backup og meta

វិធីសាស្ត្រយក​កូន​ម្តង​ទៀត ក្រោយ​​រលូត

វិធីសាស្ត្រយក​កូន​ម្តង​ទៀត ក្រោយ​​រលូត

រលូត​កូន ជា​បទ​ពិសោធ​ឈឺចាប់​បំផុត​មួយ​ក្នុង​ជីវិត ពិសេស​ស្រីៗ ងាយ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ បាក់​បង់​ទំនុក​ចិត្ត​ពេល​ចង់​បាន​កូន​ម្តង​ទៀត។ ទោះ​ជា​បែប​នេះ​ក្តី មិន​មែន​ឲ្យ​តែ​ធ្លាប់​រលូត​ មិន​អាច​យក​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ដូច​គ្នា​ឯង​​ឯណា។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​វិធី​សាស្ត្រ​ជួយ​ឲ្យ​អាច​ឆាប់​យក​កូន​ក្រោយ​រលូត។

១- ធ្វើ​ចិត្ត​ឲ្យ​រឹងមាំ

រឿង​សោក​សៅ​ក្រោយ​បាត់បង់​កូន អាច​នឹង​ពិបាក​ភ្លេច ហេតុនេះ​ត្រូវ​ត្រៀម​​ចិត្ត និង​ធ្វើ​ចិត្ត​រឹងមាំ។ បញ្ហា​បាត់បង់​កូន (រលូតកូន) ស្រីៗ​ងាយ​នឹង​ប៉ះពាល់​ខ្លាំង​លើ​ផ្លូវ​អារម្មណ៍ បើ​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​ប្តី ឬ​ពេទ្យ ដើម្បី​ជា​កម្លាំង​ចិត្ត កុំ​អស់​សង្ឃឹម​ឲ្យ​សោះ ព្រោះ​នៅ​មាន​ឱកាស​ច្រើន​ទៀត​កំពុង​រង​ចាំ​ហើយ។ បើ​យើង​មិន​មាន​​បញ្ហា​សុខ​ភាព​ប៉ះពាល់​ដល់​​បង្ក​កំណើត​ទេ ផែន​ការ​យក​កូន​ជា​ថ្មី នៅ​តែ​មាន​សង្ឃឹម​ខ្ពស់។

២- ជ្រើស​ពេល​ត្រឹម​ត្រូវ​ដើម្បី​ពពោះ

រួមភេទ​ត្រូវ​ពេល​វេលា ជា​គន្លឹះ​ជួយ​ឲ្យ​មាន​ផ្ទៃពោះ​បាន​លឿន ខណៈ​ការ​រួមភេទ​លឿន មុន ឬ​យឺត​ពេក ក្រោយ​ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ជ្រុះ ធ្វើ​ឲ្យ​ឱកាស​មាន​កូន​កាន់​តែ​ទាប​មិន​ខាន។

មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​បាន​រហូត​ពី ៣-៦ ថ្ងៃ ក្នុង​រាងកាយ​ស្រីៗ ឯ​មេជីវិត​ញី​ អាច​រស់​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ទុំ​ជ្រុះ។ បើ​ចង់​បាន​កូន​ គួរ​រួម​ភេទ ១-២ ថ្ងៃ​មុន​មេ​ជីវិត​ញី​ទុំ​ជ្រុះ។

អ្នក​ឯក​ទេស​សុខភាព​បន្ត​ពូជ​ជា​ច្រើន បាន​ណែនាំ​ឲ្យ​​រួមភេទ​រៀង​រាល់ ២ ថ្ងៃម្តង បើ​មិន​​អាច​រាប់​ឲ្យ​​​ត្រូវ​ថ្ងៃ​ពិសេស (ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ជ្រុះ) ដើម្បី​ឲ្យ​ឱកាស​មាន​ផ្ទៃ​ពោះ​កាន់​តែ​ខ្ពស់។

រលូតកូន Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន
  • អ័រម៉ូន​ ប្រូហ្គេស្តេរ៉ូន អាច​បន្ថយ​​ហានិភ័យ​​រលូត​កូន​

៣- រក​ឲ្យ​ឃើញ​ចន្លោះ​ពេល​អាច​មាន​កូន

ដើម្បី​មាន​ផ្ទៃពោះ​ជោគជ័យ ស្រីៗ​តែង​សម្គាល់​លើ​ថ្ងៃ​ទុំជ្រុះ​មេ​ជីវិត​ញី ហើយ​ឱកាស​មាន​ផ្ទៃ​ពោះ​ស្ថិត​នៅ​អំឡុង ៥ថ្ងៃ មុន​ដល់​ពេល​មេជីវិត​ញី​ទុំ​ជ្រុះ។ ធ្វើ​ការ​ហត់នឿយ​ពេក ឬ​ស្ត្រេស​ណែន​ក្បាល ក៏​ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​ការ​ទុំ​ជ្រុះ​មេ​ជីវិត​ញី​ឲ្យ​ចំ​ថ្ងៃ​ដែរ។ ក្រៅ​ពី​នេះ មាន​វិធី​ ៣ ផ្សេង​ទៀត មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ឆាប់​មាន​កូន៖

– ប្រើ​ប្រតិ​ទិន៖ វិធីសាស្ត្រ​នេះ​ មាន​ប្រសិទ្ធភាព​ចំពោះ​ស្រីៗ​មាន​រដូវ​ទៀង​ប៉ុណ្ណោះ។ ត្រូវ​រក​ឲ្យ​ឃើញ​ថា​តើ​ថ្ងៃ​ណា​ជា​ថ្ងៃ​មក​រដូវ​បន្ទាប់ រួចដៅ​សម្គាល់ ហើយ​រាប់​ថយ​ក្រោយ ១២​ថ្ងៃ និង​ដៅ​យក ៥ថ្ងៃ​បន្ទាប់​ទៀត។ មេ​ជីវិត​ញី នឹង​អាច​ទុំ​ជ្រុះ​ក្នុង​រយៈពេល ៥ ថ្ងៃ​នោះ បង្ក​ឱកាស​មាន​កូន​កាន់​ដែល​ខ្ពស់។ បើ​ស្រីៗ​មាន​វដ្ត​រដូវ​ទៀង ២៨​ថ្ងៃ ឱកាស​​ល្អ​បំផុត​ដែល​ទុំជ្រុះ​​មេ​ជីវិត​ញី គឺ​ចំ​ថ្ងៃ​ទី ១៤ នៃ​វដ្ដ​រដូវ។

– តាម​ដាន​កម្ដៅ​រាងកាយ៖ ២-៣ ថ្ងៃ​ក្រោយ​ពេល​ស្រីៗ​បញ្ចេញ​មេ​ជីវិត​ញី រាង​កាយ​នឹង​ឡើង​កម្ដៅ​ស្ទំៗ។ ហេតុនេះ យើង​អាច​ប្រើ​ទែរម៉ូមែត្រ​វាស់​តាម​ដាន​កម្ដៅ​ខ្លួន ឱកាស​មាន​កូន​ខ្ពស់​បំផុត គឺ​អំឡុង​ពេល ២-៣ ថ្ងៃ​មុន​កម្ដៅ​កើន​ឡើង។

– សម្គាល់​ទឹក​រំអិល​ចេញ​តាម​ទ្វារមាស៖ នៅ​ថ្ងៃ​ធម្មតា កន្លែង​សម្ងាត់​ស្រីៗ​យើង អាច​ធ្លាក់​ស​តិច​តួច ហើយ​ស្ងួត។ ប៉ុន្តែ​ពេល​មេ​ជីវិត​ញី​ជិត​ទុំ​ជ្រុះ ទឹក​រំអិល​មាន​កាន់​តែ​ច្រើន ដោយ​មាន​លក្ខណៈ​អន្ធិលៗ ថ្លា និង​រអិល។

មុន​ចង់​មាន​ផ្ទៃពោះ​​ម្តង​ទៀត សំខាន់​បំផុត គួរ​ជួប​ពិភាក្សា​ជាមួយ​ពេទ្យ ដើម្បី​ស្វែង​យល់​ពី​ហេតុផល​​កូន​រលូត​ពី​មុន។ ដឹង​​ពី​ស្ថានភាព​សុខភាព​ និង​ទទួល​បាន​ការព្យា​បាល​ត្រឹមត្រូវ ជា​រឿង​សំខាន់​ ជួយ​ឲ្យ​លទ្ធភាព​មាន​ផ្ទៃពោះ​កាន់​តែ​ជោគជ័យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tips for Conceiving After a Miscarriage.

http://www.parents.com/pregnancy/complications/miscarriage/conceiving-after-miscarriage/. Accessed December 13, 2016.

How to Conceive After Miscarriage.

http://www.parents.com/getting-pregnant/trying-to-conceive/conceiving-after-miscarriage/. Accessed December 13, 2016.

Getting pregnant. http://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/pregnancy-after-miscarriage/art-20044134. Accessed December 13, 2016.

កំណែ​ប្រែបច្ចុប្បន្ន

10/07/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jul 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម