– ស្បែកស្លេកស្លាំង
– ហត់អស់កម្លាំង វិលមុខ ធេងធោង និងមិនអាចទ្រាំនឹងការឈឺចាប់ធម្មតាបាន
– នៅមិនសុខក្នុងខ្លួន
– មានអារម្មណ៍ថាងាយឈឺ និងឆ្លងមេរោគផ្សេងៗ
– ឆាប់ហត់
– ឈឺក្បាល
– ភ្នាសត្របកភ្នែកក្រោម ឡើងពណ៌ផ្កាឈូក ជាសញ្ញាជំងឺស្លេកស្លាំង ព្រោះថាធម្មតាភ្នាសនេះមានពណ៌ក្រហម។
អត្ថបទពាក់ព័ន្ធ៖
- ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ!
- ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់?
៣- វិធីព្យាបាល
ព្យាបាលជំងឺស្លេកស្លាំងពេលពពោះ អាចធ្វើឡើងតាមរយៈវិធីខាងក្រោម មានដូចជា៖
– ប្រើថ្នាំគ្រាប់ជាតិដែកប្រភេទទឹក ដោយគ្រូពេទ្យភាគច្រើនឲ្យថ្នាំ Ferroussulfate សម្រាប់ស្រីៗគ្នាយើងងាយកើតជំងឺស្លេកស្លាំង។
– ញ៉ាំថ្នាំបំប៉នមានជាតិអាស៊ីដហ្វូលិក។
– ញ៉ាំវីតាមីន B12 ប្រភេទគ្រាប់ ឬអាចទទួលបានពីរបបអាហារ ដូចជា ស៊ុត សាច់ និងទឹកដោះគោ។
– ញ៉ាំវីតាមីន C ដែលជាថ្នាំបំប៉ន ដើម្បីជួយឲ្យរាងកាយងាយស្រូបយកជាតិដែក។ ភាគច្រើន វីតាមីនសេមានក្នុងអាហារ ព្រោះថាវារលាយក្នុងទឹក ដែលរាងកាយយើងមិនអាចរក្សាវាទុកបានទេ។ បើជ្រើសរើសយកប្រភេទថ្នាំគ្រាប់បំប៉ន គួរប្រាកដថា យើងញ៉ាំគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ។
– បន្ថែមជាតិដែកតាមរបបអាហារ ដោយជាតិដែកមាន ២ប្រភេទ ដោយទី១ មាននៅក្នុងសាច់ក្រហម (Heme Iron) និងទី ២ (Non-heme iron) មានក្នុងបន្លែ ដូចជា ប្រូកូលី ស្ករអំពៅ និងសណ្ដែក។