១- ជំងឺអូទីស្សឹម និងអ័រម៉ូនអឺស្ត្រូសែន
អឺស្ត្រូសែន ជាក្រុមអ័រម៉ូនមួយដែលមានរូបមន្តគីមីស្រដៀងទៅនឹងអ័រម៉ូនអឺស្ត្រាឌីយ៉ូល អឺស្ត្រីយ៉ូល និងអឺស្ត្រូន។ អ័រម៉ូនទាំងនេះ ទទួលខុសត្រូវលើការលូតលាស់ និងគ្រប់គ្រងលើលក្ខណៈភេទស្រីៗ។ កន្សោមពង (អូវែ) កោសិកាខ្លាញ់ និងក្រពេញលើតម្រងនោម (Adrenal Glands) គឺជាអ្នកផលិតពពួកអ័រម៉ូនទាំងនេះ។ អ័រម៉ូនអឺស្ត្រីយ៉ូល ផលិតដោយកោសិកាសុកនៅពេលពពោះ ខណៈអ័រម៉ូនអឺស្ត្រាឌីយ៉ូល ដែលជាអ័ម៉ូនភេទចម្បង គឺផលិតដោយកន្សោមពង រីឯអ័រម៉ូនអឺស្ត្រូន ជាអ័រម៉ូនបញ្ចេញនៅក្រោយពេលអស់រដូវ។
មានការសិក្សាជាច្រើនបង្ហាញថា ការបញ្ចេញអ័រម៉ូនអឺស្ត្រូសែនច្រើនលើសលប់នៅពេលពពោះ អាចមានឥទ្ធិពលលើការបង្កឲ្យមានជំងឺអូទីស្សឹមចំពោះកូន ហើយបើម៉ាក់ៗឆាប់មានកូនបន្ទាប់ទៀត ពោលក្រោយរយៈពេលប្រមាណត្រឹមតែ ៣ខែ កូនយើងនឹងប្រឈមកើតជំងឺអូទីស្សឹមកាន់តែខ្ពស់។
អ្នកជំនាញជឿថា ការកើនឡើងអ័រម៉ូនអឺស្ត្រូសែនកាន់តែខ្ពស់ អត្រាកើតជំងឺអូទីស្សឹម ក៏កាន់តែខ្ពស់ដែរ។ តួយ៉ាង បើស្រីៗគ្នាយើងមានរដូវដំបូងកាន់តែឆាប់ កូនៗយើង កាន់តែមានកត្តាប្រឈមកើតជំងឺនេះ។ ទោះជាយ៉ាងណា អ័រម៉ូនអឺស្ត្រូសែន នៅឡើងចូលទៅក្នុងខ្លួនទាំងក្មេងប្រុស និងក្មេងស្រី វាក៏នឹងល្អជះឥទ្ធិពលលើខួរក្បាល ជម្រុញឲ្យមានល្បឿនទំនាក់ទំនងលើកោសិកាខួរក្បាល ក៏ដូចជាពង្រឹងទំនាក់ទំនងខួរក្បាលទៀតផង។