បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារកអត់ ពេលកំពុងពោះ? (ភាគ១)

ធ្លាប់​ឮ​ពាក្យ​ថា រ៉េស៊ីស ដែរ​អត់? ជា​ពិសេស​គ្នា​យើង​កំពុង​មាន​ផ្ទៃពោះ បើ​មិន​ធ្លាប់ អាន​លេងៗ​សិន​ទៅ ឬ​ចែក​រំលែក​បន្ត ឲ្យ​គ្នា​យើង​ផ្សេង​ទៀត​ដឹង​ផង។ ១- អីទៅជារ៉េស៊ីស (Rhesus)? ធម្មតា ស្រីៗ​កំពុង​ពពោះ​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ត​ឈាម ដើម្បី​ដឹង​ពី​ក្រុម​ឈាម​របស់​ខ្លួន (A, B, AB ឬ O) និង​រក​មើល រ៉េស៊ីស កំណត់​ដោយ​ហ្សែន​ម្នាក់ៗ គឺ​សម្គាល់​លើ​វត្តមាន​អង់ទីសែន D ស្ថិត​លើ​ផ្ទៃ​កោសិកា​ឈាម​ក្រហម ហើយ​ភាគច្រើន​គ្រប់​គ្នា​គឺ​មាន រ៉េស៊ីសវិជ្ជមាន រីឯ រ៉េស៊ីស​អវិជ្ជមាន កម្រ​មាន​ណាស់។ ២- មានអីកើតឡើងបើរ៉េស៊ីសអវិជ្ជមាន? បើ​មាន​រ៉េស៊ីសអវិជ្ជមាន ពេល​មាន​កូន​ដំបូង មិនចោទ​ជា​បញ្ហា​​ទេ មាន​ន័យថា​កូនទី១ មាន រ៉េស៊ីស វិជ្ជមាន ទទួលហ្សែន​ពី​ឪពុក។ ប៉ុន្តែ​ពេល​​មាន​កូនទី២ រាងកាយ​ម៉ាក់ នឹង​បង្កើ​តអង់ទីករ​ប្រឆាំង ​រ៉េស៊ីស វិជ្ជមាន​របស់កូន ហើយ​អង់ទីករ​នោះ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ខ្លួន​កូន តាម​រយៈសុក គេ​ហៅថា ប្រតិកម្ម​ប្រឆាំង​មេរោគ​នៃ​​ប្រព័ន្ធភាពស៊ាំ ព្រោះ​រាងកាយ​ម៉ាក់​មិន​ស្គាល់​​រ៉េស៊ីសកូន ទើប​ផលិត​អង់ទីករ​ប្រឆាំង​នេះ​ឡើង។ យ៉ាងណា នៅ​តែ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​ពេទ្យ​អាច​ចាក់​ថ្នាំ​ទប់ស្កាត់​ការកើត​មាន​ប្រតិកម្ម​ប្រឆាំង​ពី​ម៉ាក់ នាំ​ឲ្យ​ការ​មាន​ផ្ទៃពោះ​អាច​ប្រព្រឹត្ត​ទៅ​បាន ហើយ​កូន​លូតលាស់​ដូច​ធម្មតា។ ៣- ប្រតិកម្ម​ប្រឆាំង​ជា​អ្វី? អំឡុង​ពេល​មាន​ផ្ទៃពោះ ឈាម​ម៉ាក់ និង​អូនៗ គ្មាន​ទំនាក់​ទំនង​គ្នា​ផ្ទាល់​ទេ […]


បញ្ហាផ្ទៃពោះ

រ៉េស៊ីស​ជា​អ្វី​ ប៉ះ​ពាល់​ម្ដាយ-ទារក អត់​ពេល​កំពុង​ពពោះ? (ភាគ២)

កន្លងមក Hello គ្រូពេទ្យ​បាន​ពន្យល់រួច​ហើយ​អ្វី​ទៅ​ជា រ៉េស៊ីស? គ្នា​យើង​ខ្លះ​ធ្លាប់​ឆ្ងល់ ហេតុអី​មាន​កូន​លើកទី១ ងាយ​ស្រួល បែរ​ជាកូនទី ២ ពិបាក​ថែរក្សា។ ពេលនេះ យើង នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​ព្យាបាល​វិញ​ម្តង។ ចំណាយ​ពេល​អាន​បន្តិច​ទៅ​ដើម្បី​ចំណេះដឹង​ផ្នែក​សុខភាព​សម្រាប់​អូនអូន។ ១- ប្រសិទ្ធភាពថ្នាំប្រឆាំងប្រតិកម្មម៉ាក់ម៉ាក់ (Anti-D) ពេល​អង់ទីហ្សែន​កូន​ចូល​ទៅ​ក្នុង​ខ្លួន​ម៉ាក់ អង់ទីករ ផលិត​ចេញ​ពី​កោសិកា​ចងចាំ​ម៉ាក់ ក៏​ផលិត​ឡើង ប៉ុន្តែ​សំណាង​ដែរ បើសិន​ជា​បាន​ចាក់​ថ្នាំ​ប្រឆាំង​ប្រតិកម្ម វា​នឹង​ចូល​ទៅ​បំផ្លាញ​អង់ទីហ្សែន ដែល​កើត​មាន​ប្រតិកម្ម​ក្នុង​ខ្លួន​ម៉ាក់​ចោល​ទាំង​អស់ ដូចនេះ​ប្រតិកម្ម​នឹង​គ្មាន ហើយ​ការ​មាន​ផ្ទៃពោះ​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា។ ២- វិធីចាក់ថ្នាំប្រឆាំងប្រតិកម្ម ជាទូទៅ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ប្រឆាំង​ប្រតិកម្ម​នៅ​ឯសាច់​ដុំ​ដើមដៃ ក្នុង​ចន្លោះ​សប្ដាហ៍ទី២៨-៣៤ ឬ សប្តាហ៍ទី២៨-៣០។ បើ​សង្ស័យ​ថា មាន​ប្រតិកម្ម​ប្រឆាំង អាច​ចាក់​បាន​នៅ​ចន្លោះ​ពេល ៧២ ម៉ោង (មុនពេល​សម្រាល)។ យ៉ាង​ណាមិញ ទោះ​ជាប៉ា និងម៉ាក់ មាន​រ៉េស៊ីស​អវិជ្ជមាន​ទាំង ២ ដូចគ្នា ក៏​មិន​ត្រូវ​ប្រហែស​ដែរ គួរ​ចាក់​ការពារ ព្រោះ​ខ្លាចអូនអូន​មាន​រ៉េស៊ីសវិជ្ជមាន​កាន់​តែវីវរ​ធំ​មិនខាន។ ៣- Anti-Dផលិតពីសារធាតុអ្វីខ្លះមានសុវត្ថិភាពអត់? សារធាតុ​មាន​នៅ​ក្នុង​ថ្នាំ Anti-D គេ​យក​ចេញ​ពីក្នុង​ប្លាស្មា​នៃ​ឈាមយើង​ហ្នឹង​ឯង។ ដើម្បី​ផ្ដល់​ឈាម​បង្កើត​ថ្នាំ​នេះ​បាន យើង​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​យ៉ាងហោច​ណាស់ ២ ដង​ឲ្យ​ប្រាកដ​ថា​គ្មាន​មេរោគ ហ៊ីវ រលាក​ថ្លើម B […]


បញ្ហាផ្ទៃពោះ

អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារក អត់ ពេលកំពុងពពោះ? (ផ្នែក៣)

មាន​អត្ថបទ ២ រួច​មក​ហើយ​ដែល “Hello គ្រូពេទ្យ” ពន្យល់​ស្រីៗ​គ្នា​យើង អី​ទៅ​ជា រ៉េស៊ីស និង​វិធី​ព្យាបាល។ ចុះ​បើ​មិន​ព្យាបាល នឹង​មាន​អ្វី​កើត​ឡើង? ពិត​ជា​គ្រោះថ្នាក់​ណាស់​ម៉ាក់ម៉ាក់​អើយ ចឹង​អាន​អត្ថបទ​ចុងក្រោយ​នេះ​ទៅ។ ១- ប៉ះពាល់អ្វីខ្លះបើមានរ៉េស៊ីសអវិជ្ជមានតែមិនព្យាបាល? ឈឺ​មិន​ព្រម​ព្យាបាល​ច្បាស់​ជា​មាន​ផល​វិបាក​មិនខាន ករណី​នេះ​ក៏​ដូចគ្នា ព្រោះ​ថា​អង់ទីករ​ម្ដាយ នឹង​កើន​ឡើង​ជា​លំដាប់ ឈាន​ទៅ​យាយី និង​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​ក្នុង​រាងកាយ​កូន​តាំង​ពី​ក្នុង​ផ្ទៃ រហូត​ដល់​សម្រាល​រួច។ ជំងឺ​ខ្វះ​គ្រាប់​ឈាម នឹង​កើត​មាន​ឡើង អាច​បង្ក​ឲ្យ​មាន​ការ​ហើម មាន​ជំងឺ​ខ្សោយ​បេះដូង និង​ស្ទះ​ទឹកនោម​ក៏​ថា​បាន។ ក្រោយ​សម្រាល ថ្លើម​អូនអូន​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ អាច​បង្ក​ឲ្យ​មាន ខាន់​លឿង ឬ​ហៅថា HDFN (ជំងឺបែក​គ្រាប់​ឈាម​ទារក និង​កូន​ង៉ែត) ឬ HDN (ជំងឺ​បែក​គ្រាប់​ឈាម​កូន​ង៉ែត)។ បើ​ធ្ងន់ធ្ងរ​ជាង​នេះ អាច​ទៅ​ជា​ស្ពឹក​ខួរក្បាល វិបត្តិ​រាងកាយ ឬ​និយាយ​មិន​កើត​ក៏​មាន។ ចឹង​តេស្ត​ឈាម​រកមើល រ៉េស៊ីស គឺ​ពិត​ជា​សំខាន់ ធ្វេសប្រហែស​មិន​បាន​សម្រាប់​ម៉ាក់ម៉ាក់​គ្រប់រូប។ ២- មានអង់ទីករក្នុងឈាមស្រាប់ត្រូវធ្វើម៉េចទៅ? ចំពោះ​ស្រីៗគ្នា​យើង​មួយ​ចំនួន​ធ្លាប់​រលូត​កូន ឬ​យក​កូន​ចេញ​ដោយសារ​កូន​ក្រៅ​ស្បូន អាច​នឹង​មិន​ដឹង​ខ្លួន​មាន​អង់ទីករ​នោះ​ទេ ចឹង​ពេល​មាន​ផ្ទៃពោះ​គួរ​ធ្វើតេស្តឈាម​នៅ​សប្ដាហ៍ទី ២៨ ដើម្បី​រក​មើល រ៉េស៊ីស ព្រោះ​ថា​ករណី​នេះ​ការចាក់​ថ្នាំ គ្មាន​ប្រសិទ្ធភាព​ទេ គួរស្វែង​រក​គ្រូពេទ្យ​ឯកទេស​ដើម្បី​ប្រឹក្សា​យោបល់។ គ្រូពេទ្យ​ជំនាញ​អាច​តាមដាន​ពី​សុខភាព​កូន​ថា តើនឹង​វិវត្ត​ទៅ​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម ឬ​អត់? […]


បញ្ហាផ្ទៃពោះ

គ្រោះ​ថ្នាក់​ណាស់ បើ​ម៉ាក់ៗកំពុងពពោះ លេប​ថ្នាំ​មួយប្រភេទនេះ

មិន​ស្រួល​ទេ​អំឡុង​ពពោះ​សម្រាប់​ស្ត្រី។ មិន​ស្រួល​ខ្លួន​ហើយ ជួន​កាល​ឈឺ​នេះ ឈឺ​នោះ​មិន​ឈប់ ហើយ​ពេល​ខ្លះ​ត្រូវ​លេប​ថ្នាំ​ ដើម្បី​ទប់​ហ្នឹង​អាការៈ​មិន​សុខ ស្រណុក​ក្នុង​ខ្លួន។ ករណី​ជាក់​ស្ដែង​មួយ បើ​សិន​ជា​ម៉ាក់​អាអូន ឡើង អាលែកស៊ី តើ​គួរ​ប្រើ​ថ្នាំ​អត់? Phenylephrine ​ជា​ថ្នាំ​អាលែកស៊ី​មួយ​ប្រភេទ​សម្រាប់​បន្ថយ​អាការៈ​ ផ្ដាសាយ តឹងច្រមុះ​ អាលែកស៊ី​ផ្លូវ​ដង្ហើម​ផ្នែក​ខាងលើ​ រលាក​ច្រមុះ​ ឬ គ្រុន​តឹង​ច្រមុះ។ បើ​ប្រើ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ឬ​អត់? ១- #ឥទ្ធិពលថ្នាំphenylephrineចំពោះគភ៌៖ យោង​តាម​អង្គការ FDA អាមេរិក​បញ្ជាក់​ថា ​phenylephrine​ មាន​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​ពពោះ​ក្នុង​អំឡុង​ត្រីមាស​ទី១ បើ​លេប​អំឡុង​នេះ ​ទារក​កើត​មក​អាច​មិន​គ្រប់​លក្ខណៈ។  លើស​ពី​នេះ​ទៀត អ្នកស្រាវជ្រាវ​ខ្លះ​អះអាង​ថា​បើ​ប្រើ​ថ្នាំ​គ្រាប់​លេប​ ឥទ្ធិពល​ថ្នាំ​អាច​​បញ្ចេញ​ប្រតិកម្ម​ទៅ​លើ​សរសៃឈាម ធ្វើ​ឲ្យ​(សរសៃឈាម) រួម​តូច បណ្ដាល​ឲ្យ​ការ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​ទារក​មិន​គ្រប់គ្រាន់ ហើយ​ថែម​ទាំង​បណ្ដាល​ឲ្យ​ទារក​មាន​បញ្ហា​បេះដូង​ទៀត​ផង។ តួយ៉ាង​ចំពោះ​ប្រភេទ​បាញ់​បញ្ចូល​ និង​ហិត (តាម​រន្ធ​ច្រមុះ) វិញ​ក៏​បង្ក​ផលប៉ះពាល់ ដូច​គ្នា។ ចឹង​ហើយ​មិន​ត្រូវ ប្រើ​លើស​ពី ​៣ថ្ងៃ ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- #ឥទ្ធិពលphenylephrineចំពោះម្ដាយ៖ ក្រោយ​ពេល​ដែល​ស្ត្រី​ពពោះ លេប ឬ បាញ់​បញ្ចូល​ក៏​ដោយ […]


បញ្ហាផ្ទៃពោះ

មាន​បញ្ហា​អី បាន​នោមញឹកពេល​មានគភ៌? ប៉ះពាល់​អី​ដល់​កូន​អត់?

មានការ​ប្រែ​ប្រួល​ជា​ច្រើន​ក្នុង​ខ្លួន ពេល​មាន​ផ្ទៃពោះ។ ​ប្រែប្រួល​លើ​ការ​បន្ទោ​បង់ ​ជា​ការ​ប្រែប្រួល​មួយ​ក្នុង​ចំណោម​នោះ​។ ​ម៉ាក់​​អាច​ពិបាក​ទ្រាំ ពេល​​​​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ពេក ទោះ​ពេល​កំពុង​រវល់ ឬ​​​យប់​អធ្រាត្រ។ ម៉េច​បាន​ពោះ​ធំនោម​ញឹក? អាច​មាន​រោគសញ្ញា ឬ​ប៉ះពាល់​អី​ដល់​កូន​អត់? ហើយ​ព្យាបាល​យ៉ាង​ម៉េច? "Hello គ្រូពេទ្យ" បកស្រាយខាងក្រោម៖ ១- ម៉េចបាននោមញឹកពេលពោះធំ? នោម​ញឹក មក​ពី​ការ​កើន​ឡើង​អ័រម៉ូន ប្រូចេសស្តេរ៉ូន (Progesterone) និង​យូមេន ក្រូនិក​ ហ្គូណាដូត្រូពីន ​(Human chorionic gonadotropin)។ ត្រីមាស​ទី២ ពោះ​ចាប់​ផ្ដើម​ធ្លាក់ ហើយ​ស្បូន ​ក៏​​ខ្ពស់​ជាង​មុន (រីកធំ) ដែលបន្ថែម​សម្ពាធ​ក្នុង​ប្លោក​នោម។ ​ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​​​​ចាប់​ផ្តើម​ឡើង​ជាតិ​ទឹក ហើយកម្រិត​ទឹក​នោម​ ក៏​​ឡើង​តាម​ហ្នឹង​ដែរ។ ពេល​កូន​ចាប់​ផ្ដើម​លូត​លាស់កាន់តែធំ​ ប្លោក​នោម​កាន់​តែ​រង​សម្ពាធ​បន្ថែម ​ធ្វើឲ្យ​នោម​ញឹក។ ២- រោគសញ្ញាមានអីខ្លះ? យ៉ាងណាក៏ដោយ ទឹក​នោម​ដែល​​​បាន​បញ្ចេញ​មាន​តិចតួច​ប៉ុណ្ណោះ ឬសឹង​តែ​គ្មាន​ផង។ ពេល​មាន​គភ៌ ស្ត្រី​ខ្លះ​មាន​បទ​ពិសោធ​​លេច​នោម ពេល​​ក្អក ហាត់​ប្រាណ សើច ឬកណ្ដាស់។ ៣- ធ្វើរោគវិនិច្ឆ័យយ៉ាងម៉េច? ​នោម​ញឹក និង​បន្ទាន់ អាច​ធ្វើ​រោគវិនិច្ឆ័យ​តាម​រោគ​សញ្ញា។ បើ​អាច ​​​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​៖ - វិភាគ​ទឹក​នោម ដើម្បី​តាម​ដាន​មើល​បាក់តេរី​ក្នុង​ទឹកនោម - អេកូ (Ultrasound) អាច​កំណត់​ភាព​មិន​ប្រក្រតី​ […]


បញ្ហាផ្ទៃពោះ

ពេលពពោះ គួរ​ហាត់​ប្រាណ​អត់? បើ​ហាត់ ​បាន​ប្រយោជន៍​អីមក​វិញ?

ហាត់​ប្រាណ​ពេល​ពពោះជា​រឿង​ល្អគួរ​ធ្វើ។ សំខាន់​ត្រង់​ថា គួរ​ហាត់​របៀប​ម៉េច​ ទើប​អត់​ប៉ះពាល់​កូន។ បើ​ចង់​មាន​កូន ស្រីៗ​យើង​គួរ​បង្កើត​ទម្លាប់​ហាត់​ប្រាណ មុន​យក​កូន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន។ ស្ដាប់ "Hello គ្រូពេទ្យ" បកស្រាយ៖ ១- ហាត់មុនមានផ្ទៃពោះ បើ​ទម្លាប់​ហាត់​ប្រាណ​មុន​មាន​ផ្ទៃពោះ ធ្វើឲ្យ​ការ​ពពោះ​មាន​សុវត្ថិភាព និង​ធ្វើ​ឲ្យ​មាន​កម្លាំង ដើម្បី​ទ្រាំទ្រ​ពេល​ប្រឹង និង​បង្កើត​កូន​បាន​យ៉ាង​ល្អ ហើយ​ម៉ាក់ៗ​នឹង​ស្រក​ទម្ងន់​លឿន ពេល​សម្រាល​កូន​រួច។ ចំពោះ​ស្រីៗមាន​បញ្ហា​អត់​កូនដោយសារ​តែ​លើស​ទម្ងន់ ឬ​គីសដៃ​ស្បូន (Polycystic ovarian syndrom= PCOS) ការ​ហាត់ប្រាណ​អាច​ជួយ​បាន។ ២- ដាក់ផែនការហាត់ភ្លាម មនុស្ស​ជា​ច្រើន​ជ្រើសរើស​កម្មវិធី​ហាត់​ប្រាណ បន្ទាប់​ពីដឹង​ថា​មាន​ផ្ទៃពោះ។ ម៉ាក់ៗ​គួរ​ដឹង​ថា សុខភាព​ម្ដាយ​មាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​សុខភាព​កូន​ក្នុង​ផ្ទៃ ដូចនេះ​ចាប់ផ្ដើម​កាន់តែ​លឿន​កាន់តែ​ប្រសើរ។ បើហាត់​ប្រាណ​ក្លាយ​ជា​ទម្លាប់ យើង​នឹង​យល់ថា វាកាន់​តែ​មាន​ភាព​ងាយស្រួល ពេល​ពពោះ។ ៣- គម្រោងសាកួរ ផែនការ​ដាក់​ហើយ ការ​តាំងចិត្ត​មាន​ហើយ តែ​មិន​ឈ្នះ​ការ​រវល់​សោះ ដូច្នេះ​ត្រូវ​មាន​គម្រោង​សាកួរ ត្រូវ​ធ្វើម៉េច​កុំឲ្យ​រំលង​ការ​ហាត់។ វា​សំខាន់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​ការ​ហាត់ប្រាណ​បាន​ជោគជ័យ។ ៤- ហាត់ជួយសាច់ដុំខ្នង និងពោះ ពេលកូន​ក្នុង​ផ្ទៃ​លូតលាស់ ពោះ និង​សុដន់​ម្ដាយ​កាន់តែ​រីកធំ​ឡើងៗ ធ្វើឲ្យ​បង្កើន​ទម្ងន់​ចំ​ចំណុច​កណ្ដាល ហើយ​ចេះ​តែ​ជំរុញ​ទៅមុខ។ ជា​លទ្ធផល​ផ្នែក​ផ្សេងៗ​តឹង ហើយ​រឹង។ ដូច្នេះ ការ​ពង្រឹង​សរសៃ​ពួរ​ពិត​ជា​សំខាន់​ណាស់។ យោងតាម​អ្នក​ជំនាញ ស្រីៗ​ដែល​មាន​សាច់ដុំ​ពោះរឹង និង​សាច់ដុំ​ខ្នង​ខ្លាំង មិន​សូវ​ចេះ​ឈឺ​ខ្នង […]


បញ្ហាផ្ទៃពោះ

ស្រីៗមានផ្ទៃពោះ​ បើប្រើ​ស្ព្រាយបាញ់ ឬឡេលាបការពារមូស ប៉ះពាល់កូនអត់?

នៅផ្ទះ ឬ​ពេល​ទៅញ៉ាំអី​នៅ​កន្លែងរ៉ូមែនទិក ងងឹតៗ ដើរលេង ឬ​ទៅ​បោះតង់ ប្រាកដ​ជាស​ម្បូរមូស សត្វ​ល្អិត​មិន​ខាន។ គ្នា​យើ​ងខ្លះ ប្រាកដ​ជា​ប្រើ​ស្ព្រាយ​បាញ់​ដៃជើង ឬ​ឡេ​លាប​ការពារ​មិន​ឲ្យ​មូសខាំ។ សំណួរ​សួរថា បើ​គ្នា​យើង​ស្រីៗ​កំពុង​មាន​ផ្ទៃពោះ ប្រើ​ស្ព្រាយ ឬ​ឡេ​ការពារ​មូស ប៉ះពាល់​កូន​ក្នុង​ពោះ​ដែរ​អត់? "Hello គ្រូពេទ្យ" នឹង​បកស្រាយ​ខាងក្រោម! ១- ម៉េចមូសចូលចិត្តខាំអ្នកពោះធំ? តាម​ការ​ពិសោធឃើញ​ថា ​បើ​ធៀប​អ្នក​មិន​មានផ្ទៃពោះ ស្រីៗ​​មាន​ផ្ទៃ​ពោះ​ងាយ​​មូស​ខាំ​ជាង ដល់ទៅ ២ ដង។ មូស​ចូលចិត្តឧស្ម័ន​⁣កាបូនិចដែល​អ្នកមាន​ផ្ទៃពោះ​​បញ្ចេញ​​ញឹកញាប់​តាម​ការ​ដក​ដង្ហើម។ ពួក​គេ​បញ្ចេញខ្យល់​ច្រើន​ជាង​មុន ២១% និងបញ្ចេញ​ឧស្ម័ន​កាបូនិច​ដែល​សត្វ​ល្អិត​ចូលចិត្ត​​ទៀត។ ​​ហេតុ​ផល​ផ្សេង​ទៀត គឺ​មូស​ចូលចិត្តអ្នកមាន​កម្ដៅ។ ស្រីៗ​​កំពុង​មាន​គភ៌ ​មាន​កម្ដៅ​ក្នុង​ខ្លួន​ខ្ពស់​ជាង​អ្នក​ធម្មតា។ ២- មូសខាំបង្កបញ្ហាអីខ្លះ? បើ​មូស​ខាំ ​មិន​ត្រឹមតែ​រមាស់​អេះ​មិន​ឈប់​ទេ គឺ​​មាន​ផ្ទុក​ជំងឺ​ក្នុង​ខ្លួន​វាទៀត។ ខាំ​តែ​មួយ​ទ្រនិច​​ធ្វើ​​ឲ្យម៉ាក់ៗ និង​ទារក​អាច​​គ្រោះថ្នាក់បាន​ដោយសារ​មេរោគ​មួយ​ចំនួន មាន ឈីកូងនីយ៉ា (Chikungunya) ជំងឺ​គ្រុនឈាម ឬហ្ស៊ីកា (Zika)។ ៣- គ្រោះថ្នាក់ម៉េចខ្លះ? គ្រោះថ្នាក់​មានច្រើន ហើយមេរោគហ្ស៊ីកា ជា​បិសាច​ដែលធ្វើឲ្យ​ម៉ាក់ៗ និងឲ្យ​ទារក​មាន​ជំងឺ​មិន​ប្រក្រតី (Microcephaly) ដូច​ជា ធ្វើ​ឲ្យ​ក្បាល​តូច​។ Microcephaly មិន​ត្រឹម​តែធ្វើ​ឲ្យ​ទារក​កើត​មក​តូច​ជាង​ធម្មតា​ទេ និង​ធ្វើឲ្យ​ទារក​លូតលាស់​យឺត​ទៀតផង។ ពេល​ខ្លះ មិន​​ប៉ះពាល់​ទារក​ពេល​កើត​ភ្លាមៗ​ទេ​ តែ​វា​​បង្ក​ពេល​ក្រោយ​ម្តង​បន្តិចៗ។ អង្គការ​សុខភាព​ពិភពលោក […]


បញ្ហាផ្ទៃពោះ

​មានផ្ទៃពោះ​ ហើយ​ពិនិត្យឃើញ​អ័រម៉ូន​ទីរ៉ូអ៊ីត ខ្សោយ​ កូន​ប៉ះពាល់​ម៉េច​ខ្លះ?

អ្នក​ណា​ក៏​សប្បាយ​ចិត្ត​ដែរ​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​​សំខាន់​ត្រូវ​ថែទាំ​សុខភាព​ទាំងម៉ាក់ និងបេប៊ី។ មាន​ចម្ងល់​មួយ​ចោទ​ថា បើ​អ័រម៉ូន​ក្រពេញទីរ៉ូអ៊ីតចុះ​ទាប មាន​បញ្ហា​អី​ដល់​កូន? ចុះ​ក្រពេញទីរ៉ូអ៊ីតហ្នឹង​អី​គេ ហើយ​សំខាន់​ប៉ុនណា? មាន​ពាក់ព័ន្ធ​អី​ជាមួយអ័រម៉ូន​នេះ? ១- ក្រពេញទីរ៉ូអ៊ីតខ្សោយមានន័យថាម៉េច? ក្រ​ពេញ​ទីរ៉ូអ៊ីត (ស្ថិត​នៅ​ម្ដុំ​ក)​ ដែល​ដំណើរ​ការ​ខ្សោយ​ជាង​ធម្មតា​ ឬ​ហៅ​ថា​ ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ ជា​ស្ថាន​ភាព​មួយ​ក្នុងក្រពេញ​ទីរ៉ូអ៊ីត​អ្នក​ជំងឺ​មិន​ដំណើរ​ការ ​បំពេញ​មុខ​ងារមិន​បាន​ល្អ​។ អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត​ ជះ​ឥទ្ធិពល​សឹង​គ្រប់​ចំណែក​នៃ​រាងកាយ​ពី​បេះ​ដូង​ ខួរក្បាល​ សាច់​ដុំ​ រហូត​ដល់​ស្បែក។ ដោយ​សារ​តែ​ក្រពេញ​ទីរ៉ូអ៊ីត ​គ្រប់​គ្រង​មេតាប៉ូលីស​រាង​កាយ​ កង្វះ​​អ័រម៉ូន​ទីរ៉ូអ៊ីត​បាន​ពន្យឺត​ល្បឿន​ដំណើរ​ការ​​​ក្នុង​ខ្លួន​។ សម្រាប់​ស្ត្រីមាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ​អាច​មានការរំខាន​ដល់​ការ​ទុំ​ជ្រុះ​ពង​មេ​ជីវិត​ញី​ និង​ជះ​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​លទ្ធភាព​មាន​កូន។ ២- ជំងឺខ្វះអ័រម៉ូនទីរ៉ូអ៊ីត និងអារ នៅ​អាមេរិក ​ស្ត្រី​ប្រហែល​ ៣% ​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត។ បើគ្មាន​ការ​ព្យាបាល​ឲ្យបាន​ឆាប់​ និង​ត្រឹម​ត្រូវ​​អំឡុង​ពេល​មាន​គភ៌​ទេ អាចប្រឈម​នឹង​ហានិភ័យ​ខ្ពស់​មុន​ពេល​សម្រាល​ ដូចជា៖ - ​​រលូត​​ - បម្រុង​ក្រឡា​ភ្លើង​ (លើសឈាម ជាតិប្រៃក្នុងទឹកនោម ហើមដៃហើមជើង) - កូន​កើតអត់គ្រប់​ខែ។ ឥទ្ធិពល​អវិជ្ជមាន ក៏អាចកើតលើទារក​​ដែរ។ គេ​រក​ឃើញ​ថា​ ទារក​​កើត​ពី​ម្ដាយដែល​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ​​ពេល​មាន​គភ៌ មាន​កម្រិត​ឆ្លាតវៃ (IQ) ទាប។ អ្នក​ឯក​ទេស​ជឿ​​ថា​ ​​ដោយ​សារ​តែ​អ័រម៉ូន​ទីរ៉ូអ៊ីត ​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក។ ប្រហែល​ ៥-១៥%​ ​ស្ត្រី​ក្នុង​វ័យ​បង្កើត​កូន​ មាន​ជំងឺ​ខ្វះ​ជាតិ​អ័រម៉ូន​ទីរ៉ូអ៊ីត ​ដោយ​សារ​រាង​កាយ​ពួក​គេ​គ្មានប្រព័ន្ធភាពសុំាប្រឆាំង​នឹង​អ័រម៉ូន​ទីរ៉ូអ៊ីត​ ដែល​ធ្វើ​ចរាចរ​ណ៍ក្នុង​ឈាម។ […]


បញ្ហាផ្ទៃពោះ

ស្រីៗឡើង​កន្ទាល​ត្រអាក ​​ពេល​ពោះត្រូវ​ធ្វើ​ម៉េចទើបល្អ?​

ស្រីៗមាន​ផ្ទៃពោះ ២៥% ជួប​​ការ​ប្រែប្រួល​​ស្បែក ​ពេល​មាន​គភ៌ ដូចជា មានមុន ស្បែក​ឡើង​ក្រមៅ​ជាង​មុន សង្វារ និង​កន្ទាលត្រអាក។ កន្ទាលត្រអាក​ កើត​ដោយ​សារ​ប្រតិកម្ម អាលែកហ្ស៊ី ប្រតិកម្ម​ឱសថ ឬ​សត្វ​ល្អិត​ខាំ។ បម្រែបម្រួល​អ័រម៉ូន​​ ពេល​មាន​គភ៌ ​​ក៏អាច​​បង្កើត​ឲ្យ​មាន​កន្ទាលត្រអាក​​ដែរ។ ១- ម៉េចបានកើតកន្ទាលត្រអាកពេលមានគភ៌? ប្រតិកម្ម​អាលែកហ្ស៊ី ​ជា​មូល​ហេតុ​​​នាំ​ឲ្យមាន​កន្ទាលត្រអាក។ ប្រតិកម្ម​នេះ​ អាច​មក​ពីអាហារ មូស​ខាំ លម្អងផ្កា កម្ទេច​សំណក​ស្បែក​ស្រកា​សត្វ ឱសថ ឬ​ផលិត​ផល​សម្ផស្ស (សាប៊ូ​កក់​សក់ ដុសខ្លួន...) ដាក់​សម្ពាធ​​លើ​ស្បែក ឬ​​ភាព​តាន​តឹង​ចិត្ត​។ ពេល​មាន​គភ៌ ពោះ​​​ចេះ​តែ​រីក​ធំ ស្បែក​កាន់​តែ​ស្ងួត​ឡើងៗ ធ្វើ​ឲ្យ​អ្នក​ម្ដាយ​​កាន់​តែ​ងាយ​នឹង​កើត​កន្ទាលត្រអាក។ ម្តាយម្នាក់​ក្នុង​ចំណោម ១៥០ នាក់​ បាន​វិវត្ត​​ទៅជាកើត​មាន​​​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​មួយ ឬ​ហៅ​ថា PUPP ។ ២- បញ្ហាអីខ្លះបានហៅថាធ្ងន់? PUPP ជាកន្ទួល​កន្ទាលត្រអាក និង​ប្រេះ​ស្បែក ​រមាស់។ ស្ត្រី​ពពោះដែល​កើត​ PUPP ​ស្បែកឡើង​ក្រហម​ធំៗ និង​ហើម​​​លើ​ស្បែក ហើយវាកើត​​នៅ​លើ​ពោះ។ ក្រោយ​មក​ទៀត ​រាល​ដាល​ទៅ​​ដៃ និង​ជើង។ ការ​ស្រាវជ្រាវ​​បង្ហាញ​ថា PUPP មាន​ទំនាក់ទំនង​ជាមួយ​ហ្សែន ប៉ុន្តែ​នៅ​តែ​មិន​ទាន់ដឹង​​ប្រាកដ​ថា​ជាអ្វី​ដែលបង្ក​ឲ្យ​មាន […]


បញ្ហាផ្ទៃពោះ

ស្រ្តីពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច?

ពពោះ ហើយ​កើត​ផ្ដាសាយ​ទៀត ជា​រឿង​គ្រោះថ្នាក់ ព្រោះ​ការ​ប្រើថ្នាំ​ផ្ដេសផ្ដាស នឹង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ទារក​នៅ​ក្នុង​ផ្ទៃ។ ចាំ "Hello គ្រូពេទ្យ" ប្រាប់​វិធី​ដោះ​ស្រាយ! ១- វិធីការពារងាយៗ ផ្ដាសាយ ងាយ​ឆ្លង​ណាស់ ជា​ពិសេស​អ្នកពពោះ។ ស្រីៗ​មាន​ផ្ទៃពោះ គួរយល់​ដឹង​ពី​វិធី​ការពារ កុំឱ្យ​ផ្ដាសាយ៖ - លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ញឹក - បើ​ដឹង​អ្នក​ផ្ទះ ឬ​ពួកម៉ាក​ផ្ដាសាយ កុំ​ទៅជិត - នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ច្រើននាក់​ផ្ដុំគ្នា​នៅ​មួយ​កន្លែង ដែល​អាច​ចម្លង​ផ្ដាសាយ​បាន​លឿន​បំផុត - បើដឹង​ថា ដៃ​មិន​ស្អាត កុំ​យក​ទៅ​ប៉ះ​នឹង​ភ្នែក ច្រមុះ និង​មាត់ ព្រោះ​មេរោគ​ផ្ដាសាយ​ងាយ​ឆ្លង​ណាស់។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ២- វិធីព្យាបាលតាមធម្មជាតិ អាច​សាកល្បង​ព្យាបាល​ផ្ដាសាយ​ដំបូង​តាម​ធម្មជាតិ​សិន មុន​ទៅ​ពេទ្យ៖ - ញ៉ាំទឹក ឬ​ទឹកផ្លែឈើ​ស្រស់​សម្បូរ​វីតាមីន C ឱ្យ​ច្រើន - គេង​ឱ្យ​ច្រើន ពេល​មាន​ផ្ដាសាយ​តិចៗ (ឈឺក្បាល វិលមុខ -ល-) - ប្រើ​ឧបករណ៍​ចម្រោះ​ខ្យល់​បរិសុទ្ធ ឬ​ផលិត​ខ្យល់ (គេ​តែង​ដាក់​ក្នុង​បន្ទប់​ម៉ាស្សា ដើម្បីផ​លិត​ក្លិន​ឈ្ងុយ​ក្នុង​បន្ទប់) ដែល​មាន​ក្លិន​ក្រូចឆ្មារ ឬ​ក្លិន​ផ្សេងៗ​ដែល​ត្រូវ​នឹង​ច្រមុះ។ [embed-health-tool-due-date] ៣- វិធីព្យាបាលតាមវេជ្ជសាស្ត្រ បើ​ព្យាបាល​តាមធម្មជាតិ នៅ​តែ​មិន​ជា ហើយ​មាន​លក្ខណៈធ្ងន់ ដោយ​សារវីរុស ត្រូវ​ទៅ​ពេទ្យ​ពិនិត្យ និង​ព្យាបាល ព្រោះ​រាល់​ការ​ប្រើថ្នាំ​ពេទ្យ​តាម​ចិត្ត​​ចង់ ឬ​ទិញផ្ដេសផ្ដាស​នៅ​ខាងក្រៅ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ អាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ