អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13 ខែ​ឧសភា 2020
Share now

អត្ថបទ​មុន​នេះ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ពី​ផល​វិបាក​ខ្លះៗ​របស់​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​អំឡុង​ខែ​ក្តៅ ក៏​ដូច​ជា​តិច​និក​បញ្ចុះ​កម្តៅ ញ៉ាំ​អាហារ​ និង​ផឹក​ទឹកជា​ដើម។ ប៉ុន្តែ​អត្ថបទ​ខាង​ក្រោម​នេះ នឹង​ណែនាំ​ស្រីៗ​គ្នា​យើង​ពី​របៀប​ស្លៀក​ពាក់​ការពារ​ខ្លួន​ពេល​ពពោះ និងការ​ហាត់​ប្រាណ​ជាដើម ដែល​សុទ្ធ​សឹង​ចាំ​បាច់គ្នា​យើង​ត្រូវ​ដឹង​អំឡុង​ពេល​នេះ។

១- របៀប​ស្លៀក​ពាក់ និង​ការ​ពារ​កម្តៅ​ព្រះ​អាទិត្យ

សម្លៀក​បំពាក់​មាន​ផាសុកភាព ស្រាល រលុង ជួយ​ឲ្យ​ដក​បង្ហើម​បាន​ស្រួល ពិសេស​សម្លៀក​បំពាក់ផលិត​ពី​ក្រណាត់​ផលិត​ពី កប្បាស អាច​ស្រូប​ញើស​បាន​ល្អ គឺ​ស័ក្ដិ​សម​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង​ប្រើ​ប្រាស់​អំឡុង​ពេល​ពពោះ​នា​រដូវ​ក្តៅ​បែប​នេះ។ ចៀស​វាង ប្រភេទ​ក្រណាត់​សំយោគ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម នាំ​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​ក្តៅ​លើស​ដើម។

កុំ​ចំណាយ​ពេល​ទៅ​ខាង​ក្រៅ​ផ្ទះ​ ត្រូវ​ពន្លឺ​ព្រះអាទិត្យ​យូរ​ពេក ព្យាយាម​រក​កន្លែង​មាន​ម្លប់​សម្រាក ឬ​ធ្វើ​អ្វី​មួយ។ អាច​ពាក់​វែន​តាការពារ​ពន្លឺ​ថ្ងៃ និង​មួក​ដែល​មាន​លយ​ផ្ទៃ​ចេញ​មក​ក្រៅ (យ៉ាង​ហោច​ ៧៥មិល្លីម៉ែត្រ) ដើម្បី​ឲ្យ​ប្រាកដ​ថា មួក​យើង​អាច​ផ្តល់​​ម្លប់​បាំង​មុខ ​ក និង​ត្រចៀក​យើង​បាន​ជិត​ល្អ។

ពេល​ចេញ​ទៅ​ក្រៅ ត្រូវ​ប្រើ​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ​គ្រប់​ពេល (ប្រភេទ​ទាប​បំផុត​នៃ​កម្រិត SPF30+) ហើយ​ត្រូវ​លាប​ឡើង​វិញ​រៀងរាល់ ២ម៉ោង​ម្តង ពិសេស​បើ​យើង​មាន​លេង​ទឹក ឬ​ក្រោយ​បែក​ញើស​ខ្លាំង។ បើ​សង្កេត​ឃើញ​ថា ស្បែក​យើង​ងាយ​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សេង គួរ​ស្វែង​រក​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ផលិត​ជា​ពិសេស​សម្រាប់​ស្រីៗ​កំពុង​ពពោះ​យក​មក​ប្រើ​ជំនួស​ឡេ​ធម្មតា។

អត្ថបទ​ពាក់​ព័ន្ធ៖

២- ហាត់​ប្រាណ

អំឡុង​ពេល​ពពោះ ចំ​រដូវ​ក្តៅ​ផង​នោះ មុន​សម្រេច​ចិត្ត​ហាត់​ប្រាណ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ហើយ​ត្រូវ​ប្រាកដ​ថា វិធី​ហាត់​ប្រាណ​ដែល​យើង​ជ្រើស គឺ​​ល្អ​សម្រាប់​សុខភាព​ទាំង​យើង និង​បេប៊ី​ក្នុង​ផ្ទៃ។

កុំ​ព្យាយាម​ហាត់​ប្រាណ ក្នុង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាង​កាយ​យើង​ឡើង​កម្តៅ​លឿន​ដូច​គ្នា។ ត្រូវ​ចាំ​ថា អាកាស​ធាតុ​ក្តៅខ្លាំង ជាធម្មតា​អូស​បន្លាយ​មិន​យូរ​ទេ ហេតុ​នេះ​រង់ចាំ​អាកាស​ធាតុ​ចុះ​ត្រជាក់​មកធម្មតា​វិញ ចាំ​ចាប់​ផ្តើម​ការ​ហាត់​ប្រាណ​របស់​យើង។

អាច​សាក​ល្បង​ហែល​ទឹកបែប​ថ្មមៗ ក្នុង​អាង​ទឹក​ត្រជាក់ មិន​មែន​អាង​ទឹក​ក្តៅ ព្រោះ​ជា​វិធី​ហាត់​ប្រាណ​ល្អ​សម្រាប់​ស្រីៗ​ពពោះ និង​អាច​បន្ថយ​កម្តៅ​រាយកាយបាន​​ថែម​ទៀត ជួយ​សម្រាល​ទម្ងន់ និង​សម្ពាធ​លើ​សន្លាក់​បាន​ខ្លះ​ទៀត​ផង។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ស្វែង​រក​ជំនួយ​នៅ​ពេល​មាន​អារម្មណ៍​មិន​ល្អ

នៅ​ពេល​ណា​គ្នា​យើង​មាន​អារម្មណ៍​ក្តៅ​អន្ទះ​អន្ទែង​ខុស​ពី​ធម្មតា ពេល​ធ្វើ​អ្វី​មួយ យើងត្រូវឈប់​ធ្វើ​ការ​ងារ​នោះ​ភ្លាម ហើយ​ទៅ​រក​បន្ទប់​ត្រជាក់ៗ​សម្រាក ឬ​គេង​យក​កម្លាំង។ ទោះ​សម្រាក ឬ​គេង ក៏​ដោយ ត្រូវ​តែ​គេង​ចំហៀង ព្រោះ​អាច​ជួយ​បង្កើន​ចរន្ត​ឈាមរត់ និង​បញ្ជូន​សាធារចិញ្ចឹម​តាម​រយៈ​សុក ទៅ​កាន់​គភ៌​ក្នុង​ផ្ទៃ។ ដាច់​ខាត​កុំ​គេង​កល់​ខ្នង ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​វិល​មុខ ក្រោក​ឡើង​ដួល​សន្លប់​បាន។

នៅ​ពេល​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​មួយ​សន្ទុះ កុំ​អែរអង់​អី ត្រូវ​ប្រញាប់​ទៅរកគ្រូពេទ្យ ឆ្មប ឬ​គ្លីនិក​យើង​ពិនិត្យ​សុខភាព​ជាប្រចាំ ពិសេស​ពេល​មាន​អារម្មណ៍​ថា វិល​មុខ ដង្ហើម​ខ្លី ឬ​ឈឺក្បាល​ស្រាលៗ។

ក្នុង​ករណី​មិន​អាច​ទាក់​ទង​ទៅ​គ្រូពេទ្យ ឬ​ឆ្មប​បាន ប្រញាប់​ហៅ​ប្តី​​យើង ឬ​នរណា​ម្នាក់ ជួយ​ជូន​យើង​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទូរសព័្ទ​ទៅ​លេខ​ឡាន​ពេទ្យ​ឲ្យ​មក​ទទួល​ជាបន្ទាន់។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?

ពពោះ - ចេះ​តែ​ឃ្លាន​នេះ​ឃ្លាននោះអំឡុង​ពេលពពោះ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ឃ្លាន​នេះ គឺ​មាន​មូលហេតុ​ជាក់លាក់​របស់​វា ពេល​ខ្លះ​គេជឿថា​ពាក់ព័ន្ធនឹងភេទកូនទៀត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
មានផ្ទៃពោះ, ពពោះ 25 ខែ​ឧសភា 2020

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ពពោះ-ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ 25 ខែ​ឧសភា 2020

ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ?

ពពោះ- ចាស់ៗបុរាណ​តែង​និយាយ ពេលស្រ្តី​ណា​​​ដែល​កំពុង​មាន​ទម្ងន់ មិន​ព្រម​ធ្វើ​អី​សោះ ខ្ចិល​ចង្អូស បណ្តាល​ឲ្យ​ពិ​បាក​សម្រាល​កូន តែវាមិន....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?

ពពោះ- ម៉ាក់ៗ​ត្រូវ​ការ​ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​ក្នុងពេលពពោះ តែ​បើ​ម៉ាក់ៗ​ដែល​មាន​សុខភាព​ខ្សោយស្រាប់ គួរធ្វើតាមការណែនាំដូច...​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

ពពោះ

ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
គេងមិនលក់ពេលពពោះ

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
សុកពាំងមាត់ស្បូន

សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020

ជំនឿផ្សេងៗជុំវិញការពពោះ (វីដេអូ)

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020