home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​មាន​ផ្ទៃពោះទាំង​​មិន​ទាន់​ចង់បាន​ គួរធ្វើយ៉ាងណា?

​មាន​ផ្ទៃពោះទាំង​​មិន​ទាន់​ចង់បាន​ គួរធ្វើយ៉ាងណា?

ស្រីៗ​ខ្លះ​ចង់​បាន​ស្ទើរ​ស្លាប់ នៅតែ​គ្មាន ប៉ុន្តែ​ខ្លះ​វិញ​ដាក់​បាន​ៗ ទោះ​មិន​ចង់​បាន​កូន​ក្តី តែប្រហែស​បន្តិច​មានភ្លាម។ ទោះ​ជា​មិន​ទាន់​ចង់​បាន ប៉ុន្តែ​ភ្លាត់​មាន​កូន យើង​គួរ​តែ​សប្បាយ​ចិត្ត​ និងត្រូវ​ដឹង​ថាគួរចាប់​ផ្តើម​ធ្វើ​អ្វី​ខ្លះ​ បន្ទាប់​ពី​ដឹង​ថា​មាន​កូន។

១- ពិគ្រោះ​ជាមួយ​គ្រូពេទ្យ

នេះ​ជា​ពេល​យើង​​ត្រូវ​ទៅ​ជួប​ពេទ្យ​ ពេទ្យ​នឹង​ជួយ​បញ្ជាក់​ឲ្យ​ត្រឹម​ត្រូវថា ​ពិត​ជា​មានផ្ទៃពោះ​​មែន ​ឬ​អត់? ​បើ​មាន ចុះ​មាន​រយៈពេល​ប៉ុន្មាន​ខែ? ពេទ្យនឹង​ជួយ​ពិនិត្យ​មើល​សុខភាព​គភ៌ ​រួម​នឹង​​សុខ​ភាពយើង​ផ្ទាល់ ថា​តើ​មាន​បញ្ហា​អី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ឬ​អត់? ​បើ​​មាន​បញ្ហា​សុខភាព ដូច​ជា​ ជំងឺ​ទឹក​នោម​ផ្អែម ឬ​ធាត់​លើស​ទម្ងន់ គ្រូពេទ្យ​នឹង​ណែនាំ​យើង​​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​។ ក្នុងករណី​យើង​​នៅ​តែ​មិន​អាច​សម្រេច​ចិត្តបាន គួរ​យក​​កូន​ក្នុង​ពោះ​ ឬ​អត់ នោះ​គ្រូពេទ្យ​នឹង​ណែនាំ​យើង​ទៅ​ជួប​ពិគ្រោះ​យោបល់​ដើម្បី​ថ្លឹង​ថ្លែង​បញ្ហា។

២- ពិគ្រោះ​ជាមួយអ្នក​ផ្ដល់​យោបល់​សុខភាព ឬរក​ជំនួយ​ពី​មនុស្ស​​ទុក​ចិត្ត

​ក្នុង​ករណី​យើង​ជាមួយ​ដៃ​គូត្រឹម​ជាសង្សារ ហើយ​មិន​ចង់​ទុក​កូន​ទេ យើង​ត្រូវ​គិត​ថា​ តើ​គួរសម្រាល​រួច​ឲ្យ​គេ​ចិញ្ចឹម ឬត្រូវ​​​រំលូត។ បើ​​ចង់​ឲ្យ​កូន​ទៅ​អ្នក​ដទៃ​ចិញ្ចឹម ត្រូវ​ពិគ្រោះ​យោបល់ និង​ជួប​អ្នក​ប្រឹក្សា​ពី​បញ្ហា​ផ្លូវ​ចិត្តជាមុន ដូច​ជា ​ជំងឺ​ថប់​បារម្ភ ស្ត្រេស ឬ​បាក់​ទឹក​ចិត្ត។ ដោយ​សារ​តែ​នេះ​ជា​ការ​មាន​កូន​ដោយ​មិន​បាន​ព្រាង​ទុក បញ្ហា​ទាំង​អស់កើត​ឡើង​ គឺ​ជា​រឿង​ធម្មតា។ ទោះ​យ៉ាង​នេះ​ក្ដី បញ្ហា​ទាំង​នេះ អាច​ប៉ះពាល់​ដល់​សុខភាព​យើង និង​ការ​វិវត្ត​របស់គភ៌​ក្នុង​ផ្ទៃ។ ដូច​នេះ សូម​ប្រាប់​ទៅអ្នក​ផ្តល់​យោបល់​សុខភាពពី​អ្វី​យើង​កំពុងគិត និង​អ្វីយើង​កំពុង​​ខ្លាច។

បើចង់​រំលូត​កូន​ចេញ ត្រូវ​ប្រឹក្សា​​​ជាមុន ដើម្បី​អាច​ប្រាកដ​ថា យើង​ដឹងច្បាស់ពី​អ្វីយើង​ចង់​ធ្វើ និង​រឿងបន្ទាប់​អាច​កើត​មាន​ឡើង ក្រោយ​​រំលូត។ យើង​​ត្រូវ​សួរ​នាំគ្រូពេទ្យពី​គ្រោះ​ថ្នាក់ ​និង​ផល​វិបាក​ផ្សេង​ៗ​ដោយ​វិធី​រំលូត​។ ទោះ​បី​ជា​ការ​ពិគ្រោះ​ជាមួយ​អ្នកផ្តល់​យោបល់ ហើយ​នៅ​មិន​អាច​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​របស់យើង​ក៏​ពិត​មែន តែ​វា​នឹង​ជួយ​យើង​ឲ្យ​យល់​ច្បាស់​ពី​ជម្រើស​យើង​បាន​ជ្រើស និង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជឿជាក់​លើ​ខ្លួន​ឯង។

ស្រីៗ​​អាច​នឹង​ស្វែង​រក​ជំនួយ​ពី​មនុស្ស​ខ្លួន​ទុក​ចិត្ត ​អាច​និយាយ​ប្រាប់​គាត់​រឿង​ទាំង​អស់។ សូម​ប្រាប់​មនុស្ស​យើង​ទុកចិត្តពី​ស្ថានភាព​យើង​ពេល​បច្ចុប្បន្ន អារម្មណ៍ និង​អ្វី​យើង​ចង់​ធ្វើ។ មនុស្ស​ម្នាក់​នោះ​ អាច​នឹង​ជួយ​យើង​សម្រេច​ចិត្តបាន​​ត្រឹម​ត្រូវ និង​ចាំ​​គាំទ្រ ​នៅ​ពេល​ដែលយើង​ត្រូវ​ការ។

៣- ចាប់​ផ្ដើម​ថែរក្សា​ខ្លួន​ឯង

ត្រូវ​ថែរក្សា​ខ្លួន​ឯង​ឲ្យ​ល្អ យើង​ត្រូវ​ការ​​សុខភាព​រាងកាយ​ល្អ និង​ផ្លូវ​ចិត្ត​រឹង​មាំ ដើម្បី​ពពោះ​រក្សា​កូន ក៏​ដូច​ជា ​ដើម្បីត្រៀម​ខ្លួន​រំលូត។ ត្រូវ​ប្រើ​ថ្នាំ អាស៊ីដ ហ្វូលិក រៀង​រាល់​ថ្ងៃ ញ៉ាំ​អាហារ​ផ្ដល់​សុខភាព​ល្អ ហាត់​ប្រាណ​ស្រាលៗ ដូច​ជា ​ហែល​ទឹក ឬ​ដើរ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើនពេញ​មួយ​ថ្ងៃ។ យើង​​ប្រហែល​ជា​អាច​ត្រូវ​ការ​អ្នក​មាន​បទពិសោធសម្រាប់​អាហារ​ស្រីៗ​ពពោះជួយយើង ក៏ថាបាន។

៤- បោះបង់​ចោល​ទម្លាប់​អាក្រក់

បើ​​ចង់បាន​កូននេះ ត្រូវ​បោះ​បង់​ចោល​ទម្លាប់​អាក្រក់ ដូចជា ​ឈប់​ជក់​បារី ផឹក​ស្រា និង​ប្រើថ្នាំ​ញៀន។ គ្រឿង​ទាំង​អស់​នេះ​ សុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កូន​ក្នុង​ផ្ទៃ។ យើង​អាច​រក​ជំនួយ​ពី​គ្រូពេទ្យ ពេទ្យ​​នឹង​ជួយណែនាំ​យើង​ពី​វិធី​បោះបង់​ចោល​ទម្លាប់​អាក្រក់ទាំង​នេះ។

៥- ត្រូវដឹង​ពី​ហានិភ័យ​

សំខាន់បំផុតដែលយើង​ត្រូវ​ដឹង គឺ​អ្វី​គួរចៀសវាង​អំឡុង​ពេល​ពពោះ ដូចជា៖

– នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ឆ្មា ព្រោះ​សត្វ​ឆ្មា​ អាច​នឹង​មាន​មេរោគ​ម៉្យាង​​ឆ្លង​មក​យើង បង្ក​ឲ្យ​រមាស់។
– ឈប់​ញ៉ាំ​អាហារឆៅ ដូច​ជា​ សាច់​ឆៅ។
– ងាយ​នឹង​ដួល​ណាស់​ ​បើ​យើង​ពាក់​ស្បែក​ជើង​កែង ពេល​ដួល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​យើង​ ​និង​កូន ដូច​នេះ​ សូម​ពាក់​ស្បែក​ជើង​រាប​ស្មើ​ ទើប​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួលខ្លួន និង​សុវត្ថិភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

5 Things to Do After a Surprise Pregnancy. http://www.webmd.com/baby/features/5-things-to-do-after-a-surprise-pregnancy. Accessed February 17, 2017.

Unplanned pregnancy. https://www.womenshealth.gov/pregnancy/you-get-pregnant/unplanned-pregnancy. Accessed February 17, 2017.

How do I cope with an unplanned pregnancy?. http://www.babycenter.in/x1021769/how-do-i-cope-with-an-unplanned-pregnancy. Accessed February 17, 2017.

Making A Decision About Your Unplanned Pregnancy. http://americanpregnancy.org/unplanned-pregnancy/making-a-decision/. Accessed February 17, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 19/06/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x