- កត្តាចៀសមិនផុត - កត្តា​ហ្សែន៖ បើ​ក្រូម៉ូសូមរបស់​យើង ឬកូន មាន​ការ​ផ្លាស់​ប្តូរ វា​នឹង​បង្ក​ហានិភ័យ​រលូត​ដល់​ទៅ ៧០% នៅ​ត្រី​មាស​ទី១ និង ២០% ​នៅ​ត្រី​មាស​ទី២ ព្រោះ​តែ​ការ​ខូចខាត​ហ្សែន​របស់​កូនក្នុង​ផ្ទៃ។ - កំណក​ឈាម៖ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជំងឺ Lupus និង​ជំងឺ​បេះដូង រួម​ជាមួយ​ជំងឺ​មួយ​ចំនួន​ទៀត ដូចជា ការ​បង្ក​រោគ​នៅ​ស្បូន អាច​បណ្តាល​ឲ្យ​រលូត​កូនបាន។ ជំងឺ​ទាំង​នេះ អាច​រារាំង​លំហូរ​ឈាម​ទៅ​កាន់​ស្បូន។ - វិបត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ប្រក្រតី៖ វិបត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ប្រ​ក្រតី (ពេល​ប្រព័ន្ធ​ភាព​ស៊ាំធ្វើ​សកម្ម​ខុស​ធម្មតា ឬ​តិច​ជាង​ធម្មតា) អាច​នាំ​ឲ្យ​មានករណី​រលូត​កូន ដែលកើត​ឡើង​វិញ​ម្តង ​ហើយ​ម្តង​ទៀត។ និយាយ​សាមញ្ញ រាង​កាយ​មិន​អាច​ទទួល​យក​ការ​មាន​ផ្ទៃ​ពោះ​បាន។ - អតុល្យភាព​អ័រម៉ូន៖ អ័រម៉ូនដើរ​តួនាទី​សំខាន់​ក្នុង​ការ​មាន​ផ្ទៃ​ពោះ។ ឧទាហរណ៍ អ័រម៉ូន ប្រូហ្គេសស្តេរ៉ូន មាន​សារៈ​សំខាន់​ជួយ​សុក​ឲ្យ​ចាប់​ជាប់​ទៅ​នឹង​ជញ្ជាំង​ស្បូន។ បើ​រាង​កាយមិន​មាន​អ័រម៉ូន​នេះ​គ្រប់​គ្រាន់​ អាច​នឹង​នាំ​ទៅ​ដល់​ការ​រលូត​កូន​ដូច​គ្នា។ - បញ្ហា​សុក និង​មាត់​ស្បូន៖ បើ​មាន​បញ្ហា​ពាំងសុក ឬ​មាត់​ស្បូន​ខ្សោយ ឬខ្លាំង​ពេក មិន​អាច​ទ្រទ្រង់​កូនក្នុង​ផ្ទៃ​បាន​នោះ នឹង​បង្ក​ជា​ហានិភ័យរលូត​បាន។ […]


បញ្ហាផ្ទៃពោះ

កំពុង​ពពោះ ហើយ​ប្រើ​ទូរសព្ទ ​អាច​ប៉ះពាល់​ដល់​ទារក​អត់?

ទូរសព្ទ​សំខាន់​ណាស់ ចំពោះ​ជីវិត​រស់នៅ​សព្វ​ថ្ងៃ​នេះ បូក​រួម​ទាំង​ការ​កម្សាន្ត អនឡាញ ខល​។ មាន​ការ​ជជែក​គ្នា​ច្រើនលើ​ចំណុច​ដែល​ថា​​ “ស្ត្រី​មាន​​​ផ្ទៃពោះ”​ អាច​ប៉ះពាល់​ទារក​​ក្នុង​ផ្ទៃ​អត់? បើ​ប៉ះពាល់ ប៉ះពាល់​កម្រិត​ណា? ពិត​ឬ​អត់ ហើយ​គួរ​ធ្វើ​ម៉េច? ថ្ងៃ​នេះ “Hello គ្រូពេទ្យ” សូម​លើក​យកលទ្ធផល​ពី​ការ​សិក្សា​ចំពោះ​ឥទ្ធិពល​អត់​ល្អដល់​ស្ត្រី​មាន​គភ៌​ទាក់ទង​នឹង​ Smartphone។ តោះ​ទៅ​មើល​អំណះអំណាង និង​ការ​ពន្យល់​លម្អិត៖ ពិសោធន៍ ២ ករណី​ពី​​ផល​អវិជ្ជមាន​ពេល​ប្រើ​ទូរសព្ទ​ច្រើន រវាង​ស្ត្រីជា​ម្ដាយ​ ទៅ​គភ៌ ១- ការសិក្សាលើកទី១ លោក​វេជ្ជបណ្ឌិត Dr. Hugh S. Taylor នៅ​សាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក ​​បាន​ពិសោធ​ការ​ប្រឈម​រវាង​​សត្វ​កណ្ដុរ​ផើម​ ២ ក្រុមក្នុង​ការ​ទទួល​រង​វិទ្យុសកម្ម​ពី​ទូរសព្ទ។ ក្រុម​កណ្ដុរ​ផើម​ទី ១ លោក​បាន​ដាក់​ទូរសព្ទ​ដៃ​ភ្ជាប់​ផ្ទាល់​ទៅ​នឹងទ្រុង​របស់​វា ឯ​ក្រុម​ទី ២​ ​មាន​តំណ ឬ​ឧបករណ៍​ភ្ជាប់​ទៅ​ទ្រុង។ ជា​លទ្ធផល​ ​ឃើញ​ថា ​កូន​កណ្ដុរ​ដែល​កើត​ចេញ​ពី​កណ្ដុរ​មេ​​ក្នុង​ក្រុម​ទី១ ​​​មាន​បញ្ហា​លើ​សកម្មភាព​ អត្តចរិត​ ឬ​ស្រដៀង​ទៅ​នឹង​វិបត្តិ​អត្តចរិត​របស់​មនុស្ស (ប្លែក​ពី​មនុស្ស​ទូទៅ ឬ​ចូលចិត្ត​តែ​ឯងៗ)។ ២- ការសិក្សាលើកទី២ ឥទ្ធិពល​វិទ្យុសកម្ម​ដែល​ទូរសព្ទដៃ​បញ្ចេញ​ទៅ​លើ​ម្ដាយ ​ក្នុង​មុន ​​និង​ក្រោយ​​សម្រាល ពិត​ជា​ជះ​ផល​អវិជ្ជមាន​ ឬ​បង្ក​ជា​វិបត្តិ​អាកប្បកិរិយា​​ក្មេង​តូចពិត​ប្រាកដ។ នេះ​ជា​ការ​អះអាង​ពី​​អ្នកវិទ្យាសាស្ត្រ ដាណឺម៉ាក។ […]


បញ្ហាផ្ទៃពោះ

មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ?

អំឡុង​ពពោះ ទារក​ក៏​អាច​ជួប​គ្រោះថ្នាក់​ជាច្រើន ឬ​ធ្ងន់ធ្ងរ​រហូត​អាយុជីវិត។ កត្តា​ដែល​មាន​កូន​ហើយ បាត់​បង់​វិញ​នេះ ជាការ​សោកសង្រេង​ធំ​បំផុត​សម្រាប់​ឪពុកម្ដាយ ដែល​សប្បាយ​អរ ត្រៀម​ខ្លួន​មាន​កូន​ហៅ​ប៉ាម៉ាក់​ទៅ​ហើយ បែរ​ជា​ខកខាន​វិញ។ ជួន​កាល​គ្នា​យើង​ខ្លះ​នៅ​តែ​ឆ្ងល់ ហើយ​រក​ចម្លើយ​ជាក់​លាក់​មិន​បាន ថា​តើ​ហេតុ​អ្វី​បាន​ជា​ម្ដង ជា​ពីរ​ដង កូន​មិន​នៅ។ ទារក​ស្លាប់ ឬ​ឈប់​លូតលាស់​នេះ បែងចែក​ជា ២ផ្នែក គឺ ការ​រលូត​កូន​ដោយ​អចេតនា និង​ការ​ស្លាប់​ក្នុង​ផ្ទៃ។ ជាទូទៅ ​ឱកាស​ដែល​បាត់បង់ (ស្លាប់) ទារក​អាច​កើត​ឡើង មុន​សប្ដាហ៍​ទី​ ២០។  ចំណែក​ឯ​ទារក​ស្លាប់​ក្រោយ​សប្ដាហ៍ ទី២០ វិញ​ហៅ​ថា ការ​ស្លាប់​កូន​ក្នុង​ផ្ទៃ។ ងាក​មក​មើល​មូលហេតុ​ចម្បងៗ ដែល​បណ្ដាល​ឲ្យ​បង់បាត់​​ទារក​ក្នុង​ផ្ទៃ ទាំង​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ (មិន​រាប់​បញ្ចូល​គ្រោះ​ថ្នាក់​ដោយ​យថាហេតុ និង​ចេតនា​ក្នុង​ការ​ទម្លាក់ ឬ​រំលូត​កូន)៖ −បង្កដោយម្ដាយ៖ កត្តា​អាយុ (ដែល​ពពោះ) និង​ជំងឺ។ ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី ៣៥ឆ្នាំ (ស្បូន​ចាប់​ផ្ដើម​ខ្សោយ ជាង​អ្នក​អាយុ​តិច​ជាង​នេះ) ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា ​ទឹកនោម​ផ្អែម ​លើស​សម្ពាធ​ឈាម បម្រុង​ក្រឡាភ្លើង ក្រឡាភ្លើង គ្រាប់​ឈាម​ក្រហម​អេម៉ូគ្លូប៊ីន រ៉េស៊ីស ការ​ដាច់​រហែក​ភ្នាស​ស្បូន ឧបទ្ទវ​ហេតុ​ពេល​មាន​ផ្ទៃពោះ​ មាន​ជំងឺ​គ្រាប់​ឈាម​តំណពូជ​ ជំងឺក្រិនពេញរាងកាយ (Systemic […]


បញ្ហាផ្ទៃពោះ

រម្លូតកូនប្រឈមបញ្ហាអីខ្លះ?

ជា​ធម្មតា​មាន​ការ​យល់​ឃើញភាន់​ច្រឡំ ករណី​រម្លូត​កូន​អាច​មិន​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត ឬ បង្ក​ផល​វិបាក​ផ្សេងៗ​ចំពោះ​ការ​មាន​ផ្ទៃពោះ​លើក​ក្រោយ​ទៀត។ យ៉ាងណា​ស្រីៗ​គ្នា​យើង​គួរ​តែដឹង តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​មួយចំនួន​អាច​កើត​ឡើង​ចំពោះ​យើង​បន្ទាប់​ពី​រម្លូត ​កូន។ ១- អ្វីខ្លះនឹងត្រូវប្រឈមក្រោយ​រម្លូត កូន? អាស្រ័យ​ទៅ​លើ​សុខ​ភាព​រាងកាយយើង​ម្នាក់ៗ​អាច​មាន​រោគ​សញ្ញា​ផ្សេង​គ្នា ចំណែក​ឯ​រោគ​សញ្ញា​ទូទៅ ស្រីៗ​គ្នា​យើង​តែង​ជួប​ប្រទះ​ក្រោយ​ការ​វះកាត់​យក​កូន​ចេញ​មាន​ដូចជា៖ - ក្អួតចង្អោរ - បង្ករោគ៖ បើ​សិន​កាយ​សុក​ចេញ​មិន​ស្អាត​ពី​ស្បូន - ឆាប់ខឹង៖ ឬ​ឆេវឆាវ មាន​បញ្ហា​ប៉ះពាល់​សតិ​អារម្មណ៍​រយៈពេល​២-៣សប្ដាហ៍ - ធ្លាក់ឈាម៖ លក្ខណៈ​មិន​ប្រក្រតី នៅ​២សប្ដាហ៍​ដំបូង ឬ​អំឡុង​មាន​ផ្ទៃពោះ​ឆាប់​ពេក - ចុកពោះ៖ ដោយ​សាច់ដុំ​ស្បូន​កន្ត្រាក់​ខ្លាំង អំឡុង​២សប្ដាហ៍​ដំបូង ហើយគ្នា​យើង​ខ្លះ​ទៀត​អាច​ចុកពោះ​រហូត​ដល់​៦សប្ដាហ៍។ លើស​ពី​នេះ ករណី​រម្លូត​កូន​ដោយ​វះកាត់​អាច​បង្កើន​ហានិភ័យ​ដូច​ជា៖ - សុកមានបញ្ហា - ទារក​កើត​មក​មិន​គ្រប់គីឡូ ឬ - មិន​គ្រប់​ខែ ២- តើពេលណាយើងចាំបាច់ត្រូវទូរសព្ទរកគ្រូពេទ្យ? គ្នា​យើង​ត្រូវ​ទូរសព្ទ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ - ក្អួត​ចង្កោរ​ច្រើន​ម៉ោង - ហើម​ពោះ ឬ​បេះដូង​លោត​ញាប់ - ឈឺ ហើម ឬ​ក្រហម​ប្រដាប់​ភេទ - ចុក​ពោះ​ខ្លាំងក្រោយ​ពី​លេបថ្នាំ - ធ្លាក់​សច្រើន និង​មាន​ក្លិន​​មិន​ល្អ - គ្រុន​ក្ដៅ​រហូត​ដល់ ឬលើស ៣៨ អង្សារសេ - ធ្លាក់​ឈាម​ច្រើន​រយៈពេល​រហូតដល់ ១២ ម៉ោង - ឈឺក្បាល ឈឺ​សាច់​ដុំ វិលមុខ មាន​អារម្មណ៍​គ្រុនក្ដៅ​ដោយ​សារ​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ។ ៣- របៀបថែទាំក្រោយរម្លូតកូន គ្នា​យើង​ត្រូវ​ស្ដាប់​ដំបូន្មាន​គ្រូពេទ្យ និង​សាក​សួរ​វិធី​ព្យាបាល​ឆាប់​ជា​សះ​ស្បើយ​លឿន ហើយ​ខាង​ក្រោយ​នេះ​គឺវីធី​សាស្ត្រ […]


បញ្ហាផ្ទៃពោះ

​កំពុង​​ពពោះ កុំ​ប្រើ​ប៉ារ៉ា​ច្រើន​ពេក ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ

ប៉ារ៉ា (acetaminophen) ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ប្រជាជន​យើង​និយម​ប្រើ​មែនទែន ដើម្បី​បំបាត់​អាការៈ​មួយ​ចំនួន​ដូចជា ​ឈឺក្បាល​ វិលមុខ ​រលាក​សន្លាក់ ​ឈឺខ្នង ​ឈឺធ្មេញ​ និង​ក្ដៅខ្លួន​ជាដើម។ ប៉ុន្តែ​ជា​អកុសល​អី​ មាន​អំណះអំណាង​ថា ការ​ប្រើ​ថ្នាំប្រភេទ​នេះ​ច្រើន​ពេក ​ពេល​កំពុង​ពពោះ អាច​បង្ក​បញ្ហា​ដល់​កូន​ក្នុង​ពោះ។ មានបញ្ហា​អី​ខ្លះ បើ​ប្រើ​ច្រើន? ១- អ្វីជាថ្នាំប៉ារ៉ា (acetaminophen)? ដូច​គ្រប់​គ្នា​ដឹង​ហើយ​ថា ថ្នាំ​នេះ​ប្រើសម្រាប់​បំបាត់​ការ​ឈឺចុក​ចាប់​ផ្សេងៗ ហើយ​ក៏​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ទេ។ យ៉ាង​ណា​មិញ ទោះ​គ្មាន​វេជ្ជបញ្ជា ក៏​យើង​មិន​មែន​ចេះ​តែ​លេប ហើយ​អាង​ថាគ្មាន​គ្រោះថ្នាក់​នោះ​ទេ។ ​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​អាមេរិក (FDA) ​​បញ្ជាក់​ថា​ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង បើ​សិន​ជា​ប្រើ​វា​មិន​ត្រូវ​តាម​ការណែនាំ​របស់​ពេទ្យ។ [embed-health-tool-child-growth-chart] ២- ប៉ះពាល់ទារកម៉េចខ្លះ? បើ​ស្ត្រី​មាន​ផ្ទៃពោះ​លេប​ច្រើនអំឡុង​ត្រីមាស​ទី៣ អាច​មាន​បញ្ហា​ដល់​ទារក ឬ​ក្មេងក្រោយ​កើត ដូចជា៖ - ម្ដាយ​ដែល​ប្រើ​ថ្នាំ​ប៉ារ៉ា​ច្រើន អាច​មាន​កូន​ដែល​មាន​ជំងឺ​វិបត្តិ​អាកប្បកិរិយា​លើ​កុមារ ច្រើន​ជាង​គេ ១,៣ដង។ - អ្នកស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ដែល​មានជំងឺ​ចាញ់ច្រាប​គេ ​គឺ​មាន​ម្ដាយ​ដែល​ធ្លាប់​ប្រើ​ថ្នាំ​ប៉ារ៉ា​នេះ​ច្រើន​ពេល​ពពោះ។ - ជំងឺ​ហឺតលើ​កុមារ​ដែល​មាន​អាយុ ៣-៧ឆ្នាំ ក៏គេ​រក​ឃើញ​ថា​មាន​ទំនាក់ទំនង​នឹងថ្នាំ​ប៉ារ៉ាដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣- ការឈឺចាប់ខ្លះមិនត្រូវការលេបថ្នាំ មិនមែន​ការ​ឈឺចាប់​ទាំងអស់​ សុទ្ធ​តែ​ត្រូវ​ប្រើ​ថ្នាំ​នោះ​ទេ។ ពេទ្យ​ក៏​អាច​ណែនាំ​វិធី​បន្ថយ​ការ​ឈឺចាប់​មួយ​ចំនួន​​មានប្រសិទ្ធភាព​​ដល់​អ្នក​មាន​ផ្ទៃពោះ​ ដូចជា ​ធ្វើ​សរសៃ (ចលនា ឬ​ម៉ាស្សា) ​ស្អំ​ទឹក​ក្ដៅ ឬ​ទឹក​ត្រជាក់ […]


បញ្ហាផ្ទៃពោះ

ហេតុ​អី​ស្រីៗ​ពពោះ​ងាយ​កើតជំងឺ​នេះ?

ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ត្រៀម​សម្រាល​អូនៗគួរឲ្យ​ស្រលាញ់ ត្រូវ​តែ​ដឹង​ពី​ជំងឺ​ត្រអក ឬជំងឺ​ប្រតិកម្ម​រលាក​ស្បែក ព្រោះ​វា​សំខាន់​ពាក់ព័ន្ធ​សុខភាព​ម៉ាក់ៗ ទោះ​មិន​អាច​ឆ្លង​ដល់​បេប៊ី​ក៏​ពិត​មែន ប៉ុន្តែ​នៅ​មាន​កត្តា​ជា​ច្រើន​គួរ​ស្វែង​យល់។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង​ស្វែង​យល់​ពី​ជំងឺ​មួយ​នេះ។ ត្រអក ជា​ជំងឺ​ស្បែក​រ៉ាំរ៉ៃ​បង្ក​ឲ្យ​មាន​រមាស់ ក្រហាយ និង​ស្ងួត​ស្បែក ហើយ​បើ​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​រលាត់​ចេញ​ឈាម​ក៏​មាន។ ១- ម៉េចបានស្រីៗមានផ្ទៃពោះងាយកើតជំងឺតាអក? - កត្តា​តំណពូជ ដូចគ្នា​ទៅ​នឹង​ជំងឺហឺត និង​ប្រតិកម្ម​អាលែកហ្ស៊ី - ប្រឈម​សារធាតុ​បង្កមួយ​ចំនួន​មាន​ក្នុងបរិយាកាស និង​សារធាតុគីមី (ប្រតិកម្ម) ប្រើប្រាស់​ប្រចាំថៃ្ង ដូចជា សាប៊ូ​លាងចាន សាប៊ូ​បោកខោ​អាវ គ្រឿង​អលង្ការ (ក្រវិល-ខ្សែក)-ល-។ បើគ្នា​យើង​មាន​ជំងឺ​នេះ​អំឡុង​ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​បញ្ចេញ​មក​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​ធូរស្រាល​អាស្រ័យ​លើ​ស្ថានភាព​សុខភាព។ ២- វិធីព្យាបាល មាន​ថ្នាំ​លាប​ច្រើន​ប្រភេទ​អាច​ជួយ​កាត់​បន្ថយ​អាការៈរមាស់ ដូចជា ថ្នាំ ស្តេរ៉ូអ៊ីត និង Antihistamines តែយើង​ក៏​ត្រូវ​ជៀសវាង​នូវ​ប្រការ​មួយ​ចំនួន៖ - ជៀស​វាង​ប៉ះពាល់​វត្ថុ​ណា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ត្រអក - កុំ​ប្រើ​គ្រឿង​ក្រអូប​ច្រើន​ពេក - កុំ​ប្រើ​អាល់កុល​ជូត​លើ​កន្លែង​រមាស់ - ហាម​ត្រាំទឹក ឬហែលទឹកយូរ​ពេក - លាងដៃ​ឲ្យ​បាន​ញឹក​ញាប់ - ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ជានិច្ច - កុំ​នៅ​កន្លែង​ក្ដៅ​ខ្លាំង នាំ​ឲ្យ​បែកញើសស្អិត​ខ្លួន - ជៀស​វាង​សម្លៀក​បំពាក់​ផលិត​ពី​រោមសត្វ ឬ​កំណាត់​សិប្បនិម្មិត - រមាស់​ម្ដងៗ​ហាម​កេះ ព្រោះ​អាច​បង្ក​ឲ្យ​រលាត់​ស្បែក​កាន់តែ​ធ្ងន់ធ្ងរ - កុំស្ត្រេស​ច្រើន ព្រោះ​ជា​កត្តា​បង្ក​ជំងឺ​ត្រអក​ដូចគ្នា - បំបៅ​ដោះកូន ទោះ​មិន​អាច​ព្យាបាល​យើង​ក៏​ពិត​មែន […]


បញ្ហាផ្ទៃពោះ

វិទ្យុ​សកម្ម​ជុំវិញ​ខ្លួន​រាល់​ថ្ងៃ ប៉ះពាល់​កូន​ក្នុង​ពោះ​អី​ខ្លះ?

បច្ចេកវិទ្យា បាន​សម្រួល​ដល់​ការ​រស់នៅ ការងារ​ប្រចាំ​ថ្ងៃ និង​ទំនាក់ទំនង​របស់​មនុស្ស​យ៉ាង​ច្រើន។ ប៉ុន្តែ​គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ឡើយ។ បច្ចេកវិទ្យា​បាន​បង្កើត​ជា​វិទ្យុ​សកម្ម​ដ៏​គ្រោះ​ថ្នាក់​ក្នុង​បរិស្ថាន​យើង​កំពុង​រស់​នៅ ប៉ះ​ពាល់​សុខ​ភាព​យើង ស្រីៗ​មាន​ផ្ទៃ​ពោះ និង​អូន​អូន​ក្នុង​ផ្ទៃ​ជា​ដើម។ ចង់​ដឹង​ការ​ប្រឈម និង​គ្រោះ​ថ្នាក់​ពី​វិទ្យុ​សកម្ម​មាន​អី​ខ្លះ អាន​អត្ថបទ “Hello គ្រូពេទ្យ” សិន។ ១- វិទ្យុសកម្ម៖ អីគ្រោះថ្នាក់ អីមិនគ្រោះថ្នាក់ វិទ្យុ​សកម្ម​ជា​ប្រភេទ​ថាមពល ធ្វើ​បម្លាស់ទី​តាម​ចលនា​រលក​នៅ​ក្នុង​បរិយាកាស មាន​ធាតុ​ជា​ច្រើន​នៅ​លើ​ផែន​ដី​អាច​បញ្ចេញ​វិទ្យុ​សកម្ម។ ជីវិត​យើង តែង​ប្រឈម​នឹង​វិទ្យុ​សកម្ម ដូចជា រលក​វិទ្យុ​សកម្ម​បញ្ចេញ​ដោយ​កាំ​រស្មី​ព្រះ​អាទិត្យ ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​នោះ​ទេ លើក​លែង​តែ​ធាតុ​វិទ្យុ​សកម្ម​បញ្ចេញ​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បាន។ ២- ការប្រឈមវិទ្យុសកម្ម ការ​ថត​កាំ​រស្មី X ជា​ទូទៅ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ​សម្រាប់​អូន​អូន​ក្នុង​ផ្ទៃ ប៉ុន្តែ​គួរ​ចៀស​វាង​ថត កាំរស្មី X បើ​មិន​ចាំ​បាច់។ ក្នុង​ករណី​មិន​អាច​ចៀស​វាង​បាន យើង​ត្រូវ​ប្រើ​បន្ទះ​សំណការពារ​ធាតុ​វិទ្យុសកម្ម មកគ្រប​ពោះ​។ មួយ​វិញ​ទៀត សម្រាប់​ស្រីៗ​ឧស្សាហ៍​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ គួរ​យល់​ដឹង និង​ចៀសវាង​បើ​មិន​ចាំបាច់។ ការ​ហោះហើរ​ក្នុង​ស្រុក​ដែល​មាន​រយៈ​កម្ពស់​ទាប និង​ហោះហើរ​ក្រៅ​ស្រុក​ដែល​មាន​រយៈ​កម្ពស់​ខ្ពស់ សុទ្ធ​តែ​ប្រឈម​នឹង​ធាតុ​វិទ្យុសកម្ម​ក្នុង​លំហ។ ប៉ុន្តែ បើ​យូរៗ​ជិះ​ម្ដង មិន​អី​នោះ​ទេ។ ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន ដូចជា ទូរទស្សន៍ ទូរសព្ទ កុំព្យូទ័រ និង​ឡ​ដុត​អគ្គិសនី ក៏​អាច​បញ្ចេញ​វិទ្យុ​សកម្ម​ដូច​គ្នា ប៉ុន្តែ​គ្មាន​ការ​សិក្សា​ណា​អះអាង​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​អវយវៈ​ទារក​នោះ​ឡើយ។ ៣- […]


បញ្ហាផ្ទៃពោះ

បើសុខៗ​កូន​ក្នុង​ផ្ទៃ​ឈប់​កម្រើក ​​គួរ​ធ្វើ​បែប​ណា?

កូន​ក្នុង​ផ្ទៃ​ចាប់​ផ្ដើម​ចេះ​កម្រើក​លើក​ដំបូង ជា​ពេល​ប៉ាម៉ាក់​រំភើបឥត​ឧបមា។ ជា​ទូទៅ កូន​ចាប់​កម្រើក ចេះ​ធាក់ ចេះ​បម្រះ​នៅ​ចន្លោះ​គភ៌​អាយុ ១៦-២៥ សប្ដាហ៍។ បើ​គ្នាយើង​ទើប​មាន​កូន​ដំបូង គភ៌​មាន​អាយុ​ជិត ២៥ សប្ដាហ៍ ទើប​កូន​អាច​មាន​ចលនា​កម្រើក។ ចុះ​បើ​កូន​កម្រើក​កាន់​តែ​តិច​ទៅៗ ឬ​ឈប់​កម្រើក​តែ​ម្ដង មាន​រឿង​អី​កើត​ឡើង ហើយ​ត្រូវ​ធ្វើ? សូម​មើល “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម៖ ១- ធ្វើម៉េចបើសុខៗកូនក្នុងផ្ទៃឈប់កម្រើក? ស្រីៗ​គ្នា​យើង​ជា​ម្ដាយ​អាច​អត់​ចាប់​អារម្មណ៍​ថា​កូន​ក្នុង​ផ្ទៃ​កម្រើក។ បើ​ចង់​ដឹង​ច្បាស់ សាក​គេង​ផ្អៀង​ឆ្វេង និង​យក​ខ្នើយ​កល់​ទប់​ពោះ ព្រោះ​ការ​គេង​បែប​នេះ​ប៉ុន្មាន​ម៉ោង យើង​នឹង​មាន​អារម្មណ៍​ថា​កូន​មាន​ចលនា​កម្រើក​ក្នុង​ផ្ទៃ​យ៉ាង​ហោច​ណាស់​ក៏ ១០ ដង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​កាយ​វិការ​អង្គុយ និង​ឈរ​វិញ យើង​អាច​ពិបាក​ដឹង​ថា​កូន​មាន​ចលនា​កម្រើក។ យ៉ាង​ណា​ក៏​ដោយ មាន​វិធី​ផ្សេងៗ​ទៀត​ដែល​អាច​រំញោច​ទារក​ឲ្យ​មាន​ចលនា ដូចជា៖ - ងើប​ឈរ​ដើរ​ទៅ​រក​អី​ញ៉ាំ រួច​សម្រាក។ ពេល​យើង​ធ្វើ​ចលនា​ដើរ ដូច​យើង​យោល​ឲ្យ​ក្មេង​ឲ្យ​ដេក។ ពេល​យើង​ឈប់​ដើរ ហើយ​ចាប់​ផ្ដើម​ញ៉ាំ​អី​វិញ អាច​ដាស់​កូន​ឲ្យ​ភ្ញាក់ និង​កម្រើក។ - ផឹក​អី​ត្រជាក់ៗ ឬត្រជាក់​ខ្លាំងបើ​អាច។ បម្រែបម្រួល​សីតុណ្ហភាព មាន​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ។ កូន​អាច​ចាប់​ផ្ដើម​មាន​ចលនា​គេច​ពី​ភាព​ត្រជាក់។ ក្នុង​របស់​ផឹក​ហ្នឹង បើ​ថែម​ស្ករ​បន្តិច​ក៏​បាន ព្រោះ​កូន​នឹង​មាន​កម្លាំង​ធ្វើ​ចលនា ធាក់ […]


បញ្ហាផ្ទៃពោះ

អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារកអត់ ពេលកំពុងពោះ? (ភាគ១)

ធ្លាប់​ឮ​ពាក្យ​ថា រ៉េស៊ីស ដែរ​អត់? ជា​ពិសេស​គ្នា​យើង​កំពុង​មាន​ផ្ទៃពោះ បើ​មិន​ធ្លាប់ អាន​លេងៗ​សិន​ទៅ ឬ​ចែក​រំលែក​បន្ត ឲ្យ​គ្នា​យើង​ផ្សេង​ទៀត​ដឹង​ផង។ ១- អីទៅជារ៉េស៊ីស (Rhesus)? ធម្មតា ស្រីៗ​កំពុង​ពពោះ​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ត​ឈាម ដើម្បី​ដឹង​ពី​ក្រុម​ឈាម​របស់​ខ្លួន (A, B, AB ឬ O) និង​រក​មើល រ៉េស៊ីស កំណត់​ដោយ​ហ្សែន​ម្នាក់ៗ គឺ​សម្គាល់​លើ​វត្តមាន​អង់ទីសែន D ស្ថិត​លើ​ផ្ទៃ​កោសិកា​ឈាម​ក្រហម ហើយ​ភាគច្រើន​គ្រប់​គ្នា​គឺ​មាន រ៉េស៊ីសវិជ្ជមាន រីឯ រ៉េស៊ីស​អវិជ្ជមាន កម្រ​មាន​ណាស់។ ២- មានអីកើតឡើងបើរ៉េស៊ីសអវិជ្ជមាន? បើ​មាន​រ៉េស៊ីសអវិជ្ជមាន ពេល​មាន​កូន​ដំបូង មិនចោទ​ជា​បញ្ហា​​ទេ មាន​ន័យថា​កូនទី១ មាន រ៉េស៊ីស វិជ្ជមាន ទទួលហ្សែន​ពី​ឪពុក។ ប៉ុន្តែ​ពេល​​មាន​កូនទី២ រាងកាយ​ម៉ាក់ នឹង​បង្កើ​តអង់ទីករ​ប្រឆាំង ​រ៉េស៊ីស វិជ្ជមាន​របស់កូន ហើយ​អង់ទីករ​នោះ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ខ្លួន​កូន តាម​រយៈសុក គេ​ហៅថា ប្រតិកម្ម​ប្រឆាំង​មេរោគ​នៃ​​ប្រព័ន្ធភាពស៊ាំ ព្រោះ​រាងកាយ​ម៉ាក់​មិន​ស្គាល់​​រ៉េស៊ីសកូន ទើប​ផលិត​អង់ទីករ​ប្រឆាំង​នេះ​ឡើង។ យ៉ាងណា នៅ​តែ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​ពេទ្យ​អាច​ចាក់​ថ្នាំ​ទប់ស្កាត់​ការកើត​មាន​ប្រតិកម្ម​ប្រឆាំង​ពី​ម៉ាក់ នាំ​ឲ្យ​ការ​មាន​ផ្ទៃពោះ​អាច​ប្រព្រឹត្ត​ទៅ​បាន ហើយ​កូន​លូតលាស់​ដូច​ធម្មតា។ ៣- ប្រតិកម្ម​ប្រឆាំង​ជា​អ្វី? អំឡុង​ពេល​មាន​ផ្ទៃពោះ ឈាម​ម៉ាក់ និង​អូនៗ គ្មាន​ទំនាក់​ទំនង​គ្នា​ផ្ទាល់​ទេ […]


បញ្ហាផ្ទៃពោះ

រ៉េស៊ីស​ជា​អ្វី​ ប៉ះ​ពាល់​ម្ដាយ-ទារក អត់​ពេល​កំពុង​ពពោះ? (ភាគ២)

កន្លងមក Hello គ្រូពេទ្យ​បាន​ពន្យល់រួច​ហើយ​អ្វី​ទៅ​ជា រ៉េស៊ីស? គ្នា​យើង​ខ្លះ​ធ្លាប់​ឆ្ងល់ ហេតុអី​មាន​កូន​លើកទី១ ងាយ​ស្រួល បែរ​ជាកូនទី ២ ពិបាក​ថែរក្សា។ ពេលនេះ យើង នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​ព្យាបាល​វិញ​ម្តង។ ចំណាយ​ពេល​អាន​បន្តិច​ទៅ​ដើម្បី​ចំណេះដឹង​ផ្នែក​សុខភាព​សម្រាប់​អូនអូន។ ១- ប្រសិទ្ធភាពថ្នាំប្រឆាំងប្រតិកម្មម៉ាក់ម៉ាក់ (Anti-D) ពេល​អង់ទីហ្សែន​កូន​ចូល​ទៅ​ក្នុង​ខ្លួន​ម៉ាក់ អង់ទីករ ផលិត​ចេញ​ពី​កោសិកា​ចងចាំ​ម៉ាក់ ក៏​ផលិត​ឡើង ប៉ុន្តែ​សំណាង​ដែរ បើសិន​ជា​បាន​ចាក់​ថ្នាំ​ប្រឆាំង​ប្រតិកម្ម វា​នឹង​ចូល​ទៅ​បំផ្លាញ​អង់ទីហ្សែន ដែល​កើត​មាន​ប្រតិកម្ម​ក្នុង​ខ្លួន​ម៉ាក់​ចោល​ទាំង​អស់ ដូចនេះ​ប្រតិកម្ម​នឹង​គ្មាន ហើយ​ការ​មាន​ផ្ទៃពោះ​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា។ ២- វិធីចាក់ថ្នាំប្រឆាំងប្រតិកម្ម ជាទូទៅ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ប្រឆាំង​ប្រតិកម្ម​នៅ​ឯសាច់​ដុំ​ដើមដៃ ក្នុង​ចន្លោះ​សប្ដាហ៍ទី២៨-៣៤ ឬ សប្តាហ៍ទី២៨-៣០។ បើ​សង្ស័យ​ថា មាន​ប្រតិកម្ម​ប្រឆាំង អាច​ចាក់​បាន​នៅ​ចន្លោះ​ពេល ៧២ ម៉ោង (មុនពេល​សម្រាល)។ យ៉ាង​ណាមិញ ទោះ​ជាប៉ា និងម៉ាក់ មាន​រ៉េស៊ីស​អវិជ្ជមាន​ទាំង ២ ដូចគ្នា ក៏​មិន​ត្រូវ​ប្រហែស​ដែរ គួរ​ចាក់​ការពារ ព្រោះ​ខ្លាចអូនអូន​មាន​រ៉េស៊ីសវិជ្ជមាន​កាន់​តែវីវរ​ធំ​មិនខាន។ ៣- Anti-Dផលិតពីសារធាតុអ្វីខ្លះមានសុវត្ថិភាពអត់? សារធាតុ​មាន​នៅ​ក្នុង​ថ្នាំ Anti-D គេ​យក​ចេញ​ពីក្នុង​ប្លាស្មា​នៃ​ឈាមយើង​ហ្នឹង​ឯង។ ដើម្បី​ផ្ដល់​ឈាម​បង្កើត​ថ្នាំ​នេះ​បាន យើង​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​យ៉ាងហោច​ណាស់ ២ ដង​ឲ្យ​ប្រាកដ​ថា​គ្មាន​មេរោគ ហ៊ីវ រលាក​ថ្លើម B […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ